Monday, October 07, 2013

លោក សម រង្ស៊ី នឹងប្រាប់UN ឲ្យដកអាសនៈរដ្ឋាភិបាលដឹកនាំដោយ លោក ហ៊ុន សែន ចេញពីUN


........................................
ដោយ៖ តាំង វីដា និង ស៊ុន ណារិន | ថ្ងៃចន្ទ ទី7 ខែតុលា ឆ្នាំ2013, ម៉ោង 03:28 PM VOD
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នឹងជួបជាមួយមន្ត្រីអង្គការសហប្រជាជាតិ ក្នុងដំណើរការទូតរបស់លោក ទៅក្រៅប្រទេស ដើម្បីជំរុញឲ្យដកអាសនៈរដ្ឋាភិបាល ដែលដឹកនាំដោយ លោក ហ៊ុន សែន ចេញពីអង្គការសហប្រជាជាតិ។
ក្រោយពីបញ្ចប់ការចុះឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅការិយាល័យមួយ ក្នុងភូមិព្រែកតាគង់ទី១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក សម រង្ស៊ី ថ្លែងក្នុងសិន្និសីទសារព័ត៌មានថា លោកនឹងចាកចេញទៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃចន្ទនេះ ដោយនឹងពិភាក្សាជាមួយតំណាងរដ្ឋាភិបាលអង់គ្លេស កុំឲ្យទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ដែលលោកចាត់ទុកថា កើតឡើងដោយ «ខុសរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាទីក្រុងប៉ារីស»។ ដំណើរទៅក្រៅប្រទេស ផ្នែកការទូតរបស់លោកសម រង្ស៊ី មានរយៈពេលពីរសប្តាហ៍។ លោកបន្ថែមថា លោក នឹងបន្តទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីជំរុញឲ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជា និងរឹតបន្តឹងជំនួយមកកម្ពុជា។


លោក សម រង្ស៊ី បញ្ជាក់ថា លោកនឹងជួបជាមួយមន្ត្រីអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដើម្បីជំរុញឲ្យដកអាសនៈរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ “បន្ទាប់ពីលួចប្លន់សន្លឹកឆ្នោត លួចប្លន់អំនាចពីរាស្ត្រ ធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ គឺប្រជុំសភាដោយខុសច្បាប់ បង្កើតរដ្ឋាភិបាលដោយខុសច្បាប់ កុំឲ្យអន្តរជាតិទទួលស្គាល់រដ្ឋាភិបាលខុសច្បាប់បែបនេះ ពីព្រោះជាការរំលោភឆន្ទៈប្រជារាស្ត្រខ្មែរ គឺយើងសុំឲ្យគេបណ្តេញ រដ្ឋាភិបាលលោក ហ៊ុន សែន ចេញពីអង្គការសហប្រជាជាតិ ពីព្រោះជារដ្ឋាភិបាលខុសច្បាប់ រដ្ឋាភិបាលដែលចេញមកពីរដ្ឋប្រហាររដ្ឋធម្មនុញ្ញ”។

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន អះអាងថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺមិនមានប្រយោជន៍នោះទេ ហើយកន្លងមកអង្គការសហប្រជាជាតិ ក៏មិនធ្វើអ្វីតាមសំណើរបស់បុគ្គលតែម្នាក់នោះទេ ៖ “អង្គការសហប្រជាជាតិគេទាំងមូល សន្និបាតគេទាំងមូល គេមិនមែនដកសមាជិកភាព របស់ប្រទេសមួយទៅតាមសំណើររបស់បុគ្គលម្នាក់ឯណា។ ធ្លាប់ឮប្រទេសណាមួយ ត្រូវគេដកអាសនៈចេញពីអង្គការសហប្រជាជាតិ ដោយបុគ្គលម្នាក់ទេ? ដែរមានទេ? អត់មានទេមិនអញ្ជឹង?”។

អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា មន្ត្រីអង្គការសហប្រជាជាតិ អាចនឹងពិចារណា លើសំណើរដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត តែចំពោះសំណើដកអាសនៈរដ្ឋាភិបាលកម្ពុជា ពីមហាសិន្និបាតនេះ គឺមានការលំបាកបន្តិច ៖ “បើសំណើរពីរឿងថា ឲ្យជួយជំរុញឲ្យមានការដោះស្រាយវិវាទ ពាក់ព័ន្ធនិង ភាពមិនប្រក្រតី នេះដូចជាខ្លាំងជាង ហើយប្រសិនជាមោះមុត អាចជំរុញឲ្យមានការដោះស្រាយនេះ ហើយភាគីមួយរឹងទទឹង វាអាចមានវិធានការតទៅទៀត”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៥ខែកញ្ញា បានចាត់ទុកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ថាអស់សុពលភាព សម្រាប់ប្រទេសកម្ពុជា នៅពេលនេះ ព្រោះកម្ពុជា មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល របស់ជាតិរួចទៅហើយ។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាមិនត្រូវការជនបរទេស ឬឯកអគ្គរដ្ឋទូតប្រទេសណាមួយ ប្រមុខរដ្ឋប្រទេសណាមួយ ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត នៅកម្ពុជានោះទេ ព្រោះកម្ពុជាជារដ្ឋអធិបតេយ្យ៕

សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com

6 comments:

Jendhamuni said...

Good! :)

Anonymous said...

In 1997 HUN SEN had maked a COUP D'ETAT against N.RANARITH.At that time SAM RAINSY betrayed the international community and UN and went to support HUN SEN.
Now what the game he wants to play?

Anonymous said...

Party's Oath

Repeat after me...
I believe you when you say you will make incredible reforms in Cambodia.

I believe you even though I have no clue how you will make the reforms happen.

I believe that you have real leadership experience and not just simulate on Xbox.

I believe that there really is such a leader to all poor Cambodians to help us make tons of money after just one year of your taking office as PM, but I just haven't found it yet.

I believe that if I give you my time and money that you won't ask for more... constantly

Now recite that 7 times, spin around and pinch yourself and you have the Party's Oath. I bet if you read this then you are chuckling a bit, but the reality is that there has never been real Khmer patriotic leaders in the past six centuries.
As a real-life, above is what I think a real citizen's oath should be when it comes to finding the leader:
I believe that one day I will read one of these international news and actually get something for my time and energy that all Cambodian leaders promise aren't just a party propaganda pitch but rather a genuine effort to help Cambodians be better citizens living out of poverty.

Anonymous said...

បើ ពលរដ្ឋខ្មែរយើងមាន....
-មានស្តេច ធុន..(គឹតតែពីសំពះឆ្កែយួន)... អញ្ចឹង!

-មានសំរាំង(តែ)ស៊ី ធុន..(អន់ឡឺកឹ)....អញ្ចឹង!
-មានកឹម សុខា ធុន..(ស្វាហ៊ុន សែន)....អញ្ចឹង!
-មានហ៊ុន សែន ធុន..(​ឆ្កែយួនខ្វាក់)....អញ្ចឹង!
-មានយួន ធុន...(ចោរហារយ)........អញ្ចឹង!

ខ្មែរ.....គឹតតែពីផ្កាប់មុខ.....សំពះយួន!
យួន.....គឹតតែពី.............វ៉ៃខ្មែរ!

***** អញ្ចឹង!...ខ្មែរ​ នឹង​ចប់ទៅហើយ?

Anonymous said...

Vietnam is standing back behind HUN XEn and helping HUN XEn seat on the power for serving their interest, Vietnam has a long plan to kill Cambodian, swallow Cambodia, since 1900, so I appeal all Cambodian must stand up to liberate our country from the Vietnamese aggressor and from the dictatorship HUN XEn if you want to have peace, justice, freedom, and democracy and better living in the future.

Anonymous said...

ពួកគេប៉ងយករបស់យើងទាំងអស់ តែយើងវិញគ្រាន់តែទាមទាយករបស់តែប៉ណ្ណោះ!
អត់ខុសទាស់អ្វីទាងអស់!