Sunday, October 06, 2013

សមាជមហាជនគណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានអាជ្ញាប័ណ្ណគ្រប់គ្រងទូរទស្សន៍ និងវិទ្យុ


.......................................
ដោយ៖ ស៊ុន ណារិន | ថ្ងៃអាទិត្យ ទី6 ខែតុលា ឆ្នាំ2013 | 18 នាទី មុន VOD
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅថ្ងៃអាទិត្យនេះ ទាមទារឲ្យគណបក្សអាចទទួលបានអាជ្ញាប័ណ្ណក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន ជាពិសេសវិទ្យុ និងទូរទស្សន៍ ដើម្បីធានាការទទួលបានព័ត៌មានសម្រាប់ប្រជាពលរដ្ឋ។
ការទាមទារនេះ ធ្វើឡើងនៅក្នុងសមាជមហាជនរបស់គណបក្ស ដែលបានប្រព្រឹត្តទៅនៅរសៀលថ្ងៃអាទិត្យនេះ នៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមជិតមួយម៉ឺននាក់ មានទាំងព្រះសង្ឃ កម្មកររោងចក្រ កសិករ អាជីវករ និងមន្ត្រីរាជការជាដើម។
សមាជមួយនេះ បានបញ្ចប់នៅម៉ោងជិត៥និង៣០នាទី ដោយសម្រេចលើចំណុចចំនួន១០ ដែលក្នុងនោះ មហាជន បានស្នើឲ្យគណបក្សសង្គ្រោះជាតិ ទាមទារអាជ្ញាប័ណ្ណក្នុងការគ្រប់គ្រងវិទ្យុ និងទូរទស្សន៍។


កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រងការរិះគន់ថា ស្ថិតនៅក្រោមឥទ្ធិពលនយោបាយគណបក្សកំពុងដឹកនាំរដ្ឋាភិបាល ជាពិសេសវិទ្យុ និងទូរទស្សន៍។

កន្លងទៅ អង្គការចំនួន ៤០នៃបន្ទប់ស្ថានការណ៍ក្នុងថ្ងៃបោះឆ្នោត រកឃើញថា ប្រព័ន្ធផ្សព្វផ្សាយជាពិសេស ទូរទស្សន៍ និងវិទ្យុ មានភាព លម្អៀងខ្លាំងបំផុតទៅកាន់គណបក្សប្រជាជនកម្ពុជា និងបានបំពេញតួនាទីមួយមួយកាន់តែអាក្រក់ទៅ សម្រាប់ការបោះឆ្នោតនៅកម្ពុជា។ អង្គការទាំងនេះ ជំរុញឲ្យមានកំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយគោរពតាមគោលការណ៍សមធម៌ និងមានភាពសេរី ដើម្បីឲ្យការបោះឆ្នោតក្រោយៗទៀត មានភាពសេរី និងយុត្តិធម៌។

ចំណែកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានដាក់អនុសាសន៍ទៅរដ្ឋាភិបាលកម្ពុជាអាណ្ណត្តិថ្មី ក្នុងការបង្កើតប្រព័ន្ធផ្សព្វផ្សាយជាតិឯករាជ្យមួយ ដើម្បីធានាថាពលរដ្ឋទទួលបានព័ត៌មានពិតប្រាកដ និងធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។CCHR លើកឡើងថា ខ្លួនគាំទ្រនូវការបង្កើតប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិឯករាជ្យមួយ ដោយលុបចោលច្បាប់ណាដែលមាន លក្ខណៈរឹតបន្តឹងទៅលើខ្លឹមសារ និង បង្កើតស្ថាប័នគ្រប់គ្រងការចាក់ផ្សាយឯករាជ្យមួយ ទទួលខុសត្រូវចំពោះការចេញអាជ្ញាប័ណ្ណ និងធានាឲ្យបានថាស្ថានីយផ្សព្វផ្សាយព័ត៌មាននោះ បំពេញការងារដោយសេរី៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

4 comments:

Anonymous said...

Hun sen will not let cnrp have TV and RADIO because he doesn't want all khmer know about YOUN action especially Hun sen scare cnrp song bit all his song.

Anonymous said...

HUN XEN agrees to died will not allow and listen any comment from Cambodian people and Sam Rain Sy Pary. HUN XEN knows that he has committed a lot crime to Cambodian people, HUN XEN agreed to give Cambodian land to Vietnam and let Vietnamese refugees living in Cambodia, HUN XEN gave Cambodian timber, sand, natural resources to Vietnam, from these reasons HUN XEN will not step down unless some one use nuclear weapon threaten him ?

Anonymous said...

Vietnam will not allow HUN XEN to have free and fair election or Will not let HUN XEN to step down, if HUN XEN step downs, Vietnam will lost a lot of their interests because they have not achieved their plan successfully yet, Vietnam need HUN XEn urgently to protect their people living in Cambodia, and also need Cambodian land and also HUN XEN can protect their interest,,

Anonymous said...

What's for to have just TV and RADIO permits because Hun Sen will shut them down after first Rainsy's insults thrown at Hun Sen.

Forget about this meager demand, CNRP needs to take the helm of the Ministry of Information and the Chairmanship of Information at the National Assembly as well. Otherwise, it is a pure waste of energy of at least 3 M people unless it is a good fundraising opportunity.