[ Buddha's army ]
ព្រះភិក្ខុ ប៊ុត គឹមតេង ស្ថាបនិកនៃបណ្តាញសង្ឃឯករាជ្យ ក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារ។ រូបថត ហុង មិនា |
Sean Teehan-ប៊ុត រស្មីគង្គា ភ្នំពេញប៉ុស្តិ៍ Thursday, 17 October 2013
ភ្នំពេញៈ ក្នុងអំឡុងសន្និសីទកាសែតកាលពីថ្ងៃអង្គារ ស្ថាបនិកនៃបណ្តាញព្រះសង្ឃឯករាជ្យ មានសង្ឃដីកាថា មន្រ្តីនគរបាលប្រមាណ ៣០ នាក់បានទៅកាន់វត្ត បទុមវតី ចំនួនពីរដង ក្នុងសប្តាហ៍មុន ហើយបានសុំឆែកឆេរដើម្បីរក «មនុស្សអាក្រក់» ដែលគេអះអាងថា កំពុងលាក់ខ្លួនក្នុងទីអារ៉ាមក្នុងរាជធានីមួយនេះ។
ភិក្ខុនាម ប៊ុត គឹមតេង ស្ថាបនិកបណ្តាញព្រះសង្ឃ មានថេរដីកាឲ្យដឹងថា ការចុះប្រតិបត្តិការឆែកឆេរនោះសមត្ថកិច្ចធ្វើឡើងនៅយប់ថ្ងៃ ទី ៩ ម្តង និង ទី១៤ ខែ តុលា ម្តងទៀត ហើយថា ទាំងពីរយប់នោះមន្រ្តីនគរបាលដែលស្លៀកពាក់ស៊ីវិលធម្មតា ចូលមកក្នុងវត្តនៅម៉ោងជាង ៨ យប់ និងបានចេញទៅវិញដោយមិនបានឆែកឆេរអ្វីក្នុងវត្តទេ។
ព្រះតេជគុណ ប៊ុត គឹមតេង បន្តថា៖ «ពួកគេគ្រាន់តែប្រាប់ទៅព្រះសង្ឃក្នុងវត្តថា «យើងចង់ពិនិត្យមើលវត្ត» ប៉ុន្តែមិនបានពិនិត្យឆែកឆេរអ្វីទេ»។
ព្រះភិក្ខុសង្ឃអង្គ នេះ បានហៅសកម្មភាពសមត្ថកិច្ចចុះទៅក្នុងវត្តនៅពេលយប់បែបនេះថា ជាការប៉ុនប៉ងមួយរបស់អាជ្ញាធរ ដើម្បីបំភិតបំភ័យថែមទៀត ទៅលើព្រះសង្ឃដែលបញ្ចេញសំឡេងអំពីបញ្ហានយោបាយ។ សង្ឃអង្គនេះបានបញ្ជាក់ថា៖ «អាត្មាបារម្ភខ្លាំងណាស់អំពីសន្តិសុខរបស់ព្រះសង្ឃនាពេលបច្ចុប្បន្ននេះ»។
ប៉ុន្តែ នៅពេលសាកសួរកាលពីថ្ងៃអង្គារ លោក ជួន ចិត្ត នាយប៉ុស្តិ៍នគរបាលសង្កាត់ ចតុមុខ បានបញ្ជាក់ថា សមត្ថកិច្ចនគរបាលមិនបានចូលទៅក្នុងវត្ត បទុមវតី ទាំងយប់ ដូចការអះអាងរបស់ភិក្ខុ ប៊ុត គឹមតេង ទេ។ តែទោះជាយ៉ាងណា កម្លាំងនគរបាលនិងកងរាជអាវុធហត្ថជាច្រើនត្រូវគេឃើញដាក់ពង្រាយនៅមុខវត្តនេះពេញ ២៤ ម៉ោង ស្ទើររាល់ថ្ងៃ ដើម្បីផ្តល់សុវត្ថិភាពនិងសន្តិសុខដល់ប្រជាពលរដ្ឋ ក្នុងរាជធានី។លោក អៀង វុទ្ធី នាយកនៃអង្គការសមធម៌កម្ពុជា បានថ្លែង កាលពីម្សិលមិញថា លោកមិនបានឮ អំពីការចោទប្រកាន់អំពីករណីនគរបាលទៅឆែកឆេរវត្ត បទុមវតី នេះទេ។ ប៉ុន្តែ ប្រសិនបើករណីនោះកើតឡើងពិតមែន វាអាចជាផ្នែកមួយនៃការប៉ុនប៉ងរបស់រដ្ឋាភិបាល ដើម្បីរារាំងសំឡេងប្រឆាំងក្នុងចំណោមព្រះសង្ឃ។
លោក វុទ្ធី ថ្លែងបន្តថា៖ «វាអាចជាហេតុផលរបស់ពួកគេដើម្បីបំភិតបំភ័យព្រះសង្ឃមួយចំនួនដែលពាក់ព័ន្ធនឹងបញ្ហាសង្គម»។
ភិក្ខុ ប៊ុត គឹមតេង មានថេរដីកាដែរថា ការបង្ហាញកម្លាំងរបស់អាជ្ញាធរបានក្លាយជា វិធីទូទៅធម្មតា សម្រាប់ការដាក់សម្ពាធទៅលើព្រះសង្ឃ ដើម្បីបំបិទសំឡេងអ្នកប្រឆាំងនៅក្នុងបញ្ហានយោបាយ។
9 comments:
this monk's name is But Buntenh;
Kim Teng is an ex-monk in lowel-usa- who slep with woman.
To 9:36PM,
I knew why not? But since pras eng get monk, he never act like you said.
Talking about the CPP monk:
1) Tep Vong fuck srey Youn & srey chamtoav.
2) one of Cpp monk fuck with wite in USA.
What do you say about?
វាអាចជាហេតុផលរបស់ពួកគេដើម្បីបំភិតបំភ័យព្រះសង្ឃមួយចំនួនដែលពាក់ព័ន្ធនឹងបញ្ហាសង្គម
I HAVE THE IMPRESSION THAT AH YOUN WILL PROVOKE WAR BETWEEN KHMER AND THAI AGAIN IN ORDER TO SHIFT KHMER ATTENTION FROM THE ELECTION ISSUE. CNRP MUST START TO THINK IN ADVANCE.
To Madame Jendhamuni
Better search and find your origin from where?
Champ or Chhvea?
Do not enter to Khmer affair.
This race will vanish may be in 10 to 20 years.
These Khmer's people always give reason to the killers of their families(Khmer krohom)
Look at these Monks they have good heath.Some of them watch Porno film in the night time.
Dear 11:44 PM,
I make my comment short:
You think too much ;)
~Jendhamuni
MY POINT IS COUNTRY FIRST, PERSONEL IS SECOND! KHMER MUST BE UNITED! JENDHAMUNI,THANKS
These command it boldshit blame to whom who raise story is real become a joke of them and blame to each other why Khmer still goes along with the path Viet draw path you guy to step on.They laugh and point finger to you and you ahhhhh hahhhhh.Kranhun Easan.
11:44 PM,
You are one of the most stupid person or you are simply Youn. You dare to talk like this because as anonymous. Your brain is really damage!
Post a Comment