Thursday, October 31, 2013
កម្ពុជាសន្យាសិក្សាលម្អិតពីសំណើរបស់អង្គការសមាគមខ្មែរក្រោម
ក្រសួងការបរទេសកម្ពុជា សន្យាថានឹងយកសំណើរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម មកសិក្សាលម្អិត មុននឹងពិចារណាថា ត្រូវចាត់វិធានការបែបណា ដើម្បីឆ្លើយតបចំពោះការទទូចសុំរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម អោយរដ្ឋាភិបាលកម្ពុជា អន្តរាគមន៍ទៅរដ្ឋាភិបាលសង្គមនិយមវៀតណាម ដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោមទាំង ៩អង្គ និងនាក់ ព្រមទាំងបញ្ហាពាក់ព័ន្ធនឹងការរំលោភសិទ្ធិសេរីភាពមួយចំនួនទៀត។
ដោយ យាង សុជាមេត្តា RFA October 31, 2013
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា បានចូលជួបតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុច ប៊ូរិទ្ទ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣។
គោលបំណងនៃជំនួបនោះ គឺរាយការណ៍ជូនក្រសួងការបរទេសកម្ពុជា អោយបានដឹងពីស្ថានភាពលំបាកមួយចំនួនដែលព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោម កំពុងជួបប្រទះនៅដែនដីកម្ពុជាក្រោមសព្វថ្ងៃ ពិសេសដើម្បីស្នើសុំរដ្ឋាភិបាលកម្ពុជា ធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម អោយដោះលែងព្រះតេជព្រះគុណ លីវ នី និងព្រះតេជព្រះគុណ ថាច់ ធឿន ព្រមទាំងពលរដ្ឋខ្មែរកម្ពុជាក្រោម ៧នាក់ផ្សេងទៀត ដែលត្រូវតុលាការប្រជាជនវៀតណាម កាត់ទោសអោយជាប់ពន្ធនាគារពី ១០ខែ ទៅ ៦ឆ្នាំ ដោយចោទពីបទធ្វើអោយខូចសណ្ដាប់ធ្នាប់សាធារណៈ។
រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុច ប៊ូរិទ្ទ បានសន្យាថា នឹងយកសំណើរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម ទៅសិក្សាអោយបានលម្អិតបន្ថែមទៀត មុននឹងពិចារណាថា ត្រូវចាត់វិធានការយ៉ាងណានោះ។ លោកបន្តថា ប្រទេសនីមួយៗគេមានអធិបតីភាពរៀងៗខ្លួន ហើយកម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញរបស់អាស៊ាន ហើយកម្ពុជា ខ្លួនឯង ក៏មានគោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃដែរ។ លោកថា រាល់បញ្ហាទាំងអស់ គឺត្រូវដោះស្រាយក្នុងក្របខ័ណ្ឌនៃច្បាប់។
លោក អ៊ុច ប៊ូរិទ្ទ៖ «ខ្ញុំទទួលបងប្អូនក្នុងនាមជាសមាគមអ៊ីចឹងទេ ការពិភាក្សាទាំងអស់ ខ្ញុំបញ្ជាក់ហើយ គឺថា យើងខ្ញុំកត់ត្រាទុកនូវសំណូមពរ ហើយអ្វីក៏ដោយ គឺក្នុងក្របខ័ណ្ឌនៃប្រទេសដែលមានអធិបតីភាព ដូចវៀតណាម គេមានអធិបតីភាពរបស់គេ យើងមានអធិបតីភាពរបស់យើង។ ដូច្នេះ ជាផ្លូវច្បាប់ គេមិនអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់វៀតណាម បានទេ»។
អង្គការសមាគមខ្មែរកម្ពុជាក្រោម បានចោទប្រកាន់រដ្ឋាភិបាលវៀតណាម ថា កាត់ទោសអោយព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមជាប់ពន្ធនាគារដោយសារព្រះសង្ឃ និងពលរដ្ឋទាំងនោះបានទាមទារចង់អោយពលរដ្ឋខ្មែរកម្ពុជាក្រោមបានសិក្សាអក្សរសាស្ត្រជាតិខ្មែររបស់ខ្លួន។
លោក ថាច់ សេដ្ឋា បានមានប្រសាសន៍ថា អង្គការសមាគមខ្មែរកម្ពុជាក្រោម នឹងរង់ចាំមើលអន្តរាគមន៍របស់រដ្ឋាភិបាលកម្ពុជា តែលោកថា ការរង់ចាំនេះក៏មិនអាចមានរយៈពេលយូរដែរ ព្រោះថា បើទុកពេលអោយអូសបន្លាយយូរ ព្រះសង្ឃ និងពលរដ្ឋដែលកំពុងជាប់ពន្ធនាគារ នឹងត្រូវទទួលរងការធ្វើបាបធ្ងន់ធ្ងរថែមទៀត។
លោក ថាច់ សេដ្ឋា៖ «យើងរង់ចាំមើលថា តើអន្តរាគមន៍រដ្ឋាភិបាលមានកម្រិតណា ប្រសិនជាមានការស្ងៀមស្ងាត់ ពុំមានការឆ្លើយតបណាមួយ យើងនឹងរៀបចំធ្វើបាតុកម្មមិនខាន ហើយអាហ្នឹងជាជម្រើសចុងក្រោយ។ ប៉ុន្តែ ឥឡូវដែលធ្វើនេះ ដោយសារថា ចង់អោយមានការសម្របសម្រួលជាមួយរដ្ឋាភិបាល មិនចង់អោយមានបាតុកម្មអ៊ីចឹងទេ រឿងដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ខ្ញុំបានជម្រាបព្រឹកមិញហើយថា មិនមែនជាការជ្រៀតជ្រែកផ្ទៃក្នុងទេ។ រដ្ឋធម្មនុញ្ញ និងច្បាប់សញ្ជាតិខ្មែរ បានចែងច្បាស់ណាស់ រដ្ឋគាំពារតាមផ្លូវទូតខ្មែរដែលនៅបរទេស។ យើងឃើញថា វាមិនមែនមានរឿងអីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនោះទេ ព្រោះតាមរយៈការទូត យើងមិនមែនប្រើកម្លាំងទៅប្រឆាំងប្រទេសជិតខាងឯណា»។
ក្រៅពីស្នើសុំអោយមានអន្តរាគមន៍ដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចេញពីគុក អង្គការសមាគមខ្មែរកម្ពុជាក្រោម ក៏បានស្នើអោយរដ្ឋាភិបាលវៀតណាម បញ្ឈប់នូវការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងព្រះពុទ្ធសាសនាខ្មែរក្រោមតាមវត្តអារាមនានា បញ្ឈប់នូវការដាក់ព្រះពុទ្ធសាសនាខ្មែរនៅកម្ពុជាក្រោម ស្ថិតក្រោមការត្រួតត្រារបស់សមាគមព្រះពុទ្ធសាសនាឯករាជ្យវៀតណាម និងបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែងគ្រប់រូបភាព និងការបិទសិទ្ធិសេរីភាពមកលើព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោម៕
Subscribe to:
Post Comments (Atom)
4 comments:
All Khmer for the democracy must also be firm along with the leaders, in order for overcoming the aggression of the today unfair society, that's formed organized by the lawlessness colonized government!
Stimulated ourselves, as we all Khmer!
Stay firm!
Stand firm!
Stick with our goal!
Start with our present and future plan!
Stage by stage performing, the new constitutional disposal move nearer!
Strike by strike for our achievement!
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
This is answer of foreing Khmer to his boss Vietduy.Why Cambodia let Vietnam had 24 consults in the Country?why his answer turn away from real true situation for Khmer side?what about Viet side Soar Kheng help to much och because Viet been boss control SHIT government since 1979.KRANHUN EASAN
យើងមិនអាចធ្វើអ្វីបរទេសបាន កាលបើខ្មែរកម្រក់ទាំងនោះនូវតែកាន់អំណាច!
បើទុកឲ្យគណៈបក្សប្រជាជន នូវតែមានអំណាច នុះវាមិនខុសឥពី សម័យ ប៉ុល ពត នោះឡើយ!
ការងារជាតិទាំងមូល ផ្ដុំទុកធ្វើម្នាក់ឯង ឬ ក្រុមមនុស្សអមនុស្សធម៌ វាពិតជាគ្មានពេលឯណា សម្រាប់ប្រជាពលរដ្ឋយ៉ាងហ្នឹងហើយ! ម្លោះហើយ គេត្រូវតែស្រែកថា "រវល់ វាមិនមែនជាកាលៈទេសៈ ដែលអាចធ្វើបាននូវឡើយ!" ក្ដោបអំណាចមិនចែកការងារ ឲ្យគេឯងជួយធ្វើ ការត្រឹមត្រូវ!
ដោយឡែកទៅទៀតនោះ ខ្ញុំតែងតែឃើញមេដឹកនាំ ឬ អ្នកនយោបាយខ្មែរខ្លះ ធ្វើអ្វីៗ របៀបជាត្បោលៗ ខ្លាច់ខាតពេលវេលាបន្តិចបន្តួច ជាជាងរៀបចំ ឲ្យមានការអនុវត្តន៍ កិច្ចការទាំងឡាយទាំងពួង ឲ្យមានភាពល្អិតល្អន់ ច្រើនតែមានមិនគិត ត្រង់ចំណុចនិមួយៗ ពីតូចឡើងទៅ ឧទាហរណ៍៖
គោលនយោបាយគេមានចែង តែការអនុវត្តន៍វិញ មិនប្រាកដដូចគេបានចារ្យនោះឡើយ! មិនត្រឹមតែប៉ុណ្ណោះ បើមានធ្វើអ្វីៗឆ្គាំឆ្គង ក៏គេថែមទាំងចចេស មិនយកការកែសម្រួល ពីសំណាក់ប្រជាពលរដ្ឋ ឬ ពីនណា៎ដោយងាយៗដែរ! ខណៈដែលមានបញ្ហារធំដុំ កើតឡើងមកដល់ វាក្លាយទៅជា កាលទេសៈដ៏សម្សួន សម្រាប់ជនឳកាសនិយម ប្រមូលផលទៅវិញ រីឯរាស្ដ្រសាមញ ទោម្និញបន្តរទៅទៀត!
តើតទៅនេះ បើអស់លោក មេដឹកនាំ ឬ អ្នកនយោបាយ ថាធ្វើអ្វីដើម្បីជាតិ ហើយថាខ្លួនរវល់ពេក ប្ដូរមកវិញឳ្យប្រជាពលរដ្ខ សម្រេចជោគវាសនា ដោយខ្លួនឯង វាជារឿងមួយអាច បន្ធូរបន្ថយបន្ទុក ល្អជាងទេដឹង?
Post a Comment