[Phay Siphan will tell you why Thai refused to withdraw troops from Preah Vihear?]
"...ភាគីថៃនឹង ពិភាក្សាជាមួយភាគីកម្ពុជា ក្នុងការសម្រេចកំណត់បរិវេណផ្ទៃដីជុំវិញប្រាសាទព្រះវិហារ តាមរយៈគណៈកម្មការចម្រុះ។"
Phay Siphan |
ដោយ ម៉ៅ សុធានី RFA 2013-11-14
លោក ផៃ ស៊ីផាន បញ្ជាក់បន្ថែមថា ការប្រកាសសាលដីការបស់តុលាការក្រុងឡាអេ បានបង្ហាញច្បាស់លាស់អំពីអ្វីដែលបានចែងក្នុងអង្គសេចក្ដី និងអង្គច្បាប់របស់តុលាការអន្តរជាតិ នៅឆ្នាំ១៩៦២៖ «ដូច្នេះការនិយាយក្រៅពីសាច់រឿងហ្នឹង រាជរដ្ឋាភិបាលយើងអត់ទទួលស្គាល់ទេ។ យើងនិយាយដោយសារយើងមានឆន្ទៈនយោបាយរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយរាជរដ្ឋាភិបាលទីក្រុងបាងកក ជាមួយលោកជំទាវ យីងឡាក់ ថាយើងប្ដេជ្ញានឹងអនុវត្តនូវកាតព្វកិច្ចដែលជាដីការបស់តុលាការអន្តរជាតិហ្នឹងពេញលេញ ហើយបញ្ចៀសរាល់ការប្រឈម...។ ហើយបើនិយាយថាកងទ័ពថៃដក ឬកងទ័ពកម្ពុជាដក គឺយើងអត់មានកទ័ពនៅក្នុងហ្នឹងទេ តំបន់ហ្នឹងគឺជាតំបន់ដែលគ្មានយោធាបណ្ដោះអាសន្នរួចស្រេចទៅហើយ លើកលែងតែឆ្មាំព្រំដែនទេ...អាហ្នឹងតាមច្បាប់ ហើយតាមសភាពជាក់ស្ដែង»។
RFA/Hang Savyouth |
កាសែតថៃ បាងកក ប៉ុស្ដិ៍ (Bangkok Post) បានស្រង់សម្ដីអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលអះអាងថា ការបកស្រាយសាលដីការរបស់តុលាការយុត្តិធម៌អន្តរជាតិនេះ គឺភាគីទាំងពីរ កម្ពុជានិងថៃ ឈ្នះទាំងអស់គ្នា ហើយអ្នកស្រីបានបញ្ជាក់ថា ភាគីថៃនឹងពិភាក្សាជាមួយភាគីកម្ពុជា ក្នុងការសម្រេចកំណត់បរិវេណផ្ទៃដីជុំវិញប្រាសាទព្រះវិហារ តាមរយៈគណៈកម្មការចម្រុះ។
ចំពោះចំណុចនេះ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ភាគីទាំងពីរសម្រេចបន្តការចរចាជាមួយគ្នាតាមនីតិវិធីរបស់អង្គច្បាប់ ដែលក្នុងនោះមានបីចំណុចសំខាន់ៗ៖ «...យន្តការទី១ គឺគណៈកម្មាធិការចម្រុះកម្ពុជា-ថៃ ទទួលបន្ទុកលើកិច្ចការព្រំដែន ហើយបានបន្តការងារតាំងពីឆ្នាំ២០០០ រហូតមកដល់ឥឡូវ។ យន្តការទី២ យើងមានគណៈកម្មាធិការចម្រុះកម្ពុជា-ថៃ ចំពោះការងារទូទៅព្រំដែន ដែលថែរក្សាសុវត្ថិភាព ថែរក្សាសន្តិសុខ។ យន្តការទី៣ គឺយន្តការទ្វេភាគី កម្ពុជា-ថៃ តាមរយៈតំបន់ដែលនៅជាប់គ្នា២ ខេត្តនិងខេត្ត ស្រុកនិងស្រុកជជែកគ្នាដើម្បីធានា។ ដូច្នេះយើងមានយន្តការទ្វេភាគីរួចស្រេចទៅហើយ យើងមានឆន្ទៈនយោបាយរួចស្រេចទៅហើយ យើងមានអង្គច្បាប់ដែលចែងដោយតុលាការយុត្តិធម៌អន្តរជាតិ មាន៣លើកស្រេចមកហើយ ដូចជាឆ្នាំ១៩៦២ ឆ្នាំ២០១១ ឆ្នាំ២០១៣ អាស្រ័យហេតុដូច្នេះ កាតព្វកិច្ចប្រទេសទាំង២គឺត្រូវគោរព...»។
ពាក់ព័ន្ធនឹងសំណួរដែលថា តុលាការយុត្តិធម៌អន្តរជាតិបានប្រកាសឲ្យកងទ័ពកងនគរបាល ឬឆ្មាំថៃ ទាំងអស់ដកចេញពីតំបន់ ៤,៦គីឡូម៉ែត្រក្រឡា ដែលថៃទាមទារក្បែរប្រាសាទព្រះវិហារនោះ លោក ផៃ ស៊ីផាន បានពន្យល់ថា ទាំងកម្ពុជា និងតុលាការយុត្តិធម៌ក្រុងឡាអេ គ្រាន់តែបញ្ជាក់អំពីតំបន់ទ្រនាប់នៅជុំវិញប្រាសាទព្រះវិហារ។
លោក ផៃ ស៊ីផាន៖ «តុលាការនិយាយថាតំបន់ទ្រនាប់ ដោយសារទ្រនាប់ដែលថៃហ្នឹង គឺបង្កើត ៤,៦ ដោយសារយើងអភិវឌ្ឍលើតំបន់ទ្រនាប់ ហើយគេដាក់ទ័ពមិនឲ្យធ្វើទេ យកតាំងពីវត្តកែវសិក្ខាគិរីស្វារៈ ដូច្នេះហើយបានតតាំងជាមួយតុលាការ ប្រាប់ថា ការអភិវឌ្ឍការពារប្រាសាទព្រះវិហារហ្នឹង ដោយសារតំបន់ទ្រនាប់ហ្នឹងយកចូលដីគេ ៤,៦គីឡូម៉ែត្រ ហើយសុំឲ្យតុលាការទទួលស្គាល់ ៤,៦។ ប៉ុន្តែតុលាការ ពាក្យមួយម៉ាត់គេអត់និយាយទេ ៤,៦ តុលាការនិយាយអំពីផែនទីឧបសម្ពន្ធ និយាយពីតំបន់ទ្រនាប់ពីជើងប្រាសាទព្រះវិហារ ទៅដល់ព្រំដែនកម្ពុជា-ថៃ។ តំបន់ទ្រនាប់ហ្នឹងគេហាមមិនឲ្យធ្វើអី គឺដើម្បីការពារប្រាសាទ អានេះជាច្បាប់របស់បេតិកភណ្ឌពិភពលោក គេហៅតំបន់ទ្រនាប់។ ដូច្នេះតុលាការបង្ហាញថា តំបន់ទ្រនាប់ត្រូវចាប់ផ្ដើមពីជើងប្រាសាទព្រះវិហាររហូតទៅដល់ព្រំដែនកម្ពុជា-ថៃ»។
តុលាការអន្តរជាតិក្រុងឡាអេ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ បានសម្រេចជាឯកច្ឆន្ទថា ប្រទេសកម្ពុជា មានអធិបតេយ្យភាពលើដែនដីទាំងមូលនៃតំបន់ប្រាសាទព្រះវិហារ។
ប្រធានតុលាការអន្តរជាតិក្រុងឡាអេ លោក ភីធើ ថមកា (Peter Tomka) ក៏បានប្រកាសថា ប្រទេសថៃ ត្រូវដកកងកម្លាំងប្រដាប់អាវុធ មានទាហាន ប៉ូលិស និងឆ្មាំប្រាសាទទាំងអស់ចេញពីបរិវេណជុំវិញប្រាសាទព្រះវិហារ។ លោកប្រធានតុលាការយុត្តិធម៌អន្តរជាតិ លោក ភីតធើ ថមកា ក៏បានប្រកាសថា តុលាការបានទទួលយកសំណើរបស់កម្ពុជា ដែលស្នើអោយតុលាការបកស្រាយសាលក្រមឆ្នាំ១៩៦២ ឡើងវិញនោះ។
ការសម្រេចចិត្តរបស់តុលាការក្រុងឡាអេ ថាតុលាការមានយុត្តាធិការក្នុងការបកស្រាយនេះ សំអាងទៅលើហេតុផលមួយចំនួន មានជាអាទិ៍ តុលាការទទួលស្គាល់ថា ប្រាកដជាមានទំនាស់រវាងកម្ពុជា និងប្រទេសថៃ ទៅលើបីចំណុច គឺទីមួយ ទំនាស់ទាក់ទិនទៅនឹងបរិវេណដីជុំវិញប្រាសាទព្រះវិហារមែន។ ទីពីរ គឺមានទំនាស់ទៅនឹងអត្ថន័យ និងវិសាលភាពទាក់ទងទៅនឹងបរិវេណដីជុំវិញប្រាសាទព្រះវិហារ និងទីបី មានទំនាស់ទាក់ទងទៅនឹងការដកកងទ័ពថៃ ចេញតំបន់ជុំវិញប្រាសាទ៕
10 comments:
Why hun sen never speak about youn envahiser?
Maybe youn want to keep khmer country for them, because khmer country is very eassy for eliminate, just giving sommes dollars, and sommes prety girls youn or thai, ok I give you all.
A PHY SEE PHAN you should go back to USA, it is a shame to have a Cambodian people like you who did not have any skill and degree and knowledge working as Government officer like you, I feel a shame to see you and hear from you, you used to work at Restaurant Lunar in Long Beach California USA, dish washing, better going back to where you came from ?
Talking about his body gesture-language and so, in every time, he has spoken up about something...as expressing concerned that it was so ridiculous for citizens to watching his video as like that's so ugly, didn't he?.
Being as Khmer felt too bad to have seen some of the Khmer traitor such as A Phay Vuvieng Phuyc cheating his own nation that because of proxy his master Han Noi/yiek cong promoted him.
And a few more as A Chim Phuc Run, Ros chanuyen Boa, A Cheang Wun Vuc, and some more of his mates...
They are LGNONG TU of Hun Sen.
Phay siphan coming back Long Beach Ca(usa) to picking trash and working in sub-contact for repair the houses,that is your skill,you dont have any degree/education for serving in Cambodia.this a true story and also cheating people who is living in Long Beach,now they needs their money back,you are a trash person only (skill).To all Cambodians who living in/outside the voluntary to know A Phay Siphan background.love Cambodians
@8:03PM,
Phay Siphan owns APSARA RESTAURANT… NO
Restaurant Lunar!
ធម្មតាមានអ្នកចេះដឹងពិតប្រាកដណាសុខចិត្ត
ទៅបំរើពួកអាអវិជ្ជា ពួកអាឆ្កែបំរើកុម្មុយនិស្ត
យួន ដែលទាបថោកបំផុតនៅក្នុងលោក
នោះ ? ។ ពួកកុម្មុយនិស្តសុទ្ធតែពួកល្ងង់ខ្លៅ សុទ្ធតែពួកអវិជ្ជា ពួកទាបថោក ដូច្នេះពួកវាអាច
ទិញក្បាលតែពួកអស់ហ្នឹងយកមកប្រើ ។ មាន
អ្នកថ្លៃថ្នូរណាសុខចិត្ទលក់ក្បាលឲអាអ្នកដែល
អន់ជាងគេនោះ ?។
មើលចុះ ពួកវាល្ងង់ខ្លៅ ទាបថោករហូតដល់សូម្បី
តែស្រ្តីក៍អាចយកប្រៀបលើពួកវាបានដែរ ហើយ
នៅមានមុខមកបកស្រាយលើវេទិកាសាធារណៈ
ឲគេឃើញ គេ ឮ ទៀត មិនចេះអាម៉ាស់ទាល់តែ
សោះ ។ មានតែពួជទាបថោក ពូជចៃសង្គម ពូជបាតផ្សារទើមានមុខក្រាស់ដល់ម្លឹង ។ សូម
បងប្អូនជនរួមជាតិទាំងអស់ នាំគ្នាធ្វើការកំចាត់
ពួកទាបថោកទាំងនេះចេញពីដំណែងឲបានឆាប់បំផុត ។ បើពុំនោះទេ ទាំងប្រទេសជាតិក៍បាត់
បង់ទាំងស្រុង ទាំងប្រជាពលរដ្ឋក៍ទទួលរងទុក្ខ
វេទនា និង រងការអាម៉ាស់នៅចំពោះមុខមនុស្ស
នៅក្នុងលោកកាន់តែខ្លំាងឡើង ៗ ហើយ ។
A Phay siphom....loz ...you are just a clown of fucking Hun Sen,dont thinking you are better than someone eles,I told u coming backto Long Beach ( USA)and pick all the cans/trash,it is your skill.u not suppose to servers in Cambodia, because u do not have knowledge to work for khmers people.you are a trash person. Loz....A Phay siphome.
Prime minister-elect Sam Rainsy PONG KDOR. What country?
Phay si phome he dream and nigthmare he the best of the best
Post a Comment