Friday, October 04, 2013

ការ​បណ្តុះ​គំនិត​មោទនភាពជាតិ​ជា​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​អ្នក​នយោបាយ​!




 
Cambodia–Vietnam relations
Recent events[edit source | edit]
In 2005, Vietnam and Cambodia signed a supplementary treaty to the original 1985 Treaty on Delimitation of National Boundaries, which Cambodia has deemed unacceptable. As a result, Vietnam has made several claims to Cambodian land based on the treaty that raised allegations of Vietnamese encroachment. In a statement made by a government minister of the former French Indochina colonial administration, Cambodia would have to give up two of its villages to Vietnam in return for keeping two villages that was deemed Cambodian territory according to the 1985 treaty, Thlok Trach and Anlung Chrey. It is not known which two villages Cambodia would have to give up. To resolve the dispute, in 2011, the Cambodian government announced it would speed up the demarcation process with Vietnam.[6] On June 24, 2012, Vietnam and Cambodia celebrated the demarcation of the last marker on their shared border, marker 314. Prime Ministers Nguyen Tan Dung of Vietnam and Hun Sen of Cambodia personally attended the celebration to unveil the new marker and reaffirmed the two countries' cooperation and friendship.


ដោយ ប៉ែន បូណាrfi  សុក្រ 04 តុលា 2013


រហូត​មក​ដល់​ពេលនេះ​របៀប​ធ្វើ​នយោបាយ​នៅ​កម្ពុជា​ហាក់​មិន​ទាន់​មាន​អ្វី​ប្រែប្រួល​នៅ​ឡើយ​ទេ។ នៅ​ពេល​មាន​បញ្ហា​ដោះស្រាយ​មិន​ចេញ អ្នកនយោបាយ​ខ្មែរ​តែងតែរ​ត់ទៅ​ពឹង​បរទេស​ឲ្យ​ជួយ។ គណបក្ស​កាន់​អំណាច​គិត​តែ​ពី​ការពារ​អំណាច​ឲ្យ​គង់វង្ស ខណៈ​ដែល​បក្ស​ប្រឆាំង​គិត​តែ​រិះរក​វិធី​យ៉ាងណា​ទម្លាក់​រដ្ឋាភិបាល​ចេញ​ពី​អំណាច។ ផល​វិបាក​ដែល​ធ្លាក់​ទៅ​លើ​ប្រជាជន​និង​ប្រទេស​ជាតិ​ជា​អ្វី​ដែល​អ្នកនយោបាយ​មិន​សូវ​បាន​គិត​គូរ​ឡើយ។ នេះ​ជា​របៀប​ធ្វើ​នយោបាយ​ដែល​ខ្វះ​មោទនភាព​ជាតិ។

ក៏​ដូច​ជា​លើក​មុនៗដែរ អ្នក​នយោបាយ​ខ្មែរ​តែង​ប្រើ​យុទ្ធវិធី​ផ្តួល​គ្នា​តាម​គ្រប់​រូបភាព​ដែល​អាច​ធ្វើ​បាន ទោះបីជា​ផល​វិបាក​របស់​វា​ទៅ​ជា​យ៉ាង​ណា​ក៏​ដោយ។ ក្រៅ​ពី​ប្រើ​កម្លាំង​ផ្ទាល់​ខ្លួន​ដើម្បី​ទប់ទល់​គ្នា​អស់ចិត្ត ពួកគេ​ក៏​បែរ​ទៅ​ពឹង​បរទេស​ដើម្បី​ឲ្យ​ជួយ​ជាកម្លាំង​ពីក្រោយ​ខ្នង​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​គូ​ប្រជែង។ ជាក់ស្តែង ជ័យ​ជំនះ​នៃ​របប លន់ នល់ ដែល​បាន​ផ្តួល​រំលំ​របប​រាជានិយម​កាល​ពី​ដើម​ទសវត្សរ៍ ៧០ ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​ឆ្នាំ ១៩៧៥ និង​ជ័យ​ជំនះ​របស់​គណបក្ស​ប្រជាជន​ឆ្នាំ​១៩៧៩ ទៅ​លើ​របប​ខ្មែរ​ក្រហម​គឺ​សុទ្ធ​តែ​មាន​កម្លាំង​ទ័ព និង​សព្វាវុធ​បរទេស​នៅ​ពី​ក្រោយ​ខ្នង​ទាំងអស់។ នេះ​ជា​បទពិសោធន៍​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​បាន​ហែល​ឆ្លង​កាត់។




ឥឡូវនេះ ការ​ពឹង​ពាក់​បរទេស​បាន​ផ្លាស់ប្តូរ​រូបភាព​ថ្មី​ខុស​ពីមុន​ពោល​គឺ​ប្តូរ​ពី​ពឹង​លើ​គ្រឿង​សព្វាវុធ និង​កម្លាំង​យោធា​មក​ជា​ពឹង​លើ​អន្តរាគមន៍​តាម​បែប​ការ​ទូត​វិញ។ ជាក់ស្តែង បក្សប្រឆាំង​តែង​សុំ​បរទេស​ជាពិសេស​មហាអំណាច​ធំ​ៗ​ដែល​មាន​ឥទ្ធិពល​ឲ្យ​ធ្វើ​សេចក្តីថ្លែងការណ៍​ថ្កោល​ទោស​រដ្ឋាភិបាល សុំ​ឲ្យ​ផ្តាច់​ជំនួយ​ឬ​សុំ​ឲ្យ​អង្គការ​សហប្រជាជាតិ​កុំ​ទទួលស្គាល់​រដ្ឋាភិបាល​ជា​ដើម។ ដើម្បី​ទប់ទល់​ជាមួយ​បក្ស​ប្រឆាំង​វិញ គណបក្ស​កាន់​អំណាច​ក៏​មាន​មហាអំណាច​ដ៏​រឹងមាំ​នៅ​ពីក្រោយ​ខ្នង​ដូច​គ្នា​ដែរ។



 ថ្វី​ដ្បិត​តែ ពួកគេ​មិន​សុំ​អាវុធ​ដូច​កាល​ពី​មុន ប៉ុន្តែ គំនិត​ពឹងពាក់​បរទេស​នៅតែ​មិន​ទាន់​ផ្លាស់ប្តូរ​នៅ​ឡើយ។ សម្រាប់​អ្នក​នយោបាយ​ខ្មែរ ជោគជ័យ​របស់​ពួកគេ​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​តែ​គូបដិបក្ខ​ចុះ​ខ្សោយ​ទោះ​ជា​ផលវិបាក​របស់​វា​ធ្វើ​ឲ្យ​ប្រជាជន​ពេញ​មួយ​ប្រទេស​រង​ផល​ប៉ះពាល់​ក៏ដោយ។ ជា​ទូទៅ បក្ស​កាន់អំណាច​តែង​រក​វិធី​គ្រប់​បែប​យ៉ាង​ក្នុងការ​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ចុះខ្សោយ​ដើម្បី​ខ្លួន​មាន​សិទ្ធិ​ធ្វើ​អ្វី​ក៏​បាន។ គណបក្ស​ដឹកនាំ​ប្រទេស​ក៏​មិន​សូវ​យក​ចិត្ត​ទុកដាក់​នឹង​មតិយោបល់​របស់​បក្សប្រឆាំង​ដែរ​ដោយ​សម្អាង​ថា ពួកគេ​តំណាង​ឲ្យ​សំឡេង​ភាគ​ច្រើន។

ដូច្នេះ ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន គណបក្ស​ប្រឆាំង​ក៏​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​បក្ស​កាន់​អំណាច។ ក្នុងចំណោម​មធ្យោបាយ​ទាំង​នោះ ការ​សុំ​ឲ្យ​បរទេស​ស្រែក​ថ្កោល​ទោស​ឬ​ផ្តាច់​ជំនួយ​ដល់​រដ្ឋាភិបាល​គឺ​ជា​វិធី​ដ៏​ពេញ​និយម​មួយ។ សម្រាប់​អ្នក​នយោបាយ​ប្រឆាំង ពេល​ណា​ដែល​បរទេស​និយាយ​អាក្រក់​ពី​ប្រទេស​របស់​ខ្លួន ឬ​កាត់​ផ្តាច់​ជំនួយ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចុះ​ខ្សោយ​គឺ​ជា​ដំណឹង​ល្អ​មួយ។ នេះ​ជា​អ្វីដែល​គេ​ហៅ​ថា​របៀប​ធ្វើ​នយោបាយ​ដែល​ខ្វះ​មោទនភាព​ជាតិ។

ផល​វិបាក​ដែល​កើតចេញពី​នយោបាយ​បែប​នេះ​គឺ ក្រៅ​ពី​ធ្វើ​ឲ្យ​ប្រជាជន​រង​ទុក្ខ វា​ក៏បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​រូបភាព​មិន​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ​ទៀត​ផង។ នេះ​ជា​បទពិសោធន៍​ជូរចត់​ដែល​កម្ពុជា​បាន​ហែល​ឆ្លងកាត់​ឆ្អែតឆ្អន់​ហើយ។ ដូច្នេះ អ្នកនយោបាយ​សម័យ​ទំនើប​នេះ​គួរ​តែ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ថ្មី​ពោល​គឺ​ត្រូវធ្វើ​នយោបាយ​ដោយ​ផ្សារភ្ជាប់​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ទស្សនៈ​មោទនភាពជាតិ។ មោទនភាពជាតិ​មាន​ន័យ​ថា ទោះ​ជា​ស្ថិត​ក្នុង​បក្ស​កាន់​អំណាច​ឬ​បក្សប្រឆាំង​ក្តី អ្នក​នយោបាយ​គួរ​តែ​នាំ​គ្នា​លើក​ស្ទួយ​កិត្យានុភាព​ប្រទេសជាតិ ដោយ​សប្បាយ​នឹង​ឃើញ​ប្រទេសជាតិ​និង​ប្រជាជន​របស់ខ្លួន​ស្គាល់​ការអភិវឌ្ឍន៍ ហើយ​ឈឺចាប់​នៅ​ពេល​ដែល​បរទេស​និយាយ​អាក្រក់​ពី​ប្រទេស​របស់ខ្លួន។

នៅ​ពេល​ដែល​អ្នក​នយោបាយ​អាច​បណ្តុះ​ទស្សនៈ​មោទនភាពជាតិ​បាន​ហើយ ពួកគេ​នឹង​ចេះ​របៀប​ធ្វើ​នយោបាយ​ដែល​អាច​បញ្ចៀស​គ្រោះ​មហន្តរាយ​ដល់​ប្រទេសជាតិ។ ពេលនោះ ស្ថិរភាព​នយោបាយ និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ​ប្រទេស​នឹង​ត្រូវ​បាន​ធានា​បើ​ទោះ​ជា​អ្នកណា​ឡើង​ដឹកនាំ​ប្រទេស​ក៏ដោយ។ បរាជ័យ​នៃ​ការប្រកួតប្រជែង​នយោបាយ សូម​ចាត់​ទុក​វា​ត្រឹម​ជា​បរាជ័យ​របស់​គណបក្ស​នយោបាយ​បាន​ហើយ តែ​សូមកុំ​អូសទាញ​ប្រទេសជាតិ​ឲ្យ​បរាជ័យ​ជាមួយ។

រហូត​មក​ទល់​បច្ចុប្បន្ន អ្នក​នយោបាយ​ច្រើនតែ​យក​ប្រទេសជាតិ និង​ប្រជាជន​ជា​ចំណាប់ខ្មាំង ពោលគឺ​នៅ​ពេល​ដែល​ពួកគេ​ធ្លាក់​ទឹក ប្រទេស​ទាំង​មូល​ក៏​ធ្លាក់ទឹក​ជាមួយ​ដែរ។ រី​ឯ​ភាគី​បដិបក្ខ​វិញ ក៏​សប្បាយចិត្ត​នៅ​ពេល​ឃើញ​ស្ថានភាព​បែប​នេះ​ពី​ព្រោះ​វា​ជាសញ្ញា​ដែល​បញ្ជាក់ថា ពួកគេ​ជិត​បាន​ឡើង​កាន់​អំណាច​ហើយ។ តើ​គេ​គួរ​បន្ត​លេងល្បែង​នយោបាយ​ដែល​មាន​ហានិភ័យ​ខ្ពស់​ដល់​ប្រទេសជាតិ​បែប​នេះ​ទៀត​ដែរ​ឬ​ទេ? នេះ​ជា​សំណួរ​ដែល​អ្នក​នយោបាយ​ត្រូវ​ផ្តល់​ចម្លើយ។

សម្រាប់​ក្រុម​អ្នកវិភាគ ដើម្បី​លុប​បំបាត់​ទម្លាប់​នេះ ការ​បណ្តុះ​មោទនភាពជាតិ​ក្នុង​ចំណោម​អ្នកនយោបាយ​គឺ​ជា​កិច្ចការ​ដ៏​ចាំ​បាច់​មួយ​ដែល​មិន​អាច​មើល​រំលង​បាន​ឡើយ។ នៅ​ពេល​ដែល​អ្នកនយោបាយ​មាន​មោទនភាពជាតិ​រឹងមាំ​ហើយ​នោះ ពួកគេ​នឹង​ផ្តើម​យល់​ថា ការ​លះបង់​ដើម្បី​ប្រយោជន៍​ជាតិ និង​ការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ប្រជាជន គឺ​ជា​បេសកកម្ម​សំខាន់​ជាង​គេ​បង្អស់​របស់​អ្នក​នយោបាយ៕




5 comments:

Anonymous said...

នេះគឺជាទំនៀមទំលាប់របស់អ្នកដឹកនាំប្រទេសខ្មែរ
តាំងពីសម័យមុន ៗ រាប់រយ រាប់សិបឆ្នាំមកម្ល៉េះ ។ ដើម្បីអំណាច សូម្បីតែបងប្អូនបង្កើត ក៍នាំគ្នាទៅ
ពឹងសាសនគរដ៏ទៃមកវាយដណ្តើមយកអំណាចពីបងប្អូនឯងដែរ ។ ដែលទឹកដីនគរខ្មែរបានបាត់
បង់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើដៃអ្នកដ៏ទៃ មិន
ដោយសាដើម្បីឲគេជួយវាយដណ្តើមយកអំណាចពីបងប្អូនឯងទេ ? ។ ឈាមអាក្រក់នេះវាបាន
ចម្លងតកូនតចៅមកដល់សព្វថ្ងៃ​ មិនអាចលាង
ឲជ្រះបានឡើយ ព្រោះវាជា ពូជអម្បូ អាចហៅថា
DNA ក៏បាន ។

រហូតមកដល់សម័យចុងទសវត្សទី៥០ ការទៅពឹង
ពាក់សាសដ៏ទៃដើម្បីជួយទប់ទល់ជាមួយសាច់ញាតិ​ និង ជនជាតិខ្លួនឯងនៅតែមានបន្ត ។ គឺ ស្តេច
សីហនុ ខ្លាចមានរាជវង្សមួយក្រុមទៀត ឬ អស់
លោកមន្រ្តីធំ ៗ ខ្លះដណ្តើមអំណាចខ្លួន ក៍រត់ទៅ
ពឹងពាក់ពួកកុម្មុយនិស្តចិន​ យួន ឲជួយការពារអំ
ណាចរបស់ខ្លួន ។ ដោយសុខចិត្តក្បត់ជាតិ ឧត្តម
គតិ មនៈសិការ សាច់ញាតិរាជវង្ស និង ប្រជារាស្រ្គ
ខ្លួន ទៅលក់ខ្លួនធ្វើខ្ញុំបំរើដាច់ថ្លៃឲពួកកុម្មុយនិស្ត
ហើយ មកសម្លាប់ជាតិឯង ។

ដោយសារតែបែបហ្នឹងហើយ ទើប មានព្រឹត្ត
ការណ៍ខែមិនា​ឆ្នាំ ១៩៧០​ កើតឡើង ។ ដោយ
ខាងស្តេចសីហនុ មានចិន​ និង យួនជាមហាប្រ
ទេសថ្វីត្បិតតែជាប្រទេសកុម្មុយនិស្តក្រីក្រ តែក៍
មានអាវុធយុធភ័ណ្ឌ មានកងទ័ពច្រើនសន្ធឹក
សន្ធាប់ជួយ និង នៅពីក្រោយ ។ ភាគីម្ខាង
ទៀត ដើម្បីជួយស្រោចស្រង់នគរឲរួចចាកផុតពី
កណ្តាប់ដៃពួកកុម្មុយនិស្តកំណាចវៀតទឹកដី ពួក
គេក៍ត្រូវស្វែងរកជំនួយដូចគ្នា ។

នៅឆ្នាំ ១៩៧៥​ ពួកប៉ុលពត បានបន្តឈាមអាក្រក់
នោះ ដោយយកចិនធ្វើជាចៅហ្វាយបន្តពីស្តេច សីហនុ ។ ទាំងស្តេច សីហានុ ទាំងពួកប៉ុលពត
របបប្រល័យពូជសាសធ្វើតាមបញ្ជារពួកចិនកុម្មុយ
និស្តសម្លាប់រាស្រ្កឯងយ៉ាងរង្គាលវាល់លាននាក់។ បំ់ណងសម្លាប់ផ្តាច់ពូជ ដើម្បីយកដីខ្មែរធ្វើជាចំ
ការចិន តាមផែនការការវាតទឹកដីរបស់ប្រទេស
ចិនកុម្មុយនិស្ត ។

នៅឆ្នាំ ១៩៧៦/១៩៧៧ ពួកខ្មែរក្រហមប៉ុលពត
កាប់សម្លាប់ប្រជាពលរដ្ឋខ្មែរតាមបញ្ជារចិនកុម្មុយ
និស្ត ជិតពាយអស់ ។ ពួកក្រុមខ្មែរ វៀតមិញ មួយ
ក្រុមដែលនៅបង្កប់ក្នុងជួរពួកខ្មែរក្រហមប៉ុលពត
ជាយូរមកហើយឆក់យកឧកាសមាសនេះរត់ទៅ បបួលយួនហាណួយដែលជាចៅហ្វាយខ្លួនឲមក
ឈ្លានពាន និង វាយដណ្តើមយកស្រុកខ្មែរពីពួក
ខ្មែរក្រហមប៉ុលពត ម៉ៅនិយម នៅចុងឆ្នាំ​១៩៧៨ ដោយយកលេសថាមកជួយ "រំដោះខ្មែរ" ។​
នៅឆ្នាំ ១៩៧៩ ដោយសារតែមានការឈ្លានពាន
ពីសំណាក់ប្រទេសយួនកុម្មុយនិស្ត ចលនាតស៊ូ
នៅតាមទល់ដែនខ្មែរ ថៃ ក៍បានកើតមានឡើង ដើម្បីធ្វើការរំដោះប្រទេសពីយួនឈ្លានពាន ។
ពួកយួនឈ្លានពាន បានបន្តុបពួកក្រុមខ្មែរវៀតមិញ
មួយក្រុមនោះឲឡើងកាន់កាប់អំណាច និង សម្លាប់
ខ្មែរជំនួសពួកវា ។

នៅទីបំផុតចលនាតស៊ូធំ ៗ បីបានរួបរួមគ្នាទៅជា
រដ្ឋាភិបាលចម្រុះមួយ ដើម្បីធ្វើការតស៊ូវាយដណ្តើម
យកទឹកដីពីពួកយួនឈ្លានពានមកវិញ ។ នៅក្នុង
អំឡុងពេលនោះ ពួកយួនឈ្លានពាន និង ក្រុមអា
យ៉ងយួនលក់ទឹកដីនោះ សុទ្ធតែមានចៅហ្វាយ
នាយដាច់ថ្លៃរបស់ពួកវាគឺប្រទេស សូវៀត ដែល
មានប្រទេសអាឡឺម៉ង់ខាងកើត ឆែក និង ប្រទេស
កុម្មុយនិស្តផ្សេង ៗ ទៀតជួយគាំទ្រពីក្រោយ​ ។
ពួកប្រទេសទាំងនេះសុទ្ធតែជួយផ្តល់សពា្វវុធ ថវិ
ការ​ និង ជំនួយផ្សេង ៗ ទៀតក្នុងពេលធ្វើ
សង្រ្គាមជាមួយពួកចលនាតស៊ូទាំងបីនោះ ។

ដោយសារតែពួកបច្ចាមិត្តមានចៅហ្វាយនាយផ្ទាល់ខ្លួន មានជំនួយសិកបរិបូណ៌ ពួកចលនាតស៊ូមិន
អាចទីពឹងទៅលើអ្វីដែលខ្លួនមានដ៏ស្តួចស្តើង ទៅ
ទប់ទល់ ជាមួយពួកសត្រូវឈ្លានពានបាន ក៍ត្រូវ
តែស្វែងរកជំនួយពីបរទេសផងដែរ ។ តែប្រទេស
ខាងលិចដែលជួយជំនួយដល់ក្រុមចលនាតស៊ូអ្នកជាតិនិយម ដូចជាចលនាលោកតា សឺនសាន និង
ហ្វ៊ុនស៊ុនបិុច ភាគច្រើនជាជំនួយមនុស្សធម៌​ និង គាំទ្រផ្នែកនយោបាយប៉ុណ្ណោះ ។ ព្រោះពួក
គេមិនមែនចៅហ្វាយនាយផ្ទាល់ខ្លួនរបស់ចលនា
តស៊ូទាំងនោះ ដូចពួកប្លុកកុម្មុយនិស្ត ។ ដោយ
សារតែមានការគៀបសង្កត់ផ្នែកនយោបាយ ពា
ណិជ្ជកម្ម និង សេដ្ឋកិច្ច ពីសហគមអន្តរៈជាតិ និង សហរដ្ឋអាមេរិក ជាពិសេស ពួកយួនឈ្លានពាន និង ចៅហ្វាយនាយ ព្រមទាំងពួកអាយ៉ងលក់ជាតិ ក៍ព្រមបញ្ឈប់សង្រ្គាម ហើយ កិច្ចព្រមព្រៀងសន្តិ
ភាពទិក្រុងប៉ារិសក៍កើតមានឡើង ។

Anonymous said...

Continue:

ក្រោយឆ្នាំ ១៩៩១ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិ
ភាពទីក្រុងប៉ារិសបានចុះហត្ថលេខាមក ទាំងជាតិ និង អន្តរៈជាតិ សង្ឃឹមថា ប្រទេសកម្ពុជានិងមាន
សន្តិភាព ឯករាជ្យភាព ស្ថិរភាពនយោបាយ មាន
អធិបតិយ្យ បូរណភាពទឹកដី ។ល។ ប្រជាពលរដ្ឋ
អាចរស់នៅបានសុខ មានសិទ្ធសេរីភាពគ្រប់គ្រាន់ មានភាពថ្លៃថ្នូរក្នុងការរស់នៅដូចប្រទេសប្រជាធិបតិយ្យនានាក្នុងពិភពលោក ។

មិននឹកស្មានសោះថា អ្វី ៗ សុទ្ធតែក្លែងក្លាយទាំង
អស់ សុទ្ថតែការថ្ពិនភ្នែកទាំងអស់ ។ កងទ័ព
យួនដែលហែក្បួនចាកចេញពីប្រទេសកម្ពុជាពេល
ថ្ងៃ ត្រឡប់ចូលមកវិញ ក្នុងសម្លៀកបំពាក់សីុវិល
នៅពេលយប់ ។ ពួកគណៈបក្យប្រជាជនដែល
ជាអាយ៉ងយួន សំដែងប៉ាហីុឲជាតិ និង អន្តរៈ
ជាតិមើលយ៉ាងជក់ចិត្ត អ្នកណាក៍ជឿថា យួនបាន
ដកទ័ពចេញអស់ពីស្រុកខ្មែរហើយ ។ តាមពិត
អ្វី ៗ នៅតែដដែលទាំងអស់ យួនត្រួតក្បាលនៅ
តែត្រួតដដែល គ្រាន់តែមិនចេញមុខជាសា
ធារណៈប៉ុណ្ណោះ ។

នៅឆ្នាំ១៩៩៧ ដោយសារតែមានព្រឹត្តការណ៍ធ្វើ
រដ្ឋប្រហាពីសំណាក់ពួកគណៈប្រជាជន ដែលមាន
ពួកយួនហាណូយជាចៅហ្វាយ ដើម្បីដណ្តើមអំ
ណាចពីគណៈបក្សហ្វ៊ុនស៊ុនបិុច គណៈបក្សនេះ
ក៍ត្រូវស្វែងរកជំនួយ និង អ្នកគាំទ្រដើម្បីរកយុត្តិ
ធម៌ឲ ។ ចាប់តាំងពីឆ្នាំ ១៩៩៣ រហូតរៀងមក
គណៈបក្សប្រជាជនមិនបានគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារិសទាល់តែសោះ ។ នៅតែនៅ
ក្រោមបញ្ជារយួនហាណូយ ហើយទុកគណៈបក្ស
ជំទាស់ ឬ គណៈប្រឆាំងទាំងអស់ជាសត្រូវ តាម
បញ្ជាររបស់ពួកយួនហាណុយជានិច្ច ។ ខំរក
គ្រប់ល្បិចកលដើម្បីកំចាត់គណៈបក្សជំទាស់ទាំង
អស់ ដើម្បីបានកាន់កាប់អំណាចតែម្នាក់ឯង តាម
ផែនការណ៍ និង គោលការណ៍របស់ពួកកុម្មុយនិស្ត
ហាណូយ ។

ពួកគណៈបក្សប្រជាជនដែលមានយួនហាណូយជាចៅហ្វាយនាយតាំងពីឆ្នាំ១៩៧៩ មកដល់ពេលនេះ
និង ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានចិន
កុម្មុយនិស្តជាថៅកែទៀត បានធ្វើឲប្រជាពលរដ្ឋ
ខ្មែរទ្រាំលែងបាន ទើបនាំគ្នាបោះឆ្នោតទម្លាក់
ព្រោះពួកគេចង់ឲមានការផ្លាស់ប្តូរ ។

ដោយសារតែភាគីខាងគណៈបក្សប្រជាជនអាង
មានយួនហាណូយ និង ចិន កុម្មុយនិស្ត ជាចៅ
ហ្វាយ ជាថៅកែនៅពីក្រោយខ្នង ចាំជួយផ្តល់ថវិ
ការ និង អាវុធយុទ្ធភ័ណ្ឌគ្រប់ធុន ពួកនេះ បាន
បង្ករឲរាល់ការបោះឆ្នោតមានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ ជាពិសេសលើកទី៥នេះ ។ ម្យ៉ាងវិញ
ទៀត ពួកនេះអាងមានប្រាក់សម្បូណ៌ហូរហៀរ ដែលបានមកពីការលួចប្រាក់ជំនួយ ការលក់
សម្បត្តិជាតិ ពីអំពើពុករលួយ អារ ក ហុតឈាមប្រ
ជាពលរដ្ឋ យកទៅទិញអាវុធទុកសម្រាប់បាញ់
សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ដៃទទេ ។

ដោយសារតែពួកគណៈបក្សប្រជាជនអាងមានពួក
យួន ចិន កុម្មុយនិស្តជាចៅហ្ាវយនាយនៅពី
ក្រោយខ្នងពួកនេះមិនគោរពច្បាប់ជាតិ និង អន្តរៈ
ជាតិ បានល្មើសច្បាប់ សន្ធិសញ្ញា និង កិច្ចព្រម
ព្រៀងជាតិ និង អន្តរៈជាតិនានាជាច្រើន ។ ដើម្បីដោះស្រាយបញ្ហានេះដោយសន្តិវិធី គណៈ
បក្សជំទាស់បានទាមទារឲបង្កើតគណៈកម្មាការចម្រុះឯករាជ្យមួយដើម្បីរកយុត្តិធម៌ តែគណៈបក្សប្រ
ជាជនអាងមានថៅកែជាអ្កមានកណ្តាប់ដែដែកទាំងមួយទាំងពីរ ពួកនេះរឹងទទឹងបដិសេធជាដាច់ខាត
មិនព្រមបង្កើត ។

ដើម្បីឲការជាប់គាំងនេះបានត្រូវដោះស្រាយឲរួច គណបក្សជំទាស់បានព្រមទទួលការចរចារជាមួយគណៈប្រជាជន ម្តងហើយ ម្តងទៀត ក៍នៅតែមិន
អាចទៅរួច ។ ដោយសារអាងមានថៅកែពី
ក្រោយខ្នង ពួកគណៈបក្សប្រជាជន បង្កើតសភា
និង រដ្ឋាភិបាលទាំងបំពាន និង ល្មើស ច្បាប់ជាតិ និងអន្តរៈជាតិទៀត ។

ដោយសារតែប្រទេសកម្ពុជាមានទាក់ទង និង មានជាប់កិច្ចសន្យាជាមួយអន្តរៈជាតិ ហើយ ភាគីគណៈបក្សប្រជាជនអាងមានថៅកែបរទេស ជួយពីក្រោយខ្នង ហើយ មិនគោរពច្បាប់ជាតិ និង អន្តរៈជាតិ ព្រមទាំងមិនគោរពឆ័ន្ទៈរបស់ប្រជាបល
រដ្ឋខ្លួនឯងទៀត ។ មិនតែប៉ុណ្ណោះ ថែមទាំងទុក
គណៈបក្សជំទាស់ដែលជាដំណាងឲប្រជាពលរដ្ឋ
មួយជំហៀងនគរជាសត្រូវ ជាបន្លានៅក្នុងភ្នែក ប្រឆាំងរហូតទៀតផង ។ ទើបភាគីខាងគណៈជំ
ទាស់ក៍ត្រូវស្វែងរកអន្តរ៖ជាតិជាអ្នកទីបី ឲជួយធ្វើ
អន្តរាគម ធ្វោះអាជ្ញាកណ្តាល ជួយរកយុត្តិធម៌ឲ
ប្រជាពលរដ្ឋដែលជាម្ចាស់សម្លេងឆ្នោត ។

ដោយសារតែប្រាក់ជំនួយ និង ការលើកទឹកចិត្ត ផ្សេង ៗ ទៀត ដែលសហគមអន្តរ៖ជាតិ និង សហរដ្ឋអាមេរិកផ្តល់ឲរដ្ឋាភិបាល គឺបានធ្វើឲពួក
គណៈបក្សប្រជាជនបានក្លាយជាសេដ្ឋីអស់
ហើយ ។ វាគ្មានបានផ្តល់ផលប្រយោជន៍អ្វីដល់
ដៃប្រជាពលរដ្ឋតូចតាច ក្រីក្រ ទាល់តែសោះ ។
អ្នកក្រនៅតែក្រ មានតែរងទុក្ខថែមទៀតដោយសារ
ពួកអស់ហ្នឹង មានលុយកាក់សម្បូណ៌ទៅ ពួកគេ នាំគ្នាទៅដណ្តើមយកដី ប្រជាពលរដ្ឋអស់ ។ រក
តែផ្តះនៅក៍គ្មាន រកដីធ្វើស្រែចំការក៍គ្មាន ទើបប្រ
ជាពលរដ្ឋទាំងក្នុង ទាំងក្រៅប្រទេស យល់ថាគួរ
តែសុំឲសហគមអន្តរៈជាតិព្យួរជំនួយអស់ទាំងហ្នឹងជាបណ្តោះអាសន្នសិន ទម្រាំមានរដ្ឋាភិបាលស្រប
ច្បាប់ត្រឹមត្រូវមួយដែលជាតិ និង អន្តរៈជាតិទទួល
យកបានកើតឡើង ចាំផ្តល់បន្តទៀត ។

Anonymous said...

Continue....

ជំនួយទាំងនេះ ជាគ្រោះថ្នាក់ធំណាស់សំរាប់ប្រជា
ពលរដ្ឋខ្មែរ ព្រោះថា ប្រាក់ជំនួយ និង ការលើក
ទឹកចិត្តទាំងអស់នេះ បានបង្កើត និង ចិញ្ចឹមពួក
គណៈបក្សប្រជាជនឲធំធាត់ បានក្លាយជាមហា
សេដ្ឋី ជាជនមានឥទ្ថពល មានអំណាចគ្រប់ ៗ គ្នាមកដល់សព្វថ្ងៃនេះ ។ ដល់មានឥទ្ធពលខ្លាំង
ពួកនេះកាន់តែធ្វើបាប សង្កត់សង្កិន ជិះជាន់ប្រជា
ពលរដ្ឋខ្លួនឯងខ្លាំងឡើងដើម្បីបំពេញចិត្តចៅហ្វាយនាយ ។ មិនតែប៉ុណ្ណោះ ថែមទាំងបែទៅខាំ
ម្ចាស់ជំនួយទៀតផង សត្វក្រពើរបៀបហ្នឹងគួរតែ
ផ្តាច់ឲអស់សិន តាមការទាមទាររបស់ប្រជាពល
រដ្ឋខ្មែរក្នុង និង ក្រៅប្រទេសវាប្រសើជាង ។

Anonymous said...


Understanding the VietNam/ Viet Mihn's Mentality and Strategy From Battle at Dien Bien Phu against the French Army and later Americans in South VietNam.

What we are seeing in Cambodia now is strikingly similar.

Must see for ALL who want to understand history...and maybe learning something some it.


Part 2
Part 3
Part 4

Anonymous said...

Hun Sen Make a deal the price to sell Angkor wat to China instate of Yuon .