Friday, October 04, 2013

អ្នក​វិភាគ៖ បក្ស​ប្រជាជន​បំផ្លាញ​ឯកភាព​ជាតិ​និង​ប្រជាធិបតេយ្យ


Meet the Devils with no Hearts


អ្នក​វិភាគ​បញ្ហា​នយោបាយ​ក្នុង​សង្គម​កម្ពុជា មើល​ឃើញ​ថា អ្នក​ដឹក​នាំ​រដ្ឋាភិបាល​បច្ចុប្បន្ន កំពុង​ដើរ​លើ​គន្លង​មួយ​បញ្ច្រាស​គ្នា​ជាមួយ​ប្រជាពលរដ្ឋ។ ពោល គឺ​ការ​រៀប​ចំ​គោល​នយោបាយ​គ្រប់គ្រង​ប្រទេស​បក​ក្រោយ​ដោយ​ងាក​ទៅ​រក​របៀប​ដឹក​នាំ​ប្រទេស​បែប​កុម្មុយនិស្ត ហើយ​ព្យាយាម​បំភ្លេច​ចោល​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស រដ្ឋធម្មនុញ្ញ​របស់​ជាតិ ដែល​ធានា​ឲ្យ​មាន​ការ​រក្សា​នូវ​ឯកភាព​ជាតិ និង​របប​គ្រប់គ្រង​តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​ព្រឹក​ថ្ងៃ​២៣ កញ្ញា ២០១៣។ RFA/Van Vichar



ដោយ សេក បណ្ឌិត  RFA  2013-10-04

ក្រុម​អ្នក​វិភាគ​ឯករាជ្យ​លើ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​ចង្អុល​បង្ហាញ​ថា កម្ពុជា ពុំ​ទាន់​មាន​ឯកភាព​ជាតិ ឬ​ក៏​មាន​ត្រឹម​តែ​សម្បក​ដ៏​ស្តើង ដែល​ប្រឹង​ឱបក្រសោប​បិទ​បាំង​នូវ​ភាព​បែក​បាក់​គ្មាន​ទី​បញ្ចប់​នោះ។

អ្នក​វិភាគ​បង្ហាញ​ទៀត​ថា បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​គ្រប់គ្រង​រដ្ឋសភា និង​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​ក្នុង​អាណត្តិ​ទី៥ នេះ គឺ​ឆ្លុះ​ឲ្យ​ឃើញ​ពី​ចេតនា​មួយ​ក្នុង​ការ​បំផ្លាញ​នូវ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់ តាំង​ពី​មុន​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា ១៩៩១ មក។

ឥស្សរជន​នយោបាយ​ខ្មែរ​ដែល​សេសសល់​ពី​ស្លាប់​ក្រោយ​របប​ខ្មែរ​ក្រហម បាន​ចំណាយ​ពេល​ដ៏​ច្រើន ទម្រាំ​ខ្មែរ​គ្រប់​ភាគី​បាន​ជួប​ជុំ​ចរចា​គ្នា ដើម្បី​ពន្លត់​ភ្លើង​សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ ហើយ​ជំរុញ​ឲ្យ​ប្រទេស​មួយ​នេះ​មាន​ឯកភាព​ជាតិ មាន​រដ្ឋធម្មនុញ្ញ​មួយ​ច្បាស់​លាស់​សម្រាប់​ជាតិ តាម​រយៈ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នេះ។



ប្រធាន​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់ ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​បណ្ឌិត ហ៊ាង ឫទ្ធី មាន​ប្រសាសន៍​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ធានា​ឲ្យ​កម្ពុជា មាន​ឯកភាព​ជាតិ ព្រម​ទាំង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ស្នា​ព្រះហស្ដ​របស់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ រួម​ជាមួយ​ឥស្សរជន​ជាន់​ខ្ពស់​ដទៃ​ទៀត​នោះ ត្រូវ​បាន​អ្នក​នយោបាយ​ដុះ​ស្នឹម នាំ​គ្នា​រំលោភ​ជា​បន្តបន្ទាប់​គ្រប់​ដំណាក់​កាល ជា​ពិសេស​នៅ​អាណត្តិ​ទី៥ នេះ​តែ​ម្តង។

លោក​បន្ត​ថា ភាព​បែក​បាក់​របស់​អ្នក​នយោបាយ​ខ្មែរ ដោយសារ​ការ​ស្រឡាញ់​អំណាច​ជាង​ស្រឡាញ់​ពលរដ្ឋ និង​ប្រទេស​ជាតិ ហើយ​ក្រុម​ទាំង​នោះ​បាន​លាក់​មុខ​ចំនួន ៤​អាណត្តិ​កន្លង​មក​ហើយ ឥឡូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ពេល​នេះ។ ជាង​នេះ​ទៅ​ទៀត ទិដ្ឋភាព​ទាំងអស់​នេះ​បង្ហាញ​ពី​អនាគត​របស់​កម្ពុជា នឹង​ឈាន​ទៅ​របប​ផ្តាច់​ការ បើ​សិន​ពុំ​មាន​ការ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ពី​សហគមន៍​អន្តរជាតិ​បាន​ទាន់​ពេល​ទេ​នោះ។

ចំណែក​អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​ទៀត លោក កែម ឡី ក៏​មាន​ទស្សនៈ​ស្រដៀង​គ្នា​នេះ​ដែរ។ លោក​ថា កម្ពុជា មក​ដល់​ដំណាក់​ការ​នេះ​បាន​ដើរ​ដល់​ផ្លូវ​បំបែក​ជា​ពីរ។ ទី​មួយ ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពេញ​លេញ និង​ទី​ពីរ ផ្លូវ​បំបែក​ទៅ​រក​លទ្ធិ​កុម្មុយនីស្ត។ លោក​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​ជ្រើស​រើស​ដើរ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពេញ​លេញ ចំណែក​អ្នក​ដឹក​នាំ​រដ្ឋាភិបាល​វិញ បាន​ដើរ​ទៅ​រក​លទ្ធិ​កុម្មុយនីស្ត​យ៉ាង​ច្បាស់​លាស់​តែ​ម្តង។

តែ​ទោះ​យ៉ាង​ណា លោក​បញ្ជាក់​ថា ការ​បញ្ចប់​របៀប​គ្រប់គ្រង​បែប​ប្រជាធិបតេយ្យ​នៅ​ពេល​នេះ គឺ​បញ្ចប់​ត្រឹម​តែ​ប្រព័ន្ធ​នៃ​របៀប​គ្រប់គ្រង​របស់​អ្នក​ដឹក​នាំ​ក្បាល​ម៉ាស៊ីន​ប៉ុណ្ណោះ ចំណែក​ប្រជាពលរដ្ឋ​នៅ​តែ​ប្រឹង​ឈរ​នៅ​លើ​ផ្លូវ​ប្រជាធិបតេយ្យ​ដដែល និង​ចង់​បាន​ឲ្យ​មាន​សេរីភាព​ពេញ​លេញ ស្ថិត​ក្នុង​សហគមន៍​របស់​ខ្លួន។

ប៉ុន្តែ ការ​លើក​ឡើង​ទាំង​ឡាយ​ណា​ពី​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​បញ្ហា​សង្គម ដែល​ផ្ទុយ​ពី​ទស្សនៈ និង​សកម្មភាព​របស់​រដ្ឋាភិបាល ត្រូវ​បាន​បដិសេធ និង​ចោទ​ប្រកាន់​ឲ្យ​ជាប់​បទ​ល្មើស​ផ្សេងៗ។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នៅ​តែ​ដើរ​លើ​ផ្លូវ​លទ្ធិប្រជាធិបតេយ្យ​ដដែល ដោយ​គោរព​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ ហើយ​ចំពោះ​ពាក្យ​ថា មាន​ប្រជាធិបតេយ្យ ឬ​មិន​មាន មិន​អាស្រ័យ​លើ​ការ​បកស្រាយ​របស់​អ្នក​រិះគន់ ឬ​ក្រុម​ម្ខាង​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​រដ្ឋសភា ឬ​រដ្ឋាភិបាល​នោះ​ទេ។

លោក កែម ឡី មាន​ប្រសាសន៍​ថា ទ្រឹស្ដី​ឯកភាព ឬ​ប្រជាធិបតេយ្យ​របស់​ប្រទេស​កុម្មុយនីស្ត គឺ​មាន​ន័យ​ថា ប្រជាពលរដ្ឋ​ត្រូវ​រស់​នៅ​ក្នុង​ទ្រុង ក្នុង​ការ​បង្គាប់​បញ្ជា រស់​នៅ​ក្នុង​ស្ថានភាព​ភ័យ​ខ្លាច កុំ​រើ​បម្រាស់ កុំ​ជជែក​តវ៉ា កុំ​ទាមទារ​សេរីភាព​អ្វី​ទាំងអស់។

លោក​បន្ត​ថា ប្រទេស​មួយ​រស់​នៅ​ក្នុង​សភាព​បែប​នេះ គឺ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ ជា​ពិសេស​ពលរដ្ឋ​ងាយ​រង​គ្រោះ​ថ្នាក់​ជា​ទី​បំផុត។

បញ្ហា​ប្រឈម​ចំពោះ​មុខ​សម្រាប់​ជាតិ​នោះ គឺ​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច ទាំង​ការ​មិន​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ឬ​អាច​មាន​សង្គ្រាម​ត្រជាក់​កើត​ឡើង ដោយសារ​វិបត្តិ​សង្គម វិបត្តិ​នយោបាយ វិបត្តិ​សេដ្ឋកិច្ច​ច្របូកច្របល់​បញ្ចូល​គ្នា បើ​សិន​គ្រប់​ភាគី​នៃ​បក្ស​នយោបាយ ពុំ​មាន​ការ​ឯកភាព​គ្នា ដោយ​សភា ឬ​រដ្ឋាភិបាល នៅ​តែ​ដើរ​ដោយ​ឯក​បក្ស​នោះ៕



4 comments:

Anonymous said...

Proudly to wear the traditional's rag and post pictures with the group and has no moral character as the public servants in a decency ways with dignity to serves,to protects,to defences the CONSTITUTIONS OF THEIR NATION [Cambodia] sold out from the top [king] to prime Monkey kwak to lower officials.They should sworn in to "Neglects or destroys" instead of "serves,protect,defences" which is they failed to honor!....

These were demonicians being in human formed whose loves powers,wealth,fames more than their moral obligation as the public servants to serves all its people equally using the rules of laws to defences justice for all khmers.To breaks the curses we must abolish the MONARCHY like Yuon and Chen had done and save state resources as well.

Kmenhwatt

Anonymous said...


Hun Sen must understand that Cambodian people need to change to new government.

It means no more Prime Minister Hun Sen forever. You can move your people into a different order or into different positions it not going to help you stay in the Prime Minister position.

No Dictator in Cambodia any more.

Hun Sen must respect the outcome of the election is CNRP won the election 63 seats and CPP won 60 seats.

75 per cents of Cambodian people are not recognizing new Hun Sen government. Protest will continuous until people get their satisfaction.

Anonymous said...


Understanding the VietNam/ Viet Mihn's Mentality and Strategy From Battle at Dien Bien Phu against the French Army and later Americans in South VietNam.

What we are seeing in Cambodia now is strikingly similar.

Must see for ALL who want to understand history...and maybe learning something some it.

Anonymous said...

These Pupet Viet stand for reward bones to bite and chew in front of Cambodian people who need freedom lost votes Vietnam gangster stole last 28Jully.