RFA Lao |
អ្នកបើកយន្តហោះជនជាតិខ្មែរម្នាក់ ត្រូវរាយការណ៍ថា បានស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះមួយគ្រឿងនៅប៉ាក់សេ (Pakse) ប្រទេសឡាវ។
មន្ត្រីខុទ្ទកាល័យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ឡុង ឆេង មានប្រសាសន៍នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ថា លោកបានទទួលព័ត៌មានក្រៅផ្លូវការថា អាកាសយានិកកម្ពុជា នោះមានឈ្មោះថា លោក យឿង សម។ លោកបន្តថា ក្រុមមន្ត្រីជំនាញនឹងស្រាវជ្រាវករណីនេះបន្ថែមទៀត ដើម្បីស្វែងរកព័ត៌មានពិតប្រាកដ។
ក្រុមហ៊ុនអាកាសចរណ៍ឡាវ បានបង្ហោះព័ត៌មានតាមគេហទំព័រថា យន្តហោះប្រភេទ អេ.ធី.អ ៧២-៦០០ (ATR 72-600) បានធ្លាក់នៅពេលរៀបចុះចតនៅព្រលានយន្តហោះក្នុងភាគខាងត្បូងប្រទេសឡាវ នៅពេលមានមានភ្លៀងធ្លាក់ខ្លាំង។ ប្រភពដដែលបញ្ជាក់ថា យន្តហោះនោះបានផ្ទុកមនុស្សចំនួន ៤៩នាក់។ ក្នុងឧបទ្ទវហេតុនោះ គឺពុំមានមនុស្សណាម្នាក់បានគេចផុតពីស្លាប់ឡើយ៕
1 comment:
I wonder if Hun Sen is on board?
Post a Comment