Friday, October 04, 2013

លោក​សម រង្ស៊ី​សង្ឃឹម​លើ​ឥទ្ធិពល​ថ្នាក់​តំបន់​ដើម្បី​ដោះស្រាយ​ការ​ជាប់​គាំង​នយោបាយ





ដោយ ហេង រស្មី VOA Khmer


បន្ទាប់​ពី​បាន​វិល​ត្រឡប់​មក​ពីក្រៅ​ប្រទេស​វិញ​ មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សុទិដ្ឋិ​និយម​ថា​ បណ្តា​មេដឹក​នាំ​នៃ​ប្រទេស​ដ៏​មាន​ឥទ្ធិពល​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​នឹង​អាច​ជួយ​ទម្លុះទម្លាយ​វិបត្តិ​នយោបាយ​ក្រោយ​ពីការ​បោះឆ្នោត​បាន។​

លោក​ សម រង្ស៊ី​ មេដឹកនាំ​​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពីចុង​ខែ​កញ្ញា​បាន​ចាកចេញ​ទៅ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​ដើម្បី​​ស្វែង​រក​ការ​អន្តរាគមន៍​ពី​មេដឹក​នាំ​នៃ​ប្រទេស​ទាំង​នោះ​ឱ្យ​​ជួយ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ដែល​បាន​ជាប់​គាំង​ក្រោយ​ការ​បោះ​ឆ្នោត។​

មិនមាន​ព័ត៌មាន​ជាក់​លាក់​ណាមួយ​ថា​លោក​ សម រង្ស៊ី​បាន​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ណា​មួយ​ពិត​ប្រាកដ​ទេ​ក៏​ប៉ុន្តែ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា​លោក​សម រង្ស៊ី​បាន​ទៅ​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​ខ្លី​ក្នុង​ប្រទេស​សឹង្ហបុរី។​




ក្រោយ​ពីបាន​ទស្សន​កិច្ច​នៅ​ឯក្រៅ​ប្រទេស​ចំនួន​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​​លោក​ សម រង្ស៊ី​បាន​បញ្ជាក់​ថា​មេដឹក​នាំ​នៃ​បណ្តា​ប្រទេស​ទាំង​នោះ​​បាន​អះអាង​ពី​ផល​វិជ្ជមាន​ថា​នឹង​អាច​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន។​

ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ក្នុង​ខណៈ​ពេល​ដែល​លោក​សម​ រង្ស៊ី​ បាន​ចូល​រួម​ដាក់​បិណ្ឌ​និង​សួរ​សុខ​ទុក្ខប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខេត្ត​កំពង់​ចាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​លោកបាន​បញ្ជាក់​ដោយ​មិន​បង្ហាញ​ឈ្មោះ​មេដឹក​នាំ​ប្រទេស​ណា​នោះ​ថា​មេដឹក​នាំ​នៃ​ប្រទេស​នោះ​បាន​សន្យា​ថា​និង​រក​ដំណោះ​ស្រាយ​ឱ្យ​​បាន​សមរម្យ​ដែល​អាច​ទទួល​យក​បាន​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ សម​ រង្ស៊ី​មិន​បាន​បញ្ជាក់​លម្អិត​ថាតើ​ដំណោះ​ស្រាយ​នោះ​និង​ឈរ​លើ​បញ្ហា​អ្វី​ខ្លះ​ទេ​ដោយ​លោក​គ្រាន់​តែ​បាន​បញ្ជាក់​ថា៖«​វិជ្ជមាន​ត្រូវ​តែ​គោរព​រដ្ឋ​ធម្មនុញ្ញ​ ត្រូវ​តែមាន​គណបក្ស​​ទាំង​ពីរ​ចូល​ក្នុង​រដ្ឋសភា​ គណបក្ស​សង្គ្រោះជាតិ​ចូល​ក្នុង​រដ្ឋសភា។ ​ទាល់​តែមាន​ការ​ធានា​ថា​យើង​ចូល​ទៅ​ហ្នឹង​យើង​ធានា​មាន​តុល្យភាព។ កុំឱ្យ​​ជញ្ជីង​វា​ផ្អៀង​ទៅ​ម្ខាង»។​

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​មុន​បើក​សម័យ​ប្រជុំ​សភា​ដំបូង​កាល​ពី​ថ្ងៃទី​២៣​ខែកញ្ញា​បាន​ចរចាគ្នា​ចំនួន​ពីរ​លើក​តែការ​ចរចា​នេះ​មិន​បាន​សម្រេច​លទ្ធផល​អ្វី​ដែល​ត្រូវ​បាន​ទម្លាយ​ចេញ​ជាសាធារណៈ​ទេ។​

គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​មក​បាន​និយាយ​ថា​ខ្លួន​ចង់​កាន់​កាប់​តំណែង​ប្រធាន​រដ្ឋសភា​និង​គណៈ​អចិន្ត្រយ៍​និង​គណៈកម្មការ​មួយ​ចំនួន​នៃ​រដ្ឋសភា​និង​ទុក​ឱ្យ​​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​កាប់​មុខ​តំណែង​ក្នុង​រដ្ឋាភិបាល។​

បើទោះ​បី​ជា​មាន​ការ​ទាមទារ​​ពី​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ណាក៏​ដោយ​ក៏​​រដ្ឋសភា​របស់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃទី​២៤​​ខែកញ្ញា​បាន​បោះ​ឆ្នោត​ជា​កញ្ចប់​តែង​តាំង​ស្ថាប័ន​រដ្ឋសភា​និង​រដ្ឋាភិបាល​ក្នុង​ពេល​តែមួយ​ហើយ​ស្ថាប័ន​ទាំង​អស់​នេះ​បាន​កាន់​កាប់​​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ការ​តវ៉ា​ដដែល​ដើម្បី​ស្វែង​រក​តុល្យភាព​នៃ​អំណាច។​

លោក​ ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា​ទ្វារ​សម្រាប់​ការ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​បើក​ចំហ​ដដែល។​លោក​បាន​បញ្ជាក់​ថា​ជំហរ​របស់​គណបក្ស​កាន់​អំណាច​នៅ​តែ​ចង់​ឱ្យ​​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ។​

លោក​បាន​និយាយ​ថា៖​«គណបក្ស​ប្រជាជន​នៅ​តែ​មាន​ជំហរ​ដដែល ​នៅ​តែត្រូវ​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ជា​ដែ​គូ​ក្នុង​ការ​ធ្វើ​ឱ្យ​​ការ​អភិវឌ្ឍន៍​គ្រប់​វិស័យ​ ដើម្បី​ឱ្យ​​មាន​ប្រសិទ្ធភាព​ជូន​ដល់​មហាជន»។​

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុន​នេះ​នឹង​រៀបចំ​សមាជ​មហាជន​មួយ​នៅ​ទីលាន​​ប្រជាធិបតេយ្យ​ដើម្បី​ស្នើ​សុំ​យោបល់​ប្រជា​ពលរដ្ឋ​ដែល​ជាម្ចាស់​សន្លឹក​ឆ្នោត​ថា​តើ​គួរ​តែ​សម្រេច​បែប​ណា​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​​ហើយ​នៅ​ថ្ងៃ​ទី​២៣​ខែ​តុលា​ខាង​មុខ​នេះ​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ជាលើក​ទីបី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ស្វែង​រក​យុត្តិធម៌​សម្រាប់​ម្ចាស់​ឆ្នោត។​

លោក​ ផៃ​ ស៊ីផាន​អ្នកនាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា​ចាប់​ពី​ថ្ងៃទី​២៣​ខែតុលា​តទៅ​លោក​សង្ឃឹមថា​​នឹង​ទទួល​បាន​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​សារ​ជាថ្មី​ទៀត​ថា​តើ​នឹង​ចង់​ទាមទារ​អ្វី​ពិត​ប្រាកដ៕

3 comments:

Anonymous said...

Look like a CLOWN, no wonder he's round and Khmean Ban Kar, Ah Ropez Ropoh Rainsy see Kul Raing.
I regret the money, my hard earn money contributed to his party that produced NOTHING up to NOW.

Karl [Kalonh] Chuck said...
This comment has been removed by the author.
Anonymous said...

I wonder about the thing that Mr. Sam Rainsy wanted such as a balance of power in the Parliament. A simple question to ask is 63 MPs or 55 MPs, if he accepts with 55 MPs, it is a catch 22. Moreover, he wouldn't get much done because of the application rule of 50%+1. It is so naïve to think that CPP will get along and cooperate with all the debates of all the important issues that the CNRP wanted changes. Just for the sake of this argument let suppose CPP agrees to let CNRP take control the parliament with 55 MPs and what else the CNRP can achieve with 55 MPs. I need a constitution lawyer or an experienced parliamentarian to light this up.