ជីវិតកងទ័ពនៅប៉ៃលិន
ដោយ សួន សុផលមុន្នី 2013-09-03 RFA
បច្ចុប្បន្ននេះ ទោះបីគេមើលឃើញថា ប្រទេសកម្ពុជា
មានសុខសន្តិភាពហើយក៏ដោយ
ប៉ុន្តែបញ្ហាជីវភាពរបស់កងទ័ពនៅតែជួបការលំបាកខ្លាំងដដែល។
សុំស្ដាប់ប្រវត្តិរបស់ទាហានមួយរូបដែលកាន់កាំភ្លើងជាច្រើនឆ្នាំ
មកហើយដើម្បីការពារជាតិ និងបម្រើជាតិ
តែមានជីវភាពលំបាកខ្វះខាតគ្មានការយកចិត្តទុកដាក់។
លោក ប៊ុន មឿន អាយុ ៥៩ឆ្នាំ រស់នៅភូមិចម្ការកាហ្វេ សង្កាត់ទួលល្វា
ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បច្ចុប្បន្នកំពុងបម្រើការជាកងទ័ពនៅកងវរសេនាតូច ៥៣៥។ លោក មឿន
បានចូលបម្រើកងទ័ពខ្មែរក្រហមតាំងពីឆ្នាំ១៩៧២
ក្នុងសម័យខ្មែរក្រហមច្បាំងគ្នា
កងទ័ពសាធារណៈរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់។ រហូតដល់ឆ្នាំ១៩៩៦
កងទ័ពខ្មែរក្រហមទាំងនោះត្រូវបានប្រកាសធ្វើសមាហរណកម្មចុះចូលមក
ក្នុងរដ្ឋាភិបាលកម្ពុជា។
យុទ្ធជន ប៊ុន មឿន ឲ្យដឹងថា
បច្ចុប្បន្នរូបលោកត្រូវបានគេចាត់តាំងឲ្យប្រចាំការនៅបន្ទាយនៃ
កងវរសេនាតូច ៥៣៥ ២៤ម៉ោង លើ ២៤ម៉ោង ហើយការត្រៀមនេះ
គឺត្រៀមរហូតដើម្បីរង់ចាំក្រែង មានសភាពការណ៍អ្វីមួយកើតឡើង
នៅគ្រាប្រទេសកម្ពុជា
កំពុងជាប់គាំងខាងផ្នែកនយោបាយនៅក្រោយការបោះឆ្នោត។
ការការពារនៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-ថៃ នោះទេ
ពុំមានជាឧបសគ្គរបស់លោក មឿន នោះឡើយ
ប៉ុន្តែឧបសគ្គគឺរឿងប្រាក់ខែកងទ័ពមានចំនួនតិចតួច។
លោកថា ប្រាក់ខែពីមុនមកអាចបើកបាន ១៨ម៉ឺនរៀល
លុះក្រោយមករដ្ឋាភិបាលឧបត្ថម្ភបន្ថែមបានឡើង ២៣ម៉ឺនរៀល។
ប្រាក់ខែនេះ
នៅមានចំនួនតិចតួចមិនយកទៅចិញ្ចឹមប្រពន្ធកូនរស់បាននោះឡើយ៖ «ពិបាក
ណាស់ទាហានឥឡូវ តាំងពីបោះឆ្នោតមកអត់ឲ្យទៅណា
ប្រមូលចូលបន្ទាយក្នុងរយៈពេលបីខែ ចាំរៀបចំរដ្ឋាភិបាលរួច
អត់មានសិទ្ធិដើរហើរទៅណាមកណាហ្នឹង លួចដើរមួយភ្លែតៗ
និងភ័យខ្លាចទៅវិញ គេដាក់ទណ្ឌកម្មស្អីទៀតទៅ»។
កន្លងមកមានបទបញ្ជានៅក្នុងអង្គភាពដាក់វិន័យនិងដាក់ទណ្ឌកម្ម
យ៉ាងធ្ងន់ធ្ងរចំពោះកូនទាហានណាដែលពុំបានគោរពទៅតាមបទបញ្ជារបស់
អង្គភាព។ ទណ្ឌកម្មទាំងនោះមានដូចជាការបង្ខំឲ្យជីកត្រង់សេជាដើម។
លោក ប៊ុន មឿន ពោលថា ជីវិតជាកងទ័ពដែលលះបង់ជីវិត
លះបង់ឪពុកម្ដាយប្រពន្ធកូនដើម្បី ការពារមាតុភូមិ
ជួបការលំបាកយ៉ាងខ្លាំង។ ការហូបចុកមួយថ្ងៃៗ
មានតែពីរពេលប៉ុណ្ណោះ។ នៅពេលព្រឹក
កងទាហានត្រូវរង់ចាំរហូតដល់ម៉ោង ១១ ទើបបានបាយទទួលទាន៖ «ចាំ
ដល់ម៉ោងហេវបាយចង់ងាប់ហើយ ព្រឹកឡើងអត់លុយទិញអីហូប។
ម្ហូបគេមានដែរ រដ្ឋាភិបាលគេបើកសាច់បើកអីអ៊ីចឹង
មានបាយមានម្ហូបមួយមុខ មានសម្ល មានឆាល្ហុង
ឬក៏សម្លសម្លក់អ៊ីចឹងទៅ មានតែប៉ុណ្ណឹងឯង មិនបានពីរមុខទេ
បានប៉ុណ្ណឹងពេកផង ចេះតែហូបទៅ»។
បាយនិងម្ហូបនៅពេលព្រឹកមានដូចគ្នាទៅបាយនិងម្ហូបសម្រាប់ពេល
ល្ងាច។
អាហារទាំងនេះមិនគ្រប់គ្រាន់ឡើយសម្រាប់ការស្រេកឃ្លានរបស់កងទាហាន
ទាំងនោះ
ប៉ុន្តែពួកគេទាំងនោះចេះតែគ្នាទ្រាំទទួលទានឲ្យតឹងពោះ។
ងាកទៅមើលប្រាក់ខែរបស់កងទ័ពវិញមានចំនួនតិចតួចបំផុត
មិនអាចទ្រទ្រង់ជីវភាពក្រុមគ្រួសារបាននោះឡើយ។
លោក មឿន ពោលថា ប្រាក់ខែ ២៣ម៉ឺនរៀលក្នុងមួយខែ
ត្រូវយកទៅឧបត្ថម្ភសម្រាប់ឲ្យកូនបានរៀនសូត្រ
និងមួយចំនួនទៀតជួយក្នុងជីវភាពគ្រួសារ៖ «អត់គ្រប់គ្រាន់ទេ
មិនហ៊ានចាយខ្លួនឯង សុខចិត្តឲ្យបានកូនរៀន។ ឮសូរតែគេផ្សាយថា
ដំឡើងប្រាក់ខែទាហាន ប៉ុន្តែមិនដឹងថ្ងៃណា»។
ដោយសារតែប្រាក់ខែមិនគ្រប់គ្រាន់ដូច្នេះ
នៅពេលម៉ោងឈប់សម្រាកពីបន្ទាយ លោក ប៊ុន មឿន
បានឆ្លៀតពេលមកជួយធ្វើចម្ការនៅឯផ្ទះជាមួយក្រុមគ្រួសារ។
ទោះបីខំប្រឹងឆ្លៀតពេលមកធ្វើចម្ការក៏ដោយ
ប៉ុន្តែជីវភាពរបស់លោកនៅតែមានការខ្វះខាតដដែល ហើយពេលខ្លះ
អាជីពជាអ្នកកងទ័ពបានពឹងផ្អែកទៅប្រពន្ធទាំងស្រុង
ដែលបានខំប្រឹងប្រែងលក់ដូរបន្លែបង្ការនៅផ្សារបានលុយកាក់ខ្លះយក
មកផ្គត់ផ្គង់ជីវភាពក្នុងក្រុមគ្រួសារ។ ប៊ុន មឿន
បានចូលធ្វើទាហានស្ទើរមួយជីវិតទៅហើយរហូតមកដល់ឆ្នាំ២០១៣ នេះ។
រស់ជាតិល្វីងជូរចត់ក្នុងភ្នក់សង្គ្រាម លោកបានជួបប្រទះទាំងអស់។
ការច្បាំងគ្នាឃើញមានស្លាប់ របួសផ្ទាល់ភ្នែក។
លោក ប៊ុន មឿន៖ «កន្លងមកតាមការខកចិត្ត វាខក
ប៉ុន្តែមិនដឹងធ្វើម៉េច
យើងខំប្រឹងតស៊ូដែរវាមិនមានសក្ដិមានយសអីនឹងគេ
អ៊ីចឹងបានក្នុងចិត្តអត់មានស៊ីសំណូកសូកប៉ាន់
យកសក្ដិយកយសអីទេចំណាស់នេះហើយនោះ ចង់បានថា
គ្រប់អាយុចូលនិវត្តន៍ទៅ
ខ្ញុំនឹងមកធ្វើស្រែធ្វើចម្ការចិញ្ចឹមជីវិតដើម្បីប្រពន្ធកូន
ខ្ញុំជួបជុំគ្នា»។
ឃួន ថា អាយុ ២៩ឆ្នាំ ត្រូវជាកូនប្រុសច្បងរបស់លោក ប៊ុន មឿន
ថ្លែងថា ចាប់ពីខ្លួនធំដឹងក្ដីមក
គាត់មានការអាណិតអាសូរឪពុកយ៉ាងខ្លាំង។
ប្រាក់ខែទាហានមានតិចតួចចាយមិនគ្រប់គ្រាន់ឡើយ។
ដោយមើលឃើញពីស្ថានភាពលំបាករបស់ឪពុកដូច្នេះ
គាត់បានជួយធ្វើការងារនៅចម្ការដើម្បីជួយដល់ជីវភាពគ្រួសារ។
លោក ឃួន ថា៖ «ព្រោះគាត់ទៅបន្ទាយ
ខ្ញុំធ្វើចម្ការបាញ់ថ្នាំបាញ់អីអ៊ីចឹងទៅ
មើលគោជួយជំនួសដៃជំនួសជើង ដាំបាយដាំទឹកអ៊ីចឹងទៅ។
ពេលគាត់ទៅបាត់កន្លះខែ មួយខែអ៊ីចឹង គាត់និយាយថា
នៅកន្លែងអង្គភាពអត់មានអីហូប ខ្ញុំថា ចំណាស់នេះបើគាត់ថា
គាត់នៅផ្ទះល្អជាងដែរ ព្រោះគាត់ធ្វើតាំងពីដើមមកអត់មានអីទេ
គាត់ធ្វើមេក្រុមធ្លាក់មកយុទ្ធជន»។
លោក ស្រី ប៉ុល គឺន អាយុ ៤៣ឆ្នាំ ត្រូវម្ដាយនិងជាភរិយារបស់លោក
ប៊ុន មឿន បញ្ជាក់ថា ដោយសារប្តីលោកស្រីធ្វើជាទាហាន
បានធ្វើឲ្យគ្រួសារគាត់ជួបការលំបាកយ៉ាងខ្លាំង។
ប្រាក់ខែរបស់ប្ដីបើកមកចិញ្ចឹមគ្រួសារមិនគ្រប់គ្រាន់ទេ។
កន្លងទៅនេះ
លោកស្រីមានបំណងចង់ឲ្យប្ដីរបស់ខ្លួនលាឈប់បម្រើការងារពីកងទ័ព។
លោកស្រីថា ប្ដីរបស់គាត់បម្រើកងទ័ពអស់រយៈពេលច្រើនឆ្នាំមកហើយ គឺស្ទើរពេញមួយជីវិតទៅហើយ៖ «ណា
មួយកូនរៀន ដល់ជីវភាពប្រាក់ខែតិចអ៊ីចឹងបានអង្ករតែមួយការុង
ហើយខ្ញុំលំបាកខ្លាំងណាស់ រកស៊ីចិញ្ចឹមក្រុមគ្រួសារមិនគ្រប់គ្រាន់
គឺខ្ញុំខឹងតែជាមួយគាត់។ ខ្ញុំប្រាប់ថា ឈប់ធ្វើទៅទាហាន។
...មកជួយធ្វើប្រពន្ធបានពីរថ្ងៃ បីថ្ងៃ គេថា គាត់ហ្នឹងសេរី
ដល់អ៊ីចឹងគាត់ខ្លាចគេកាត់ឈ្មោះ គាត់សុខចិត្តចោលការងារផ្ទះហើយ»។
លោកស្រី បន្តថា
លោកស្រីចង់ឲ្យប្ដីរបស់ខ្លួននៅបម្រើជាតិតទៅមុខទៀតដែរ
ប្រសិនបើរដ្ឋាភិបាលដំឡើងប្រាក់ខែកងទ័ពឲ្យបានគ្រប់គ្រាន់នោះ។
បច្ចុប្បន្ន ប្ដីរបស់លោកស្រីមានការលំបាកយ៉ាងខ្លាំង
ហើយពេលខ្លះគាត់ឆ្លៀតមកជួយធ្វើការងារនៅផ្ទះបានបន្តិចបន្តួច
បន្ទាប់មកងាកទៅប្រចាំការនៅបន្ទាយវិញ។
លោកស្រីថា ក្នុងនាមជាភរិយា
លោកស្រីបានធ្វើពលីកម្មយ៉ាងច្រើនដើម្បីប្ដីនិងកូន។
នៅផ្ទះលោកស្រីបានដាំដំណាំបន្លែបង្ការ បានផលយកទៅលក់នៅផ្សារ
បានលុយយកមកចិញ្ចឹមកូន។ ដោយមើលឃើញការលំបាកដូច្នេះ កន្លងទៅនេះ
លោកស្រីបានប្រាប់ប្ដីថា ឲ្យឈប់បម្រើកងទ័ពតទៅទៀត។
បម្រើកងទ័ពពុំមានការរីកចម្រើនទេ ប្រាក់ខែច្រើនឆ្នាំមកហើយ
នៅមានតិចតួចមិនអាចជួយទ្រទ្រង់ដល់ជីវភាពក្នុងក្រុមគ្រួសារបាន
នោះឡើយ៕
4 comments:
To all police and military:
Under CPP government your salary will be reduce and will be no better future for you and your children.
Under CNRP your salary will be increase and will be better future for you and your children. All those money come from CPP corruptions.
Today majority of Cambodian people are living under poverty line.
Dictator Hun Sen must go, stay in power for 28 years is too long and too corruptions.
Cambodian people need new government new idea new technology and the real democracy, real human right.
The truth is CNRP is the winner this election not CPP.
I am urging all police and military please stands up joint with protesters on this coming Saturday September 7 to remove Dictator Hun Sen out from government.
What a life for our Cambodian solders like this ? not enough money to buy food, medicine and for their kids ? whereas HUN SEN and his Ministers using money like Paper, they have big house, good car to drive, and if they are sick they always go to Singapore to see Doctor and shopping in Bangkok, they eat every expensive food, whereas our solders live like that, come on we need to change to seek a better life, we should not live like this forever we must stand up all together now to change the leader
តើខ្មែរចាំបាច់អី ត្រូវរង់ចាំ ស្តាប់បទបញ្ជារ
អាខ្ទើយតួល្ខោនយួនសម រង្ស៊ី កក្តាន់
អាកឹម សុខា (7 មករា)
អាក្ត១ចង្កោមឆ្កែកន្ទុយខ្វៀន
បន្លំសង្រ្កោះយួនយៀកកុងCPP ធ្វើ មហាបាតុកម្ម ?
The only solution to Khmer crisis be fore Khmer :
1. Become minority on our homeland.
2. Before Cambodia disappear from world map.
Solution.
Millions Khmer out on the streets everywhere to stage massive demonstration to force Hun Sen to except their defeat. ( If Hun Sen not forced, Hun Sen never except its defeat from 2013 election.
So Hun Sen must be force to except his defeat by millions Khmer out on the streets to stage massive demonstration before everything is too late like Champa.
Post a Comment