Saturday, November 09, 2013

ឧទ្យាន​ជាតិ​គិរីរម្យ​ត្រូវ​រដ្ឋាភិបាល​ពុះ​ច្រៀក​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ




រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​សម្បទាន​ដី​សេដ្ឋកិច្ច​ឡើង​វិញ ក្នុង​ចន្លោះ​រវាង​ខែ​កញ្ញា និង​ខែ​តុលា ឆ្នាំ​២០១៣។ ការ​ចេញ​បទ​បញ្ជា​ឲ្យ​អនុវត្ត​នេះ បន្ទាប់​ពី​ចុង​ឆ្នាំ​២០១២ កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រឹត​បន្តឹង​ដោយ​ផ្អាក​បណ្ដោះ​អាសន្ន​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច។


ដោយ ម៉ម មុនីរតន៍ RFA 2013-11-08

ជាក់​ស្ដែង​ថ្មីៗ​នេះ ក្រុមហ៊ុន​ចំនួន​២ ក្នុង​ចំណោម​ក្រុមហ៊ុន​៣ ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​ការ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច​ជិត​ពាក់​កណ្ដាល​ផ្ទៃ​ដី​ដែល​មាន​នៅ​ឧទ្យាន​ជាតិ​គិរីរម្យ។

សំឡេង​ពលរដ្ឋ៖ «ខ្ញុំ​ធ្លាប់​រស់​នៅ​នេះ​ដែរ ប៉ុន្តែ​ខ្ញុំ​ទើប​តែ​បាន​ទៅ​ថ្ងៃ​នេះ ជាពិសេស​គឺ​សម្បត្តិ​ជាតិ ជាពិសេស គឺ​តែ​ហៅ​ថា​ចម្ការ​តែ​មួយ ដែល​ធ្វើ​បាត់​បង់​ឈូស​ឆាយ​អស់​រលីង»។

អស់​រយៈពេល​ជាង ២​ទសវត្សរ៍​កន្លង​ទៅ​នេះ ឧទ្យាន​ជាតិ​គិរីរម្យ គឺ​ជា​ជម្រក​សត្វ​ព្រៃ​ដ៏​សុខសាន្ត និង​ជា​ទីតាំង​សម្រាប់​ការ​ប្រមូល​អនុផល​ព្រៃ​ឈើ​តាម​បែប​លក្ខណៈ​គ្រួសារ​ក្នុង​តំបន់ ប៉ុន្តែ​ស្ថានភាព​បច្ចុប្បន្ន​នៅ​ទី​នោះ​មិន​ដូច្នេះ​ឡើយ ជាង​ពាក់​កណ្ដាល​នៃ​ផ្ទៃ​ដី​សរុប​របស់​ឧទ្យាន​ជាតិ​មួយ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ពុះ​ច្រៀក​ជា​ផ្នែកៗ ហើយ​បាន​ដាក់​ជួល​រយៈពេល​យូរ​ឆ្នាំ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​វិញ។

អ្នក​ភូមិ​ម្នាក់​ដែល​ជា​អតីត​មន្ត្រី​យោធា​ប្រចាំ​នៅ​តំបន់​ភ្នំ​គិរីរម្យ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ថា គួរ​ឲ្យ​សោកស្ដាយ​ដែល​រដ្ឋាភិបាល​សម្រេច​ផ្ដល់​ការ​វិនិយោគ​ភ្នំ​នេះ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន។ លោក​គិត​ថា ភ្នំ​គិរីរម្យ នេះ ត្រូវ​បាន​អតីត​ព្រះមហាក្សត្រ ព្រះ​បាទ សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះអង្គ​បាន​ចាត់​ទុក​ជា​តំបន់​ត្រូវ​ការពារ​ដោយ​ព្រះរាជក្រឹត្យ​រួច​ហើយ៖ «គួរ​ណាស់​តែ​គិត​ឃើញ​ថា កន្លែង​ណា​មួយ​ជា​របស់​រដ្ឋ ហើយ​ព្រះបិតា​យើង​ស្ដេច​ហ្នឹង សម្ដេច សីហនុ ហ្នឹង គឺ​គាត់​ទទួល​ស្គាល់​ថា តំបន់​នេះ​គឺ​ជា​តំបន់​ឧទ្យាន​ជាតិ​ណា។ មិន​មែន​ទៅ​ឲ្យ​ក្រុមហ៊ុន​ចូល​ឡើង​មក​ឈូស​ឆាយ​វិនិយោគ​នៅ​កន្លែង​នេះ​ទេ»។

កាល​ពី​ឆ្នាំ​១៩៩៣ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​កំណត់​តំបន់​គិរីរម្យ​ដែល​មាន​ផ្ទៃ​ដី​ជាង ៣​ម៉ឺន​ហិកតារ ជា​តំបន់​ឧទ្យាន​ជាតិ ដើម្បី​ថែ​រក្សា​ធនធាន​ធម្មជាតិ និង​ដើម្បី​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ដោយ​មិន​ឲ្យ​ខូចខាត​ដល់​បរិស្ថាន​ឡើយ។ ភ្នំ​គិរីរម្យ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នេះ ត្រូវ​បាន​សម្ពោធ​ដាក់​ទៅ​ជា​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត កុសមៈ កាល​ពី​ខែ​មិថុនា ឆ្នាំ​១៩៩៥ ដើម្បី​រក្សា​ទុក​ជា​តំបន់​អភិរក្ស។

ប៉ុន្តែ​ថ្មីៗ​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​អាណត្តិ​នៃ​ការ​គ្រប់គ្រង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​ទីតាំង​ឧទ្យាន​ជាតិ​នេះ​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​យ៉ាង​ហោច​ណាស់​ចំនួន​៣ វិនិយោគ​រយៈពេល​យូរ​ឆ្នាំ ដែល​ពុះ​ច្រៀក​ជា​កង់ៗ។ ក្នុង​នោះ​មាន​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សុខ គង់ ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​ភ្នំ​បូកគោ អង្គរវត្ត និង​សាំង ស៊ូគីម៉ិច ក្រុមហ៊ុន អេធូអេ (Asia To Asia) របស់​ជប៉ុន និង​គម្រោង​ផ្នែក​សាសនា​របស់​មហា​ឧបាសិកា ញ៉ឹក ប៊ុនថា។

ជាប់​ទាក់ទិន​បញ្ហា​នេះ ក្នុង​អំឡុង​ឆ្នាំ​២០០៩ ក្រុមហ៊ុន​របស់ លោក សុខ គង់ បាន​ឈូស​ឆាយ​ចម្ការ​តែ​ដែល​មាន​ផ្ទៃ​ដី​ជាច្រើន​ហិកតារ​គ្មាន​សេសសល់ និង​ក្រោយ​មក ផ្ទៃ​ដី​នៅ​ក្បែរ​នោះ​បាន​បង្កើត​ជា​សួន​បន្លែ ហើយ​បង្ហូរ​ទឹក​ដែល​មាន​ជាតិ​គីមី​ចូល​ទៅ​ក្នុង​ទំនប់​ធម្មជាតិ ដែល​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ប្រភព​ទឹក​នៅ​ផ្នែក​ខាង​ក្រោម​ថែម​ទៀត។

១-វិច្ឆិកា-២០១៣៖ តំបន់​អតីត​ចម្ការ​តែ នៅ​ភ្នំ​គិរីរម្យ ខេត្ត​កំពង់ស្ពឺ ជា​ទីតាំង​ដែល​ក្រុមហ៊ុន​របស់
 លោក​ឧកញ៉ា សុខ គង់ ឈូស​ឆាយ​អស់​កាល​ពី​ជាង ៤​ឆ្នាំ​មុន។ RFA/Morm Moniroth

ចំណែក​ក្រុមហ៊ុន អេធូអេ របស់​ជប៉ុន វិញ ដែល​ទទួល​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃ​ដី​ជាង ២​ពាន់​ហិកតារ កំពុង​ផ្ដើម​ឈូស​ឆាយ​ផ្លូវ​កាត់​ពី​ឃ្លាំងប្រាក់ ទម្លាយ​មក​ដល់​អូរត្រសេក។ ទន្ទឹម​នឹង​នេះ គម្រោង​ផ្នែក​សាសនា​របស់​មហា​ឧបាសិកា ញ៉ឹក ប៊ុនថា ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង​ថា នឹង​ប្រើប្រាស់​ផ្ទៃ​ដី​ដែល​មាន​ព្រៃ​ចំនួន ១២៦​ហិកតារ ដើម្បី​ធ្វើ​សក្ការបូជា​តាម​បែប​ព្រះពុទ្ធ​សាសនា។

បើ​ទោះ​ជា​ក្រុមហ៊ុន​ទាំង​នេះ​អះអាង​ថា ការ​វិនិយោគ​នឹង​មិន​ប៉ះពាល់​ដល់​ព្រៃ​ធម្មជាតិ​នេះ​ក្ដី តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បរិស្ថាន​ចាត់​ទុក​ថា នឹង​មិន​អាច​ទៅ​រួច​ឡើយ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​បរិស្ថាន​ប្រចាំ​តំបន់ ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ គិត​ថា គេ​មិន​អាច​ជឿ​បាន​ទេ​ថា ការ​វិនិយោគ​នេះ​នឹង​មិន​ប៉ះពាល់​ចំពោះ​ព្រៃ​ធម្មជាតិ។ លើស​ពី​នេះ ការ​ដាក់​ទុន​វិនិយោគ​នេះ ទំនង​ជា​សម្លឹង​ឃើញ​ផល​ប្រយោជន៍​ព្រៃ​ឈើ​ជា​ជាង​ការ​រក្សា​លំនឹង​ព្រៃ​ធម្មជាតិ​ទាំង​នេះ​ឲ្យ​នៅ​ដូច​ដើម​ថែម​ទៀត​ផង៖ «នៅ​ក្នុង​ទាំងអស់​នេះ វា​សុទ្ធ​តែ​ជីវចម្រុះ។ តើ​យើង​គិត​ថា គេ​ធ្វើ​យ៉ាង​ម៉េច​មិន​ឲ្យ​ប៉ះពាល់ បើ​កន្លែង​សុទ្ធ​តែ​ប្រភព​ធនធាន​ទាំងអស់​ហ្នឹង? អ៊ីចឹង​អា​នេះ គឺ​សម្រាប់​ខ្លួន​ខ្ញុំ ខ្ញុំ​គិត​ថា​ពិបាក​ណាស់ យើង​ឲ្យ​តម្លៃ​ថា វា​មិន​ប៉ះពាល់ ព្រោះ​ធម្មតា សូម្បី​តែ​យើង​ធ្វើ​ដំណើរ​ផ្លូវ​តូច​មួយ ម៉េច​វា​មាន​ការ​ប៉ះពាល់ ចុះ​ទម្រាំ​ការ​អភិវឌ្ឍ​ដែល​មាន​វិសាលភាព​ដ៏​ធំ»។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​ប្រតិកម្ម​ពី​ក្រុមហ៊ុន​របស់ លោក សុខ គង់ និង​គម្រោង​ផ្នែក​សាសនា​របស់​មហា​ឧបាសិកា ញ៉ឹក ប៊ុនថា បាន​ទេ។

ប៉ុន្តែ ប្រធាន​ចាត់​ការ​ទូទៅ​នៃ​ក្រុមហ៊ុន អេធូអេ របស់​ជប៉ុន ដែល​ទទួល​សិទ្ធិ​វិនិយោគ​ភ្នំ​គិរីរម្យ នេះ​ផង លោក ឪម វ៉ាន់ដាវុន អះអាង​ថា ការ​ដាក់​ទុន​វិនិយោគ​នៃ​ក្រុមហ៊ុន​របស់​លោក គឺ​មិន​ប្រាថ្នា​ការ​ទាញ​យក​អនុផល​ព្រៃ​ឈើ​ពី​តំបន់​វិនិយោគ​នេះ​ឡើយ។ លោក​បញ្ជាក់​ថា ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អ្វី​ដែល​ក្រុមហ៊ុន​នេះ​មើល​ឃើញ គឺ​សក្ដានុពល​ព្រៃ​ឈើ​ដែល​អាច​បង្កើត​ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ៖ «ក្រុមហ៊ុន គឺ​ឥត​បាន​គិតគូរ​ព្រៃ​ឈើ ឬ​ក៏​បំផ្លាញ​អី​ទេ​កន្លែង​នេះ គឺ​គិតគូរ​តែ​រក្សា​ទុក និង​ដាំ​បន្ថែម​នៅ​ពេល​ណា​ដែល​ឈើ​ណា​មាន​តម្លៃ»។

យ៉ាង​ណា​ក៏ដោយ​ចុះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​លេខ​០១ ម្ដង​រួច​មក​ហើយ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២ កន្លង​ទៅ។ បទ​បញ្ជា​ដែល​មាន​ខ្លឹមសារ ៤​ចំណុច​សំខាន់ៗ​មាន​ជា​អាទិ៍ ត្រូវ​ផ្អាក​បណ្ដោះ​អាសន្ន​នូវ​រាល់​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច។ ក្រសួង ស្ថាប័ន និង​អាជ្ញាធរ ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​គោល​នយោបាយ និង​លក្ខខណ្ឌ​ទាំង​ឡាយ​ណា​នៃ​សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋាភិបាល។ ក្រុមហ៊ុន​ដែល​បាន​គោលការណ៍ តែ​មិន​បាន​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន និង​តាម​កិច្ចសន្យា ដូច​ជា កាប់​ព្រៃ​ឈើ ទន្ទ្រាន​ដី​បន្ថែម ឬ​ទុក​ដី​ទំនេរ​សម្រាប់​លក់​ជាដើម ត្រូវ​ដក​ហូត​សម្បទាន​ដី​សេដ្ឋកិច្ច​នោះ​មក​វិញ ហើយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ។ ជាង​នេះ​ទៀត ចំពោះ​សម្បទាន​ដី​សេដ្ឋកិច្ច​ដែល​អនុញ្ញាត​រួច​ហើយ​ពី​រដ្ឋាភិបាល​មុន​ចេញ​បទ​បញ្ជា​នេះ ត្រូវ​បន្ត​អនុវត្ត​តាម​គោលការណ៍​ច្បាប់ និង​នីតិវិធី​ដែល​មាន​ស្រាប់។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម ស៊ីហនុ ព្រះអង្គ​ហាក់​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​អត្ថាធិប្បាយ ជុំវិញ​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​លើ​តំបន់​ដែល​មាន​ព្រះរាជក្រឹត្យ​នេះ។ ទោះ​ជា​បែប​ណា ការ​កាត់​តំបន់​មួយ​ដែល​មាន​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ គួរ​គេ​ធ្វើ​ឡើង​តាម​នីតិវិធី​នៃ​ព្រះរាជក្រឹត្យ​វិញ​ដែរ៖ «ជា​គោលការណ៍ អ្វី​ដែល​កើត​ឡើង​ដោយ​ព្រះរាជ្យក្រឹត្យ ត្រូវ​តែ​មាន​ការ​កែ​តាម​ព្រះរាជ្យក្រឹត្យ​ដែរ អា​ហ្នឹង​គឺ​ជា​គោលការណ៍​វា​អ៊ីចឹង។ ដូច​តែង​តាំង​មន្ត្រី​រាជការ​តាម​ព្រះរាជ្យក្រឹត្យ ដើម្បី​ដក​ត្រូវ​តែ​តាម​ព្រះរាជ្យក្រឹត្យ​ដែរ។ ដូច្នេះ ខ្ញុំ​ស្រពិចស្រពិល​ដែរ​កន្លែង​ហ្នឹង ហេតុ​អី​បាន​អ្វី​ដែល​ព្រះករុណា​លោក​បាន​ឡាយព្រះហស្ត​ទៅ​លើ​ព្រះរាជ្យក្រឹត្យ​មួយ ទៅ​ជា​រាជ​រដ្ឋាភិបាល​សម្រេច​ធ្វើ​អនុក្រឹត្យ ដើម្បី​កាត់​ជា​ដី​សម្បទាន អា​ហ្នឹង​ខ្ញុំ​វា​ស្រពិចស្រពិល​ដែរ រឿង​ហ្នឹង»។

នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ លោក ជា ទិត្យ អះអាង​ថា ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​នៅ​ភ្នំ​គិរីរម្យ ទាំង​នេះ មាន​ច្បាប់​អនុញ្ញាត និង​គោលការណ៍​ត្រឹមត្រូវ​ពី​រាជ​រដ្ឋាភិបាល។ លោក ជា ទិត្យ ច្រាន​ចោល​សេចក្ដី​រាយការណ៍​ថា មាន​ការ​កាប់​ព្រៃ​ឈើ​នៅ​លើ​ឧទ្យាន​ជាតិ​គិរីរម្យ នេះ ដោយ​ចាត់​ទុក​ថា បច្ចុប្បន្ន ជំនាញ​របស់​លោក​ទប់ស្កាត់ ពុំ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ទេ៖ «ក្រុមហ៊ុន​គេ​ធ្វើ​នេះ​ហើយ គេ​មាន​ច្បាប់​មាន​ទម្លាប់​របស់​គេ បាន​គេ​ធ្វើ»។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ សកម្មភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ប្រណីត​ដែល​នៅ​សេសសល់​ចុង​ក្រោយ​នៅ​ក្នុង​តំបន់ កំពុង​មាន​សកម្មភាព​យ៉ាង​សកម្ម​ទៅ​វិញ។ ចំណែក​ប្រភេទ​ឈើ​ធ្នង់ និង​ឈើ​ប្រណីត​ដទៃ​ទៀត ដូច​ជា ឈើ​គ្រញូង ផង នៅ​អម​សង្ខាង​ផ្លូវ​ឡើង​ទៅ​ភ្នំ​គិរីរម្យ ត្រូវ​គេ​កាប់​ផ្ដួល​នៅ​សល់​តែ​គល់ ហើយ​និង​ចុង​ប៉ុណ្ណោះ។ នេះ​មិន​ទាន់​រាប់​ពី​ឈើ​ដែល​នៅ​ឆ្ងាយ​ផ្លូវ​នៅ​ឡើយ​ផង។

ពលរដ្ឋ​នៅ​ក្នុង​តំបន់​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ​ថា គឺ​ជា​បន្ទុក​របស់​ជំនាញ​បរិស្ថាន។ ពេល​ខ្លះ មន្ត្រី​បរិស្ថាន​ក៏​ជា​អ្នក​អនុវត្ត​ធ្វើ​អាជីវកម្ម​ព្រៃ​ឈើ​ដោយ​ផ្ទាល់​ដែរ។

បញ្ហា​ដាច់​ដោយ​ឡែក​មួយ​ទៀត ក្រៅ​ពី​ការ​ប្រឈម​ទាំង​នេះ ប្រជាពលរដ្ឋ​ឃុំ​ចំបក់ ដែល​រស់​នៅ​ក្រោម​ប្រភព​ទឹក​ពី​ភ្នំ​គិរីរម្យ ចម្ការ​តែ ព្រួយ​បារម្ភ​ថា ពួក​គាត់​នឹង​ត្រូវ​ប៉ះពាល់​សុខភាព បើ​ក្រុមហ៊ុន​របស់ លោក សុខ គង់ វិនិយោគ​ពិត​មែន។

ពលរដ្ឋ​នៅ​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ លោក នុត ចាម និយាយ​ថា ប្រសិន​បើ​ក្រុមហ៊ុន លោក​ឧកញ៉ា សុខ គង់ ដំណើរ​ការ​អាជីវកម្ម​ក្នុង​ពេល​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​ជាង ៧០០​គ្រួសារ រស់​នៅ​ផ្នែក​ខាង​ក្រោម ដែល​ប្រើប្រាស់​ទឹក​ពី​ភ្នំ​គិរីរម្យ នឹង​ប៉ះពាល់​សុខភាព​ទាំង​មនុស្ស សត្វ និង​ដំណាំ​ដាំ​ដុះ។ ជាង​នេះ​ទៀត ចំណូល​ដែល​បាន​មក​ពី​វិស័យ​ទេសចរណ៍​ធម្មជាតិ​ចំបក់​ទឹក​ធ្លាក់​នៅ​ផ្នែក​ខាង​ក្រោម នឹង​ត្រូវ​បាត់​បង់៖ «នៅ​ពេល​ខ្ញុំ​ឮ​ថា​ខែ​មួយ គេ​ចាប់​ផ្ដើម​ម្ដង​ទៀត ខ្ញុំ​បារម្ភ​នៅ​ប្រជាពលរដ្ឋ​ភូមិ​ឃុំ​របស់​ខ្ញុំ ដោយសារ​ពួក​ខ្ញុំ​ហ្នឹង គឺ​ប្រើប្រាស់​ទឹក​ហ្នឹង​មក​ពី​ចម្ការ​តែ។ អ៊ីចឹង​បើ​គេ​មក​ធ្វើ​ម្ដង​ទៀត ប្រហែល​ជា​អាច​ប៉ះពាល់​ដល់​ប្រជាជន​របស់​ខ្ញុំ»។

ទន្ទឹង​នឹង​បញ្ហា​ផ្ទុះ​ឡើង​ស្ទើរ​គ្រប់​រឿង និង​គ្រប់​ច្រកល្ហក​ក្នុង​អាណត្តិ​ទី​បួន ជា​ពិសេស​រឿង​វិវាទ​ដីធ្លី ភ្លាមៗ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជ្រើស​រើស​ការ​ធ្វើ​កំណែ​ទម្រង់​ដីធ្លី ជា​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​នយោបាយ​របស់​លោក​ដែរ។ នេះ​ប្រហែល​ជា​លោក​នាយក​រដ្ឋមន្ត្រី​មើល​ឃើញ​ថា ហិង្សា​ដីធ្លី​ជា​ចំណុច​រសើប​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​ហើយ​មើល​ទៅ។ គោល​នយោបាយ​ថ្មី​នេះ បាន​ធ្វើ​ឲ្យ លោក ហ៊ុន សែន សម្រេច​ផ្អាក​បណ្ដោះ​អាសន្ន​រឿង​សម្បទាន​ដី​សេដ្ឋកិច្ច​តែ​ម្តង។

បញ្ហា​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ការ​វិវាទ​ដីធ្លី​នៅ​កម្ពុជា គិត​ថា គោល​នយោបាយ​កំណែ​ទម្រង់​រឿង​ដីធ្លី​នេះ ទំនង​ជា​ពុំ​មាន​ប្រសិទ្ធភាព ហើយ​អាច​កាត់​បន្ថយ​ជម្លោះ​បាន​ឡើយ៕

11 comments:

Anonymous said...

Five more years of Ah Yuon slave Hun Sen, Cambodia will be dissolved to pieces and bits.

Anonymous said...

ការកាប់បំផ្លាញព្រៃនៅកម្ពុជា បានជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា នេះជាសំដីស្វាដែលរស់
ក្នុងព្រៃមិនដែលស្គាល់អ្វីហៅថាអភិវឌ្ឍសេដ្ឋកិច្ច តើការអភិវឌ្ឍសេដ្ឋកិច្ចផ្តល់ប្រាក់ចំណូលដល់រដ្ឋប៉ុន្មានក្នុងមួយ
ឆ្នាំ សំដីអាមនុស្សអវីជ្ចា ខ្វះការចេះដឹង តាំងខ្លួនជាបណ្ឌិតនៃក្រុមប័ក្សពួកប័ក្សប្រជាជន ជាឆ្កែបំរើនយោបាយយួន បំផ្លាញប្រទេសជាតិ បំផ្លាញសង្គមជាតិ ជម្រុញភាពរស់នៅរបស់ប្រជារាស្ត្រឲ្យធ្លាក់ចុះហើយស្រែប្រកាស
បំបាត់ភាពក្រីក្រ ទាំងមេក្បត់ អាខ្វាក់ ហ៊ុន សែន ក៏ជាមនុស្សភ្លើម្នាក់ដែលក្នុងសង្គមជាតិដែលដឹកនាំប្រទេសជាតិអោយធ្លាក់ចុះ ។ការកាប់បំផ្លាញព្រៃឈើសំរាប់តែក្រុមប័ក្សពួកនៃប័ក្សប្រជាជន បានជួយជំរុញក្រុមពួកប័ក្ស
ប្រជាជនអោយកាន់តែរីកចំរើនប្រាក់ដុល្លាទេ បើភ្លើណាស់កុំនិយាយអាពួជក្បត់ជាតិឯងនេះនិយាយអ្វីមិនដែល
តាមប្រធានបទទេ អាឈាង វុន អាឆ្កែយួន ។ ពីអញ....

Anonymous said...

How much more can we take from ah kwack? All Khmer will die or suffer from ah kwack anyway so just risk our lives and rise up - overthrow ar kbot jeat! He has been doing everything that Hanoi asked of him - everything!

Anonymous said...

KHMER HEADING WEST!

YUON FROM THE EAST!

WELCOME TO NAMBODIA!

Anonymous said...

Koh Tral Island must not be forgotten

By “any patriot Khmers”

Why do Koh Tral Island, known in Vietnam as Phu Quoc, a sea and land area covering proximately over 30,000 km2 [Note: the actual land size of Koh Tral itself is 574 square kilometres (222 sq miles)] have been lost to Vietnam by whose treaty? Why don’t Cambodia government be transparent and explain to Cambodia army at front line and the whole nation about this? Why don't they include this into education system? Why?

Cambodian armies are fighting at front line for 4.6 km2 on the Thai border and what's about over 30,000km2 of Cambodia to Vietnam. Nobody dare to talk about it! Why? Cambodian armies you are decide the fate of your nation, Cambodian army as well as Cambodian people must rethink about this again and again. Is it fair?

Koh Tral Island, the sea and land area of over 30,000 square kilometres have been lost to Vietnam by the 1979 to 1985 treaties. The Cambodian army at front line as well as all Cambodian people must rethink again about these issues. Are Cambodian army fighting to protect the Cambodia Nation or protecting a very small group that own big lands, big properties or only protecting a small group but disguising as protecting the Khmer nation?

The Cambodian army at front lines suffer under rain, wind, bullets, bombs, lack of foods, lack of nutrition and their families have no health care assistance, no securities after they died but a very small group eat well, sleep well, sleep in first class hotel with air conditioning system with message from young girls, have first class medical care from oversea medical treatments, they are billionaires, millionaires who sell out the country to be rich and make the Cambodian people suffer everyday.

Who signed the treaty 1979-1985 that resulted in the loss over 30,000 km2 of Cambodia??? Why they are not being transparent and brave enough to inform all Cambodians and Cambodian army at front line about these issues? Why don't they include Koh Tral (Koh Tral size is bigger than the whole Phom Phen and bigger than Singapore [Note: Singapore's present land size is 704 km2 (271.8 sq mi)]) with heap of great natural resources, in the Cambodian education system?

Look at Hun Sen's families, relatives and friends- they are billionaires, millionaires. Where did they get the money from when we all just got out of war with empty hands [in 1979]? Hun Sen always say in his speeches that Cambodia had just risen up from the ashes of war, just got up from Year Zero with empty hands and how come they are billionaires, millionaires but 90% of innocent Cambodian people are so poor and struggling with their livelihood every day?

Anonymous said...

អញ់ស្តាប់ការបកស្រាយរបស់អាកញ្ជៈអា សម រង្សី ,អារន្ទះបាញ់
អា កឹម សុខា អាមេបោកប្រាស់ អាជញ្ជក់ឈាមខ្មែរឯងអត់បានទេ...ស្តាប់ទៅនាំតែផ្លង់ក្តិតអាចម៍អញទេអាចង្រៃ...និយាយកាន់ជើងតែគ្នាវា...មិនចាំបាច់និយាយបង្វែងដានអីវែងឆ្ងាយទេអាចង្រៃ...យីសពួកអាប្រាស...។

Anonymous said...

បើនាក់ គ្រាន់តែចេះជេរ ហើយគ្មាន ភស្ត័តាងថាពីរនាក់ នេះកញ្ជះត្រង់ណាខ្លះនោះ អ្នកឯងជេរដល់ងាប់ក៍
គ្មានគេជឿឯងដែរ ស្តាយដែរបើជាខ្មែរម្នាក់ដែលចេះដឹងហើយមើលឃើញរបឿបនេះ តែបើយួន វាជាល្បិចធ្វើឱ្យខ្មែរឈុបជួយគាំទ្រនាក់ដឹកនាំទាំងពីរនោះ តែមើលចុះ ខ្មែរមិនល្ងើដូចម្នាក់នេះឃើញឯណា
រាប់លាននាក់ ហើយពេលទៅមុខប្រហែលជាច្រើនទៀត ពឺតជេរទៀតទៅ ខ្មែរពិតក៍គេមាន ភ្នែកមើល មានត្រចៀកស្តាប់ដែរ មើលទៅអ្នកជេរគេនេះមិនយូរមិនឆាប់ឈ្បាស់ជាធ្លាក់ទៅលើខ្លួនឯងវិញហើយ
ខំជេរ ហើយសប្បាយចិត្តទៅ ។

Anonymous said...

កុំប្រដៅអាមនុស្សពាល សម រង្ស៊ី,អា7

កុំអង្វរ អាខ្វាក់ សម រង្ស៊ី

និយាយប្រាប់អា សម រង្ស៊ី ដូចចាក់ទឹកលើក្បាលទាទេ​

នាំតែអាកាចុយហ្នឹង វាបាន​ចិត្តហ្នឹង

Anonymous said...

Where are អា សម រង្សី ,អារន្ទះបាញ់
អា កឹម សុខា អាមេបោកប្រាស់ អាជញ្ជក់ឈាមខ្មែរ!
អាសម រង្ស៊ី AH KBOT CHEAT DOCH OV VEA.

Anonymous said...

អាង្វៀង11:08 PM ភ្លើណាស់!អាផ្កាប់មុខ!

-អួតខ្លួនឯងខ្មែរ សរសេរខ្មែរមិនខ្មេះ!
-អួតខ្លួនឯងខ្មែរ តែមិនខ្មោច បានតែមិនខ្មេះ!
-អួតខ្លួនឯងខ្មែរ តែមិនខ្មេះ ក្បាលជាយួន!
-អួតខ្លួនឯងខ្មែរ តែមិនខ្មេះ ជាកញ្ជៈយួន
-អួតខ្លួនឯងខ្មែរ តែមិនខ្មេះ មិនស្តាល់ខ្មាំង!
-អួតខ្លួនឯងខ្មែរ មិនខ្មេះ
ចេះធ្វើតែជាខ្ញុំអាស៊ី-អាខា មួយមុខ!
______________________________

ភស្ត័តាងអាង្វៀង ហ៊ុនឆ្កែយួនទាំងពីរក្បាល៖

-អាមាន់ស្ងោរជ្រក់ ហ៊ុន រង្សី
-អាការីស្វា ហ៊ុន សុខា

-បោះឆ្នោតចាញ់បង្រ្គប់កិច្ច ជាអាមួយចោរយួន!
-សង្គ្រោះខ្មែរក្លែងក្លាយ-សង្គ្រោះកៅអី​​​​ចោរ!
-ជួយសង្រ្គោះអាយួន៦-៧លាន!

-អាហ៊ុន រង្សី,ហ៊ុន សុខា ប្រជាធិបតេយ្យយ៉ាងខ្វៀន
-អាសមរង្សីអួតខ្លួនឈ្នៈ,ញ៉មចរចាអាអ្នកចាញ់

*អាសែនបោកយ៉ាងសម!
*អាឆ្កែកន្ទុយខ្វៀននៅតែខ្វៀន,

Anonymous said...

*ឯ ណា ទៅ ?
-អា សម រង្សី ,អារន្ទះបាញ់
-អា កឹម សុខា អាមេបោកប្រាស់

*អាជញ្ជក់ឈាមខ្មែរ!
*អាសម រង្ស៊ី អា ក្បត់​ជាតិដូចឪវា