ឈើហ៊ុបរាប់សិបដើម ត្រូវបានក្រុមហ៊ុនព្រៃសម្បទានកាប់ គរទុកក្នុងព្រៃនៃទឹកដីខេត្តរតនគិរី។ រូបថត សហការី |
រតនគិរីៈ ក្រុមហ៊ុនកៅស៊ូវៀតណាម Hoang Anh Gia Lai (HAGL) មិនបានរក្សាពាក្យសន្យារបស់ខ្លួនដែលថា នឹងដោះស្រាយបញ្ហាសិទិ្ធមនុស្ស និងបរិស្ថាន នៅចំការរបស់ខ្លួន ក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមអង្គការ Global Witness បានថ្លែងឲ្យដឹងកាលពីម្សិលមិញ។
កាលពីខែឧសភា អង្គការមិនមែនរដ្ឋាភិបាលដែលមានមូលដ្ឋាននៅទីក្រុងឡង់មួយនេះ បានផ្សព្វផ្សាយការស៊ើបអង្កេតមួយលើក្រុមហ៊ុនកៅស៊ូវៀតណាមចំនួនពីរគឺ HAGL និង Vietnam Rubber Group ដែលខ្លួនបានចោទប្រកាន់ថា បានបំផ្លិចបំផ្លាញជីវិត និងបរិស្ថាន ហើយមិនគោរពច្បាប់កម្ពុជាដោយមានការឯកភាពស្ងាត់ៗពីសំណាក់អាជ្ញាធរ។
លោក Megan MacInnes ដែលដឹកនាំកម្មវិធីដីធ្លីនៃអង្គការ Global Witness បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា៖ «ក្រុមហ៊ុន HAGL ស្ទាត់ជំនាញល្អខាងសន្យា ប៉ុន្តែមានជំនាញអាក្រក់មិនរក្សាតាមការសន្យានោះ»។
«ក្រុមហ៊ុនបានរវល់ប្រាប់យើង និងអ្នករាល់គ្នាថា ខ្លួនច្បាស់លាស់ក្នុងការផ្លាស់ប្តូររបៀបការងាររបស់ខ្លួន ប៉ុន្តែ ភស្តុតាងបានបង្ហាញថា ការកាប់ឈើនៅតែបន្ត ហើយប្រជាជនដែលដីស្រែចំការរបស់ខ្លួនត្រូវបានឈូសឆាយនោះនៅតែកំពុងខិតខំដើម្បីចិញ្ចឹមខ្លួន»។
អង្គការក៏បានព្រមានអ្នកវិនិយោគក្នុងក្រុមហ៊ុនថា ឥឡូវនេះ «ក្រុមហ៊ុនមានហានិភ័យខាងហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះ ហើយ«បានផ្តល់អនុសាសន៍ឲ្យពួកគេដកការវិនិយោគ»។
អង្គការបានចុចយក International Finance Corporation និងធនាគារហូឡង់ ដែលជាអ្នកវិនិយោគ គួរយកចិត្តទុកដាក់។ ទោះជាយ៉ាងណា IFC កន្លងមកបានថ្លែងថា ខ្លួនបានវិនិយោគលើក្រុមហ៊ុនហៅថា Dragon Capital ដែលបានវិនិយោគក្នុងក្រុមហ៊ុន HAGL ចំណែកឯ ធនាគារហូឡង់បានបដិសេធថា ខ្លួនមិនបានវិនិយោគក្នុងក្រុមហ៊ុនទេ។
ដឹកនាំដោយលោក Doan Nguyen Duc ក្រុមហ៊ុន HAGL គឺជាក្រុមហ៊ុនឯកជនធំបំផុតរបស់វៀតណាម។ ក្រុមហ៊ុន HAGL មានក្រុមហ៊ុនបុត្រសម្ព័ន្ធ ដូចជា Hoang Anh Andong Meas, Hoang Anh Oyadov និងក្រុមហ៊ុន Heng Brothers ដែលសុទ្ធតែមានមូលដ្ឋាននៅខេត្តរតនៈគីរី។
លោក ស៊ុន ឆ័យ តំណាងរាស្រ្តគណបក្សប្រឆាំង ដែលបានស៊ើបអង្កេតសកម្មភាពរបស់ក្រុមហ៊ុននៅកម្ពុជាអស់ជាច្រើនឆ្នាំមកហើយនោះ បានថ្លែងថា ប្រតិបតិ្តការរបស់ក្រុមហ៊ុន HAGL បានបង្កើតគ្រោះមហន្តរាយធំនៅកម្ពុជា។
លោកបានបន្ថែមថា៖ «ខ្ញុំឆ្ងល់ថា មានប្រទេសណាលើពិភពលោកឲ្យព្រៃដូចរដ្ឋាភិបាលកម្ពុជាទេ ... គ្រោះមហន្តរាយបានចាប់ផ្តើមនៅវៀតណាម ហើយទៅឡាវ។ ឥឡូវនេះ វាជាគ្រោះមហន្តរាយធំនៅកម្ពុជា»។
«គេគ្រាន់តែបង្កើតក្រុមហ៊ុនក្លែងក្លាយ ហើយយកដីសម្បទានពីរដ្ឋាភិបាលដើម្បីលក់[ទៅឲ្យក្រុមហ៊ុនHAGL] ... វាប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសផងដែរ»។
ការិយាល័យក្រុមហ៊ុន HAGL នៅវៀតណាម បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយអំពីសេចក្តីថ្លែងរបស់អង្គការ Global Witness កាលពីម្សិលមិញ ហើយការហៅទូរស័ព្ទទៅក្រុមហ៊ុនបុត្រសម្ព័ន្ធនៅកម្ពុជា ពុំទទួលបានការឆ្លើយតបទេ។
អង្គការ Global Witness បានឲ្យដឹងទៀតថា កាលពីខែកញ្ញា ក្រុមហ៊ុនបានព្រមព្រៀងឲ្យមានការធ្វើសវនកម្មឯករាជ្យ ប៉ុន្តែបានដកថយវិញដោយគាំទ្រនូវ «កម្មវិធីសង្គម» ដែល «ហាក់ដូចជាគ្មានអ្វីទេ ក្រៅពីការអនុវត្តទំនាក់ទំនងសាធារណៈនោះ។
លោក ឆាយ ធី អ្នកសម្របសម្រួលរបស់អង្គការអាដហុក ប្រចាំខេត្តរតនៈគីរី បានថ្លែងថា ក្នុងអំឡុងពេលបោះឆ្នោត ក្រុមហ៊ុន HAGL បានឈប់ប្រតិបតិ្តការក្នុងខេត្ត ក្នុងគោលបំណងប្រមូលការគាំទ្រឲ្យគណបក្សប្រជាជន។
លោកបានបន្ថែមថា៖ «រយៈពេលប៉ុន្មានខែក្នុងអំឡុងពេលបោះឆ្នោត ក្រុមហ៊ុន HAGL មិនបានអភិវឌ្ឍទេ។ ផ្ទុយទៅវិញ ដោយសហការជាមួយនឹងអាជ្ញាធរ គេបានផ្តល់ជាអំណោយ ... ដល់ប្រជាជន ដើម្បីបំពេញចិត្តរបស់ពួកគេ ហើយ [លើកទឹកចិត្តពួកគេ]ឲ្យបោះឆ្នោតជូនគណបក្សកាន់អំណាច»។ លោកបានបន្តថា ចាប់ពីពេលនោះមក ក្រុមហ៊ុនបានចាប់ផ្តើមទិញឈើប្រណិតលក់នៅផ្សារងងឹត។
លោក ធួយ អេង អាយុ ៥០ ឆ្នាំ អ្នកភូមិ បានថ្លែងកាលពីម្សិលមិញថា ក្រុមហ៊ុន Hoang Anh Andong Meas ក្នុងខែកុម្ភៈ បានចាប់យកដីស្រែចំការរបស់លោក ៨ ហិកតា ក្នុងស្រុកកូនមុំ ខេត្តរតនៈគីរី។
លោកបានបន្តថា៖ «យើងត្រូវបានគេបងសង ១០០ ដុល្លារក្នុងមួយហិកតា។ យើងបាន ១០០០ ដុល្លារក្នុងមួយហិកតា ប៉ុន្តែយើងបានទទួលយកវា វាប្រសើរជាងអត់»៕ TK
1 comment:
I repost and update my comment.
Perspective:
WAS THE KOH PICH BRIDGE'S INCIDENT ACCIDENTAL OR PLANNED ?
Any autocratic regime in the world is so afraid of the mass gathering because once that gathering were turning against them, they would not be able to contain it.
Every year in Cambodia, during the water festival - Bonn Om Touk – millions of people were gathering to see the racing boats. That made the puppet government and its master Vietnam very nervous. They might have thought that what would happen if those people used that occasion and turned it into a sea of demonstration against them?
In order to disrupt that annual gathering, they might have created that disastrous event in Koh Pich – showing, proving to people that huge crowd is very dangerous, thus people must stay away from huge crowd in the future.
The absence of the water festival in the following year might underscore the assumption that the Koh Pich Bridge’s incident was planned.
Khmer people must wait and see for this year ( 2012). If there was no water festival in Cambodia, there would be a stronger possibility that the deadly event in Koh Pich was premeditated. The international community, the CNRP, and Khmer people must find the mastermind behind this horrible crime.
It is highly likely that Vietnam was the mastermind behind that incident because logically and humanly it is difficult for Khmer people to kill their own people like that.
The ulterior motive ( the ultimate goal ) behind the catastrophic event in the koh Pich bridge was to put an end to the yearly millions people gathering. It does not matter to the expansionist Vietnam whether Khmer culture or custom disappear or not.
Bun Thoeun
Note: I wrote this comment and posted in KI a couple of months ago. Now, this year (2012), there is no water festival either, citing Sihanouk’s death was the cause of the cancellation.
Historically, how many times in the past that Cambodia failed to celebrate the water festival ?
Bun Thoeun
( Update for this 2013 )
Now, this year, 2013, there is no water festival again. The flood was the reason for the cancellation.
How about next year?
The chance to celebrate the water festival will be slim if the puppet government was still in power because Vietnam and Hun Sen worried that people might use that moment to mount a huge demonstration against them.
Wake up Khmer people !! Everything is almost gone under this puppet Hun Sen’s government.
Khmer people, especially the CNRP, must exert their best concert efforts to claim the election’s victory. We cannot let this CPP thief stole Khmer people's votes like that.
We must realize that decades - 30 to 50 years - from now, Khmer people’s sacrifice to save Cambodia will produce fruitless result because Vietnam’s influence were so overwhelming by that time.
If we wanted to save Cambodia, this would be the right time because the CNRP had won the election, which is a solid foundation for the CNRP to succeed.
Bun Thoeun
Post a Comment