Friday, August 16, 2013

Reading LUKE chapter 12

Gospel according to Luke
ដំណឹងល្អ​ រៀប​រៀង​ដោយ លោក​ លូកា

Recently, I discovered the sermons of my college pastor online.  While at Georgetown University (1991-95), I, along with 10-20 other Georgetown friends, attended Fourth Presbyterian Church, a 10-15 minute drive from campus through the manicured estates of Northwest Washington, DC to the leafy suburban neighborhood of Bethesda in Maryland.

We drank in the deep wisdom of our college director, Chuck Jacob (now a senior pastor at Knox Presbyterian in Ann Arbor, MI) and of Dr. Rob Norris on Sunday mornings (and at times, classes he taught during the week days). 

When I attended, the US Vice-President Dan Quayle and his family (and security detail), my Georgetown professor former UN Ambassador Jeanne Kirkpatrick, and many other well-known names from politics, academia and media, also attended.  Dr. Norris' predecessor was then-chaplain of the US Senate, Dr. Richard Halverson. 

All to say, if all of these accomplished people came Sunday after Sunday and benefited from Dr. Norris' sermons, maybe we too can find intellectual as well as spiritual nourishment from these talks?  

It does not take long before one is taken in by the profundity and the humor -- not to mention, the accent! -- of Dr. Norris's exposition. (Seen and heard on Ms. Theary C. Seng's BLOG...)

Sermons of Dr. Rob Norris by chapter | 1 | 1 | 1 | 2 | 2 | 5 | 9 | 9 | 19 | 19 | 23 |


Complete Gospel of LUKE


ព្រះយេស៊ូ ​ទូន្មាន​សិស្ស​ កុំ​ឲ្យ​ភ័យ​បារម្ភ

ខណៈ​នោះ មាន​មហាជន​ រាប់​ម៉ឺន​នាក់, ​ជួបជុំ​គ្នា ​ណែនណាន់​ តាន់តាប់, ស្ទើរ​តែ​ ដើរ​ជាន់​គ្នា។  មុន​ដំបូង, ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ទៅ​សិស្ស ​ថា៖ «ចូរ​ អ្នក​រាល់​គ្នា ​ប្រយ័ត្ន ​នឹង​មេ​ម្សៅ ​របស់​ ពួក​ខាង ​គណៈផារីស៊ី, គឺ ​ពុតត្បុត ​របស់​គេ។  ការ​លាក់​កំបាំង ​ទាំង​អស់​ នឹង​ត្រូវ ​លាត​ត្រដាង ​ឲ្យ​គេ​ឃើញ, ហើយ​ អាថ៌កំបាំង ​ទាំង​ប៉ុន្មាន ក៏​នឹង​ត្រូវ បើក​ ឲ្យ​គេ​ ដឹង​ដែរ។  ហេតុ​នេះ​ហើយ​ បាន​ជា ​អ្វីៗ​ ដែល​អ្នក​រាល់​គ្នា​ និយាយ​ ក្នុង​ទីងងឹត មុខ​ជា​គេ​ឮ ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ, ហើយ ​អ្វីៗ ​ដែល​អ្នក​រាល់​គ្នា​ ខ្សឹប​ដាក់​ត្រចៀក​ នរណា​ម្នាក់ ​នៅ​ក្នុង​បន្ទប់ មុខ​ជា​ត្រូវ​ អ្នក​ដទៃ ​យក​ទៅ ​ប្រកាស​ យ៉ាង​ខ្លាំង ​នៅ​លើ ​ដំបូល​ផ្ទះ​ មិន​ខាន។ 

«ខ្ញុំ ​សូម​ប្រាប់​ អ្នក​រាល់​គ្នា ជា​មិត្ត​សម្លាញ់ ​របស់​ខ្ញុំ​ ថា, ចូរ ​កុំ​ខ្លាច​ អស់​អ្នក ​ដែល​សម្លាប់ ​បាន​ត្រឹម​តែ ​រូប​កាយ, ហើយ​ មិន​អាច ​ធ្វើ​អ្វី ​ដល់​អ្នក​រាល់​គ្នា​ ថែម​ទៀត​ នោះ​ឡើយ។  ខ្ញុំ​ សុំ​ប្រាប់​ ឲ្យ​ដឹង ថា, អ្នក​រាល់​គ្នា ​ត្រូវ​ ខ្លាច​នរណា, គឺ​ ត្រូវ​ ខ្លាច​ ព្រះជាម្ចាស់, ដ្បិត​ ព្រះអង្គ​ មាន​អំណាច ​ផ្ដាច់​ជីវិត, ហើយ ​បោះ​ទៅ​ក្នុង​ ភ្លើង​នរក ​ថែម​ទៀត​ផង។  មែន!  ខ្ញុំ សុំ​ប្រាប់ ​អ្នក​រាល់​គ្នា​ ថា, គឺ​ ព្រះអង្គ ​នេះ​ហើយ ​ដែល​អ្នក​រាល់​គ្នា​ ត្រូវ​ខ្លាច។  ធម្មតា ​គេ​ លក់​ចាប​ប្រាំ ​ថ្លៃ​ពីរ​សេន, ទោះ​បី​ ថោក​ យ៉ាង​នេះ ​ក៏​ដោយ ក៏​ព្រះជាម្ចាស់ ​ឥត​ភ្លេច​ចាប​ ណា​មួយ​ សោះ​ឡើយ។  សូម្បី​តែ​ សក់ ​នៅ​លើ​ក្បាល ​របស់​ អ្នក​រាល់​គ្នា ក៏​ព្រះអង្គ​ រាប់​អស់​ដែរ។  ដូច្នេះ កុំ​ខ្លាច ​អ្វី​ឡើយ, ព្រោះ ​អ្នក​រាល់​គ្នា ​មាន​តម្លៃ ​លើស​ចាប​ ជា​ច្រើន ​ទៅ​ទៀត។  

«ខ្ញុំ​ សូម​ប្រាប់​ អ្នក​រាល់​គ្នា ​ថា, អ្នក​ណា ទទួល​ស្គាល់​ខ្ញុំ នៅ​ចំពោះ​ មុខ​មនុស្ស​លោក, បុត្រ​មនុស្ស នឹង​ទទួល​ស្គាល់​ អ្នក​នោះ នៅ​ចំពោះ ​មុខ​ពួក​ ទេវតា ​របស់ ​ព្រះជាម្ចាស់​ដែរ។  រីឯ​ អ្នក​ណា ​បដិសេធ​ មិន​ទទួល​ ស្គាល់​ខ្ញុំ​ នៅ​ចំពោះ​មុខ​ មនុស្ស​លោក, បុត្រ​មនុស្ស ​ក៏​នឹង​បដិសេធ​ មិន​ទទួល​ស្គាល់​ អ្នក​នោះ នៅ​ចំពោះ​ មុខ​ពួក​ទេវតា ​របស់​ ព្រះជាម្ចាស់​ដែរ។  អ្នក​ណា ​ពោល​ពាក្យ ​ទាស់ ​នឹង​បុត្រ​មនុស្ស, ព្រះជាម្ចាស់ ​នឹង​លើកលែង ​ទោស​ ឲ្យ​បាន, ប៉ុន្តែ អ្នក​ណា ​ពោល​ពាក្យ​ ទាស់ ​នឹង​ព្រះវិញ្ញាណ​ ដ៏វិសុទ្ធ, ព្រះអង្គ ​មិន​លើកលែង​ទោស ​ឲ្យ​ឡើយ។  
   
«កាល​ណា ​គេ​ បញ្ជូន​ អ្នក​រាល់​គ្នា ​ទៅ​វិនិច្ឆ័យ​ទោស ក្នុង​សាលា​ប្រជុំ ឬ​នៅ​មុខ​ ចៅក្រម និង​អ្នក​ កាន់​អំណាច មិន​ត្រូវ ​ភ័យ​បារម្ភ​ អំពី​របៀប​ ដែល​អ្នក​រាល់​គ្នា ​ត្រូវ​ឆ្លើយ​ ការពារខ្លួន ឬ​សេចក្ដី ​ដែល​អ្នក​រាល់​គ្នា ​ត្រូវ ​និយាយ ​នោះ​ឡើយ, ដ្បិត​ ព្រះវិញ្ញាណ​ ដ៏វិសុទ្ធ​ នឹង​បំភ្លឺ​ អ្នក​រាល់​គ្នា ឲ្យ​ដឹង​សេចក្ដី ​ដែល​ត្រូវ​និយាយ នៅ​ពេល​ នោះ​ឯង។» 

ប្រស្នា ​អំពី ​អ្នក​មាន ​ដ៏​ឆោត​ល្ងង់​ម្នាក់  

ក្នុង​ចំណោម​ បណ្ដាជន មាន​បុរស​ម្នាក់ ​ទូល​ព្រះយេស៊ូ​ ថា៖ «លោក​គ្រូ, សូម​ លោក ​ប្រាប់​បង​ខ្ញុំ​ ឲ្យ​យក ​កេរមត៌ក​ មក​ចែក​ខ្ញុំ​ផង។»

ព្រះយេស៊ូ​មាន​ ព្រះបន្ទូល​ តប​ទៅ ​បុរស​នោះ​ ថា៖ «តើ​ នរណា​ បាន​តែងតាំង​ខ្ញុំ ​ឲ្យ​ធ្វើ​ ជា​ចៅក្រម​ ចែក​ទ្រព្យ សម្បត្តិ ​របស់ ​អ្នក​រាល់​គ្នា?»  បន្ទាប់​មក ព្រះអង្គ​ មាន​ព្រះបន្ទូល ​ទៅ​បណ្ដាជន​ ថា៖ «ចូរ ​ប្រយ័ត្ន!  កុំ​ លោភលន់​, ចង់​បាន ​ទ្រព្យសម្បត្តិ​ ឲ្យ​សោះ។  ទោះ​បី​ មនុស្ស​ មាន​សម្បត្តិ​ បរិបូណ៌​ យ៉ាង​ណា​ ក៏​ដោយ ក៏​ជីវិត​គេ ​មិន​អាស្រ័យ ​នៅ​លើ​ ទ្រព្យសម្បត្តិ​ ឡើយ។»  

ព្រះអង្គ​ មាន​ព្រះបន្ទូល ​ជា​ពាក្យ​ប្រស្នា ​ទៅ​គេ ​ថា៖ «មាន​បុរស​ម្នាក់ ​ជា​សេដ្ឋី។  ដី​ធ្លី​ របស់​គាត់​ បាន​ផ្ដល់​ ភោគ​ផល​ យ៉ាង​បរិបូណ៌។  គាត់ ​រិះគិត​ ក្នុង​ចិត្ត​ ថា, “ខ្ញុំ ​គ្មាន​កន្លែង​ ដាក់​ភោគ​ផល​ ទាំង​អស់ ​របស់​ខ្ញុំ​ទេ។  តើ ​ខ្ញុំ​ ត្រូវ​ ធ្វើ ​ដូច​ម្ដេច?”  គាត់​ គិត​ទៀត​ ថា, “ខ្ញុំ​ ត្រូវ​តែ ​ធ្វើ​ យ៉ាង​នេះ, គឺ ​រុះ​ជង្រុក​ ទាំង​ប៉ុន្មាន ​របស់ ​ខ្ញុំ​ចោល, ហើយ​ សង់​ជង្រុក​ ឲ្យ​ធំៗ​ជាង, រួច ​ខ្ញុំ ​ប្រមូល​ស្រូវ, ព្រម​ទាំង​ ភោគ​ផល​ ទាំង​អស់​ មក​ដាក់ ​ក្នុង​ជង្រុក​ ថ្មី​នោះ។  បន្ទាប់​មក, ខ្ញុំ​ នឹង​និយាយ​ ប្រាប់​ខ្លួន​ខ្ញុំ​ ថា, ឱ​ខ្ញុំ​អើយ, មាន​សម្បត្តិ​ យ៉ាង​ច្រើន ​បរិបូណ៌, បម្រុង​ទុក ​ចិញ្ចឹម​ជីវិត​ សម្រាប់​ ច្រើន​ឆ្នាំ។  ខ្ញុំ​ ត្រូវ​ សំរាក, គិត​តែ​ ស៊ី​ផឹក, ​សប្បាយ​ទៅ។”    

«ប៉ុន្តែ ព្រះជាម្ចាស់​ មាន​ព្រះបន្ទូល ​ទៅ​កាន់​ សេដ្ឋី​នោះ​ ថា, “នែ៎, មនុស្ស​ ឆោត​ល្ងង់​អើយយប់​នេះ​ យើង ​នឹង​ផ្ដាច់​ជីវិត​ អ្នក​ហើយ។  ដូច្នេះ ទ្រព្យសម្បត្តិ​ ដែល​អ្នក​ បាន​ប្រមូល​ទុក​ សម្រាប់​ ខ្លួន​អ្នក នឹង​បាន ​ទៅ​ជា ​របស់ ​នរណា​វិញ?”  

«អ្នក​ណា​ ប្រមូល​ ទ្រព្យសម្បត្តិ ​ទុក​ សម្រាប់​ តែ ​ខ្លួន​ឯង, ហើយ​ គ្មាន​ សម្បត្តិ​សួគ៌ ​នៅ​ក្នុង​ខ្លួន, អ្នក​នោះ​ ប្រៀប​បី​ដូច​ជា ​សេដ្ឋី​នោះ​ដែរ។»

ត្រូវ​ពឹង​ផ្អែក​ លើ​ព្រះជាម្ចាស់ និង​ស្វែង​រក ​សម្បត្តិ​សួគ៌ 

ព្រះយេស៊ូ​មាន​ ព្រះបន្ទូល ​ទៅ​កាន់​សិស្ស ថា៖ «ហេតុ​នេះ​ហើយ​ បាន​ជា​ខ្ញុំ​ សូម​ប្រាប់ ​អ្នក​រាល់​គ្នា, កុំ​ឲ្យ​ខ្វល់​ខ្វាយ​ អំពី​ម្ហូប​អាហារ សម្រាប់​ ចិញ្ចឹម​ជីវិត ឬ​អំពី​ សម្លៀកបំពាក់ សម្រាប់​ បិទបាំង ​រូប​កាយ​ឡើយ, ដ្បិត ជីវិត​ មាន​តម្លៃ ​លើស​ម្ហូប​អាហារ, ហើយ ​រូប​កាយ​ មាន​តម្លៃ​លើស​ សម្លៀកបំពាក់ ​ទៅ​ទៀត។  ចូរ ​មើល​ក្អែក៖ ​វា​ មិន​ដែល​ សាប​ព្រោះ, មិន​ដែល ​ច្រូត​កាត់, គ្មាន​ឃ្លាំង​, គ្មាន​ជង្រុក​សោះ, ប៉ុន្តែ ព្រះជាម្ចាស់​ ចិញ្ចឹម​វា។  រីឯ​ អ្នក​រាល់​គ្នា​វិញ មាន​តម្លៃ​ លើស​ បក្សាបក្សី​ ច្រើន​ណាស់។  ក្នុង ​ចំណោម​ អ្នក​រាល់​គ្នា, ទោះ​បី ​ខំ​ខ្វល់​ខ្វាយ ​យ៉ាង​ណា ​ក៏​ដោយ, ក៏​គ្មាន​នរណា ​អាច​នឹង​បង្កើន ​អាយុ​ របស់​ខ្លួន ​ឲ្យ​វែង​ បាន​ឡើយ, សូម្បី​ តែ​បន្តិច​ ក៏​មិន​បាន​ដែរ។  ដូច្នេះ បើ​ អ្នក​រាល់​គ្នា​ ពុំ​អាច​ សំរេច​ការ ​ដ៏​តូច​បំផុត​នេះ​ បាន​ផង, ចុះ​ ហេតុ​ដូច​ម្ដេច​ បាន​ជា ​ខ្វល់​ខ្វាយ​ អំពី​រឿង ​ផ្សេងៗ​ទៀត?
«ចូរ ​គិត​មើល, ផ្កា​ ដុះ​ឡើង​ យ៉ាង​ណា។  ​វា​ មិន​ដែល​នឿយហត់​ នឹង​ធ្វើ​ការ ឬ​ត្បាញ​រវៃ​ឡើយ។  ខ្ញុំ​ សូម​ប្រាប់ ​អ្នក​រាល់​គ្នា ​ថា, សូម្បី​តែ​ ព្រះបាទ​សាឡូម៉ូន, ​កាល​ពី​ជំនាន់ ​ដែល​ទ្រង់​ មាន​សិរីរុងរឿង ​ដ៏​ប្រសើរ​ បំផុត​នោះ, ក៏​ទ្រង់​ គ្មាន​ព្រះភូសា​ ល្អ​ស្មើ​ នឹង​ផ្កា​មួយ​ទង ​នេះ​ផង។  មនុស្ស​មាន​ជំនឿ​តិច​ អើយ!  ប្រសិន​បើ​ ព្រះជាម្ចាស់ ​ផ្ដល់​សំរស់ ​ឲ្យ​ផ្កា, ​ដែល​រីក​ នៅ​តាម​វាល ​ថ្ងៃ​នេះ ហើយ ​ស្អែក​ ត្រូវ​គេ ​ដុត​ចោល​ យ៉ាង​ហ្នឹង​ ទៅ​ហើយ, តើ ​ព្រះអង្គ​ នឹង​ទំនុក​បម្រុង​ អ្នក​រាល់​គ្នា ​លើស​នេះ​ យ៉ាង​ណា​ ទៅ​ទៀតដូច្នេះ, ចូរ​ អ្នក​រាល់​គ្នា កុំ ​គិត​តែ ​ពី​ស្វែង​រក​ គ្រឿង​បរិភោគ​ នោះ​ឡើយ, ដ្បិត​ មាន​តែ​សាសន៍ ​ដទៃ​ប៉ុណ្ណោះ ដែល​ខំ​ស្វះស្វែង​រក​ របស់​ ទាំង​នោះ។  រីឯ​ អ្នក​រាល់​គ្នា​វិញ, ព្រះបិតា ​របស់ ​អ្នក​រាល់​គ្នា​ ទ្រង់​ ជ្រាប​នូវ​ អ្វីៗ ​ដែល​អ្នក​រាល់​គ្នា​ ត្រូវ​ការ។  ចូរ​ ខំ​ស្វែង​រក​ ព្រះរាជ្យ របស់​ព្រះជាម្ចាស់​វិញ, ទើប​ព្រះអង្គ ​ប្រទាន ​របស់​ ទាំង​នោះ ​មក​អ្នក​រាល់​គ្នា ​ថែម​ទៀត​ផង។

«កុំ​ខ្លាច​អី, ក្រុម​ដ៏​តូច ​របស់​ខ្ញុំ​អើយ!  ព្រះបិតា ​របស់ ​អ្នក​រាល់​គ្នា សព្វ​ព្រះហឫទ័យ ​ប្រទាន​ ព្រះរាជ្យ​ មក​ឲ្យ​ អ្នក​រាល់​គ្នា​ហើយ។  ចូរ​ លក់​ទ្រព្យ សម្បត្តិ ​របស់ ​អ្នក​រាល់​គ្នា, យក​ប្រាក់ ​ចែក​ជា​ទាន​ ដល់​ជន​ក្រីក្រ​ចុះ។  ចូរ​ ប្រមូល ​ទ្រព្យ​ ដែល​មិន​ចេះ​ពុក, ជា​សម្បត្តិ​ ដែល​មិន​ចេះ​ រលាយ, ទុក​សម្រាប់​ខ្លួន​ នៅ​ស្ថាន ​បរមសុខ, ជា​ស្ថាន ​ដែល​គ្មាន​ ចោរ​ប្លន់ ឬ​កណ្ដៀរ​ស៊ី​ ឡើយ។  ទ្រព្យសម្បត្តិ ​របស់ ​អ្នក​រាល់​គ្នា ​នៅ​កន្លែង​ណា, ចិត្ត ​របស់ ​អ្នក​រាល់​គ្នា​ ក៏​នៅ​កន្លែង​ នោះ​ដែរ។

ការ​ប្រុង​ប្រៀប​ខ្លួន

«ចូរ​ ប្រុង​ប្រៀប​ខ្លួន, ហើយ​ ទុក​ឲ្យ​ចង្កៀង ​របស់ ​អ្នក​រាល់​
គ្នា នៅ​ឆេះ។  ចូរ​ ប្រព្រឹត្ត​ ឲ្យ​បាន ​ដូច​ពួក ​អ្នក​បំរើ ដែល​រង់ចាំ​ម្ចាស់ ​វិល​ត្រឡប់​មក ​ពី​ជប់លៀង​វិញ, គឺ​ នៅ​ពេល​ មក​ដល់ ​លោក ​គោះ​ទ្វារ, អ្នក​បំរើ ​ទៅ​បើក​ ជូន​ភ្លាម។  ពេល​ម្ចាស់​ ត្រឡប់​ មក​ដល់, ឃើញ​អ្នក​ បំរើ​ណា​ នៅ​រង់ចាំ​លោក, អ្នក​បំរើ​នោះ​ មាន​សុភមង្គល ​ហើយ។  ខ្ញុំ​ សូម​ប្រាប់​ ឲ្យ​អ្នក​រាល់​គ្នា ​ដឹង​ច្បាស់ ​ថា, លោក​ នឹង​ឲ្យ​អ្នក​បំរើ​ អង្គុយ​បរិភោគ, ហើយ​ លោក ​រៀបចំ​ខ្លួន​ បំរើ​ គេ​វិញ។  បើ​ លោក ​វិល​មក​វិញ ​នៅ​ពាក់​កណ្ដាល​ អធ្រាត្រ ឬ​ជិត​ភ្លឺ, ហើយ ​ឃើញ​អ្នក​បំរើ ​ទាំង​នោះ​ នៅ​រង់ចាំ​ ដូច្នេះ, ពួក​គេ​ ប្រាកដ​ ជា​មាន ​សុភមង្គល។  អ្នក​រាល់​គ្នា​ ដឹង​ហើយ ថា, បើ ​ម្ចាស់​ផ្ទះ​ ដឹង​ចោរ​ចូល​ មក​ប្លន់​ថ្មើរ​ណា, គាត់​ នឹង​មិន​បណ្ដោយ​ ឲ្យ​វា​ ចូល​មក​ ក្នុង​ផ្ទះ​គាត់​ បាន​ឡើយ។  រីឯ​ អ្នក​រាល់​គ្នា​វិញ, ចូរ​ ត្រៀម​ខ្លួន​ ជានិច្ច, ដ្បិត​ បុត្រ​មនុស្ស ​នឹង​មក​ដល់ នៅ​វេលា ​ដែល​អ្នក​រាល់​គ្នា ​ពុំ​បាន​គិត។» 


ប្រស្នា​ អំពី​ អ្នក​បំរើ ​ស្មោះ​ត្រង់ និង​មិន​ស្មោះ​ត្រង់  

លោក​ពេត្រុស ​ទូល​សួរ​ ព្រះយេស៊ូ ​ថា៖ «បពិត្រ​ ព្រះអម្ចាស់, តើ​ ព្រះអង្គ​ មាន​ព្រះបន្ទូល​ ជា​ពាក្យ ​ប្រស្នា​នេះ សម្រាប់​ ប្រៀនប្រដៅ​ យើង​ខ្ញុំ ​តែ​ ប៉ុណ្ណោះ, ឬ​មួយ​ សម្រាប់​ ប្រៀនប្រដៅ​ មនុស្ស​ គ្រប់ៗ​រូប​ ដែរ

ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ តប​ថា៖ «បើ​ អ្នក​បំរើ​ណា​ មាន​
ចិត្ត​ ស្មោះ​ត្រង់ ហើយ ​ប៉ិនប្រសប់, ម្ចាស់​ មុខ​ជា​ផ្ទុកផ្ដាក់ ​ឲ្យ​គាត់​ មើល​ខុស​ត្រូវ​ លើ​អ្នក​បំរើ​ ឯ​ទៀតៗ ក្នុង​ការ​ចែក​ ម្ហូប​អាហារ​ ឲ្យ​គេ តាម​ពេល​កំណត់​ ជា​មិន​ខាន។  ពេល​ម្ចាស់​ ត្រឡប់​ មក​ដល់​ ផ្ទះ​វិញ, ឃើញ​អ្នក​បំរើ​ កំពុង​បំពេញ​កិច្ចការ ​របស់​ខ្លួន ​ដូច្នេះ, អ្នក​បំរើ​នោះ​ ប្រាកដ​ជា​មាន​ សុភមង្គល។  ខ្ញុំ ​សូម​ប្រាប់​ ឲ្យ​អ្នក​រាល់​គ្នា​ ដឹង​ច្បាស់​ ថា, ម្ចាស់​ មុខ​ជា​ផ្ទុកផ្ដាក់ ​ឲ្យ​គាត់ ​មើល​ខុស​ត្រូវ ​លើ​ទ្រព្យ សម្បត្តិ​ ទាំង​ប៉ុន្មាន ​របស់​លោក ​ថែម​ទៀត​ផង។  ផ្ទុយ​ទៅ​វិញ, ប្រសិន​បើ​ អ្នក​បំរើ​ នឹក​ក្នុង​ចិត្ត​ថា, ម្ចាស់​អញ​ ក្រ​មក​ដល់​ណាស់,” គាត់​ ក៏​វាយ​អ្នក​បំរើ​ ទាំង​ប្រុស ​ទាំង​ស្រី​ឯ​ ទៀត, ហើយ​ ស៊ី​ផឹក, ​ស្រវឹង។  ពេល ​ម្ចាស់ ​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នៅ​ថ្ងៃ​ ដែល​អ្នក​ បំរើ​នោះ​ មិន​បាន​រង់ចាំ ឬ​នៅ​ពេល ​ដែល​គាត់ មិន​ដឹង, ​លោក​ នឹង​ធ្វើ​ទោស​គាត់​ ជា​ទម្ងន់, ហើយ ​ឲ្យ​គាត់ ​ទទួល​ទោស ​រួមជា​មួយ​ ពួក​អ្នក​ មិន​ជឿ​ដែរ។

«អ្នក​បំរើ​ណា​ ស្គាល់​ចិត្ត​ម្ចាស់ តែ​ មិន​បាន​ ត្រៀម​ខ្លួន, ហើយ​ មិន​ធ្វើ​តាម​ ចិត្ត​លោក, អ្នក​បំរើ​នោះ​ នឹង​ត្រូវ ​រំពាត់​ យ៉ាង​ច្រើន។  ផ្ទុយ​ទៅ​វិញ, អ្នក​បំរើ​ណា​ មិន​ស្គាល់​ ចិត្ត​ម្ចាស់​ របស់​ខ្លួន, ហើយ ​ប្រព្រឹត្ត​ ខុស​ឆ្គង​ សម​នឹង​ទទួល​ទោស, អ្នក​ បំរើ​នោះ​ នឹង​ត្រូវ ​រំពាត់ ​តែ​បន្តិច​ទេ។  បើ​ គេ ​ឲ្យ​អ្វី​ច្រើន ​ទៅ​អ្នក​ណា, គេ​ នឹង​ទារ​ ពី​អ្នក​នោះ​វិញ ​ច្រើន​ដែរ។  បើ ​គេ​ ផ្ទុកផ្ដាក់​ កិច្ចការ​ច្រើន ​ដល់​អ្នក​ណា, គេ​ នឹង​ទារ ​ពី​អ្នក​នោះ​វិញ ​រឹងរឹត​ តែ​ ច្រើន​ ថែម​ទៀត។

ការ​បាក់​បែក​គ្នា ​ព្រោះ​ជំនឿ 

«ខ្ញុំ ​មក ដើម្បី​ នាំ​ភ្លើង​ មក​ផែនដី។  ប្រសិន​បើ ​ភ្លើង​នោះ​ឆេះ, ខ្ញុំ​ ស្ងប់​ចិត្ត​ហើយ​។  ខ្ញុំ​ ត្រូវ​ ទទួល​ ពិធី​ជ្រមុជ​​ម្យ៉ាង។  ខ្ញុំ​ តានតឹង ​ក្នុង​ចិត្ត​ ក្រៃលែង, ចង់​តែ ​ឲ្យ​ពិធី​នោះ​ បាន​សំរេច​ ឆាប់ៗ។  កុំ​ នឹក​ស្មាន​ ថា, ខ្ញុំ ​មក ​ដើម្បី ​ផ្ដល់​សន្តិភាព ​ឲ្យ​ផែនដី​ នេះ​ឡើយ, គឺ ​ខ្ញុំ​ បាន​នាំ​ការ​ បាក់​បែក ​មក​ទេ​តើ។  ចាប់ពី​ពេល​នេះ ​ត​ទៅ​, ឧបមា​ថា, ក្នុង​ផ្ទះ​មួយ ​មាន​គ្នា​ប្រាំ​នាក់, អ្នក​ទាំង​ប្រាំ​ នឹង​ត្រូវ​បាក់​បែក​គ្នា, គឺ ​បី​នាក់​ បែក​ចេញ​ពី​ ពីរ​នាក់, ពីរ​នាក់ ​បែក​ចេញ​ពី​ បី​នាក់។  ឪពុក​ នឹង​បែក​ចេញ​ពី​ កូន​ប្រុស, កូន​ប្រុស​ បែក​ចេញ​ ពី​ឪពុក, ម្ដាយ ​បែក​ចេញ ​ពី​កូន​ស្រី, កូន​ស្រី ​បែក​ចេញ​ ពី​ម្ដាយ, ម្ដាយក្មេក ​បែក​ចេញ​ ពី​កូន​ប្រសា​ស្រី, កូន​ប្រសា​ស្រី​ បែក​ចេញ ពី​ម្ដាយក្មេក។»

ត្រូវ​យល់​ ហេតុការណ៍ ​ផ្សេងៗ

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ទៅ​កាន់​ មហាជន ​ទៀត​ថា៖ «កាល​ណា​ អ្នក​រាល់​គ្នា ​ឃើញ​ពពក ​រសាត់​ ពី​ទិស​ខាង​លិច​មក, អ្នក​រាល់​គ្នា ​ពោល​ភ្លាម​ ថា, “ជិត​ភ្លៀង​ហើយ, ហើយ ​ក៏​ភ្លៀង​មែន។”  កាល​ណា​ មាន​ខ្យល់​បក់​ ពី​ទិស​ខាង​ត្បូង, អ្នក​រាល់​គ្នា​ថា, “​មុខ​ជា​ក្ដៅ​ហើយ,” ហើយ ​ក៏​ក្ដៅ​មែន។  មនុស្ស ​មាន​ពុត​អើយ!  អ្នក​រាល់​គ្នា​ ចេះ​យល់ ​ហេតុការណ៍​ ផ្សេងៗ ​នៅ​លើ ​ផែនដី និង​នៅ​លើ​ មេឃ​បាន, ចុះ​ ហេតុ​ដូច​ម្ដេច​ បាន​ជា​ពុំ​យល់​ ហេតុការណ៍ នា​សម័យ ​បច្ចុប្បន្ន​ នេះ​ផង?

ត្រូវ​ សំរុះ សំរួល ​រឿងរ៉ាវ មុន​ថ្ងៃ​ ព្រះជាម្ចាស់ ​វិនិច្ឆ័យ​ទោស

«ហេតុ​អ្វី​ បាន​ជា​អ្នក​រាល់​គ្នា ​មិន​ពិចារណា ​ដោយ​ខ្លួន​ឯង នូវ​អំពើ​សុចរិត ​ដែល​អ្នក​រាល់​គ្នា​ ត្រូវ​ ប្រព្រឹត្តប្រសិន​បើ​អ្នក ​ធ្វើ​ដំណើរ​ ទៅ​តុលា​ការ​ ជា​មួយ​គូវិវាទ, នៅ​តាម​ផ្លូវ​ អ្នក​ត្រូវ​ខំ​សំរុះ សំរួល​ ជា​មួយ​អ្នក​នោះ ​ឲ្យ​ហើយ​ទៅ, ក្រែង​លោ​ គេ ​បញ្ជូន​អ្នក​ ទៅ​ដល់​ចៅក្រម, ចៅក្រម ​បញ្ជូន​អ្នក​ ទៅ​នគរបាល, ហើយ ​នគរបាល​ យក​អ្នក ​ទៅ​ដាក់​គុក។  ខ្ញុំ ​សុំ​ប្រាប់​អ្នក​ថា, ដរាប​ណា​ អ្នក​មិន​បាន​បង់​ ប្រាក់​ពិន័យ ​គ្រប់​ចំនួន ឥត​ខ្វះ ​មួយ​សេន ​ទេ​នោះ, អ្នក ​នឹង​មិន​រួច ​ខ្លួន​ឡើយ។»


Warnings and Encouragements

12 Meanwhile, when a crowd of many thousands had gathered, so that they were trampling on one another, Jesus began to speak first to his disciples, saying: “Be[a] on your guard against the yeast of the Pharisees, which is hypocrisy. There is nothing concealed that will not be disclosed, or hidden that will not be made known. What you have said in the dark will be heard in the daylight, and what you have whispered in the ear in the inner rooms will be proclaimed from the roofs.


“I tell you, my friends, do not be afraid of those who kill the body and after that can do no more. But I will show you whom you should fear: Fear him who, after your body has been killed, has authority to throw you into hell. Yes, I tell you, fear him. Are not five sparrows sold for two pennies? Yet not one of them is forgotten by God. Indeed, the very hairs of your head are all numbered. Don’t be afraid; you are worth more than many sparrows.


“I tell you, whoever publicly acknowledges me before others, the Son of Man will also acknowledge before the angels of God. But whoever disowns me before others will be disowned before the angels of God. 10 And everyone who speaks a word against the Son of Man will be forgiven, but anyone who blasphemes against the Holy Spirit will not be forgiven.


11 “When you are brought before synagogues, rulers and authorities, do not worry about how you will defend yourselves or what you will say, 12 for the Holy Spirit will teach you at that time what you should say.”


The Parable of the Rich Fool

 

13 Someone in the crowd said to him, “Teacher, tell my brother to divide the inheritance with me.”


14 Jesus replied, “Man, who appointed me a judge or an arbiter between you?” 15 Then he said to them, “Watch out! Be on your guard against all kinds of greed; life does not consist in an abundance of possessions.”


16 And he told them this parable: “The ground of a certain rich man yielded an abundant harvest. 17 He thought to himself, ‘What shall I do? I have no place to store my crops.’

18 “Then he said, ‘This is what I’ll do. I will tear down my barns and build bigger ones, and there I will store my surplus grain. 19 And I’ll say to myself, “You have plenty of grain laid up for many years. Take life easy; eat, drink and be merry.”’

20 “But God said to him, ‘You fool! This very night your life will be demanded from you. Then who will get what you have prepared for yourself?’


21 “This is how it will be with whoever stores up things for themselves but is not rich toward God.”


Do Not Worry

22 Then Jesus said to his disciples: “Therefore I tell you, do not worry about your life, what you will eat; or about your body, what you will wear. 23 For life is more than food, and the body more than clothes. 24 Consider the ravens: They do not sow or reap, they have no storeroom or barn; yet God feeds them. And how much more valuable you are than birds! 25 Who of you by worrying can add a single hour to your life[b]? 26 Since you cannot do this very little thing, why do you worry about the rest?


27 “Consider how the wild flowers grow. They do not labor or spin. Yet I tell you, not even Solomon in all his splendor was dressed like one of these. 28 If that is how God clothes the grass of the field, which is here today, and tomorrow is thrown into the fire, how much more will he clothe you—you of little faith! 29 And do not set your heart on what you will eat or drink; do not worry about it. 30 For the pagan world runs after all such things, and your Father knows that you need them. 31 But seek his kingdom, and these things will be given to you as well.


32 “Do not be afraid, little flock, for your Father has been pleased to give you the kingdom. 33 Sell your possessions and give to the poor. Provide purses for yourselves that will not wear out, a treasure in heaven that will never fail, where no thief comes near and no moth destroys. 34 For where your treasure is, there your heart will be also.


Watchfulness

 

35 “Be dressed ready for service and keep your lamps burning, 36 like servants waiting for their master to return from a wedding banquet, so that when he comes and knocks they can immediately open the door for him. 37 It will be good for those servants whose master finds them watching when he comes. Truly I tell you, he will dress himself to serve, will have them recline at the table and will come and wait on them. 38 It will be good for those servants whose master finds them ready, even if he comes in the middle of the night or toward daybreak. 39 But understand this: If the owner of the house had known at what hour the thief was coming, he would not have let his house be broken into. 40 You also must be ready, because the Son of Man will come at an hour when you do not expect him.”


41 Peter asked, “Lord, are you telling this parable to us, or to everyone?”


42 The Lord answered, “Who then is the faithful and wise manager, whom the master puts in charge of his servants to give them their food allowance at the proper time? 43 It will be good for that servant whom the master finds doing so when he returns. 44 Truly I tell you, he will put him in charge of all his possessions. 45 But suppose the servant says to himself, ‘My master is taking a long time in coming,’ and he then begins to beat the other servants, both men and women, and to eat and drink and get drunk. 46 The master of that servant will come on a day when he does not expect him and at an hour he is not aware of. He will cut him to pieces and assign him a place with the unbelievers.


47 “The servant who knows the master’s will and does not get ready or does not do what the master wants will be beaten with many blows. 48 But the one who does not know and does things deserving punishment will be beaten with few blows. From everyone who has been given much, much will be demanded; and from the one who has been entrusted with much, much more will be asked.


Not Peace but Division

 

49 “I have come to bring fire on the earth, and how I wish it were already kindled! 50 But I have a baptism to undergo, and what constraint I am under until it is completed! 51 Do you think I came to bring peace on earth? No, I tell you, but division. 52 From now on there will be five in one family divided against each other, three against two and two against three. 53 They will be divided, father against son and son against father, mother against daughter and daughter against mother, mother-in-law against daughter-in-law and daughter-in-law against mother-in-law.”


Interpreting the Times

 

54 He said to the crowd: “When you see a cloud rising in the west, immediately you say, ‘It’s going to rain,’ and it does. 55 And when the south wind blows, you say, ‘It’s going to be hot,’ and it is. 56 Hypocrites! You know how to interpret the appearance of the earth and the sky. How is it that you don’t know how to interpret this present time?


57 “Why don’t you judge for yourselves what is right? 58 As you are going with your adversary to the magistrate, try hard to be reconciled on the way, or your adversary may drag you off to the judge, and the judge turn you over to the officer, and the officer throw you into prison. 59 I tell you, you will not get out until you have paid the last penny.”

Footnotes:

  1. Luke 12:1 Or speak to his disciples, saying: “First of all, be
  2. Luke 12:25 Or single cubit to your height


22 comments:

Anonymous said...

Oh Lordy Lordy Khmer Democrat,

Amen...

Anonymous said...

sorry, not interested because my GOD is buddha. just scrolled right down to post comment.

Anonymous said...

What is the matter with you? oh Lord lord khmer Democrat.
You should say Khmer CRETIN!

Anonymous said...

lolzzzzzzzzzzzzzzzz with 7:15 AM!!!!

Anonymous said...



Is KI media being hijacked?

Anonymous said...

What is going on here? Is KI Media now a place to preach Christianity too? Come on guys, leave religion out alone. KI Media should be the place where Khmers can read about news relating mainly to Cambodia, not religion - Christianity in this case. I bet that most KI Media readers are not interested in your preaching at all. Please don't waste our time in scrolling down to the next Cambodia related news. You guys are doing an outstanding job in keeping us informed, please keep it that way. Thank you very much for your valuable services for all these years for helping us to get all Cambodia related news stories on this site.

Anonymous said...

Sorry I meant " to leave religion alone"...

Anonymous said...

9:23 I feel the same. If you want to preach christianity please create a blog that is dedicate to that.

Anonymous said...

This post is so irritated.

Anonymous said...

In a time of serious national crisis as of now, I am wondering why KI-Media let these writings take up so much of its webpage space. Don't forget we are first Khmers and Buddhists. Can we at least temporarily suspend these Christian sacred writings for now, and let us follow the news and nationalistic opinions.

Thanks and Thanks.

Anonymous said...

Dear KI,

You have mentioned that Your blog is dedicated topublishing sensitive information about Cambodia.

Now it's also a Christianity propaganda.

You have failed in your duty

Anonymous said...

Please, our country is in a serious trouble. Don't implant a religion in your blog to wast our time.

Anonymous said...

សន្ទុសនៃការទាមទារកយុត្តិធ៌ម ត្រូវតែចេញជារូបរៀង ឲ្យបានច្បាស់លាស់ ដោយមិនអាចបង្អង់បានទៀតទេ!
មិនត្រូវអូសបន្លាយពេលវេលា ឲ្យម្ចាស់ឆ្នោតអស់សង្ឃឹមបានឡើយ!
វិប្បត្តិនៃការរៀបចំការបោះឆ្នោត ត្រូវតែមានតំណោះស្រាយដោយ យុត្តិធ៌ម!

ខ្មែរ ត្រូវតែរួបរួមគ្នា ហើយ ប្រកាន់ជំហរ របស់ខ្លួនឲ្យបាន! មិនត្រូវរេ​ម្ដងទៅនេះម្ដងទៅនោះបានជាដាច់ខាត! មើលចុះ​ បរទេសកំពុងតែមើលមកឃើញ​ សម្បត្តិដ៏ស្ដុកស្ដំរបស់យើង បើយើងបែកបាក់គ្នា នុះយើងមិនអាចការពារវាបានទេ! តែក៏ត្រូវជ្រើសរើសរួបរួមជាមួយក្រុមដែលអាចផ្ដល់ផលប្រយោជន៍អោយខ្មែរដែរទើបបាន!
គ្មានអ្នកណាគេជួយយើងបាន បើយើងមិនច្បាស់លាស់ខ្លួនឯង! មិនត្រូវចាញ់ល្បិចកល់ញស់ញង់ សូមពិចារណាឲ្យបានល្អិតល្អន់ ត្រូវតែតស៊ូរ ហើយអត់ធ្មត់ បើពុំដូច្នោះទេ

Anonymous said...

It is time for us to use all the courage for protecting the whole nation, sovereignty, integrity, and dignity! Everything need to be safe, indeed for the eternity!

Anonymous said...

ខណៈ​នោះ មាន​មហាជន​ រាប់​ម៉ឺន​នាក់, ​ជួបជុំ​គ្នា ​ណែនណាន់​ តាន់តាប់, ស្ទើរ​តែ​ ដើរ​ជាន់​កគ្នាទៅកក្តាន់។

Anonymous said...

នៅ​ពេល​នោះក្នុង​សាលា​ប្រជុំមាន​​បុរស​ម្នាក់ដែល​មាន​វិញ្ញាណល្អ​នៅ​ក្នុង​ខ្លួន ស្រែក​ឡើង​ថា៖ កក្តាន់! កក្តាន់! ស្រាប់តែគេឃើញសិស្សខ្ទើយមូយក្រុមកំពុងកក្តាន់យ៉ាងឧឡារិក។

Anonymous said...

នៅ​ពេល​ ត្រឡប់​ មក​ពី​ផ្សារ​វិញ, ដរាប​ណា​ គេ ​មិន​បាន​ធ្វើ​ ពិធីកក្តាន់​ ជា​មុន​ទេ, គេ ​មិន​បរិភោគ​ឡើយ។ គេ​ កាន់​ទំនៀម ទម្លាប់ ​ផ្សេងៗ​ទៀត ​ជា​ច្រើន, ដូច​ជា ​ពិធីកក្តាន់ជា​ដើម។

Anonymous said...

ពួក​សិស្ស​ ទូល​ព្រះអង្គ ​ថា៖ «ទី​នេះ ​ស្ងាត់​ណាស់។ តើពួកយើងអាចកក្តាន់បន្តរទៀតបានទេ?»

Anonymous said...

ព្រះយេស៊ូ និង​អ្នក​ទាំង​បី បាន​មក​ជួប ​សិស្សខ្ទើយ​ ឯ​ទៀតៗ។ ទ្រង់​ ទត​ឃើញ ​បណ្ដាជន ​ច្រើន​កុះករ ​ឈរ​កក្តាន់នៅ​ ជុំវិញ​សិស្ស​ ទាំង​នោះ, ហើយ ​ឃើញ​ពួក​អាចារ្យ ក៍កក្តាន់ ​ជា​មួយ​គេ​ផង។ កាល​បណ្ដាជន​ ឃើញ​ព្រះយេស៊ូ, គេ ​ស្រឡាំងកាំង ​គ្រប់​គ្នា, ប៉ុន្តែដៃរបស់គេនៅតែកក្តាន់ដដែល។

Anonymous said...

ព្រះយេស៊ូ ​ត្រាស់​ហៅ​សិស្ស ទាំង​ដប់ពីរ​រូប​ មក​ជួបជុំ​គ្នា, ស្រាប់តែសិស្សខ្ទើយទាំងដប់ពីររូបឈរកក្តាន់ធ្វើមិនដឹង។

Anonymous said...

រីឯ ​លោក​យ៉ូសែប ​ក៏​ចេញ​ដំណើរ ​ពី​ភូមិ ​ណាសារ៉ែត ក្នុង​ស្រុក ​កាលីឡេ ឆ្ពោះ​ទៅ​ភូមិ​ បេថ្លេហិម ក្នុង​ស្រុក​យូដា, ជា​ភូមិ​កំណើត ​របស់​ ព្រះបាទ​ដាវីឌ, ព្រោះ ​លោក​មានជំនាញខាងកក្តាន់។

Anonymous said...

សន្ទុះនៃការទាមទារកយុត្តិធ៌ម ត្រូវតែចេញជារូបរៀងឲ្យច្បាស់លាស់ មិនអាចបង្អង់បានទៀតទេ!
មិនត្រូវអូសបន្លាយពេលវេលា ឲ្យម្ចាស់ឆ្នោតអស់សង្ឃឹមបានឡើយ!
វិបត្តិនៃការរៀបចំការបោះឆ្នោត ត្រូវតែមានតំណោះស្រាយដោយ យុត្តិធ៌ម!

ខ្មែរ ត្រូវតែរួបរួមគ្នា ហើយ ប្រកាន់ជំហរ របស់ខ្លួនឲ្យបាន! មិនត្រូវរេម្ដងទៅនេះម្ដងទៅនោះបានជាដាច់ខាត! មើលចុះ បរទេសកំពុងតែមើលមកឃើញ សម្បត្តិដ៏ស្ដុកស្ដំរបស់យើង បើយើងបែកបាក់គ្នា នុះយើងមិនអាចការពារវាបានទេ! តែក៏ត្រូវជ្រើសរើសរួបរួមជាមួយក្រុមដែលអាចផ្ដល់ផលប្រយោជន៍អោយខ្មែរដែរទើបបាន!
គ្មានអ្នកណាគេជួយយើងបាន បើយើងមិនច្បាស់លាស់ខ្លួនឯង! មិនត្រូវចាញ់ល្បិចកល់ញស់ញង់ សូមពិចារណាឲ្យបានល្អិតល្អន់ ត្រូវតែតស៊ូរ ហើយអត់ធ្មត់ បើពុំដូច្នោះទេ កូនខ្មែរត្រូវរស់នៅក្នុងឧនភាពនៃបច្ចុប្បន្នតទៅទៀត!
យើងត្រូវតែធ្វើអ្វីៗទាំងឡាយទាំងពួង ដើម្បីកូនខ្មែរមានអនាគតល្អឳ្យបាន!