[ Feel bad for those who cannot read Khmer, like KI team member here :) ]
អត្ថបទចុះផ្សាយនៅថ្ងៃ ពុធ 16 តុលា 2013 ដោយ ស៊ុន មេសា rfi
រហូតមកទល់ពេលនេះ គណបក្សសង្គ្រោះជាតិបានប្រមូលស្នាមមេដៃពីអ្នកគាំទ្របានជាង ១លាននាក់ហើយ។ គណបក្សនេះនៅតែបន្តយុទ្ធនាការប្រមូលស្នាមមេដៃឲ្យបាន៣លាននាក់ដើម្បីធ្វើញត្តិដាក់ជូនអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឲ្យជួយអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។
រហូតមកដល់ពាក់កណ្តាលខែតុលានេះ គណបក្សសង្គ្រោះជាតិបានប្រមូលស្នាមមេដៃពីអ្នកគាំទ្របានជាងមួយលាននាក់ហើយ។ នេះបើយោងតាមការប្រាប់ឲ្យដឹងរបស់លោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។ អ្នកនាំពាក្យបក្សប្រឆាំងរូបនេះបញ្ជាក់ទៀតថា ការប្រមូលស្នាមមេដៃកំពុងបន្តធ្វើ អោយបានរហូតដល់៣លាននាក់។
គណបក្សសង្គ្រោះជាតិនឹងយកស្នាមមេដៃទាំងនោះដើម្បីធ្វើញត្តិដាក់ជូនអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងបំណងសុំអន្តរាគមន៍ឲ្យជួយដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។ លោក យ៉ែម ប៉ុញ្ញឫទ្ធិ បានត្អូញត្អែរអំពីការរារាំងរបស់អាជ្ញាធរមានសមត្ថកិច្ច និងបញ្ហាទឹកជំនន់ដែលធ្វើឲ្យការប្រមូលស្នាមមេដៃមានសភាពយឺតយ៉ាវ។
អាជ្ញាធររដ្ឋាភិបាលបានស្តីបន្ទោសគណបក្សសង្គ្រោះជាតិ ថាបានធ្វើឲ្យមានការបែកបាក់ និងការរើសអើងគ្នាតាមរយៈការប្រមូលស្នាមមេដៃឲ្យគាំទ្រគណបក្សនយោបាយជាចំហ។ ដើម្បីចៀសវាងបញ្ហានេះ អាជ្ញាធរបានសុំឲ្យគណបក្សសង្គ្រោះជាតិប្រមូលអ្នកគាំទ្ររបស់ខ្លួនទៅផ្តល់ស្នាមមេដៃនៅទីស្នាក់ការគណបក្ស ឬនៅផ្ទះសកម្មជនរបស់ខ្លួនណាម្នាក់ ដោយចៀសវាងការប្រមូលស្នាមមេដៃក្នុងទីសាធារណៈ។ យ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិនៅតែបន្តប្រមូលស្នាមមេដៃតាមផ្ទះ និងតាមទីផ្សារនានាដដែល។
គណបក្សប្រឆាំងក៏គ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេសនៅថ្ងៃទី ២៣ តុលា ខាងមុខនេះផងដែរ។ គឺជាមហាបាតុកម្មដើម្បីដាក់សម្ពាធលើបក្សកាន់អំណាចឲ្យដោះស្រាយវិបត្តិនយោបាយ។ ស្នាមមេដៃទាំងនោះនឹងត្រូវដង្ហែពីបណ្តាខេត្ត មកកាន់រាជធានីភ្នំពេញ នៅថ្ងៃបាតុកម្មនោះ។
ស្របពេលដែលវិបត្តិនយោបាយកំពុងកើតមាន គណបក្សកាន់អំណាចបានប្រកាសពីការធ្វើកំណែទម្រង់ការបោះឆ្នោតតាមរយៈការធ្វើវិសោធនកម្មច្បាប់ និងនីតិវិធីពាក់ព័ន្ធទាំងឡាយ ដូចជាច្បាប់ស្តីពីការបោះឆ្នោត និងច្បាប់ស្តីពីគណបក្សនយោបាយ ការស្នើឲ្យមានច្បាប់ស្តីពីថវិកាគណបក្សនយោបាយជាដើម។ គណបក្សនេះក៏បានអះអាងទៀតថា ខ្លួននឹងប្រកាន់យកគោលការណ៍បើកចំហដោយទទួលយកអនុសាសន៍ពីសហគមន៍ជាតិ និងអន្តរជាតិទាក់ទងនឹងការបោះឆ្នោត។
យ៉ាងណាក៏ដោយ វិបត្តិនយោបាយនៅតែមិនទាន់បានដោះស្រាយនៅឡើយទេ។ គេក៏មិនដឹងថា ស្នាមមេដៃដែលប្រមូលដោយគណបក្សសង្គ្រោះជាតិ អាចជួយអ្វីបានខ្លះដល់វិបត្តិនយោបាយដែលកំពុងកើតមានសព្វថ្ងៃនេះ៕
ជំរាបសួរ បងប្អូនរួមជាតិ ប្រីយមិត្ត
ដើម្បីទាមទារកយុត្តិធម៌ជូនបងប្អូនខ្មែរម្ចាស់ឆ្នោត និងដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា
សូមបងប្អូន ប្រីយមិត្ត ជួយចុះហត្ថលេខាលើញត្ត អេលិចត្រូនិចនេះ ។
សូមអរគុណ ។
Thanks so much
I just signed this petition -- will you join me?
Support Democracy in Cambodia
To: Ban Ki-moon UN Secretary General, Catherine Ashton High Representative of the Union for Foreign Affairs and Security Policy for the European Union, Surya Subedi UN Special Rapporteur for human rights in Cambodia
To: Ban Ki-moon UN Secretary General, Catherine Ashton High Representative of the Union for Foreign Affairs and Security Policy for the European Union, Surya Subedi UN Special Rapporteur for human rights in Cambodia
The petition is really important and could use our help. Click here to find out more and sign:
http://www.avaaz.org/en/ petition/Support_Democracy_in_ Cambodia_1/?email
http://www.avaaz.org/en/
Thanks so much
No comments:
Post a Comment