RFA/Ouk Savborey |
ដោយ សុ ជីវី RFA 2013-11-15
លិខិតចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៥ ខែវិច្ឆិកា ចុះហត្ថលេខាដោយរដ្ឋលេខាធិការ លោក ឃុន ជិនកេន ជួសអោយរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានដាក់នូវគោលការណ៍ចំនួន ៥ចំណុច ដែលក្នុងនោះបានបញ្ជាអោយក្រុមហ៊ុនត្រូវទទួលយកតំណាងកម្មករចំនួន ១៩នាក់ អោយចូលធ្វើការវិញ។ ករណីរឹងរូស ត្រូវចាត់ការតាមនីតិវិធីតុលាការ។ ស្របគ្នានេះ ក៏ត្រូវបន្តការសម្របសម្រួល ដើម្បីអោយភាគីកម្មករ និងក្រុមហ៊ុន បានធ្វើការជាដៃគូតទៅទៀត។ ចំណែកកងកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញ ត្រូវបន្តរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងរោងចក្រ អែស.អិល អោយបានល្អ។ ក្នុងករណីដែលក្រុមហ៊ុនប្រឈមមុខនឹងការដួលរលំជាយថាហេតុ ក៏ត្រូវមានកាតព្វកិច្ចតាមផ្លូវច្បាប់។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍បន្ថែមលើលិខិតនោះថា រដ្ឋាភិបាលមានបំណងសម្របសម្រួលអោយភាគីទាំងពីរបន្ទន់ឥរិយាបថ យល់ព្រមដោះស្រាយបញ្ចប់ជម្លោះ៖ «តែទោះជាយ៉ាង បើសិនជាដំណោះស្រាយមិនទៅមុខទេ ដូច្នេះចូលទៅភាគីទី៣បន្តទៀតហើយ។ ដូច្នេះ ដើម្បីអោយស្រួលយល់ បានសេចក្តីថា ភាគីទី១ ឯកជន និងឯកជន រវាងកម្មករ និងរោងចក្រ។ បន្ទាប់មក យើងមានភាគីជំនាញ ក្រសួងការងារជំនាញខ្លួនហ្នឹង គឺត្រូវជជែកដើម្បីសម្របសម្រួល»។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចសុំការឆ្លើយតបរបស់តំណាងក្រុមហ៊ុន អែស.អិល បានទេ នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា។
តំណាងសហជីព ស៊ីខាវឌូ លោក គង់ អាទិត្យ បានបញ្ជាក់ថា ភ្លាមៗនៅក្រោយពេលមានបទបញ្ជានេះ មន្ត្រីដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម បានហៅតំណាងកម្មករ និងក្រុមហ៊ុនអោយចូលរួមប្រជុំ ប៉ុន្តែពុំបានលទ្ធផលឡើយ ដ្បិតនោះគ្រាន់តែជាការជួបគ្នាស្ដាប់បទបញ្ជារបស់រដ្ឋាភិបាល៕
3 comments:
Barking...Barking...Barking, useless.
Only muslim Jendhamuni can do suicide attack, not chicken buhhist Khmers. Hey muslim girl, do Cambodia a favor and go blow yourself up?
Les chiens de youn, en cas ily aura une changement la situation au cambodge vous devrez payer les dégâts.
Les peuples khmers attendant cette événement avec impatient.
Why are you still holding Hun Sen's picture after he ordered his troops to kill you?
Wake up, brothers!
Post a Comment