Next time, do not celebrate too soon because Yuon is laughing! Didn't I mention that? I told you, politic is not a rocket science, even an insane woman like me would understand. ~Jendhamuni
មេបញ្ជាការយោធាខ្មែរ-ថៃ ជួបប្រជុំគ្នាដើម្បីរក្សាលំនឹងស្ថានភាព យោធារវាងភាគីទាំងពីរ កាលពីព្រឹកថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៣។ RFA/Hang Savyouth |
ដោយ ដែន អយុធ្យា RFA 2013-11-14
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៤ ខែវិច្ឆិកា របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានព្រមានដឹកនាំកម្លាំងមហាជនប្រមូលផ្តុំគ្នា ប្រឆាំងតវ៉ាទៅនឹងរដ្ឋាភិបាលថៃ ក្នុងប៉ុន្មានថ្ងៃទៀតនេះ បើសិនរដ្ឋាភិបាលថៃ មិនដកកងទ័ពចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ។
សារព្រមាននេះ កើតឡើងមួយថ្ងៃបន្ទាប់នាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) កាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានប្រកាសថានឹងមិនដកកងទ័ពខ្លួនពីតំបន់ក្បែរប្រាសាទព្រះវិហារ ទេ ទោះបីជាតុលាការយុត្តិធម៌អន្តរជាតិបានប្រកាសឲ្យដកទ័ពចេញក្តី។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា តុលាការយុត្តិធម៌អន្តរជាតិ បានបកស្រាយសាលក្រមជាថ្មីលើរឿងក្តីប្រាសាទព្រះវិហារ ឆ្នាំ១៩៦២ ដោយតម្រូវឲ្យកងទ័ព កងនគរបាល ឬឆ្មាំថៃ ទាំងអស់ ត្រូវដកចេញពីតំបន់ ៤,៦គីឡូម៉ែត្រក្រឡា ដែលថៃ ទាមទារក្បែរប្រាសាទព្រះវិហារ ព្រោះជាទឹកដីកម្ពុជា។
យ៉ាងណាក៏ដោយ អ្នកស្រីនាយករដ្ឋមន្ត្រីថៃ ត្រូវបានកាសែតថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ស្រង់សម្ដីមកចុះផ្សាយថ្ងៃទី១៣ វិច្ឆិកា ថា ការបកស្រាយសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ គឺភាគីទាំងពីរ (កម្ពុជា-ថៃ) ឈ្នះទាំងអស់គ្នា។ ហើយថា អ្នកស្រីនឹងពិភាក្សាជាមួយភាគីកម្ពុជា ដើម្បីកំណត់បរិវេណផ្ទៃដីជុំវិញប្រាសាទព្រះវិហារ តាមរយៈគណៈកម្មការចម្រុះប្រទេសទាំងពីរ។
ចំណែកគេហទំព័រកាសែត បាងកក ប៉ុស្តិ៍ ថៃ នៅថ្ងៃទី១៤ ខែវិច្ឆិកា ក៏បានស្រង់សម្ដីអ្នកស្រី យីងឡាក់ ដែលបាននិយាយនៅក្នុងសភាថៃ កាលពីថ្ងៃពុធ ថា អ្នកស្រីមិនធ្លាប់និយាយថា ព្រមទទួលយកសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ប្រគល់ដីក្បែរតំបន់ប្រាសាទព្រះវិហារ ឲ្យកម្ពុជា នោះទេ។ ប៉ុន្តែ បាននិយាយអំពីការរក្សាសន្តិភាព និងទំនាក់ទំនងទ្វេភាគី និងអធិបតីភាពប្រទេសថៃ។
ទាក់ទិនបញ្ហានេះ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានព្រមានដឹកនាំកម្លាំងមហាជនធ្វើមហាបាតុកម្មពេលឆាប់ៗនេះ ប្រឆាំងទៅនឹងរដ្ឋាភិបាលថៃ លើករណីប្រាសាទព្រះវិហារ។ លោក រ៉ុង ឈុន បានថ្កោលទោស និងព្រមានឲ្យរដ្ឋាភិបាលក្រុងបាងកក ត្រូវតែដកកម្លាំងទ័ពចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ ឲ្យបានឆាប់។ ជាងនេះ ក៏បានស្នើទៅប្រមុខដឹកនាំកម្ពុជា ត្រូវបញ្ឈប់យន្តការជួបចរចាជាមួយភាគីថៃ លើជម្លោះក្បែរតំបន់ប្រាសាទព្រះវិហារ តទៅទៀត។
លោក រ៉ុង ឈុន៖ «សុំឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើកំណត់ការទូតមួយ ដើម្បីឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីសៀម ពីព្រោះបន្ទាប់ពីសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីសៀម មកដល់ពេលនេះ យើងមិនបានឃើញរដ្ឋាភិបាលកម្ពុជា ធ្វើការឆ្លើយតបណាមួយទៅនឹងរដ្ឋាភិបាលសៀម នៅឡើយទេ។ ហើយសុំឲ្យរដ្ឋាភិបាលកម្ពុជា កុំប្រើយន្តការការចរចាបន្តទៅទៀតក្នុងតំបន់ទឹកដីប្រាសាទព្រះវិហារ ពីព្រោះទឹកដី ៤,៦គីឡូម៉ែត្រការ៉េជាជាទឹកដីរបស់កម្ពុជា យើងហើយ»។
មិនខុសគ្នាទេ លោកបណ្ឌិត សុខ ទូច សាស្ត្រាចារ្យជំនាញវិទ្យាសាស្ត្រនយោបាយ និងជាសកលវិទ្យាធិការនៃសាកលវិទ្យាល័យ ខេមរៈ ក៏ទទូចដល់ប្រមុខរដ្ឋាភិបាលកម្ពុជា មិនត្រូវលើកយកករណីប្រាសាទព្រះវិហារ ទៅចរចាជាឯកតោភាគីជាមួយថៃ តទៅទៀត។ លោកថា រដ្ឋាភិបាលគួរឈប់លើកយកដី ៤,៦គីឡូម៉ែត្រក្រឡានៅក្បែរប្រាសាទព្រះវិហារ មកនិយាយ ឬជួបចរចាជាមួយភាគីថៃ តទៅទៀត ព្រោះមិនចំណេញដល់កម្ពុជា ទេ៖ «កុំដោះស្រាយទ្វេភាគី។ យើងដឹងហើយឥឡូវនេះ នាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត ចង់ដោះស្រាយជាទ្វេភាគី ព្រោះលក្ខណៈទ្វេភាគីហ្នឹងហើយដែលអត់មានដំណោះស្រាយ បានជាយើងរុញទៅរកអង្គការសហប្រជាជាតិ ហើយអង្គការសហប្រជាជាតិ បានរុញមកអាស៊ាន។ ហើយពេលដែលអាស៊ាន មិនមានដំណោះស្រាយហ្នឹងហើយ បានជាយើងរុញទៅតុលាការយុត្តិធម៌អន្តរជាតិ ហ្នឹង។ អ៊ីចឹង យើងអត់គួរដោះស្រាយទ្វេភាគីទេ។ ឈប់ដី ៤,៦គីឡូម៉ែត្រការ៉េ គឺឈប់និយាយ គ្មានទេ។ នេះ គឺជាឯកតោភាគីរបស់ថៃ បង្កើតបញ្ហា»។
ទោះយ៉ាងណា លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានបញ្ជាក់ពីជំហរ និងឆន្ទៈនយោបាយរបស់រដ្ឋាភិបាលកម្ពុជា និងថៃ ក្នុងការអនុវត្តសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ កាលពីថ្ងៃទី១១ វិច្ឆិកា គឺដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាដោយអាវុធ។
ឆ្លើយបញ្ជាក់ពីជំហរ និងឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា តបនឹងការបដិសេធន៍របស់ អ្នកស្រី យីងឡាក់ នាយករដ្ឋមន្ត្រីថៃ ដែលមិនទទួលស្គាល់សាលក្រមតុលាការយុត្តិធម៌អន្តរជាតិ លើករណីប្រាសាទព្រះវិហារ លោក ផៃ ស៊ីផាន ឆ្លើយថា ភាគីទាំង២ សម្រេចបន្តការចរចាតាមនីតិវិធីជាមួយគ្នាបន្តទៀត។ លោក ផៃ ស៊ីផាន បន្ថែមថា សាលដីកាតុលាការក្រុងឡាអេ បានបង្ហាញច្បាស់លាស់អំពីអ្វីដែលបានចែងក្នុងអង្គសេចក្ដី និងអង្គច្បាប់របស់តុលាការអន្តរជាតិ នៅឆ្នាំ១៩៦២។
លោក ផៃ ស៊ីផាន៖ «...យន្តការទី១ គឺគណៈកម្មាធិការចម្រុះកម្ពុជា-ថៃ ទទួលបន្ទុកលើកិច្ចការព្រំដែន ហើយបានបន្តការងារតាំងពីឆ្នាំ២០០០ រហូតមកដល់ឥឡូវ។ យន្តការទី២ យើងមានគណៈកម្មាធិការចម្រុះកម្ពុជា-ថៃ ចំពោះការងារទូទៅព្រំដែន ដែលថែរក្សាសុវត្ថិភាព ថែរក្សាសន្តិសុខ។ យន្តការទី៣ គឺយន្តការទ្វេភាគីកម្ពុជា-ថៃ តាមរយៈតំបន់ដែលនៅជាប់គ្នា២ ខេត្ត និងខេត្ត ស្រុក និងស្រុក ជជែកគ្នាដើម្បីធានា។ ដូច្នេះ យើងមានយន្តការទ្វេភាគីរួចស្រេចទៅហើយ យើងមានឆន្ទៈនយោបាយរួចស្រេចទៅហើយ យើងមានអង្គច្បាប់ដែលចែងដោយតុលាការយុត្តិធម៌អន្តរជាតិ មាន ៣លើកស្រេចមកហើយ ដូចជាឆ្នាំ១៩៦២ ឆ្នាំ២០១១ ឆ្នាំ២០១៣ អាស្រ័យហេតុដូច្នេះ កាតព្វកិច្ចប្រទេសទាំង២ គឺត្រូវគោរព...»។
ទោះជាបែបណា មន្ត្រីសង្គមស៊ីវិល ឬសកម្មជនឃ្លាំមើលកម្ពុជា បានទទូចដល់រដ្ឋាភិបាលឲ្យបញ្ឈប់លើកយកករណីប្រាសាទព្រះវិហារ មកជួបចរចាទ្វេភាគីជាមួយថៃ ជាបន្តទៀតនាថ្ងៃអនាគត ព្រោះជំនួបកន្លងទៅមិនចំណេញដល់កម្ពុជា ទេ ផ្ទុយទៅវិញនាំឲ្យប្រទេសថៃ ប្រមាថទៅវិញទេ៕
7 comments:
ឃើញទេថៃគេអាងទ័ពគេខ្លាំងហើយបានជាគេមិនខ្វល់ជាមួយ ហុន សែន ឯហុន សែន ក៍អាងគេមានរដ្ធក្រោះដែរ បានជាមិនខ្វល់ ជាមួយ សំ រង្សីដែរ គឺអ្នកខ្លាំងគេមើលងាយអ្នកតូចឫទន់ខ្សយអញ្ចឹងហើយ គឺ ហុន សែន អាង សំ រង្សីធ្វើអ្វីគាត់មិន បាន ឯថៃអាងហុន សែន ធ្វើអ្វីគេមិនកើត ។តើបាតុកម្មវាបានអ្វីទៅ លត្ថផលក៍ដូចតែ សំ រង្សី ធ្វើបាតុកម្មដែរ
គឺមួយដំបនឹងបួនហើយ ក្រែង ដែកជោថាខ្លាំងណាស់ឫ?
Let face the real one, strong man and his polices go to Thai border. really fight with the people no weapon, but come to the real fight at the border, how strong you are.
ពូជទាបថោក វាហ៊ានវាយតែគ្នាឯង ជាមួយអ្នក
ដទៃបានត្រឹមពួនក្រោមសំពត់ស្រី មិនហ៊ានអើត
ក្បាលផង កុំថាឡើយ ទៅតវ៉ាជាមួយគេ ។ ជាពិសេស ពួកអាកងប្រដាប់អាវុធរបស់ពួកអា ហ៊ុនសែន ពេលនេះ ហេតុអ្វីបានជាមិនលីអាវុធ
ទៅបាញ់គ្នាជាមួយពួកអាសៀមទៅ ? ។ ហេតុអ្វី
បានជាពូកែជាមួយតែពលរដ្ឋឯង ដែលគ្មានអាវុធ
ក្នុងដៃអញ្ចឹង ពួកអាឈាមឈ្លើង ពួកអាកំសាក
ញី ។
បើកំសាកញី ទាបថោកបែបហ្នឹងកុំមកសីុប្រាក់
ខែរបស់ប្រជាពលរដ្ឋខ្មែរទៀត ចុះចេញពីអំ
ណាចឲអស់ទៅ ហើយ ទៅបំរើពួកអាយួន ចិន និង សៀមឲល្ងទៅ ។ បើពុំនោះទេទៅស្លាប់ឲ
អស់ក៦បានដែរ កុំនៅធ្វើឲប្រទេសកម្ពុជាថោក
ដោយសារពួកអាពូជទាបថោកឯងរាល់គ្នា
ទៀត ។
About gov't deficite or yearly financial report, the truth is gov't has nothing!
They can put anything on paper for their own illegal party to hold onto power. The truth is none. They don't have nothing to run the country and nation but under the VC and the Chinese Federation controlled from top to bottom. This group is a fake group, when in fact, they are made of of the VC and the Chinese, just look at their history and background e,g because of this monarchy the country is the way it is today. Secondly, most CPP are Ex-KR members created by the VC and the Chinese Federation. They are there to swallow the whole srok khmer up for their own national interest.
It is time for to get rid of them all out of our system, how? by people power. We have to block their system from running their fk business. if we don't act now, we are finished. Please, wake up everyone before, it is too late. No, no need to negotiate with them crooks at all costs because they are the khmers killers of all times and their aim is to continue to steal, rob and kill us khmers as long as they shall live. They already took over koh tral and now, the whole srok khmer, making sure we become their slaves in our homeland.
Please wake up everyone.
ថាក្មេងវត្តចុះវាល្ងង់ ចុះអ្នកបញ្ញវ័ណ្ឌ(ក)ដូចសម រង្សីក៏ប្រញាប់ហក់ផ្លាញធ្វើលិខិតប្រកាសអប
អរសាទរអីដែរ ?
សម រង្សីឆ្លាតជាមួយយួន តែល្ងង់ខ្លៅជាមួយសៀម ។ ជូនកាលចង់ចំណេញនយោបាយខ្លាំង
ពេក ទៅជាខាតបង់ការគាំទ្រទៅវិញ ។ ថ្ងៃក្រោយធ្វើអ្វី សួរមិតិរាស្ត្រផង ។
អាជ័យវាថាបើយ៉ាប់ពេកកាត់ទៅអោយសៀមទៅ
បើល្ងើម្លឹង កាត់អោយយួនម៉ាគំនរមិនស្តាយផង។
តុលាការគេបានតាត់អោយខ្មែរឈ្នះហើយបើសៀមមិនចេញហេតុអីមិនដាក់ពាក្យបណ្តឹងថាសៀមឈ្លានពានលើទឹកដីខ្មែរទៅចាំបាច់ចរចារអីទៀតបើចឹងពេលមុនហេតុអីបាននាំគ្នាលើកទ័ពទៅដាក់ពាក្យប្តឹងធ្វើអីមេចមិនចរចាររហូតទៅ
ឡប់ជាងជាជ័យទៅទៀត
Only muslim Jendhamuni can do suicide attack, not chicken buhhist Khmers. Hey muslim girl, do Cambodia a favor and go blow yourself up?
Post a Comment