Friday, November 01, 2013

បទ៖ ពង្សាវតារខ្មែរ ;)


 [Note: I believe this hymn was written by the late and renowned His Holiness the Great Dr. Jotannano Chuon Nath]

បទ៖ ពង្សាវតារខ្មែរ ច្រៀងដោយ៖ កូនខ្មែរឯនាយសមុទ្រ ១. ខ្មែរអើយ ចូរចាំជាក់ថា តាមសាវតារ ជាតិខេមរា ធ្លាប់តែថ្កើង ទឹកដីខ្មែរធំ ទូលំទូលាយ សព្វសាយរុងរឿង គេឯង តែងលើកតម្កើង តម្កល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង ។ ២. អារ្យធម៌ ខ្ពង់ខ្ពស់ឆើតឆាយ បានចេញផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយ ចុងបូព៌ា សាសនាសិល្បៈ ចម្លាក់វិចិត្រ គំនិតសិក្សា តន្ត្រីទស្សនវិជ្ជា ព្រះពុទ្ធសាសនា ជាគោលការណ៍ខ្មែរផ្សាយទៅ ។ ៣. ខ្មែរអើយ ចូរស្ដាប់សាវតារ ដែលបានចរចា បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង តាំងចិត្តឲ្យមាំ ខិតខំប្រឹងវេញ បញ្ចេញតម្កើង តម្លៃនៃជាតិខ្មែរយើង ឲ្យបានរុងរឿង ជាថ្មីឡើងតាមសាវតារ ។ និពន្ធដោយៈ សាស្រ្តាចារ្យ នួន កន Professor Nou Kan (ព.ស.2478-2546 គ.ស.១៩៣៤ - ២០០២) នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និពន្ធនៅថ្ងៃទី ១២ខែកញ្ញា ១៩៥៨ Courtesy សម្ពន្ធហ្វេសប៊ុកកម្ពុជា CFA


2 comments:

Pkaychivit said...

Pretty good paoun srey. Thank you for sharing

Anonymous said...

គួរ៌ឲ្យសរសើរដញល់ក្មួយស្រីដ៏ស្មោះអស់ពីពោះ។ខ្ញុំពិតជាមានមោទនភាពណាស់ក្នុងនាមជាខ្មែរមួយរូប។