Wednesday, October 02, 2013
សមាគមខ្មែរក្រោមគ្រោងធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាមបន្ទាប់ពីភ្ជុំបិណ្ឌ
អង្គការសមាគមខ្មែរកម្ពុជាក្រោម ចេញសេចក្តីថ្លែងការណ៍រួមមួយ ថ្កោលទោសតុលាការប្រជាជនវៀតណាម ដែលបានកាត់ទោសឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន ៩នាក់ ឲ្យជាប់ពន្ធនាគារ ដោយគ្រាន់តែគ្រោងបង្កើតសាលាបង្រៀនអក្សរសាស្ត្រខ្មែរ។ សមាគមនេះអំពាវនាវឲ្យអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ អង្គការសហប្រជាជាតិ ជួយអន្តរាគមន៍រាល់អំពើរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោម និងសុំឲ្យដោះលែងពួកគាត់ឲ្យមានសេរីភាពវិញ។
ដោយ ទេព សុរ៉ាវី 2013-10-01
អង្គការសមាគមខ្មែរកម្ពុជាក្រោម គ្រោងធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម នៅចុងសប្ដាហ៍ក្រោយ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទាមទារឲ្យអាជ្ញាធរវៀតណាម ដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ៩នាក់ ឲ្យមានសេរីភាព។
ប្រធានបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម លោក សឺន ជុំជួន មានប្រសាសន៍នៅថ្ងៃទី១ ខែតុលា ថា អង្គការសមាគមខ្មែរកម្ពុជាក្រោម បានដាក់ញត្តិរួចហើយទៅស្ថានទូតចំនួន៥ ប្រចាំនៅកម្ពុជា រួមមានស្ថានទូតសហរដ្ឋអាមេរិក អូស្ត្រាលី អាល្លឺម៉ង់ ស៊ុយអែត និងចក្រភពអង់គ្លេស ដើម្បីសុំឲ្យមន្ត្រីទូតទាំងនោះជួយអន្តរាគមន៍នូវរាល់អំពើរំលោភសិទ្ធិមនុស្សរបស់អាជ្ញាធរវៀតណាម មកលើពលរដ្ឋខ្មែរក្រោម។
លោកបញ្ជាក់ថា សមាជិកនៃអង្គការសមាគមខ្មែរក្រោមប្រមាណ ២០០នាក់ គ្រោងធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា និងមុខក្រសួងការបរទេស ដើម្បីទាមទារឲ្យមានការដោះលែងពលរដ្ឋខ្មែរទាំង ៩នាក់នោះ៖ «ធ្វើបាតុកម្មហ្នឹង គឺយើងទាមទាររកយុត្តិធម៌ជូនជនរងគ្រោះខ្មែរកម្ពុជាក្រោម ដែលត្រូវបានតុលាការប្រជាជនវៀតណាម ទើបតែកាត់ទោសថ្មីៗ»។
កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកញ្ញា តុលាការប្រជាជនវៀតណាម ខេត្តឃ្លាំង បានបើកសវនាកាត់ទោសព្រះសង្ឃចំនួន ២អង្គ និងពលរដ្ឋខ្មែរក្រោមចំនួន ៧នាក់ ឲ្យជាប់ពន្ធនាគារពី ១០ខែទៅ ៦ឆ្នាំ ដោយចោទប្រកាន់ពីបទបង្កឲ្យមានការខូចខាតសណ្ដាប់ធ្នាប់សាធារណៈ ការផ្តល់ព័ត៌មានទៅឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅក្រៅប្រទេស និងបណ្ដាញសារព័ត៌មានក្រៅស្រុក។
ភ្លាមៗក្រោយការកាត់ទោស អង្គការសមាគមខ្មែរកម្ពុជាក្រោម បានដាក់ញត្តិមួយទៅស្ថានទូតវៀតណាម ស្នើសុំនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង តឹងយ៉ុង ឲ្យដោះលែងខ្មែរក្រោមទាំង ៩នាក់ ដោយឥតលក្ខខណ្ឌ សុំបញ្ឈប់ជាបន្ទាន់នូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងព្រះពុទ្ធសាសនា នៅតាមវត្តអារាមនានា សុំបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែងគ្រប់រូបភាព ការតាមដានឃ្លាំមើល និងការបិទសិទ្ធិសេរីភាពព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមជាដើម។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ជុំវិញគម្រោងធ្វើបាតុកម្មរបស់ខ្មែរកម្ពុជាក្រោមបានទេ ដោយលោកមិនលើកទូរស័ព្ទ។
មន្ត្រីនាំពាក្យស្ថានទូតវៀតណាម ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ នៅថ្ងៃទី១ ខែតុលា។
យ៉ាងណា លោក សឺន ជុំជួន សង្ឃឹមថា បាតុកម្មនោះអាចនឹងរដ្ឋាភិបាលអនុញ្ញាត ដោយសារជំហរចុងក្រោយរបស់រដ្ឋាភិបាលហាក់ទន់ភ្លន់ជាងសព្វដង។ ជាក់ស្តែង កន្លងមករដ្ឋាភិបាលបានអនុញ្ញាតឲ្យសមាគមខ្មែរក្រោមប្រារព្ធពិធីបុណ្យបាត់បង់ទឹកដីខ្មែរក្រោម ៤ មិថុនា និងការអនុញ្ញាតឲ្យមានមហាបាតុកម្មរបស់គណបក្សប្រឆាំង ២លើក នៅទីលានប្រជាធិបតេយ្យជាដើម។
កាលពីឆ្នាំ២០០៧ ព្រះសង្ឃខ្មែរក្រោមប្រមាណ ១០០អង្គ បានធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ដើម្បីទាមទារឲ្យអាជ្ញាធរវៀតណាម ដោះលែងពលរដ្ឋខ្មែរកម្ពុជាក្រោម ៥នាក់ ដែលត្រូវបានចាប់ និងឃុំខ្លួនក្នុងបទចោទស្រដៀងគ្នានឹងការចាប់ខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរទាំង ៩នាក់លើកនេះ។ បាតុកម្មនោះ សមត្ថកិច្ចបានវាយបង្ក្រាបទៅលើព្រះសង្ឃជាក្រុមបាតុករយ៉ាងចាស់ដៃ ដែលធ្វើឲ្យព្រះសង្ឃជាង ១០អង្គ មានរបួសស្រាល និងធ្ងន់ ហើយក្រោយមកមានព្រះសង្ឃមួយអង្គក្នុងចំណោមនោះ ត្រូវបានឃាតកធ្វើគត់ដោយមិនដឹងមូលហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Subscribe to:
Post Comments (Atom)
3 comments:
The Vietcong government practice racist anti-Khmer policy and justice will done one Earth and heaven! The Vietcong government will go to hell!
រឿង កម្ពុជាក្រោម កោះត្រល់ ត្រូវតែទាមទារយកមកវិញ … ទោះតាមរូបភាពណាក៏ដោយ។ ទោះជា ឆាប់ ឬ យូរ…រយពេលខ្លី ឬ វែង… យើងត្រូវតែរំលឹក ត្រូវតែនិយាយ ជាចាំបាច់។
ត្រង់នេះ ខ្ញុំបាទមានគំនិត ខុសពី លោក ឡៅ ម៉ុងហៃ ដែលថា គួរតែយើងបំភ្លេចចោលសិន !
ខ្ញុំបាទសូមបញ្ជាក់… យើងត្រូវតែ និយាយហើយនិយាយទៀត ទោះបីជា ដដែលៗ ក៏ដោយ ! ព្រោះនៅកម្ពុជាក្រោម យួនធ្វើបាបខ្មែររាល់ថ្ងៃ ខុសពី ខ្មែរនៅស្រុកសៀម…!!!
Toujours en train de demander l'autorisation à ces viets jamais on n'utilise la spontanéité brutale, on n'a sûrement peur de la mort alors dans ce cas quand est ce on va arriver à se faire rendre nos terres, et celà risque de demander encore quelques centaines d'années ou même jamais le savez vous bande de salopards poltrons trouillards jusqu'à l'os.
Sur les 14 millions de khmers kroms, on ne trouve personne pour mener cette lutte pour libérer notre kampuchea krom, c'est malheureux et quelle honte pour les générations futures. vous n'avez jamais cessé de collaborer avec ces viets en vous mariant avec eux et ou avec elles, alors ne réclamez plus puisque vous avez bien voulu que celà se fasse de cette façon, mais je pense que vous faites exprès juste pour demander de l'argent à vos concitoyens khmers vivant à l'étranger alors que vous savez bien que vous n'arriverez jamais à obtenir ce que vous voulez !!!
Post a Comment