អ្នកបោះឆ្នោតពិនិត្យរកមើលឈ្មោះ ក្នុងការបោះឆ្នោតជាតិ ថ្ងៃទី ២៨ កក្កដា កន្លងទៅ។ រូបថត ផា លីណា |
វង្ស សុខេង-Kevin Ponniah ភ្នំពេញប៉ុស្តិ៍ Wednesday, 02 October 2013
ភ្នំពេញៈ លោក ឧបនាយករដ្ឋមន្រ្តី សុខ អាន បានចោទប្រកាន់អង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យពីរថា បានឃុបឃិតជាមួយគណបក្សប្រឆាំងដើម្បីបង្កបញ្ហាការបោះឆ្នោត។
ថ្លែងនៅទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃចន្ទ លោក សុខ អាន ថ្លែងថា គណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ហៅ ខុម ហ្វ្រែល និងវិទ្យាស្ថាន ជាតិប្រជាធិបតេយ្យ (NDI) ដែលទទួលថវិកាពីរដ្ឋាភិបាលអាមេរិកថា បានបំប៉ោងចំនួនឈ្មោះ ដែលអះអាងថា បាត់ពីក្នុងបញ្ជីឈ្មោះមុនការបោះឆ្នោតថ្ងៃ ទី២៨ ខែ កក្កដា។
លោកថ្លែងបន្តថា៖ «វាជាល្បិចអាក្រក់មួយ ដែលរៀបចំឡើងដោយគណបក្សប្រឆាំងដើម្បីចោទសួរ អំពីភាពស្របច្បាប់នៃនីតិវិធីបោះឆ្នោត ហើយច្រានចោលលទ្ធផលបោះឆ្នោត»។
លោកបន្តថា៖ «ប៉ុន្តែ បើសូម្បីតែគណបក្សប្រឆាំងនិងសម្ព័ន្ធមិត្តរបស់ខ្លួនប្រើប្រាស់ ល្បិចគ្រប់យ៉ាង ដើម្បីបំផ្លាញលទ្ធផលនៃការបោះឆ្នោត ការពិតគឺនៅតែជាការពិត ពីព្រោះសភានិងរដ្ឋាភិបាលត្រូវបានបង្កើតឡើងហើយ [ទៅតាមរដ្ឋធម្មនុញ្ញ]»។
សវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោតរបស់វិទ្យាស្ថាន ជាតិប្រជាធិបតេយ្យ (NDI) មុនការបោះឆ្នោត បានរកឃើញថា ១០,៨ ភាគរយ នៃឈ្មោះអ្នកបោះឆ្នោតដែលបានចុះឈ្មោះ បានបាត់ពីបញ្ជីអ្នកបោះឆ្នោតខណៈសវនកម្ម របស់អង្គការ ខុម ហ្វ្រែល បានរកឃើញមាន ១៣,៥ ភាគរយ។
សវនកម្មផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោយមករកឃើញតួលេខស្រដៀងគ្នាគឺ ៩ ភាគរយ។
តែ យ៉ាងណា លោក សុខ អាន បានថ្លែងថា ក្រុមអង្គការទាំងពីរនេះបាន «ឃុបឃិត» ជាមួយគណបក្សប្រឆាំង ដើម្បីចោទប្រកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកបន្ថែមថា អង្គការ ខុមហ្វ្រែល និង NDI ក៏បានបដិសេធផងដែរ មិនព្រមសហការជាមួយ គ.ជ.ប ក្នុងការផ្តល់បញ្ជីឈ្មោះអ្នកបាត់ឈ្មោះទាំងនោះ។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការ ខុម ហ្វ្រែល បានថ្លែងកាលពីម្សិលមិញថា សវនកម្មរបស់អង្គការលោក គឺធ្វើឡើងផ្សេងគ្នាពីសវនកម្មរបស់ NDI ហើយថា ដោយសារ វាធ្វើឡើងដោយផ្អែកលើប៉ាន់គំរូវាមិនអាចទៅរួចទេ ដែលត្រូវផ្តល់បញ្ជីឈ្មោះអ្នកដែលបាត់ឈ្មោះទៅ គ.ជ.ប បើទោះបីក្រមសីលធម៌វិជ្ជាជីវៈរបស់ ខុម ហ្វ្រែល អនុញ្ញាតក៏ដោយ។ លោកបានបន្តថា៖ «គ.ជ.ប ថ្លែងថា នេះជាបញ្ហាមួយជាមួយអ្នកបាត់ឈ្មោះ។ ប៉ុន្តែ យើងគ្រាន់តែផ្តល់ព័ត៌មានអំពីទំហំនៃបញ្ហា ហើយ គ.ជ.ប គួរតែបន្តស៊ើបអង្កេតខ្លួនឯង»។
លោក គល់ បញ្ញា បានបន្ថែមថា អង្គការទាំងពីរនេះ «ច្បាស់ណាស់» ឯករាជ្យ ហើយបានអំពាវនាវឲ្យរដ្ឋាភិបាលសុំឲ្យ គ.ជ.ប ចេញព័ត៌មានបន្ថែមទៀតដើម្បីការស៊ើបអង្កេតសមស្របអាចធ្វើទៅបាន។
NDI មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ៕
5 comments:
Mr. Sok An,
You and your CPP are the election thief. do not frame others.
The evidence is so obvious. You must learn how to be shameful.
ហេតុអ្វីបានជា អាមេជល់មាន់សុខ អាន ដើរចោទគេតែផ្ដេសតែផ្សាស់អញ្ចឹង ?។ បើមិនដឹងពីរឿងក្លែងបន្លំសន្លឹកឆ្នោតពីអា គជប ទេទៅសួរអ្នកជល់មាន់ជាមួយគ្នាទៅដឹងហើយ ។យី ពួកអាអស់នេះវ៉ី យូរៗទៅកាន់តែឆ្កួតទៅៗ មើលលែងជាម៉េចមិនដឹង ។
រាស្រ្តខ្មែរទូទាំងពីភពលោកចោទអង្កាពីររបស់ស្រុកស្មែរដែលដឹកនៃដោយអាស្វាសុខអាននិងអាតីរច្ឆានហ៊ុនសែនថាបានឃប់ឃីតគ្នាដើម្បីលួចសន្លិកឆ្នោតរបស់បក្យសង្រ្គោះជាតិមិនចេះខ្មាសនរណាទាំងអស់ចោមម្សៀតមែនតែម្ដងពូកអាអស់នេះជាជនឪក្រិតផងជាមួយនិងដើរជល់មាន់មិនព្រមនៅធ្វើការឲ្យបានត្រីមត្រូវគិតតែជួយយួននិងសម្លាប់រាស្រ្តខ្មែរទេពូកអាចង្រៃមិនដែលឃើញទេនៅក្នុងលោកយើងនេះ។កុំគ្រានបើពេញចាំតែមើលទៅ៕
ដល់ពេលចោរស្រែកថាចោរ! ចោរ! ចោរ!
ចាំថ្មើម៉ានទៀត ម្តេចមិនប្តឹងទៅ! ប្តឹងទៅ! ប្តឹង
ទៅ! ទាន់តុលាការនៅក្នុងកណ្តាប់ដៃស្រាប់។ បើ
លោកសុក-អានមិនកំសាកទេ ប្តឹងទៅ! ប្តឹងទៅ!
ផូងអាដាង! ផាងអាស្កួយ!!!
ស៊ី អេងគ្រុយ
I heard about SOK AN cockfighting through someone that know him.He also a bribery taker for HUN SEN.Have anyone see Banner across the avenue in some city say (The briber and the bribe taker have the same punishment) in Cambodia and why?
Post a Comment