Sunday, October 06, 2013

ប្រជាពលរដ្ឋប្រមាណ៦ពាន់នាក់ ធ្វើដំណើរដល់បរិវេណទីលានប្រជាធិបតេយ្យ


.............................................
ដោយ៖ ណាត សុភាព | ថ្ងៃអាទិត្យ ទី6 ខែតុលា ឆ្នាំ2013 | 9 នាទី មុន VOD
ពលរដ្ឋចូលរួមសមាជមហាជនរបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យថ្ងៃទី០៦តុលា (រូបថត តាំង វីដា)
នៅម៉ោង២សៀលថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋរាប់ពាន់នាក់ធ្វើដំណើរពីតាមបណ្តាខេត្ត និងនៅរាជធានីភ្នំពេញ ប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យជាបន្តបន្ទាប់ ដើម្បីចូលរួមសមាជមហាជនរបស់គណបក្សសង្គ្រោះជាតិ។
ប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់ បានធ្វើដំណើរចេញពីច្រកផ្សេងៗគ្នា ចេញពីចំណុចដែលពួកគេចតរថយន្ត ដើរសំដៅទៅលានប្រជាធិបតេយ្យនៅក្បែរវត្តភ្នំ។ នៅម៉ោងប្រមាណ២ រសៀលនេះ ប្រជាពលរដ្ឋមានចំនួនប្រមាណ៦ពាន់នាក់ បានមកដល់ទីលានប្រជាធិបតេយ្យ ចំណែក អ្នកដែលមកក្រោយ ធ្វើដំណើរទៅរកគោលរបស់ពួកគេជាបន្តបន្ទាប់។

តាមគម្រោងគណបក្សសង្គ្រោះជាតិ និងជួបជុំអ្នកគាំទ្រ២ម៉ឺននាក់ ដើម្បីសាកសួរមតិយោបល់ម្ចាស់ឆ្នោត និងថ្លែងពីជំហរនយោបាយរបស់បក្ស។

ក្នុងបរិវេណក្បែរទីលានប្រជាធិបតេយ្យ មានការពង្រាយកម្លាំងសមត្ថកិច្ចមួយចំនួន ដើម្បីជួយសម្រួលចរាចរណ៍។ ប្រជាពលរដ្ឋដែលធ្វើដំណើរមក ពីតាមបណ្តាខេត្តដូចជា ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ជាដើមបានសំដែងការមិនពេញ ចិត្តចំពោះ សមត្ថកិច្ចនៅតាមផ្លូវ បានត្រួតពិនិត្យតឹងរឹងចំពោះពួកគាត់ធ្វើដំណើរចូល រាជធានភ្នំពេញ៕

សរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

3 comments:

Anonymous said...

ចំពោះខ្មែរទាំងអស់គ្នា សូមខ្មែរទាំងអស់ស្វាងឡើង..! ភ្ញាក់រលឹកឡើង..!
ឈប់រស់ក្រោមការបោកប្រាស់ ញុះញង់ធ្វើមហាបាតុកម្ម របស់ គណបក្សសង្គ្រោះជាតិ
ស្អីគេ ដែលមានសម រង្ស៊ី ជាមេដឹកនាំតទៅទៀតទៅ ពួកនេះ បានបោកប្រាស់អ្នកទាំងអស់គ្នាជាង២0ឆ្នាំមកហើយ។

ឥឡូវនេះ
"គណបក្សសង្គ្រោះជាតិ" និង ក្លាយទៅជា "គណបក្សសង្គ្រោះចោរ" គណបក្សសង្គ្រោះជាតិយួន ពួកនេះ
និងបណ្ដើរគ្នាទៅអង្គុយបង្គ្រប់កៅអី ជាសមាជិកសភាអាណត្តិទី៥ ទាំងអស់គ្នា នាពេលឆាប់ឆាប់ខាងមុខ នេះហើយ។

បើមិនជឿ ចាំមើលចុះ!!

Anonymous said...

អាចាតែថេះ​ អញនឹងចាំមើល!

Anonymous said...

it's nice to see a sea of people without those ugly youn's conical hats. cambodia should ban youn's conical hats in the country. look so ugly to cambodia.