កម្មករ កម្មការិនី រោងចក្រកាត់ដេរអាលីម ធ្វើកូដកម្មបិទ ផ្លូវឈានចូលដល់ថ្ងៃទីពីរ |
ភ្នំពេញ: កម្មករ កម្មការិនី រោងចក្រកាត់ដេរ និងសិប្បកម្មកាត់ដេរចំនួន ៥ បានបន្តធ្វើកូដកម្ម នៅមុខរោងចក្រ ដើម្បីទាមទារលក្ខខណ្ឌការងារ
ទីមួយ៖កម្មករ កម្មការិនី រោងចក្រកាត់ដេរ អាលីម ប្រមាណ ៣០០នាក់លើកម្មករសរុប៦៥០នាក់ បាននាំគ្នាធ្វើបាតុកម្មបិទផ្លូវវេងស្រេង ឈានចូលថ្ងៃទីពីរហើយ គិតមកដល់ថ្ងៃទី១៤វិច្ឆិកានេះ ស្ថិតនៅមុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីទាមទារលក្ខខណ្ឌការងារ ៦ចំណុច ពីថៅកែ ដែលកូដកម្មនេះ បានផ្ទុះឡើងកាលថ្ងៃទី១១ខែវិច្ឆិកា រហូតមកដល់ព្រឹកថ្ងៃទី១៤ខែវិច្ឆិកានេះ ដោយក្រុមកម្មករ បានចាក់ធុងបាស់រាំលេងកម្សាន្តទៀតផង។
កូដកម្មនេះដឹកនាំដោយលោកប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពកម្មករ ដែលបានបំបែកខ្លួនចេញពីលោកជា មុនី ហើយដោយសារតែកម្មករបានធ្វើកូដកម្ម អស់រយៈពេលជាច្រើនថ្ងៃមកហើយ ពុំមានដំណោះស្រាយ ទើបក្រុមកម្មករនាំគ្នាបិទផ្លូវតែម្តង ដើម្បីបង្ខំឲ្យថៅកែផ្តល់ដំណោះស្រាយដល់កម្មករ។
លក្ខខណ្ឌទាំង៦ចំណុច ដែលកម្មករទាមទាររួមមាន៖ ១-សុំឲ្យដកប្រធានរដ្ឋបាលរោងចក្រ។
២-ដកប្រធានផ្នែកគ្រប់គ្រងកាត់ដេរ២នាក់។ ៣-ដកអ្នកគ្រប់គ្រងរោងចក្រឈ្មោះប៉ាក់ ដែលជាជនជាតិកូរ៉េ។ ៤-សុំលុយបាយបន្ថែម២០០០រៀល។ ៥-សុំលុយបាយថ្ងៃត្រង់៤០០០រៀល និង ៦-ផ្តល់ប្រាក់ឈ្នួលស្មើគ្នា រវាងកម្មករចាស់ និងកម្មករថ្មី។
មន្ត្រីក្រសួងការងារម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយតាមទស្សនៈផ្ទាល់ខ្លួនថា ការបិទផ្លូវរបស់កម្មករ បានបណ្តាលឲ្យកកស្ទះចរាចរណ៍ នៅផ្លូវសហព័ន្ធរុស្ស៊ី ស្របពេលដែលអាជ្ញាធរអនុញ្ញាតឲ្យគេសង់រោងការមួយ ស្ទើរតែបិទផ្លូវទាំងស្រុង។ រីឯលក្ខខណ្ឌមួយចំនួន ដែលសហជីពទាមទារ វាលើសពីច្បាប់ការងារ ដែលភាគីរោងចក្រមិនអាចផ្តល់ជូនបាន ហើយភាគីថៅកែ នៅតែមានការរើសអើងក្នុងការបង្កើតសហជីពនៅរោងចក្រ។ ចំណុចនេះ ពួកគេគួរតែយកច្បាប់ការងារជាគោល សម្រាប់ដោះស្រាយ និងខិតខំចុះអនុសញ្ញារួម ដើម្បីចៀសវាងកើតមានកូដកម្មខុសច្បាប់។
ទីពីរ៖កម្មករ កម្មការិនី រោងចក្រអេសអិល ប្រមាណជាង១០០នាក់ លើកម្មករសរុបជាង ៦ពាន់នាក់ បានបន្តធ្វើបាតុកម្មបិទផ្លូវលេខ៣៧១ ឈានចូលលើកទី២០ ហើយគិតមកទល់ថ្ងៃទី១៤វិច្ឆិកានេះ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីទាមទារលក្ខខណ្ឌ ៤ចំណុច ដែលពីមុនមាន១១ចំណុច។
គេសង្កេតឃើញថា ក្រុមកម្មករ កម្មការិនី ដែលចូលរួមធ្វើកូដកម្ម មានចំនួនថយចុះ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកម្មករ និងសមត្ថកិច្ចនៅគល់ស្ពានស្ទឹងមានជ័យ កាលពីថ្ងៃទី១២ វិច្ឆិកា កន្លងទៅនេះ ។ ប៉ុន្តែនៅក្នុងរោងចក្រមាន
កម្មករជាង ៤ពាន់នាក់ កំពុងធ្វើការជាធម្មតា ដោយចេញចូលតាមផ្លូវក្រោយ។
កូដកម្មរុំារ៉ៃជាងបីខែកន្លងមកនេះ គឺជាទំនាស់រវាងថៅកែរោងចក្រ និងលោកអាត់ ធន់ ប្រធានសហជីពស៊ីខៅឌូ។ លក្ខខណ្ឌទាំង៤ដែលនៅសេសសល់ ហើយសំខាន់ជាងគេ គឺលោកអាត់ ធន់ សុំដកថៅកែរោងចក្រលោកមាស សុត្ថាចេញ ដែលសំណើមួយនេះ លោកមាស សុត្ថា មិនយល់ព្រមឡើយ ព្រោះលោកអះអាងថា លោកជាម្ចាស់ភាគហ៊ុនដ៏ធំ នៅរោងចក្រSL ហេតុអីលោកអាត់ ធន់ មានសិទ្ធិដករូបលោកចេញ។
ការចរចាតាមយន្តការត្រីភាគី ជាច្រើនលើក បានជាប់គាំង។ អ្នកវិភាគយល់ថា បើភាគីទាំងអស់ យល់ព្រមយកច្បាប់ការងារ ជាគោលទំនាស់មួយនេះ អាចនឹងស្រាយបាន។
ទីបី៖កម្មករ កម្មការិនី រោងចក្រស្បែកជើងសេនសានស៊ូ ប្រមាណ១៥០នាក់ លើកម្មករសរុប៤៤០នាក់ បាននាំគ្នាធ្វើកូដកម្មនៅមុខរោងចក្រ ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដើម្បីទាមទារលក្ខខណ្ឌ ៥ ចំណុច។
កូដកម្មនេះដឹកនាំដោយលោកឌិន សំអាត ប្រធានសហព័ន្ធសហជីពពលកម្មកម្ពុជា ដែលបានធ្វើតាំងពីថ្ងៃទី១២ ដល់ ១៤វិច្ឆិកានេះ នៅពុំទាន់មានដំណោះស្រាយនៅឡើយ។
លក្ខខណ្ឌទាមទារ រួមមាន ១-សុំឲ្យមានគ្រូពេទ្យ និងថ្នាំពេទ្យគ្រប់គ្រាន់។ ២-សុំលុយព្រីម១៥ដុល្លារ ក្នុងមួយខែ។ ៣-ផ្តល់លុយបាយ និង លុយថែមម៉ោងក្នុងមួយសប្តាហ៍ម្តង។ ៤-លុយដំណាច់ឆ្នាំ ត្រូវបើកមុនចូលឆ្នាំខ្មែរ និង៥-សុំលុយធ្វើដំណើរ និងស្នាក់នៅ ១៦ដុល្លារ ក្នុងមួយខែ។
ទីបួន ៖កម្មករ កម្មការិនី សិប្បកម្មកាត់ដេរ ជាស៊ីង ប្រមាណ៥៦នាក់ លើកម្មករសរុប១០០នាក់ បាននាំគ្នាធ្វើកូដកម្មអហិង្សា នៅមុខរោងចក្រ ស្ថិតនៅផ្លូវ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១៤វិច្ឆិកានេះ ដើម្បីទាមទារលក្ខខណ្ឌការងារ ១៩ ចំណុច។ កូដកម្មនេះ បានអូសបន្លាយច្រើនថ្ងៃហើយ នៅតែពុំទាន់មានដំណោះស្រាយ។
ទីប្រាំ៖កម្មករ កម្មការិនីសិប្បកម្មផលិតតុក្កតាក្លេតញូ ចំនួន២០នាក់ លើកម្មករសរុប១១០នាក់ បាននាំគ្នាធ្វើកូដកម្មដុតកង់ឡាននៅមុខរោងចក្រ ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រហូតដល់ថ្ងៃទី១៤វិច្ឆកានេះ ដើម្បីទាមទារលក្ខខណ្ឌការងារ ១៥ចំណុច។ កូដកម្មនេះ កំពុងបន្តធ្វើ ហើយកម្មករទាំង នោះ បាននិយាយថា បើគ្មានដំណោះ ស្រាយពួកគេនឹងធ្វើកូដកម្មបន្តទៀត៕
1 comment:
Only muslim Jendhamuni can do suicide attack, not chicken buhhist Khmers. Hey muslim girl, do Cambodia a favor and go blow yourself up?
Allah...Allah...Allah...Please.
Post a Comment