Friday, November 01, 2013

បក្ស​ប្រជាជន​និង​បក្ស​សង្គ្រោះ​ជាតិ​កំណត់​ថ្ងៃ​ជួប​ចរចា​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា


RFA/Mom Sophon
គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​ថ្ងៃ​ជួប​ចរចា ដើម្បី​ទម្លុះ​ភាព​ទាល់ច្រក​នយោបាយ​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ។ តែ​ការ​ជួប​គ្នា​ចរចា​នេះ មិន​មែន​ថ្នាក់​ដឹក​នាំ​កំពូល​ដូច​លើក​មុន​ទេ ដោយ​ភាគី​ទាំង​សង​ខាង​បាន​កំណត់​សមាសភាព​មន្ត្រី​ចរចា​ម្ខាង ៥​រូប ដែល​ធ្វើ​ឡើង​នៅ​វិមាន​រដ្ឋសភា វេលា​ម៉ោង ៩​ព្រឹក។

ដោយ ទីន ហ្សាការីយ៉ា RFA 2013-11-01

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​លើក​ឡើង​ថា ការ​កំណត់​ថ្ងៃ​ចរចា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​ជា​សញ្ញាណ​ល្អ​មួយ ក្នុង​ការ​រក​ដំណោះស្រាយ​នយោបាយ​សមស្រប​មួយ។

លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​យក​ថ្ងៃ​អង្គារ ទី​៥ វិច្ឆិកា សប្ដាហ៍​ក្រោយ ជា​កាល​កំណត់​ជួប​គ្នា​ចរចា​ជា​ថ្មី។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង និង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា ការ​ជួប​ចរចា​នេះ គឺ​កំណត់​ភាគី​ម្ខាង ៥​រូប ដែល​មិន​មែន​ជា​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស ដូច​កាល​ពី​មុន​ទេ។ លោក​បញ្ជាក់​ថា អ្នក​ដឹក​នាំ​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា នោះ គឺ​លោក ព្រំ សុខា ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ។ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង អះអាង​ទៀត​ថា ការ​ជួប​ចរចា​នេះ នឹង​ជជែក​សំខាន់​អំពី​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត។


ការ​កំណត់​ពេល​វេលា​ជួប​គ្នា​ចរចា​នៅ​សប្ដាហ៍​ក្រោយ​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ លោក ស ខេង ដើម្បី​កំណត់​អំពី​ការ​ចរចា​នេះ កាល​ពី​ថ្ងៃ​ទី​៣១ តុលា នៅ​ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សន្និសីទ​កាសែត​ភ្លាមៗ។

នៅ​ក្នុង​សន្និសីទ​កាសែត​នោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​របៀបវារៈ​បី​ដើម្បី​ចរចា គឺ​ទី​១ ទាមទារ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នៃ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។ ទី​២ ទាមទារ​ឲ្យ​មេ​ដឹក​នាំ​កំពូល គ.ជ.ប ទាំង​៩ លា​លែង​ពី​តួនាទី និង​ទី​៣ ទាមទារ​ឲ្យ​យក​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ​មួយ​ចំនួន​ទៀត។

ទាក់ទង​នឹង​របៀបវារៈ​ទី​១​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ពន្យល់​ថា ការ​ចរចា​នេះ គឺ​ជា​ការ​ចរចា​បិទ​ទ្វារ មិន​អាច​អនុញ្ញាត​ឲ្យ​អ្នក​កាសែត ឬ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចូល​រួម​បាន​ទេ។ លោក​បាន​បន្ថែម​ថា ចំពោះ​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​វិញ ក៏​មិន​អាច​ធ្វើ​ការ​ស៊ើប ហើយ​ទាត់​ចោល​លទ្ធផល​បោះ​ឆ្នោត​បាន​ដែរ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​បេក្ខជន​តំណាង​រាស្ត្រ លោក យឹម សុវណ្ណ បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រជុំ​ដើម្បី​កំណត់​សមាសភាព​ចំនួន ៥​រូប ទៅ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា នោះ។ លោក យឹម សុវណ្ណ បន្ថែម​ថា របៀបវារៈ​បន្ថែម​ទៀត​ដែល​នឹង​ជជែក​នោះ នឹង​លើក​នៅ​ក្នុង​អង្គ​ប្រជុំ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្ដូរ​សមាសភាព​ថ្នាក់​ដឹក​នាំ​កំពូល គ.ជ.ប នេះ ជា​រឿង​សំខាន់​មួយ ពីព្រោះ​ថា ការ​បោះ​ឆ្នោត​កន្លង​មក មាន​បញ្ហា​ជាច្រើន​កើត​មាន។

ការ​កំណត់​ពេល​ជួប​ចរចា​ជា​ថ្មី​នេះ នៅ​បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​បាន​បរាជ័យ​ក្នុង​ការ​ចរចា កាល​ពី​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ កញ្ញា ឆ្នាំ​២០១៣ ដែល​ធ្វើ​ឡើង​នៅ​វិមាន​រដ្ឋសភា​ជាតិ នៅ​ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ប្រជាពលរដ្ឋ​ធ្វើ​មហា​បាតុកម្ម​បណ្ដើរ និង​ធ្វើ​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បណ្ដើរ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​លើក​ឡើង​ថា ការ​ងាក​មក​រក​តុ​ចរចា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នេះ គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ បន្ទាប់​ពី​ការ​ជាប់​គាំង​នយោបាយ​បាន​អូស​បន្លាយ​ពេល​ជាង​បី​ខែ​មក​នោះ៕

12 comments:

Anonymous said...

HUN SEN is not honest and obey the Cambodian people, he is a traitor, cheating votes, ,fraud and rigging election, how dares HUN SEN wish to investigate the irregularity election ? There will be another tricks for the resume talk with Cambodian National Rescue Party again for next week. I do not think HUN SEN is willing to step down and give up his power and also I do not think HUN SEN want to set up the special team to investigate the irregularity election, whatever HUN SEN want to talk with Sam Rain Sy just try to delay and extend time for him to seat on the power.

Anonymous said...

Cambodian politics is heavy with Vietnamese leader, and Vietnam is standing back behind HUN SEN. They always wish to defeat Cambodian opposition members like FUNCINPEC. I do not think HUN SEN wish to have free and fair election, and I do not think HUN SEN wish to set up a special team with International investigator to find the out the true, if so, HUN SEN will be ashamed because the past Election was fraud.

Anonymous said...

There will be useless for negotiation, devil is still devil, traitors is traitor, Vietnamese slave and puppet is still puppet ?

Anonymous said...

Hun Sen is a killer

Anonymous said...

Look at thieves they feel no remourse what they done to Khmer People.I, shame of these faces.KRANHUN EASAN

Anonymous said...

DEAR COMPATRIOTS " WE ARE ALREADY KNEW FROM THE STARTING POINT. <<>>, FIGHT FOR SEAT ONLY.,NOT FOR CHANGE AS WE WANT. MR SAM. RAINSY , MR KEM . SOKHA ...DON'T FORGET, BOTH OF YOU WILL BE SEVERELY CONDEMNED BY CAMBODIANS.

Anonymous said...

The CNRP should never accept the head of NA position even offer at this negotiation. The Cambodian people need Hun Sen to step down and nothing else and period. Only CNRP would bring a real democracy to the Cambodian people.

Anonymous said...

គ្រាន់តែចេញខ្យល់មកដឹងថា ការចរចារលើកនេះ
ក៍វានឹងគ្មានបានផលអ្វីទៀតហើយ ។ ព្រោះបើ
ពួកលួចប្លន់បន្លំសន្លឹកឆ្នោត នៅតែបដិសេធ មិន
ព្រមធ្វើការសើុបអង្កេតទេនោះ វានៅតែមិនអាច
ដោះស្រាយអ្វីបានទាំងអស់ ​ ។ វានៅតែជាប់គាំង
តែរហូត ក្រែងតែខាងគណៈបក្ស "សង្រ្គោះ
ជាតិ" ព្រមបន្ទន់តាម និង ព្រមទទួលតាមពួកអា
ម្ខាងទៀតមិនដឹង ។ បើពុះទេ ដូចជាមិនមាន
សង្ឃឹមថាអាចទម្លុះការជាប់គាំងបានឡើយ ។

យើងធ្លាប់ស្គាល់ពួកវាច្បាស់ណាស់ អ្វី ៗ ដែល
ពួកវាធ្វើសុទ្ធតែបន្លំភ្នែកមហាជន សុទ្ធតែក្លែង
ក្លាយ បោកប្រាស់ទាំងអស់ គ្មានអ្វីជាការពិត ជា
ការស្មាះត្រង់ឡើយ ។ ជំនាញរបស់ពួកវាគឺ កោះ
ប្រជុំ ឬ ការចរចារដើម្បីអូសបន្លាយពេលវេលា សំរាប់ធ្វើការបន្លែបន្លំ រកល្បិចខ្មៅក្រខ្វក់ មួល
បង្កាច់ ប្រឌិតភស្តុតាងក្លែងក្លាយ មកប្រឆាំងតតាំង
ជាមួយគូបក្សដិបក្សវិញ ។ អ្នករកទទួលទាន
សុច្ចរិតជាច្រើន និង ប្រជាពលរដ្ឋស្លូតត្រង់គ្រប់
ជាន់ថ្នាក់ត្រូវទទួលរងគ្រោះដោយសារយុត្តិសាស្រ្គបែបហ្នឹងយ៉ាងធ្ងន់ធ្ងររួចមកហើយ ។

Anonymous said...

YUON CONTROLLED NAMBODIA (.)

Anonymous said...

កុកកុំភ្លេចជង់

អន្ទាក់ឬជង់ ច្រហមាត់ធ្លុង ប្រុងតែនឹងវាត់
កុកឃ្លានភ្លេចគិត ចូលជិតជង់ព័ទ្ធ គេចាប់កុកញាត់
កបត់ចូលទ្រុង ។

ចំណីទុកយូរគង់ជូរផ្អូម ញយដងនៃស្មូមគង់គេទ្រាន់
ចោរលួចច្រើនដងគង់ម្ចាស់ទាន់ របបជិះជាន់គង់រលំ

Anonymous said...

ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
សម រង្ស៊ី និង កឹមសុខា នេះនិង
ដល់ពេលចូលក្នុង បន្ទប់ចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....

ហ៊ុន សែន ធ្លាប់ចង្អុលសួរ សម រង្ស៊ី ថា

៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
ពិតណាស់!
ពិតជាអស្ចារ្យណាស់!

សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....

អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

មិនយូរទេ ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!

Anonymous said...


ឣ្នកណាខ្លះ ដែលស៊ីលុយ ហ៊ុន សែន ! បើមិនចេះព្រូស និងមិនចេះខាំ រង្ស៊ី ទេ…

មិនយូរទេ ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!