៤កក្កដា ២០១៣ ម៉ោង៩ព្រឹក។
ប្រជាពលរដ្ឋ អ្នកភូមិបឹងកក់ ខាងក្រុមA ដែលតែងតែ ទាមទា តវ៉ា រកយុត្តិធម៌ រៀងរាល់ ដងកន្លងមក បានធ្វើ សន្និសីទកាសែត នៅក្នុងតំបន់ បឹងកក់ កាលពីម៉ោង ៩ព្រឹក មិញនេះ ក្នុងគោលបំណង ទី១, គឺ លទ្ធផល ការចូលជួប ចៅហ្វាយក្រុងថ្មី និងកូននាយករដ្ឋ ហ៊ុន សែន។
កន្លងមក ខាងសាលាក្រុង, គេ សំណូមពរ ឲប្រជាពលរដ្ឋ ឈប់ធ្វើកាតវ៉ាត ទៅទៀត ទើបគេ ដោះស្រាយដីធ្លីជូន។ ខាងអាជ្ញាធរ តម្រូវឲខាងសហគមន៍ ទទួលយក គោលការ ខាងអាជ្ញាធរ ដោះស្រាយ ឲគឺ, ឲពួកគាត់ ចាកចេញ ពីដីតំបន់ បឹងកក់ ទៅទទួល យកដីថ្មី, ផ្ទះថ្មី នៅតំបន់ផ្សេង។
ប្រជាពលរដ្ឋ បានហៅ ការដំណោះស្រាយ របៀបនេះ គឺ ជាការ ដើរថយក្រោយ, ព្រោះ ការទាមទា តវ៉ា កន្លងមក, ពួកគាត់ មិនមែន ទៅទាមទា យកដីធ្លី អ្នកដទៃទេ, គឺ ទាមទា ការពារ តែ ដីធ្លីផ្ទះខ្លួន នៅតំបន់ បឹងកក់ តែប៉ុណ្ណោះ, ហើយ ទាមទា ឲខាងអាជ្ញាធរ បោះព្រំដី ១២.៤៤ ហិចតា និងចែកប្លង់កម្មសិទ្ធិ ជូនគ្រួសារណា ដែលមិនទាន់មាន ប្លង់ប័ណ្ណកម្មសិទ្ធិ, ព្រមទាំង ដាក់បញ្ជូល ឈ្មោះគ្រួសារ ជាង៤០ទៀត ដែលត្រូវ បានក្រុមហ៊ុន អាជ្ញាធរ កាត់ចោល ពីដីតំបន់បឹងកក់ ឲដាក់បញ្ជូល ទៅក្នុងគ្រួសារដែល, ត្រូវ បានទទួល ដី១២.៤៤ហិចតា នោះផងដែរ ។
ទី២ គឺ បកស្រាយ អំពី ការឆ្លើយតប ទៅ និងការចោទប្រកាន់ ពីក្រុម បឹងកក់, ក្រុមB ដែលធ្លាប់តែ រួមសុខទុក្ខ ជាប់គុក អស់ផ្ទះអស់ដី ជាមួយគ្នា។ ឥឡូវ បែជាត្រូវ បែកបាក់គ្នា, ហើយ បានធ្វើសន្និសីទកាសែត ផ្សាយតាមទូរទស្សន៍ របស់រដ្ឋ, ស្ទើរគ្រប់ប៉ុស្តិ៍ចោទប្រកាន់ ទៅក្រុមA របស់ សហគមន៍ បឹងកក់ ដែលដឹកនាំ ចូលរួម ដោយអ្នកស្រី
ទេព វន្នី, ថា ធ្វើដើម្បី ប្រយោជន៍ផ្ទាល់ខ្លួន, ពុករលួយ, ផ្តាច់ការ, ជាដើម ឡើងទៅ
។ ក្រុមA អ្នកស្រី ទេព វន្នី បានសំដែង ការសោកស្តាយ និងអាណិតអាសូរ ជាខ្លាំង ទៅលើក្រុមB ដែលមាន ឪកាសបានចូលនិយាយ ទូរទស្សន៍, ហើយ មិននិយាយ ពីការ បាត់បង់ដីធ្លី, រងគ្រោះ, ជាប់គុកច្រវាក់បែកបាក់ ក្រុមគ្រួសារ ផ្សេងៗ ដោយសារ ការអភិវឌ្ឈន៍ របស ់រដ្ឋាភិបាល និងក្រុមហ៊ុន ដែលបានប្រើ ហេង្សារំលោភសិទ្ធិមនុស្ស, សិទ្ធិលំ នៅដ្ឋាន ដីធ្លី ឈូសកំទេច ផ្ទះពួក, គាត់ និងអ្នកភូមិ បឹងកក់ ជាដើម បែជាទៅ នាំគ្នា និយាយរឿងវ៉ៃ ប្រហារ ចោទប្រកាន់ មកលើ សហគមន៍ ដែលជាអ្នក រងគ្រោះ ដូចគ្នា ទៅវិញ ដែលជាហេតុផលអាច ឲសហគមន៍ នៅតែ បន្តរងគ្រោះ ដោយសាបែកបាក់ សាមគ្គីផ្ទៃក្នុង និងធ្វើ ឲក្រុមហ៊ុន មន្ត្រីពុករលួយ មួយចំនួន បានចិត្ត រឹងរិត តែ ធ្វើបាបរាស្ត្រ បណ្តេញចេញ ដោយបង្ខំ ពីលំនៅដ្ឋាន តទៅទៀត។
អ្នកខ្លះទៀត បានលើកឡើង ថា, នេះ ជាការបំបែក បំបាក់ របស់ រដ្ឋាភិបាល និងក្រុមហ៊ុន ដើម្បី បញ្ឈប់ការតវ៉ា របស់ អ្នកភូមិ ដោយឲទន្ទឹង តែ ដេករង់ចាំ ដំណោះស្រាយ យុត្តិធម៌ ដែលជាង ៥ឆ្នាំ មកហើយ នៅតែ មិនទាន់ ដោះស្រាយចេញ, ហើយ ពួកគាត់ បានចោទ ទៅលើក្រុមB ថា, ប្រហែល ជាជឿសំដី អាជ្ញាធរ ដែលសន្យាថា, កុំ ចេញតវ៉ា បើ តវ៉ា គេ មិនដោះស្រាយ ឲទេ, ទើប ពួកគាត់ នៅស្ងៀមស្ងាត់ ដេករង់ចាំយុត្តិធម៌ ធ្លាក់ពីលើមេឃ មកឲពួកគាត់។
ហើយ អ្នកខ្លះទៀត លើកឡើង ថា, ជា រឿងទំនាស់បុគ្គល, ទំនាស់ផ្ទៃក្នុង, និងការច្រណែនគ្នា និងការចុះចូល ជាមួយក្រុមហ៊ុន ជាដើម។
- Venerable Loun Sovath
No comments:
Post a Comment