លោក ធួង សាវ៉ន កម្មករនៅរោងចក្រ អេសអិល បានឲ្យដឹងថា លោក ហ៊ុន ម៉ានិត កូនប្រុសកណ្តាលរបស់លោក ហ៊ុន សែន បានអះអាងអំឡុងពេលកំពុងបំពេញទស្សនកិច្ចមួយទៅកាន់រោងចក្រ អេសអិល ក្នុងនាម គណបក្សប្រជាជននៅមុនថ្ងៃបោះឆ្នោត។ លោក ធួង សាវ៉ន បានមានប្រសាសន៍ថា “លោក ហ៊ុន ម៉ានិត បានប្រាប់ពួកយើងថា កុំឲ្យបារម្ភ ចាប់ពីពេលនេះតទៅ ពីព្រោះ លោកជំទាវ ហ៊ុន សេងនី គឺជាអគ្គនាយកក្រុមហ៊ុន អេសអិលនេះ។ ដូច្នេះ លោកជំទាវអាចជួយតំឡើងប្រាក់ខែរបស់ពួកយើងបាន”។
...........................
ដោយ Aun Pheap - November 14, 2013 cambodiadaily
បុគ្គលិករោងចក្រ អេសអិល (SL Factory) បានឲ្យដឹងកាលពីម្សិលមិញថា ប្អូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាម្ចាស់ក្រុមហ៊ុន សន្តិសុខឯកជនមួយ ដែលត្រូវបាន ជួលឲ្យការពាររោងចក្រ អេសអិល ពីការវាយលុករបស់កម្មកររបស់ខ្លួន ដែលបានធ្វើកូដកម្មអស់រយៈពេលជាងបីខែកន្លងមកនេះ។
យោងតាមលោក សារ៉េត ថុល ជំនួយការរបស់លោកស្រី ហ៊ុន សេងនី ប្អូនស្រីរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា លោកស្រី សេងនី គឺជាម្ចាស់ក្រុមហ៊ុន សន្តិសុខ ហ្គារូដា (Garuda Security) ហើយលោកគឺជាជំនួយការរបស់លោកស្រី សេងនី ក្នុងក្រុមហ៊ុននេះ។ លោកបានឲ្យដឹងបន្ថែម ទៀតថា ចំនួនបុគ្គលិកសន្តិសុខដែលត្រូវបានជួល ឲ្យយាមការពាររោងចក្រ អេសអិល បានកើនឡើងយ៉ាងច្រើន ក្នុងរយៈពេលប៉ុន្មាន ខែកន្លងមកនេះ តាំងពីកូដកម្មបានចាប់ផ្តើម កាលពីខែកញ្ញា។
លោក ថុល បានមានប្រសាសន៍កាលពីម្សិលមិញថា “ យើងគ្រាន់តែដាក់កម្លាំងយាមការពារតិចតួច [នៅរោងចក្រអេសអិល] ប៉ុណ្ណោះ នៅពេលកូដកម្មចាប់ផ្តើម ក៏ប៉ុន្តែ យើងបានបង្កើនកម្លាំងរបស់យើង ពីព្រោះកម្មករបាននិងកំពុងតវ៉ា អស់រយៈពេលប៉ុន្មានខែកន្លងមកនេះ”។ លោក ថុល បានឲ្យដឹងបន្តទៀតថាឥឡូវនេះ មានបុគ្គលិកសន្តិសុខ៧៥នាក់ឈរជើងនៅរោងចក្រនេះជារៀងរាល់ថ្ងៃ ពោលគឺបានកើនឡើងពី១០នាក់ នៅពេលក្រុមហ៊ុនសន្តិសុខនេះ ត្រូវបានរោងចក្រនេះជួលលើកដំបូង កាលពីខែធ្នូ ឆ្នាំ២០១២។ លោកបានបន្តថា លោកមិនបានដឹងថា តើលោកស្រី សេងនី ក៏ជាសមាជិកភាគហ៊ុនមួយរូប នៅក្នុងរោងចក្រ អេសអិល ដែលកំពុងតែត្រៀមការពារខ្លួនពីកម្លាំងកម្មករនេះទេ។ លោកស្រី សេងនី មិនអាចទំនាក់ទំនងធ្វើសេចក្តីអត្ថាធិប្បាយបានឡើយ។
កម្មករនៅរោងចក្រនេះ បានអះអាងកាលពីម្សិលមិញថា ម្នាក់ក្នុងចំណោមកូនប្រុសរបស់លោក ហ៊ុន សែន បានអះអាងចំពោះពួកគេ តាមរយៈសុន្ទរកថាជាសាធារណៈមួយ នៅមុនថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែកក្កដាថា ម្តាយមីងរបស់លោក គឺលោកស្រី សេងនី នឹងប្រើតំណែងជាន់ខ្ពស់របស់លោកស្រី នៅរោងចក្រ អេសអិល សម្រាប់យកចិត្តទុកដាក់កម្មកររបស់រោងចក្រនេះ។
លោក ធួង សាវ៉ន កម្មករនៅរោងចក្រ អេសអិល បានឲ្យដឹងថា លោក ហ៊ុន ម៉ានិត កូនប្រុសកណ្តាលរបស់លោក ហ៊ុន សែន បានអះអាងអំឡុងពេលកំពុងបំពេញទស្សនកិច្ចមួយទៅកាន់រោងចក្រ អេសអិល ក្នុងនាម គណបក្សប្រជាជននៅមុនថ្ងៃបោះឆ្នោត។
លោក ធួង សាវ៉ន បានមានប្រសាសន៍ថា “លោក ហ៊ុន ម៉ានិត បានប្រាប់ពួកយើងថា កុំឲ្យបារម្ភ ចាប់ពីពេលនេះតទៅ ពីព្រោះ លោកជំទាវ ហ៊ុន សេងនី គឺជាអគ្គនាយកក្រុមហ៊ុន អេសអិលនេះ។ ដូច្នេះ លោកជំទាវអាចជួយតំឡើងប្រាក់ខែរបស់ពួកយើងបាន”។
លោក មាស សុថា សមាជិកភាគហ៊ុន នៅរោងចក្រ អេសអិល បានបញ្ជាក់ថា រោងចក្រ នេះបានជួលបុគ្គលិកសន្តិសុខ ពីក្រុមហ៊ុន ហ្គារូដា ក៏ប៉ុន្តែ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយ អំពីការជាប់ពាក់ព័ន្ធរបស់លោកស្រី សេងនី ជាមួយរោងចក្រនេះ។ លោក សុថា បានមានប្រសាសន៍ថា “ខ្ញុំមិននិយាយអំពីរឿងរបស់គាត់ទេ ពីព្រោះនេះគឺជាបញ្ហាផ្ទាល់ខ្លួនរបស់គាត់ …។ ខ្ញុំទទួលស្គាល់ថា ក្រុមហ៊ុន អេសអិល បានជួលបុគ្គលិកសន្តិសុខ ពីក្រុមហ៊ុនរបស់គាត់”។ លោក សុថា បានទទួលសំឡេងរិះគន់យ៉ាងច្រើនក្នុងចំណោមកម្មករ ដែលបាននិយាយថា វត្តមានរបស់កម្លាំងសន្តិសុខនៅក្នុងរោងចក្រ និងការគំរាមដែលមេដឹកនាំសហជីពបានបង្កើន តាំងពីពេលលោកបានចូលរួម ក្នុងការងារគ្រប់គ្រងនៅក្នុងរោងចក្រអេសអិល កាលពីពាក់កណ្តាលឆ្នាំនេះ។
លោក ថុល ជំនួយការលោកស្រី សេងនី បានឲ្យដឹងបន្ថែមទៀតថា បុគ្គលិកសន្តិសុខក្រុមហ៊ុន ហ្គារូដា គ្រាន់តែចង់រក្សាស្ថានភាពកុំឲ្យមានរឿងនៅក្នុងរោងចក្រនេះប៉ុណ្ណោះ ហើយ “ មិនត្រូវបានអនុញ្ញាត…ឲ្យប្រើប្រាស់អាវុធ ដើម្បីប្រឈមមុខជាមួយក្រុមអ្នកតវ៉ាទេ សូម្បីតែដំបងវែង ក៏មិនត្រូវបានអនុញ្ញាតឲ្យប្រើដែរ”។
ទោះបីជាយ៉ាងណាក៏ដោយ តំណាងសហព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា បានអះអាងថា បុគ្គលិកសន្តិសុខនៅរោងចក្រ អេសអិល បានគំរាមកំហែងកម្មករដែលធ្វើកូដកម្ម ហើយពេលខ្លះបណ្តាលឲ្យមានអំពើហិង្សាទៀតផង។ លោក មាស វណ្ណី មន្ត្រីផ្នែកច្បាប់ នៅសហព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា មានប្រសាសន៍ថា “បុគ្គលិកសន្តិសុខក្រុមហ៊ុន ហ្គារូដា មិនបានប្រើអាវុធទេ ក៏ប៉ុន្តែ ពួកគេបានប្រើចំពាមបាញ់កម្មករនៅពេលពួកគេតវ៉ាប្រឆាំងម្ចាស់រោងចក្រអេសអិល”។
លោក សៀង យ៉ូត មន្ត្រីផ្នែកច្បាប់មួយរូបផ្សេងទៀត នៅសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ក៏បានឲ្យដឹងផងដែរថា បុគ្គលិកសន្តិសុខបានគប់របស់របរផ្សេង ៗ ដូចជា ដុំថ្ម និងដបជាដើម ទៅលើកម្មករដែលធ្វើកូដកម្ម អំឡុងការតវ៉ា កាលពីថ្ងៃទី ៣០ ទី៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា។ អំពីហិង្សាបានក្លាយជារឿងធម្មតា អំឡុងពេលមានការតវ៉ានៅរោងចក្រ អេសអិល ដែលមានកម្មករធ្វើកូដកម្ម។
ក្នុងចំណោមកម្មករទាំងនោះ ភាគច្រើនជាបុរស ដែលគប់ដុំថ្ម ដូង ឬក៏របស់ផ្សេងៗទៀតទៅលើនគរបាល ឬក៏បុគ្គលិកសន្តិសុខ ដែលបានវាយបកវិញដោយប្រើដំបូង ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ហើយអំឡុងពេលមានសកម្មភាពតវ៉ាមួយ កាលពីថ្ងៃអង្គារ ក្នុងខណ្ឌមានជ័យ កម្លាំងទាំងនោះបានធ្វើឲ្យផ្ទុះអាវុធ ជាហេតុបណ្តាលឲ្យប្រជាពលរដ្ឋនៅក្បែរនោះម្នាក់ បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតរងរបួសត្រូវព្យាបាល៕សុធា
© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
11 comments:
CPP supporters are blind, just like Hun Xen!
Fucken white looking CNRP Chens are behind this protest ? Fucken stupid Khmers fooled following them.
12:06am,
Take a look at Sam Rainsy facebook. Do you have any Idea; why Sam rainsy has no comment on Garment Factory worker demonstration case?
https://fr-fr.facebook.com/rainsy.sam.5
Take your pic out Mi sampheung Jendha.
Prime minister-elect Sam Rainsy PONG KDOR. What country?
សមត្ថកិច្ច នៃរដ្ធាភិបាលអាឆ្កែកញ្ជះយួន ហ៊ុន សែន ដែលមាន ទាហាន ប៉ូលីស ប៉េអឹម ពេល ដែលបញ្ជូនទៅរៀននៅស្រុកយួន យួនមិន ដែលបានហ្វឹកហ្វឺនផ្នែកជួយសង្គ្រោះជីវិត ឬ
ការពារសុវត្ថិភាពពលរដ្ឋទេ
យួនគិតតែហ្វឹកហ្វឺនផ្នែក បាញ់, កំទេច,សម្លាប់, ពិឃាត, ប្រហារជីវិត, ផ្ដាច់ជីវិត, បំផ្លាញ,ច្បាម, ឆក់ប្លន់, ដុតផ្ទះ, ប្លន់ដណ្ដើមទ្រព្យ, កៀបសង្កត់, សង្កត់សង្កិន, ជិះជាន់, វាយបង្ក្រាប, ទាត់ធាក់ និងបោកគ្រាប់បែកសម្លាប់
ប្រជារាស្រ្តស្លូតត្រង់ជាដើម។ល។
បើមិនជឿសួរ ពួកអាមកពីហ្វឹកហ្វឺន ពីស្រុកយួន ក្នុង១០០ ពួកវាថាដូចគ្នាទាំង ១០០ ។
Only muslim Jendhamuni can do suicide attack, not chicken buhhist Khmers. Hey muslim girl, do Cambodia a favor and go blow yourself up?
បងប្ូនមើលចុះសម័យដៃចោសែនដែលថានិងកែទម្រង់ស៊ីជម្រៅ តើបងប្អូនអាចជេឿអាជនពាលកញ្ជះយួនដាច់ថ្លៃនេះបានទេ?
ខ្មែរណាមិនយំមិនអាណិតបើឃើញអំពើដ៏សាហាវយង់ខ្នងអមនុស្សធ៍មបែបនេះ យើងមានការឈឺចាប់ខ្លាំងណាស់។
រដ្ឋាអគតិអត្តិតជាចោរ
សិទ្ធិកម្មករមិនចំហរដូចបានប្រកាស
មានតែក្រដាសបោកបញ្ឆោតសាកល
ជក់ទឹកខ្មៅឥតន័យឆ្លងកាត់បញ្ញត្តិក្រម
ខណៈប្រើប្រាស់ដិតដាមដោយឈាម
ស្រក់ឆ្លងទម្លុះសុះជោគធរណី
ផ្ទៃវត្តអារាមតាមដងវិថីសាធារណៈ
ជួនសុវណ្ណបញ្ជារ"វាយទៅបាញ់ទៅ"
ដំបងព្រនុងឡានទឹកបាញ់ស៊ីពច្បាស់ៗ
មានទាំងបាញ់រះតម្រង់រាស្ដ្រប្រជា
ឲ្យស្លាប់របួសអនិច្ចាជន្មាអ្នកស្លូត
ល្បិចកលកំហូចទម្លាក់កំហុស
យកត្រូវជាខុសយកអាក្រក់ថាល្អ
ព្យាបាទខ្មែរល្អអស់ទីពម្នឹង។
ផ្ដាច់ការណ៍អំណាចជួរជងរីករឹង
រលួយទាំងខួរឆ្អឹងខ្សែរសាហ៊ុនពូជ
អណ្ដាតអត់ឆ្អឹងគ្រលៀសបង្អួត
ថាបើកប្រាក់ទ្រួតអោយកម្មករបាន
យកឈ្នះលើខ្មែគ្មានអ្វីតដៃរធ្វើឫកក្រអ៊ឺត
លាក់ឈ្លើងឲ្យប៉ឺតឈាមខ្មែររីងរៃ
លក់ដីលួចជាតិសមុត្របឹងទន្លេ
ផលបានទៅគេអ្នកក្ររងគ្រោះ
ព្រៃឈើនឹងរ៉ែចិនយួនកើបយក
អាសូរខ្មែរពន្លកចុះអណ្ដូងជ្រៅ
ព្រឹកឡើងម្និម្នាព្រលប់ទើបដល់ផ្ទះ
កុំភ្លេចអាត្មាស្ដាបសន្យានឹងចោរ
សូមបន្តរជំហរនឹងខ្មែរអ្នកធម៌
ចាប់ដៃររួមគ្នាចាកចេញអន្តកាល។
Pol Pot regime 2.0
Backed by Vietcong VietMinh and China
សូមកុំប្រើមនោសញ្ចេតនាបុកគល់ទៅលើ
អាអ្នកនយោបាយ-នយោបោកឯកជន(គណបក្សប្រឆាំងខ្មែររងគ្រោះ-សង្គ្រោះអាយួន)។
__________________________________
បើខ្មែរចង់សើច......សូមកុំទៅបោះឆ្នោត!
________________________________
បើខ្មែរចង់យំ........បោះឆ្នោតទៀតទៅ!
ស្វែងរកស៊ួនសុវណ្ណនៃឋានសួរគតិ
បុគ្គលក្នុងកំណាព្យ ឆ្អាបឈាមខ្មែរទូទាំងរដ្ឋា
សូមកុំឃាត់គេជេ សូមកុំហាមគេស្ដី!
ម្ដេចមានប្រល័យជាប្រណីតតាហារ អប្រិយទុយសហិង្សា?
ប្រព័ន្ធនៃបេះដូង ឈាមជ័រខ្មែរតែមួយ ទុក្ខវេទនាចាំងចក្ខុហើយ ចរន្នលោហិតារុណ
នុះឯងហើយចាំមាត្រាក្រិត្យ សន្មតធម្មជាតិនៃលោក!
កំណាញ់អ្វីម្លេះ បើគ្រាន់តែផ្ដល់យុត្តិធម៌?
អ្នកគ្រាន់តែប្ដូរមកជាល្អ ទ្រទ្រង់ជាតិផងយើង
ពោលថាក្លាហាន គឺឧត្តម្ភគតិលះ ពុំមែនយកឈ្នះ លើសាសន៍ឯងឡើយ!
អ្នកតូចទាបខ្សោយ បន់ស្រន់រាល់ថ្ងៃ
សូមអំណាចរដ្ឋាថ្មី ប្ដូរឥរិយាបទ
កើតមកជាមនុស្ស មានខ្ចោះគ្រប់រូប
ប្រញាប់ប្រែកាយ សះស្បើយឡើងវិញ!
ព្យាបាលទាន់ពេល សូមកុំទុកត្រាំត្រែង
បើពិតជាម្រេញ ផុតវេជ្ជវិទ្យាឳសុថផ្សំ សាកលលោកគេខ្ពើម យមលោកទាមទា
ម្ចាស់ឈាមតៃហោង ចោមរោមរុករកហៅឈ្មោះ
ព្រោះតែបំណុល ស័ក្ដសិទ្ធចងចាំជាក់
វ័ណ្ឌករដោយឈាមខ្មែរអ្នកស្លូតត្រង កុំចាំក្រែងយ៉ឺតខ្លួនឯងក៏មិនអភ័យ
ពេលក្លាយជាប្រែតទ្រង់ប្រោសចាកឆ្ងាយ
ដង្ហើមចុងក្រោយស្រូបផ្ដាសាញាតិប្រទេច
កិតិយសអក្សារបង់ប្រឡាក់ឈាមងំ ខ្លិនខ្លួនអសោច៍ជាអមតៈ
ឳកូនខ្មែរអើយ សូមបញ្ចប់សាងអាស្រូវ
ឈប់សាងកម្មពៀរទៅ អភិរក្ខសាវតារខ្មែរមាន
ចាប់ដៃរគ្នាជាស្ពាន ទាន់ជឿនលឿនវិទ្យា
អភិវឌ្ឍន៍កល្យាណ ស៊ួនសុវណ្ណសំណប់លោកី!
Post a Comment