Pre-mature Babies, so cute!!!!
![]() |
ព្រះមហាក្សត្រ និងសមាជិកសភាថ្មី ថតរូបរួមគ្នា ក្នុងថ្ងៃបើកប្រជុំសភា លើកដំបូងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ @ reuters |
ដោយ ប៉ែន បូណា rfi
រដ្ឋសភា និងរដ្ឋាភិបាលថ្មីអាណត្តិទី៥ បានកើតចេញជារូបរាងហើយ បន្ទាប់ពីការបោះឆ្នោតអនុម័តដោយអ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំង ៦៨ រូបរបស់គណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃអង្គារទី២៤ កញ្ញាម្សិលមិញ។ ប៉ុន្តែ អ្នកតំណាងរាស្ត្រជាប់ឆ្នោតមួយក្រុមទៀត មកពីគណបក្សប្រឆាំង មិនបានចូលប្រជុំសភាទេ។បញ្ហានេះហើយដែលធ្វើឲ្យរដ្ឋសភា និងរដ្ឋាភិបាលថ្មីអាណត្តិទី៥នេះ ត្រូវគេប្រៀបប្រដូចទៅនឹងទារកដែលកើតមិនគ្រប់ទម្ងន់។ តើរដ្ឋសភា និងរដ្ឋាភិបាល មិនគ្រប់ទម្ងន់នឹងត្រូវប្រឈមមុខនឹងផលវិបាកអ្វីខ្លះ?
អ្នកដែលបានតាមដានការវិវឌ្ឍន៍យោបាយកម្ពុជាចុងក្រោយនេះ ពិតជាមានអារម្មណ៍ហួសចិត្តផង ឬសង្វេគផង ក៏ថាបាន។ សង្វេគនៅត្រង់ថា ក្រោយការបោះឆ្នោត អ្នកតំណាងរាស្ត្រជាប់ឆ្នោតមួយក្រុមចូលប្រជុំសភា និងបានធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង។ ចំណែកតំណាងរាស្ត្រជាប់ឆ្នោតមួយក្រុមទៀត បែរជាទៅជួបជុំ និងស្បថនៅពីមុខប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាបឯណោះទៅវិញ។
មិនតែប៉ុណ្ណោះ អ្នកតំណាងរាស្ត្រទាំងពីរក្រុមនេះ ដែលទទួលបានសំឡេងគាំទ្រពីពលរដ្ឋម្ចាស់ឆ្នោតដូចគ្នា បែរទៅជាចង្អុលមុខគ្នា ថាជាអ្នករំលោភបំពានរដ្ឋធម្មនុញ្ញទៅវិញ។ តើអ្នកណាជាអ្នករំលោភរដ្ឋធម្មនុញ្ញ? សំណួរនេះ សូមទុកឲ្យអ្នកច្បាប់ទាំងឡាយបកស្រាយទៅចុះ។ ប៉ុន្តែ អ្វីដែលគេអាចមើលឃើញច្បាស់នៅពេលនេះ គឺផលវិបាករបស់វាបានធ្វើឲ្យរដ្ឋសភា និងរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោត មានលក្ខណៈមិនគ្រប់គ្រាន់ ប្រៀបបាននឹងទារកដែលកើតមកមិនគ្រប់ទម្ងន់ ដែលត្រូវទទួលការព្យាបាលជាចាំបាច់។
ជាការពិតណាស់ វិបត្តិនយោបាយក្រោយការបោះឆ្នោត ជារឿងដែលបានកើតឡើងស្ទើរតែស៊ាំទៅហើយ។ លើកណាក៏ដូចជាលើកណាដែរ ឲ្យតែបោះឆ្នោតហើយ គណបក្សដែលទទួលបានសំឡេងគាំទ្រក្នុងសភា មិនដែលបានចូលប្រជុំសភាដោយស្រុះស្រួលគ្នាឡើយ។ ទោះជាត្រូវចូលប្រជុំទាំងអស់គ្នា ក៏ពួកគេបានឆ្លងកាត់ជម្លោះបែកផ្សែងជាច្រើនខែរួចទៅហើយដែរ។ តើនេះជាចំណុចខ្សោយរបស់អ្នកនយោបាយខ្មែរ ដែលមិនអាចកែបានមែនឬ?
លើកនេះអាចចាត់ទុកថា ជាសំណាងល្អទៅចុះសម្រាប់គណបក្សកាន់អំណាច ដោយសារការបង្កើតរដ្ឋាភិបាលមិនទាមទារឲ្យមានសំឡេងគាំទ្រពីរភាគបី ដូចកាលពីលើកមុន។ ប្រសិនបើមិនដូច្នោះទេ ម្ល៉េះសមការបង្កើតរដ្ឋាភិបាលថ្មី ត្រូវជាប់គាំងជាច្រើនខែតទៅទៀតជាមិនខាន។
ទោះបីជាការជាប់គាំងត្រូវបានបញ្ចៀសមែន ប៉ុន្តែ រដ្ឋសភានិងរដ្ឋាភិបាលថ្មីដែលទើបតែកើតចេញនៅពេលនេះ ក៏នៅមានចំណុចប្រឈមចំពោះមុខជាច្រើនទៀតដែរ៖ ចំណុចប្រឈម
ទី១ គឺ ការទប់ទល់ជាមួយគណបក្សសង្គ្រោះជាតិ ដែលកំពុងស្ថិតនៅក្រៅរដ្ឋសភា។ មិនថាមហាបាតុកម្ម ឬជាសកម្មភាពអ្វីផ្សេងទៀតឡើយ សុទ្ធតែរំខានដល់ដំណើររបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទាំងអស់ ពីព្រោះអ្នកតំណាងរាស្ត្រ ៥៥ នាក់ ជាតំណាងឲ្យអ្នកបោះឆ្នោតជិត ៣លាននាក់ ចេញធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលគ្រប់បែបយ៉ាង មិនមែនជារឿងសាមញ្ញពេកនោះឡើយ។
ចំណុចប្រឈមទី២ គឺរដ្ឋសភានិងរដ្ឋាភិបាលដែលមានទម្ងន់មិនគ្រប់គ្រាន់ នឹងធ្វើឲ្យស្ថាប័នរដ្ឋទាំងពីរមានរូបភាពមិនសូវល្អ ទាំងនៅក្នុងឆាកនយោបាយជាតិ និងនៅលើឆាកអន្តរជាតិ។ ជាក់ស្តែង បណ្តាប្រទេសមួយចំនួន ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម នៅតែបន្តជំរុញឲ្យគណបក្សជាប់ឆ្នោតទាំងពីរ ចូលរួមក្នុងរដ្ឋសភាដដែល។ នេះមានន័យថា បណ្តាប្រទេសទាំងនោះ នៅមិនទាន់ផ្តល់តម្លៃ ដល់រដ្ឋសភា និងរដ្ឋាភិបាលថ្មីរបស់កម្ពុជានៅឡើយទេ។
ដូច្នេះ ខណៈដែលរដ្ឋាភិបាលថ្មីនេះមិនសូវមានទឹកមាត់ប្រៃជាមួយសហគមន៍អន្តរជាតិ រីឯនៅជ្រុងម្ខាងទៀត រវល់តែចំណាយកម្លាំង និងធនធានសម្រាប់ទប់ទល់ជាមួយបក្សប្រឆាំងនោះ តើរដ្ឋាភិបាលមានពេលវេលា និងថាមពលលគ្រប់គ្រាន់ដែរឬទេ សម្រាប់អនុវត្តនយោបាយកំណែទម្រង់ស៊ីជម្រៅ ដែលខ្លួនត្រូវធ្វើក្នុងគ្រប់វិស័យដូចការសន្យារបស់ខ្លួននោះ? ទាំងនេះគឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរណាស់ របស់រដ្ឋាភិបាលអាណត្តិទី៥។
ពិតហើយថា អាចមានអ្នកខ្លះសប្បាយចិត្តនឹងឃើញស្ថានភាពបែបនេះ ប៉ុន្តែ សូមកុំភ្លេចថា ផលវិបាករបស់វានឹងធ្លាក់ទៅលើពលរដ្ឋខ្មែរគ្រប់គ្នាមុនគេ។ ដូច្នេះ ប្រសិនបើអាចបញ្ចប់បាននៅមិនទាន់ហួសពេលទេ ដែលអ្នកនយោបាយគួរតែរិះរកមធ្យោបាយស្រុះស្រួលគ្នា ដើម្បីពង្រឹងរដ្ឋសភា និងរដ្ឋាភិបាលថ្មីឲ្យមានកម្លាំងជាងនេះ។ ក្នុងន័យនេះ គណបក្សទាំងពីរគួរតែងាកមករកការចរចាគ្នាជាថ្មី ហើយរកច្រកណាមួយសមរម្យដែលអនុញ្ញាតឲ្យគណបក្សទាំងពីរមានលទ្ធភាពតស៊ូនយោបាយជាមួយគ្នា ប្រកបដោយតុល្យភាព នៅក្នុងរដ្ឋសភា។ នេះជាវិធីដ៏ល្អបំផុតមួយ។
ផ្ទុយទៅវិញ ការបន្តបែរខ្នងដាក់គ្នា ហើយនៅតែប្រើទម្លាប់យកឈ្នះចិត្តគ្នាទៅវិញទៅមកដោយម្ខាងសម្អាងលើសំឡេងភាគច្រើនដាច់ខាតដែលខ្លួនអាចធ្វើអ្វីក៏បាន រីឯម្ខាងទៀតសម្អាងលើសន្ទុះចិត្តអ្នកគាំទ្រ ហើយបន្តតស៊ូគ្រប់រូបភាពនៅក្រៅរដ្ឋសភានោះ ទីបំផុត ភាគីទាំងពីរនឹងខាតបង់ទាំងអស់គ្នា។ អ្នកដែលខាតបង់ធ្ងន់ជាងគេ គឺប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ៕
8 comments:
To be mature in Democratcy, we must taking a baby step. We all wanted the best for our people, please khmer help each other unite NOT divide.
On July 28, 2013, Democracy was kidnapped at Freedom Park and brutally rapped at the Royal Palace in Phnom Pehn on September 23, 2013 by CPP HunSen Gangsters.
80% victim_voters are left to bleed without representation. All branches of the legal system ignored complains and rejected that the crime was even committed.
Now, the leader of the gang led by Strongman HunSen preaches with threatening tone to those who don't support him to respect the laws of the conshitution and the king. With the king in his back pocket, Hun Sen is geared, to strike again without notice in the name of protecting the king and the conshitution.
Hun Sen never try to resolve the real issue facing the nation and her people. Thief and rapper is still the loose!
ElectionFraud_ConstitutionCoup
ah krom MAFIA yuon!!!
Hun Sen will have to be eliminated.
hey, thanks for deleting my comments! Is censorship a new KI policy?
I was saying the picture of these Khmer Rouge and vietcong remnants represents the state of the Kingdom Cambodia - in great need for change.
norodom family is a big champion to destroy their own country.
norodom sam rainsy family
is a big champion to destroy their own country.
Post a Comment