[I love my lifestyle better than this one. Like living in a prison here!]
ព្រះមហាក្សត្រ និងតំណាងរាស្ត្រគណបក្សប្រជាជន ពេលបើកកិច្ចប្រជុំសភាលើកដំបូង កាលពីខែមុន។ រូបថត ម៉ៃ វីរៈ |
សេក សោម ភ្នំពេញប៉ុស្តិ៍ Thursday, 17 October 2013
ហូប បាយដាំលើឆ្នាំងតែមួយ តែចានផ្សេងគ្នា ក៏ចាត់ទុកថា ជាគ្រួសារតែមួយ។ ចង្រ្កានត្រូវតែទ្រ ដោយថ្មបីដុំ។ អត់មួយណាក៏មិនបាន មួយណាទាបជាង ក៏មិនបានមួយណាខ្ពស់ជាងក៏មិនបាន។ បើមួយខ្ពស់ មួយទាប ច្បាស់ជាចាក់បាយទាំងឆ្នាំងចោលមិនខានទេ។ ក្សត្រសោយ នៅក្នុងរាជវាំងមន្រ្តីពិសាបាយនៅភូមិគ្រឹះ រាស្រ្តហូបបាយនៅក្នុងខ្ទមស្រែ... សុទ្ធតែយកអង្ករចេញពីដីស្រែតែមួយ។ អ្នកមានគ្មានទោស មន្រ្តីធំនៅលើច្បាប់ ជាប់គុកតែអ្នកក្រ។ កូនរាស្រ្តធ្វើកម្មករ កូនមន្រ្តីធ្វើមន្ត្រី ធ្វើថៅកែ។ ថ្មចង្ក្រាន នៅតែជាថ្មចង្ក្រាន ទោះថ្មនោះដាំពេជ្រ ស្រោបមាសក៏ដោយ ប៉ុន្តែពេលយកមកទ្រជើងឆ្នាំងដាំបាយ ក៏នៅតែជាថ្មចង្ក្រានដដែល។
ហេតុតែថ្មចង្ក្រាន មានពណ៌សម្បុរខុសគ្នា មានខ្ពស់ មានទាប មានតូច មានធំ បានជាដាំបាយជាង ៣០ ឆ្នាំហើយ នៅតែមិនឆ្អិនល្អ។ ម្តងឆៅ ម្តងខ្លោច។ ម្តងជ្រាយ ម្តងរឹង។ បាយមិនចំបាយ បបរមិនចំបបរ។ អ្នកមានមិនហ៊ានហូប! ហូបតែអ្នកក្រ ឈឺតែអ្នកក្រ។
ជាង ៣០ ឆ្នាំ មកនេះ រាស្រ្តហូបបាយពេលណា ក៏ឈឺពោះ រាករូស ពេលនោះដែរ។ រាស្រ្តមួយនគរ ៥ ឆ្នាំ ទើបដាំបាយម្តង មិនដែលបានឆ្អិនស្រួលបួលទេ។ ឆ្អិនយ៉ាងម៉េច? បើថ្មចង្ក្រាន ដែលទ្រឆ្នាំងបាយ មានខ្ពស់មានទាប មានផ្អៀង មានត្រង់យ៉ាងនេះ? ឲ្យតែមានបោះឆ្នោត ដឹងតែពីមានបាតុកម្ម។ ឲ្យតែមានបាតុកម្មដឹងតែពីមានការបង្ក្រាប! ឲ្យតែដល់ពេលបោះឆ្នោត ដឹងតែពីសន្យា និងចែកអំណោយ។ ឲ្យតែដល់ពេលបោះឆ្នោត ថ្មចង្ក្រានមួយដុំខ្ពស់ ឯពីរដុំទៀត បែរជាទាបទៅវិញ។ តែពេលបោះឆ្នោតរួច បានអំណាចកាន់នៅដៃ ថ្ម ២ ដុំខ្ពស់ ឯ ១ ដុំទៀត បែរជាទាបទៅវិញ។ ក្សត្ររារែកចង់គាំទ្ររាស្រ្ត តែខ្លាចមន្រ្តីអន់ចិត្ត! ចង់គាំទ្រមន្រ្តីខ្លាច រាស្រ្តអន់ចិត្ត! តើធ្លាប់ឃើញចង្ក្រាន មានជើងតែមួយទេ? ចង្ក្រាន អគ្គិសនី? តើមន្រ្តីខ្លាំងតែម្នាក់ឯង ទុករាស្រ្ត និងក្សត្រគ្រាន់តែជាដុំថ្ម ម៉េចនឹងកើត? តើ ក្សត្រ អាចទ្រាំមើលទឹកភ្នែករាស្រ្តបានរយៈពេលយូរប៉ុន្មានទៀត? ក្រុមមន្ត្រីពិសាបាយឆ្អិន តើរាស្រ្តហូបបាយឆៅបានដល់ពេលណាទៅ? ប្រទេសមួយដែលពឹងលើសម្តីមន្រ្តី តើដំណើរការយ៉ាងម៉េច? ថ្ងៃឈ្នះសប្បាយចិត្ត កសាងវត្ត សាលារៀន...។ ថ្ងៃក្រោយខឹង ប្រពន្ធកូន...ក៏ប្រកាសឈប់ធ្វើបុណ្យ។ តើរាស្រ្តទាំងនគរ វិលតាមទាន់ឬទេ? ដោយសារតែថ្មចង្ក្រាន ដែលទ្រនគរមិនស្មើគ្មា ធ្វើឲ្យប្រទេសខ្សោយ បរទេសឈ្លានពានទឹកដី និងសេដ្ឋកិច្ច។
មើលចុះ! ទឹកពេញទន្លេ បែរជាផឹកទឹកនាំចូលពីគេ។ ដើមឈើពេញព្រៃ តែនាំឈើចាក់ធ្មេញចូលពីគេ។ វាលស្រែពេញប្រទេស បែរជានាំអង្ករចូលពីគេ។ ត្រីពេញបឹង ពេញទន្លេសាប បែរជានាំត្រីចូលពីគេ។ តើមន្រ្តី នោះធ្វើស្អី? អាងស្អី បានជាមិនគិតគូរផលប្រយោជន៍ប្រទេស មិនបម្រើរាស្រ្ត បម្រើតែបក្ខពួក និងបរទេស។ ដីកេរដូនតា បែរជាជួលឲ្យបរទេស ៩៩ ឆ្នាំ។ ព្រៃឈើពេញភ្នំ រ៉ែពេញដី បែរជាបើកដៃឲ្យគេកាប់ គាស់កកាយ ដឹកយកទៅប្រទេសគេ។ ត្រីពេញទន្លេ បែរជាឲ្យបរទេសនេសាទ។ នេះមកពីមន្រ្តីធំជាងក្សត្រ មិនខ្លាចរអាចិត្តរាស្រ្ត! ច្បាប់ស្ថិតលើតែមាត់អ្នកខ្លាំង។ មានលុយទើបមានយុត្តិធម៌។ អ្នកប្រាជ្ញសរសើរអ្នកខ្លៅថា ជាបណ្ឌិត។ អ្នកខ្លៅហៅអ្នកប្រាជ្ញថា ជាអ្នកខ្លៅថា ជាជនអគតិ។
សង្គមដែលមិនទទួលស្គាល់ការពិត ទទួលយកតែពាក្យសរសើរ មិនទទួលពាក្យរិះគន់ តើអាចវិលបានប៉ុន្មានជុំ? មន្រ្តីចាយលុយរាស្រ្ត មិនបម្រើរាស្រ្ត បែរជាធ្វើបាបរាស្រ្ត។ ក្សត្រអាណិតរាស្រ្តចង់យំ តែមិនហ៊ានព្រះកន្សែង។ បើឆ្នាំងបាយទ្រដោយថ្មចង្រ្កាន ៣ ដុំ មាន ១ ខ្ពស់ ឯ ២ ដុំទាប តើដាំបាយម៉េចនឹងឆ្អិន? បើដាំមិនឆ្អិន តើហូបម៉េចនឹងកើត? តើរាស្រ្តទាំងនគរសុខចិត្តហូបបាយឆៅមិនឆៅ ជ្រាយមិនជ្រាយ គោកមិនគោកបែបនេះ បានយូរប៉ុនណា?
ក្រឡេកមកមើល ប្រវត្តិសាស្រ្ត របស់នគរខ្មែរបច្ចុប្បន្ន ក្រោយពីរំដោះចេញពីសម័យអាវខ្មៅ បញ្ហាទាំងឡាយ ដែលបានកើតមាន ចំពោះមុខ កាន់តែច្រើនឡើងៗ កាន់តែស្មុគស្មាញ និងកាន់តែចាក់ស្រែះ ពិបាកដោះស្រាយចេញមែនទែន។ ទឹកដីកេរដូនតា ធនធានសម្បត្តិធម្មជាតិ លើដី ក្រោមដី លើទឹកក្រោមទឹក...រហូតដល់ទឹកភ្លើង ប្រព័ន្ធទូរស័ព្ទ... ត្រូវបានបរទេសផ្គត់ផ្គង់ និងហែកផលប្រយោជន៍ចែកគ្នាស៊ីយ៉ាងស្រួល ដោយគ្មានការដឹងឮ និងប្រកែកតវ៉ាទាល់តែសោះ។ ព្រោះហេតុអ្វី? បើម្ចាស់ផ្ទះមិនដេញចចក និង ខ្លា...តើអ្នកណាជាអ្នកដេញទៅ? រឿងនេះ វាមិនមែនជាការងាយស្រួលទេ ប៉ុន្តែក៏មិនមែនមិនអាចកើតឡើងបាននោះបានដែរ។ នគរយើងខ្សោយ មកពីមន្រ្តីខ្លាំង ចំណែកក្សត្រ និងរាស្រ្តខ្សោយ។ មន្រ្តីមិនខ្លាចញញើត ឥទ្ធិពលរបស់ ក្សត្រ ព្រោះក្សត្រមិនខ្លាំង គ្មានអំណាចគ្រប់គ្រង ដឹកនាំរាស្រ្ត និងនគរ។ ក្សត្រ មិនខ្លាំងព្រោះរាស្រ្តមិនគាំទ្រ។ រាស្រ្តមិន គាំទ្រ ព្រោះរាស្រ្តមិនយល់...។ រាស្រ្តមិនយល់ មកពីមន្រ្តីមិនខ្វល់។ រាស្រ្ត មន្រ្តី និង ក្សត្រ សុទ្ធតែ សំខាន់ដូចៗគ្នា។ រាស្រ្តខ្លាំង ទើបអាចរើសបានមន្រ្តីខ្លាំង...មន្រ្តីខ្លាំង ទើបរើសបានអ្នកដឹកនាំខ្លាំង...។ អ្នកដឹកនាំខ្លាំងទើបអាចធ្វើឲ្យ នគរខ្លាំង...។ ចង់រើសអ្នកដឹកនាំខ្លាំង សម្រាប់រយៈពេល ១០ ឆ្នាំ វាមិនពិបាកទេ! ប៉ុន្តែបើចង់រើសអ្នកដឹកនាំខ្លាំង សម្រាប់រយៈពេល ១០០ ឆ្នាំ ទើបជាការលំបាក។
បើនគរមួយពឹងកម្លាំងតែលើ ក្សត្រ គឺច្បាស់ជាលិចអណ្តែតមិនទៀងទាត់ឡើយ។ បើ ក្សត្រ ខ្សោយមន្រ្តីក្តាប់អំណាច រាស្រ្តវេទនារងទុក្ខ នគរគ្មានច្បាប់ទម្លាប់។ បើរាស្រ្តខ្សោយនគរច្បាស់ជាចលាចល គ្មានស្ថិរភាពនិងអនាធិបតេយ្យ។ រាស្រ្តមិនអាចគ្រប់គ្រងមន្រ្តី...។ ចំណែកមន្រ្តីមិនអាចគ្រប់គ្រង ក្សត្រ...។ ក្សត្រមិនអាចគ្រប់គ្រងរាស្រ្ត។ ត្រូវតែមានម្នាក់ដែលខ្លាំងជាងរាស្រ្ត មន្រ្តី និង ក្សត្រ។
នៅ លើលោកនេះគ្មានប្រទេសណា ដែលធ្វើឲ្យរាស្រ្ត ក្សត្រ និង មន្រ្តី មានអំណាចស្មើគ្នា ក្នុងពេលតែមួយបានទេ។ អ៊ីចឹងហើយ បានជាគេរើសអ្នកខ្លាំងមួយ ដែលមិនចេះស្លាប់ មិនចេះឈឺ មកដឹកនាំរាស្រ្ត មន្រ្តី និងក្សត្រនោះគឺ «ច្បាប់»។
ដើម្បី ឲ្យរាស្រ្តខ្លាំង មន្រ្តីខ្លាំង ក្សត្រ ខ្លាំង...ត្រូវតែធ្វើឲ្យរាស្រ្ត មន្រ្តី និង ក្សត្រ ស្ថិតនៅក្រោមច្បាប់នគរដូចគ្នា។ នគរត្រូវមានច្បាប់ មន្រ្តីត្រូវមានអំណាច ដើម្បីបម្រើរាស្ត្រគ្រប់គ្នា រាស្រ្តត្រូវមានជំនឿលើក្សត្រ និងមន្រ្តី។ ក្សត្រ ត្រូវមានឥទ្ធិពល មន្រ្តីត្រូវ បម្រើរាស្ត្រ រាស្ត្រត្រូវមានសិទ្ធិ ទើបអាចធ្វើឲ្យនគររឹងមាំ។
ថ្ម ចង្ក្រានស្មើគ្នា ទើបអាចដាំបាយបានឆ្អិនស្រួលបួលហូបឆ្ងាញ់ដូចគ្នា។ នេះហើយគឺចង្ក្រានជើងបី។ ចង់ឲ្យនគររឹងមាំ ស្ថិតស្ថេរគឺត្រូវតែពឹងចង្ក្រានដែលមានជើងបីស្មើគ្នាទើបមានលំនឹង។ សព្វថ្ងៃមានតែមន្រ្តីខ្លាំង ក្សត្រ ខ្សោយ រាស្រ្ត ខ្សោយ ទើបធ្វើឲ្យនគរមានបញ្ហាមិនចេះចប់ មិនចេះហើយ។ តើពេលណាទើបនគរខ្មែរ មានការរស់នៅក្រោមច្បាប់ទម្លាប់ត្រឹមត្រូវទាំងអស់គ្នា? តើនគរខ្មែរ ឬក្លាយ ជាទីអ្នកគ ខ្មែរ? តើពេលណាទើបខ្មែរអាចមានសិទ្ធិនិយាយថា «ដល់ពេលហើយ ខ្មែរអើយខ្មែរ!»៕
3 comments:
Clown's king wants to be parasite on top of foodchain without do anything!...Right or wrong is not in his agendas,easy life is.....As long as my mother mo'pique and I got taking care of,that's all its matters that is my concern!
This King and all these politicians are just a bunch of crooks.
Fraudulent for 28 years and still goes on. Is he that adorable that the people just keep voting for him or he inlove with power so much that he keep electing himself? Speechless.
Post a Comment