Friday, October 04, 2013

រដ្ឋាភិបាល ត្រៀមខ្លួនសម្រាប់ពេលដែលជំនួយ ធ្លាក់ចុះ


តើខ្មែរសង្ឃឹមអី បើ ហ៊ុន សែន ដឹកនាំប្រទេសស្ទើរ​រលាយទាំងស្រុងហើយ បាននាំគាគិតថាត្រូវធ្វើយ៉ាងណា ពេលបក្សពួកខ្លួនដើរសុំទានពីបរទេសលែងបាន ?

សមាជិក សមាជិការ នៃសភាចោរ និងរដ្ឋាភិបាលកញ្ចប់ នីតិកាលទី៥
..............................
(ថ្ងៃទី 4 តុលា 2013, ម៉ោង 01:57:PM) | ដោយ: គ្រីទិច CEN
ភ្នំពេញ: កម្មវិធីនយោបាយរបស់រដ្ឋាភិបាល នៅអាណត្តិទីប្រាំនេះ បានលើកឡើងពីកំណែទម្រង់មួយ ដែលនឹងឆ្លើយតបទៅនឹងការប្រែប្រួល នៃប្រភពធនធានចំណូលពីបរទេស។
កម្មវិធីនយោបាយរបស់រដ្ឋាភិបាល និយាយថា រដ្ឋាភិបាលនឹងរៀបចំ និងអនុវត្ត “យុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង ភាពជាដៃគូឆ្នាំ ២០១៤- ២០១៨”។

គោលដៅចម្បង នៃយុទ្ធសាស្ត្រនេះ គឺការពង្រឹង “ភាពជាដៃគូទូលំទូលាយជាមួយតួអង្គអភិវឌ្ឍន៍ ទាំងអស់” ក្នុងបរិការណ៍ថ្មី ដែលកម្ពុជានឹងត្រូវដោះស្រាយបញ្ហាប្រឈមធំៗ ២ គឺៈ (១) ភាពចាំបាច់ក្នុងការ-កំណត់ឡើងវិញ នូវតួនាទីនៃហិរញ្ញប្បទានសហប្រតិបត្តិការ ដោយសារនិន្នាការថយចុះ នៃហិរញ្ញប្បទានឥតសំណង លើសកលលោក និង ការវិវត្តន្តៃភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍នីមួយៗ (២) ការធ្លាក់ចុះនៃប្រភពហិរញ្ញប្បទាន សម្បទាន នៅពេលដែលកម្ពុជា សម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប នាអនាគតដ៏ខ្លីខាងមុខ។
យុទ្ធសាស្ត្រនេះ ក៏នឹងរំលេចអំពីការប្តេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តឱ្យបានពេញលេញនូវគោលការណ៍សកលចម្បងៗ ដែលត្រូវបានឯកភាពក្នុងវេទិកាកំពូលនានា៕

No comments: