Thursday, October 31, 2013
បក្សសង្គ្រោះជាតិទាក់ទងបក្សប្រជាជនកំណត់កាលបរិច្ឆេទនៃការចរចា
គណបក្សសង្គ្រោះជាតិ បានទាក់ទងទៅមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣១ តុលា ដើម្បីកំណត់អំពីកាលបរិច្ឆេទនៃការចរចាដោះស្រាយភាពជាប់គាំងនយោបាយ ប៉ុន្តែខាងគណបក្សប្រជាជនកម្ពុជា មិនទាន់ឆ្លើយតបចំពោះការកំណត់ថ្ងៃជួបចរចា រវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សជាប់ឆ្នោតទាំងពីរនៅឡើយ។
ដោយ ទីន ហ្សាការីយ៉ា RFA 2013-10-31
គណបក្សសង្គ្រោះជាតិ បានទាក់ទងទៅមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នេះ នៅបន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា លោកចង់ឲ្យគណបក្សសង្គ្រោះជាតិ ជួបគ្នាដើម្បីកំណត់អំពីថ្ងៃចរចា។
ប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ពីជំហរខ្លួនក្នុងការជួបចរចាជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលខាងមុខថា គណបក្សនេះផ្អែកលើដំណោះស្រាយដោយសន្តិវិធី ចំពោះការដោះស្រាយបញ្ហាជាប់គាំងនយោបាយ។
លោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៣១ តុលា ថា គណបក្សសង្គ្រោះជាតិ ប្រកាន់ជំហរលើការជជែកពិភាក្សាជាមួយប្រជាជនកម្ពុជា ឈរលើស្មារតីស្មោះត្រង់ សច្ចធម៌ និងយុត្តិធម៌ ប្រកបដោយសេចក្ដីថ្លៃថ្នូរក្នុងការស្វែងរកដំណោះស្រាយនយោបាយរួមមួយ។
លោក សម រង្ស៊ី បានប្រកាសនៅចំពោះមុខអ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា នៅថ្ងៃទី៣១ តុលា លោកទាក់ទងទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីកំណត់ថ្ងៃជួបគ្នាចរចា៖ «ថ្ងៃនេះ ខ្ញុំនឹងទាក់ទងទៅឯកឧត្តម ស ខេង តាមយន្តការទំនាក់ទំនងដែលថ្នាក់ដឹកនាំគណបក្សទាំងពីរជ្រើសរើសជម្រើសបែបហ្នឹង គឺថា បើមានបញ្ហាអី យើងនឹងធ្វើការជំនួប»។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ថា លោក សម រង្ស៊ី បានទាក់ទងទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង ហើយ ប៉ុន្តែ លោក ស ខេង មិនទាន់បញ្ជាក់អំពីការកាលបរិច្ឆេទជួបប្រជុំគ្នាបានភ្លាមៗទេ នៅថ្ងៃទី៣១ តុលា នេះ។
ការប្រកាសជំហររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ អំពីការទាក់ទងទៅមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នេះ នៅបន្ទាប់ពី លោក ស ខេង បានឲ្យដឹងកាលពីថ្ងៃទី៣០ តុលា ថា លោកចង់ឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិ ជួបគ្នាផ្ទាល់ ដើម្បីពិភាក្សាគ្នាអំពីការចរចារកដំណោះស្រាយនយោបាយនេះ។
លោក ស ខេង មានប្រសាសន៍ថា ប្រសិនបើគណបក្សសង្គ្រោះជាតិ មានបំណងជួបគ្នាចរចាឆាប់ៗ គឺលោក សម រង្ស៊ី អាចទាក់ទងលោកតាមទូរស័ព្ទដូចលើកមុន ដើម្បីពិភាក្សាគ្នាអំពីការចរចា។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា ការចរចាគ្នានៅពេលខាងមុខនោះ គឺគណបក្សសង្គ្រោះជាតិ មានរបៀបវារៈបី មិនមែនជាលក្ខខណ្ឌទេ។ ទី១ ទាមទារឲ្យមានការស៊ើបអង្កេតដោយតម្លាភាពចំពោះភាពមិនប្រក្រតីនៃការបោះឆ្នោត។ ទី២ ទាមទារឲ្យអ្នកដឹកនាំ គ.ជ.ប លាលែងពីតំណែងរបស់ខ្លួន និងទី៣ ទាមទារឲ្យកែទម្រង់ប្រព័ន្ធបោះឆ្នោតតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល៖ «ខ្ញុំបញ្ជាក់ហើយ មិនមែនជាលក្ខខណ្ឌទេ គឺជារបៀបវារៈដែលគណបក្សសង្គ្រោះជាតិ យកទៅជជែក។ ខ្ញុំបញ្ជាក់ហើយ អ្វីដែលគណបក្សសង្គ្រោះជាតិ ចង់បាន គឺចង់ឲ្យប្រទេសកម្ពុជា មានភាពស្របច្បាប់»។
លោក កឹម សុខា បញ្ជាក់ថា ការបើកទ្វារចរចានេះ មិនមែនគណបក្សសង្គ្រោះជាតិ បោះបង់ការតស៊ូមតិ ដូចជាការធ្វើបាតុកម្ម ការដាក់ញត្តិ ការទាមទារតាមការទូត រហូតដល់គោលដៅរបស់គណបក្សសង្គ្រោះជាតិ ទទួលបានយុត្តិធម៌។
គណបក្សសង្គ្រោះជាតិ កំពុងផ្ដិតមេដៃអ្នកគាំទ្របន្ថែមទៀត។ លោក សម រង្ស៊ី បញ្ជាក់ថា គណបក្សសង្រ្គោះជាតិ នឹងរកបានញត្តិស្នាមមេដៃ ៣លាន ៥សែននាក់ ដើម្បីដាក់ទៅអង្គការសហប្រជាជាតិ បន្ទាប់ពីគណបក្សនេះបានដាក់ញត្តិបានជាង ២លាននាក់រួចហើយ កាលពីថ្ងៃទី២៥ តុលា នោះ។
អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ប្រសិនបើគណបក្សជាប់ឆ្នោតទាំងពីររកវិធីដោះស្រាយភាពជាប់គាំងនយោបាយរួមមិនបានទេនោះ កម្ពុជា នឹងជួបវិបត្តិសេដ្ឋកិច្ចខ្លាំងនៅពេលខាងមុខ។
របាយការណ៍របស់ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឆ្នាំ២០១៣ បានរកឃើញថា ប្រជាពលរដ្ឋតិចតួចបានទទួលផលពីកំណើនសេដ្ឋកិច្ចរៀងរាល់ឆ្នាំ។ អ្នកមាន និងអ្នកក្រនៅកម្ពុជា មានគម្លាតឆ្ងាយពីគ្នាខ្លាំង ហើយប្រជាពលរដ្ឋភាគច្រើនប្រមាណ ៨០% មានដីធ្វើកសិកម្មតិចជាងមួយហិកតារ ស្របពេលដែលអ្នកមានអំណាចប្រមាណ ២០% មានដីច្រើនជាង ៥០០ហិកតារ ដែលគ្រប់គ្រងដីផលិតកសិកម្មស្ទើរតែទាំងស្រុងនៅប្រទេសកម្ពុជា។
ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៦លាននាក់ ស្ថិតនៅក្រោមបន្ទាប់ភាពក្រីក្រ មានន័យថា ពួកគាត់មិនអាចរកចំណូលបានប្រមាណ ៥ពាន់រៀលក្នុងមួយថ្ងៃ។ បន្ថែមពីលើនេះទៀត ប្រជាពលរដ្ឋប្រមាណ ៣លាននាក់ផ្សេងទៀត ងាយនឹងធ្លាក់ក្រោមបន្ទាប់ភាពក្រីក្រដែរ ប្រសិនបើកម្ពុជា មានវិបត្តិសេដ្ឋកិច្ចបន្ថែមទៀត ដូចជា ទំនិញកាន់តែឡើងថ្លៃ និងគ្រោះថ្នាក់ធម្មជាតិផ្សេងៗ៕
Subscribe to:
Post Comments (Atom)
8 comments:
All Khmer for the democracy must also be firm along with the leaders, in order for overcoming the aggression of the today unfair society, that's formed organized by the lawlessness colonized government!
Stimulated ourselves, as we all Khmer!
Stay firm!
Stand firm!
Stick with our goal!
Start with our present and future plan!
Stage by stage performing, the new constitutional disposal move nearer!
Strike by strike for our achievement!
ឥឡូវប្រជាជនខ្មែរខ្លាចស្រុកខ្មែរក្លាយទៅជាស្រុកយួន!!!
ឲតែអ្នកដឹកនាំគណៈបក្ស "សង្ឬ្គោះជាតិ" នៅតែ
រក្សាជំហរដដែល នៅតែទាមទារឲមានភាពយុត្តិ
ជូនដល់ម្ចាស់សន្លឹកឆ្នោត រកឲឃើញភាពមិនប្រ
ក្រតី ។ល។ នោះប្រជាពលរដ្ឋនៅតែឈរពីក្រោយ និង ជួយគាំទ្រជានិច្ច រហូតដល់មានការផ្លាស់ប្តូរ
ពិតប្រាកដមែន ។ ធ្វើយ៉ាងណាកុំក្បត់ឆ័ន្ទៈរាស្រ្គ
រាស្រ្គនៅតែគាំទ្រជានិច្ច ។ សូមឲបានជៅគជ័យ
ជាស្ថាពរ ។
ខ្ញុំជូនចំពោះអស់លោក មេដឹកនាំខ្មែរជាទីគោរព!
សូមមេតាក្រឡេកមើល ប្រជាពលរដ្ឋខ្មែរផង បើមុននឹងធ្វើការអភិវឍ្ឍន៍អ្វីៗ៖
លោកឃើញទេ ពេលលោកធ្វើផ្លូវ គ្រប់គ្រងដោយបរទេស បំណុលមិនទាន់សង ផ្លូវក៏ត្រូវរលាយខូចអស់!
ពេលលោកបង្កើតឲ្យមានរោងចក្រ ពលករខ្មែរពុំមានការបច្ចេកទេស ដែលអាចទទួលយកការងារទាំងនោះបាន!
ពេលលោកកាប់ឈើ លោកលក់ទៅឲ្យបរទេស ពុំមានការឆ្នៃប្រឌិត ដែលអាចឲ្យមានការងារ សម្រាប់ពលរដ្ឋខ្មែរ!
ឡោនិសាទ ឧទ្យានជាតិ ដីរ៉ែ ដីសមទាន សម្បត្តិជាតិ ដូចអង្គវត្ត។ល។ សុទ្ធតែគ្រប់គ្រងដោយបរទេស។
អស់លោក គួរតែបណ្ដុះបណ្ដាលពលរដ្ឋរបស់ខ្លួន ហើយអភិវឍ្ឍន៍អ្វីៗដោយប្រើប្រាស់ធនធានមនុស្សខ្មែរទៅតាមសម្រួល មិនមែនធ្វើអ្វីឲ្យខាងតែបានទាំងកំហ៊ុក ហើយអាងដោះសារថា៖ "យកអ្នកបច្ចេកទេសមក ព្រោះមនុស្សខ្មែរពុំមានតាមតម្រូវការ"
សូមមេតាបញ្ឈប់ធ្វើអ្វីៗទាំងបង្ខំ ផលប្រយោជន៍បានទៅបរទេស បំណុលកូនខ្មែរជាអ្នកសងយ៉ាងនេះទៀតទៅ!
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
Yeah, it is about time to scommit to a negotiation for justice. But Mr. Sam Raingsy should prevent friction when soldering. We may obtain a strong bond unless he would use menace wording. All blames and accusation should not be pronounce that lead to confrontation. As we know when someone insults me I oppose it even I knew I did it wrongfully. Please prepare to have a nice talk to bring peace to Cambodian citizens. We hope and pray for the talk going on with good result. Thank you
We can achieve goal by preparing to commit at any meeting. One:when talking about forming a committee to recount the ballots, I should prefer a national committes composed of independ monks, students, non alliance educators, and other members of NGO or civil party to assist the ballot recounts. The international bodies could help to just observe not mediation. Second:theNEC should step aside during ballot recount only until final result or outcome. Third: international bodies should not allow to intervene in that process but as observers only. And all of any discussion or meeting therfore must be opened to public for public trust. Thank you
* អ្នកដែលអាចចេញមុខជំនួសអាកំសាកសម រង្សី
គឺកម្លាំងប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស។
- សម រង្សី ជាភេរវករយួន ខាងបង្កើតបញ្ហាខ្មែរ
មិនចេះចប់មិនចេះហើយ!
- ចងហើយចងទៀត មិនដែលចេះស្រាយបញ្ហាទេ!
*** សួរថាចុះបើអាម្សៀ កំសាកសម រង្សីហ្នឹងវា
ក្រទ្បាប់ទ្បានងាប់តៃហោង ចុះនរកបាត់ ហើយ
ខ្មែរយើងចេះតែនាំគ្នាអេះក្ដលេង ហើយដេកចាំ អានរកសម រង្សី មកជួយខ្មែររហូត អញ្ចឹងទៅឬ?
-អាមាន់សម្លយួនសម រង្សី មុខអាចម៍រុយ
ល្មមដល់ពេលចុះចេញទៅ ទុកឲ្យពលរដ្ឋ ខ្មែរគេធ្វើវិញម្តង។
Post a Comment