Thursday, September 05, 2013

គណបក្ស​សង្គ្រោះជាតិ​បញ្ចប់​ការហាត់​ធ្វើបាតុកម្ម​អហិង្សា



អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​អង្គុយ​ជាជួរ​ក្នុងការ​ហាត់​ធ្វើ​បាតុកម្ម​អហិង្សា។


ដោយ ហេង រស្មី VOA Khmer 04.09.2013

គណបក្ស​ប្រឆាំង​បាន​បិទ​បញ្ចប់​ការ​បង្ហាត់​បង្រៀន​ប្រជា​ពលរដ្ឋ​ឲ្យ​​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​​នៅ​ថ្ងៃ​ពុធ​នេះ​គឺ​បាន​កើត​ឡើង​មុន​ពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ដែល​គ្រោង​នឹង​ចាប់​ផ្តើម​ឡើង​នៅ​ថ្ងៃ​សៅរ៍​​ខាង​មុខ​នេះ។​

មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​តែ​ជាង​៣​ពាន់​នាក់​តែ​ប៉ុណ្ណោះ​ហ្វឹក​ហាត់​មហា​បាតុកម្ម​នេះ។​ ហើយ​ចំនួន​នេះ​បាន​ថយ​ចុះ​បើ​ប្រៀប​ធៀប​ការ​ថ្លែង​សុន្ទរកថា​របស់​មេដឹក​នាំ​ទាំង​ពីរ​នៃ​គណបក្ស​​កាល​ពី​លើក​មុនៗ។​


លោក​​សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ បាន​អំពាវ​នាវ​ឲ្យ​​ប្រជា​ពលរដ្ឋ​ចូល​រួម​ឲ្យ​​បាន​ច្រើន​ថែម​ទៀត​ក្នុង​មហា​បាតុកម្ម​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រឆាំង​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៧​ខាង​​មុខ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ។​​

លោក​បាន​និយាយ​ថា៖​ ​«បើ​អត់​យល់​ព្រមទេ​  ​ចេញ​មក! ​ចេញ​ឲ្យ​​ច្រើន ​នៅ​ថ្ងៃទី​៧​ខាង​មុខ​នេះ​ដើម្បី​បង្ហាញ​ថា​ យើង​អត់​យល់​ព្រម​ទេ ​លទ្ធផល​ក្លែង​បន្លំ​ លទ្ធផល​អយុត្តិ​ធម៌។ ​យើង​អត់​យល់​ព្រម។​ យើង​អត់​សុខចិត្ត​ទេ។​ យើង​ចង់​ឲ្យ​​គេ​លាត​ត្រដាង​ការណ៍​ពិត»។​


ប្រជា​ពលរដ្ឋ​ដែល​បាន​ចូល​រួម​ហ្វឹក​ហាត់​សម​ធ្វើ​មហា​បាតុកម្ម​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​​អង្គុយ​យ៉ាង​មាន​របៀប​រៀប​រយ​ជាជួរៗ​ដោយ​មាន​ខ្សែ​​ចង​ព័ទ្ធ​ជុំវិញ។​

ក្រុម​អ្នក​ចូល​រួម​បាន​កាន់​ផ្កាឈូក​ និង​មាន​ចង​ក្រណាត់​ពណ៌​ស ​និង​ ពណ៌​លឿង​នៅ​លើ​ក្បាល។​ ផ្ទាំង​ក្រណាត់​ទាំង​នោះ​បាន​សរសេរ​ថា៖​ «សន្លឹក​ឆ្នោត​ខ្ញុំ​ ​ជាតិ​ខ្ញុំ»​ «​មាន​យុត្តិ​ធម៌​ មាន​សន្តិភាព»​ និង​«សំឡេង​​ឆ្នោត​ខ្ញុំ​នៅ​ឯណា?»​

គ្រូ​បង្គោល​ ដែល​បាន​បង្រៀន​ក្រុម​បាតុករ​ បាន​ពន្យល់​អំពី​និយម​ន័យ​នៃ​អំពើ​ហិង្សា។ ​ហើយ​ក្រោយ​មក​បាន​អនុញ្ញាត​ឲ្យ​​អ្នក​ចូល​រួម​ឡើង​សម្តែង​លើ​ឆាក​ចំពោះ​មេរៀន​ដែល​បាន​បង្រៀន។​

ប្រជា​ពល​រដ្ឋ​ត្រូវ​បាន​ចែក​ចេញ​ជា​ច្រើន​ក្រុម ​និង​ជាច្រើន​ឈុត។ ​មាន​ឈុត​ខ្លះ​សម្តែង​ជា​​បាតុកម្ម​ហិង្សា​បង្ក្រាប​​ដោយ​កម្លាំង​សមត្ថកិច្ច​ និង​ឈុត​មួយ​ចំនួន​ទៀត​បង្ហាញ​ពីការ​ធ្វើ​បាតុកម្ម​ដោយ​​អហិង្សា​ ហើយ​​រាល់​ឈុត​ឆាក​នីមួយៗ​មិន​បាន​បង្រៀន​ឲ្យ​​តប​ត​ដោយ​អំពើ​ហិង្សា​ទេ​ មាន​តែ​អង្វរ​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ។​

តទៅ​នេះ​ជា​សំឡេង​នៃ​ឈុតមួយ​ក្នុងការ​សម្តែង៖​

«យើង​ចង់​បាន​យុត្តិ​ធម៌​ បងប្អូន​ទាំង​អស់​គ្នា​សុខ​ចិត្ត​មក​អង្គុយ​នៅ​ទីនេះ​ទេ?​ ខ្ញុំ​នឹង​ទុក​ពេល​៣០​នាទី ​បើ​មិន​អញ្ចឹង​ទេ ​ខ្ញុំ​នឹង​បាញ់​ទឹក​បំបែក។​ យើង​អត់​ខ្លាច​ទេ»។​​


បន្ទាប់​ពី​​ការ​សម្តែង​ចប់​មួយ​ឈុតៗ​ មេដឹក​នាំគណបក្ស​ប្រឆាំង​គឺ​លោក​​កឹម សុខា​ និង​លោក​សម​ រង្ស៊ី​បាន​មក​វាយ​តម្លៃ​ចំពោះ​លទ្ធផល​នៃ​ការ​សម្តែង​នេះ។​​

លោក​​កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និយាយ​ថា​ ការ​ហាត់​សម​នេះ​គឺ​នឹង​យក​ទៅ​អនុវត្ត​នៅ​ថ្ងៃ​មហា​បាតុកម្ម​តែម្តង ​នាពេល​ខាង​មុខ​នេះ។​​ លោក​​មាន​​ប្រសាសន៍​ថា​ បាតុកម្ម​នៅ​ថ្ងៃ​ទី​៧​នេះ​នឹង​មិន​បញ្ចប់​ទេ​ ប្រសិន​ណា​បើ​រដ្ឋា​ភិបាល​ គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​បង្កើត​គណៈ​កម្មការ​ចម្រុះ​​​មួយ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត​ទេនោះ។​

លោក​និយាយ​ថា៖​ «បាតុកម្ម​អហិង្សា​នេះ​វា​បាន​ប្រយោជន៍​ធំណាស់​បង​ប្អូន​គឺ​បាន​ប្រយោជន៍​មិន​មែន​តែ​ខាង​ភាគី​អ្នក​តវ៉ា​ទេ ​គឺ​គ្រប់​ភាគី​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​គឺ​បាន​សេចក្តី​សុខ ​ហើយ​ជ័យ​ជម្នះ​ទាំង​អស់​គ្នា»។​


ការ​ហ្វឹក​ហាត់​សម​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​បាន​កើត​ឡើង​ស្រប​ពេល​ទន្ទឹម​គ្នា​នឹង​ការ​ហ្វឹក​ហាត់​របស់​អាជ្ញាធរ​សមត្ថ​កិច្ច​ខ្មែរ​អំពី​វិធី​សាស្ត្រ​នៃ​ការ​បង្ក្រាប​ក្រុម​បាតុករ។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាម​ទារ​ឲ្យ​​បង្កើត​គណៈ​កម្មការ​ចម្រុះ​​​មួយ​ដើម្បី​ស៊ើប​អង្កេត​លទ្ធផល​បោះឆ្នោត​ដោយ​មាន​ការ​ចូល​រួម​ពី​អង្គការ​​សហ​ប្រជាជាតិ​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ដែល​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត​ ​តែ​សំណើ​​នេះ​មិន​ទទួល​បាន​ជោគ​ជ័យ​ទេ។​


គណបក្ស​សង្គ្រោះជាតិ​បាន​កំណត់​យក​ថ្ងៃ​សៅរ៍​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ដោយ​អហិង្សា ​​ដោយ​យក​គម្រូ​តាម​មហា​ត្មៈ​គន្ធី​ មេដឹក​នាំ​ទាម​ទារ​ឯក​រាជ្យ​របស់​ប្រទេស​ឥណ្ឌា​ពី​ការ​គ្រប់​គ្រង​របស់​​អង់​គ្លេស​ចន្លោះ​ពី​ឆ្នាំ​១៩៤០​ដល់​ឆ្នាំ​១៩៥០៕

6 comments:

Anonymous said...

To all Cambodian people:

We no longer need this Dictator Hun Sen any more, for 28 years under his government many people lost their homes their lands, majority of Cambodian people living under poverty line. But Hun Sen and all his families became millionaires. All high position jobs in Cambodia reserved for his families. For ordinary people no matter how high education they are still working under Hun Sen families.

Under CNRP government, all Cambodians workers will have better salary; all those monies come from CPP corruptions.

Please join the protest this coming Saturday September 7, because Cambodia needs to change to new government.

Anonymous said...

Hope this strategy of peaceful demonstration will work. I highly doubt it as Hun San only understands and fears hard action such as a coup, civil disobedience/unrest, etc.. anything that can bring down his government.

Anonymous said...

we must come to join the mas demonstration, we demand justice, lawful, and fair election, if we will not come and join, we will not have a time and we continue life under dictatorship leader forever, we will have injustice, lawless, corruption, and communist style regime

Anonymous said...

Ghandi and King showed us that Ahimsa protests were much more powerful than himsa ones.

Ahimsa protests changed not only the legal framework but also the mindset of those who are authority and gun holders. Let's use this powerful technique to contaminate 10 million of Cambodians within and out of Cambodia on September 7th.

Anonymous said...

Ahimsa protests may work against civilized people, but I doubt it will work against the jungle man, Hun Sen.

Anonymous said...

ah choy mray
ah yuon sam rainsy!!!!!!!!!!!!!!!!!