ក្រុមអ្នកគាំទ្រគណបក្សសង្ |
RFI/Siv Chana ដោយ លាង ដឺលុច rfi
ក្រសួងមហាផ្ទៃបានយល់ព្រមអោយគណបក្សសង្គ្រោះជាតិជួបជុំសកម្មជនរបស់ខ្លួននៅលើទីលានប្រជាធិបតេយ្យនៅរសៀលថ្ងៃអាទិត្យនេះហើយ។ នេះបើយោងតាមមន្ត្រីរបស់គណបក្សសង្គ្រោះ ជាតិប្រចាំរាជធានីភ្នំពេញ។ ប៉ុន្តែថា ក្រសួងមហាផ្ទៃបានអនុញ្ញាតអោយការជួបជុំគ្នានោះមានតែ៤០០នាក់ប៉ុណ្ណោះ។ ការជួបជុំនេះនឹងអនុញ្ញាតអោយ គណបក្សសង្គ្រោះជាតិហាត់សម សកម្មភាពបាតុកម្មអហិង្សា ក្រោមការដឹកនាំរបស់លោកសម រង្ស៊ី និង លោក កឹម សុខា។
នៅរសៀលថ្ងៃអាទិត្យនេះ គណបក្សសង្គ្រោះជាតិនឹងបានជួបជុំហ្វឹកហាត់សកម្មភាពធ្វើបាតុកម្មអហិង្សាតាមគម្រោង។ មន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ លោកម៉ម ផល្លាបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃអាទិត្យនេះថា ក្រសួងមហាផ្ទៃបានអនុញ្ញាតអោយគណបក្សនេះជួបជុំគ្នានៅលើទីលានប្រជាធិបតេយ្យហើយ។
ប៉ុន្តែចំនួននៃអ្នកចូលរួមក្នុងការជួបជុំនឹងក្លាយជាប្រធានបទនៃការជជែកគ្នារវាងអាជ្ញាធរ និងគណបក្សសង្គ្រោះជាតិសារជាថ្មីទៀត។ យោងតាមប្រសាសន៍របស់មន្ត្រីគណបក្សប្រឆាំង ក្រសួងមហាផ្ទៃបានអនុញ្ញាតអោយការជួបជុំរបស់គណបក្សសង្គ្រោះជាតិ មានអ្នកចូលរួមតែ៤០០នាក់នៅលើទីលានប្រជាធិបតេយ្យ ហើយថាអ្នកមកលើសពី ចំនួននេះ អាចឈនៅខាងក្រៅទីលាន។ លោកម៉ម ផល្លាបានឆ្លើយតបវិញថា គេពិបាកនឹងហាមឃាត់ទឹកចិត្តរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលចង់ចូលរួមក្នុងការជួបជុំនេះ។
ការជួបជុំរបស់សកម្មជនគណបក្សប្រឆាំង ជាមួយមេដឹកនាំរបស់ពួកគេ គឺលោកសម រង្ស៊ី និងលោក កឹម សុខា ដែលគ្រោងចាប់ផ្តើមនៅម៉ោង៤រសៀលថ្ងៃអាទិត្យនេះ នឹងអនុញ្ញាតអោយពួកគេហ្វឹកហាត់ទ្រឹស្តីនៃការធ្វើបាតុកម្មអហិង្សា។
តំណាងអ្នករៀបចំកម្មវិធីរបស់គណបក្សសង្គ្រោះជាតិបានពន្យល់អោយដឹងថា អ្នកចូលរួមក្នុងការជួបជុំនេះ ពិសេសក្រុមអ្នកទទួលខុសត្រូវមួយចំនួននឹងបានរៀនអំពីការហាត់ចិត្តអត់ធ្មត់ មិនក្រេវក្រោធក្នុងការធ្វើបាតុកម្មអហិង្សាដែលគណបក្សសង្គ្រោះជាតិគ្រោងធ្វើនៅថ្ងៃទី៧កញ្ញាខាងមុខនោះ។
ការជួបជុំគ្នានេះនឹងបន្តរហូតដល់ម៉ោង៧យប់ ដោយមានការចាក់បញ្ចាំងឯកសារវីដេអូដែលនិយាយអំពីការតស៊ូដោយអហិង្សាប្រឆាំងរដ្ឋាភិបាលអាណានិគមអង់គ្លេសនៅ ឥណ្ឌារបស់លោក មាហាត្មៈ គន្ធីផង។
តាមគម្រោង គណបក្សសង្គ្រោះជាតិនឹងជួបជុំគ្នាដូចគ្នា ម្តងទៀតនៅថ្ងៃទី៤កញ្ញាសប្តាហ៍ក្រោយ។
5 comments:
បាតុកម្មឆន្ទៈប្រជាពលរដ្ឋ
ឃាត់ក៏មិនជាប់ កំណត់ចំនួនក៏មិនបាន(ធ្វើមិនកើត) ព្រោះគឺជាសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ។ អ្វីដែលអាច គឺអប់រំរំលឹកដល់ក្រុមបាតុករ អំពីអត្ថន័យនៃបាតុកម្មអហឹង្សា ប្រកាន់យកខន្តីធម៌ ហើរត្រូវចងចាំឲ្យច្បាស់ថា អន្តរាយន៍របស់ប្រទេសយើង គឺជាការចំណេញសម្រាប់ប្រទេសជិតខាង។
Animal Hun Sen he trying use law and constitution, how about stole the people votes what kind the law and constitution are that?
All CPP’s officials and members of the military and the police must protect all protesters because in the crow will be your friends and your families.
We all should joint together to remove dictator Hun Sen out from power, this person is the most danger to our country and our citizen.
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែកឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
Koh Tral Island must not be forgotten
By “any patriot Khmers”
Why do Koh Tral Island, known in Vietnam as Phu Quoc, a sea and land area covering proximately over 30,000 km2 [Note: the actual land size of Koh Tral itself is 574 square kilometres (222 sq miles)] have been lost to Vietnam by whose treaty? Why don’t Cambodia government be transparent and explain to Cambodia army at front line and the whole nation about this? Why don't they include this into education system? Why?
Cambodian armies are fighting at front line for 4.6 km2 on the Thai border and what's about over 30,000km2 of Cambodia to Vietnam. Nobody dare to talk about it! Why? Cambodian armies you are decide the fate of your nation, Cambodian army as well as Cambodian people must rethink about this again and again. Is it fair?
Koh Tral Island, the sea and land area of over 30,000 square kilometres have been lost to Vietnam by the 1979 to 1985 treaties. The Cambodian army at front line as well as all Cambodian people must rethink again about these issues. Are Cambodian army fighting to protect the Cambodia Nation or protecting a very small group that own big lands, big properties or only protecting a small group but disguising as protecting the Khmer nation?
The Cambodian army at front lines suffer under rain, wind, bullets, bombs, lack of foods, lack of nutrition and their families have no health care assistance, no securities after they died but a very small group eat well, sleep well, sleep in first class hotel with air conditioning system with message from young girls, have first class medical care from oversea medical treatments, they are billionaires, millionaires who sell out the country to be rich and make the Cambodian people suffer everyday.
Who signed the treaty 1979-1985 that resulted in the loss over 30,000 km2 of Cambodia??? Why they are not being transparent and brave enough to inform all Cambodians and Cambodian army at front line about these issues? Why don't they include Koh Tral (Koh Tral size is bigger than the whole Phom Phen and bigger than Singapore [Note: Singapore's present land size is 704 km2 (271.8 sq mi)]) with heap of great natural resources, in the Cambodian education system?
Look at Hun Sen's families, relatives and friends- they are billionaires, millionaires. Where did they get the money from when we all just got out of war with empty hands [in 1979]? Hun Sen always say in his speeches that Cambodia had just risen up from the ashes of war, just got up from Year Zero with empty hands and how come they are billionaires, millionaires but 90% of innocent Cambodian people are so poor and struggling with their livelihood every day?
បាតុកម្មខ្យល់ CNRP ឆន្ទៈ (ឆន្ទៈ=ទាក់ស៊ី)
បោកបន្លំប្រជាពលរដ្ឋ ដើម្បីខ្លួនបានស៊ីឡាក
ពីបាតុកម្ម របស់បុកគល់ សម រង្សី ,កឹម សុខា
ជាមុខនាទី ជាតំណែងឋាន:ធំ ជាឯកត្តមខ្លួនឯង
តែប៉ុណ្ណោះ គ្មានអ្វីជា (ជាតិ) នោះទេ។
Post a Comment