Laignee Barron ភ្នំពេញប៉ុស្តិ៍ 14 November 2013
ភ្នំពេញៈ ការគំរាមរបស់គណបក្សប្រជាជន CPP ដែលថា នឹងបន្តចំណាត់ការតាមផ្លូវច្បាប់ ប្រឆាំងអង្គការពីរ ដែលឃ្លាំមើលការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យនោះ បានត្រឹមតែជាការព្រុស តែមិនខាំ។ នេះបើតាមភាគីពាក់ព័ន្ធអះអាង។
លោក គល់ បញ្ញា នាយកប្រតិបត្តិ នៃគណៈកម្មាធិការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហៅថា ខុម ហ្វ្រែល បាននិយាយថា៖ «ពួកគេបានតែថា ពុំមានលិខិតជាផ្លូវការ ឬការចោទប្រកាន់ណាមួយមកលើយើងទេ»។ បើតាមលោក គល់ បញ្ញា អ្នកតំណាងរាស្ត្រគណបក្សប្រជាជន និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន កំពុងតែចោទប្រកាន់ថា ខុម ហ្វ្រែល និង NDI នឹងត្រូវកោះហៅ ដើម្បីទៅឆ្លើយបំភ្លឺនៅរដ្ឋសភា ករណីធ្វើការបំផុសបំផុលបង្កចលាចលថា ករណីទឹកខ្មៅជ្រលក់ម្រាមដៃ ក្នុងពេលបោះឆ្នោតកាលពីថ្ងៃ ទី២៨ ខែ កក្កដា ដែល ត្រូវគេលាងជ្រះ។
លោក គល់ បញ្ញា និយាយដែរថា៖ «ខ្ញុំមិនដឹងថា ហេតុអី បានជាពួកគេចោទថា យើងបង្កភាពចលាចលទេ...ខុម ហ្វ្រែល គ្រាន់តែបង្ហាញថា ការធ្វើតេស្តជាផ្លូវការរបស់ គ.ជ.ប មិនទាន់ល្អគ្រប់គ្រាន់ទេ ប្រសិនបើគេអាចលាងវាជ្រះបានយ៉ាងងាយ។ ពួកគេ គួរតែសួរ គ.ជ.ប ថា ហេតុអ្វីបានជាទឹកខ្មៅ គេអាចលាងជ្រះ»។ លោកបន្ថែមថា ជិតមួយសប្តាហ៍ បន្ទាប់ពីការអះអាងរបស់រដ្ឋាភិបាល មកដល់ពេលនេះមិនឃើញមានដីកាកោះទេ។
ព្រះសង្ឃមួយអង្គលើកបង្ហាញចង្អុលដៃជ្រលក់ទឹកថ្នាំបន្ទាប់ពី ការបោះឆ្នោតថ្ងៃទី ២៨ ខែកក្កដា។ រូបថត ហុង មិនា |
ដោយថ្លែងសំដៅទៅលើការស្ទាបស្ទង់ដែលបានព្យាករថា ការចុះឈ្មោះអ្នកបោះឆ្នោតដែលខុសឆ្គង អាចធ្វើឲ្យអ្នកមានសិទ្ធិបោះឆ្នោតជាច្រើន បាត់បង់សិទ្ធិ អ្នកស្រីបន្តថា៖ «វាចម្លែកចំពោះខ្ញុំ ដែលសវនកម្មមួយដែលយើងបានធ្វើជាសាធារណៈ កាលពីខែ មីនា ឥឡូវកំពុងរងប្រតិកម្ម»។
លោក គល់ បញ្ញា បានយល់ស្របថា ការកំណត់ពេលធ្វើការវាយប្រហាររបស់គណបក្សប្រជាជន ពិតជាប្រថ្នូលល្អ។ លោកបានបញ្ជាក់ថា៖ «ប្រហែលជារឿងនេះនឹងកើតឡើងពេលនេះ ព្រោះរបាយការណ៍ ស្តីអំពីភាពមិនប្រក្រតីជុំវិញការបោះឆ្នោតរបស់យើង នឹងបោះពុម្ពផ្សាយនៅពេលឆាប់ៗខាងមុខនេះ»។
ប៉ុន្តែលោកស្រី Thornton បានធានាថា ការគំរាមកំហែងទាំងនេះ មិនពាក់ព័ន្ធដល់ការបោះពុម្ពផ្សាយលទ្ធផលរកឃើញនៅពេលបោះឆ្នោតកន្លងមកនោះទេ។ លោកស្រីថ្លែងថា៖ «យើងកំពុងតែដំណើរការធម្មតា។ រឿងនេះគ្មានការផ្លាស់ប្តូរពីទំនាក់ទំនងទៅនឹងកំណែទម្រង់ការបោះឆ្នោតឬផែនការរបស់យើងទេ»។
អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន បានថ្លែងបញ្ជាក់ថា អង្គការឃ្លាំមើលទាំងនេះ «នឹងត្រូវកោះហៅមករដ្ឋសភា» ប៉ុន្តែ លោកបានបដិសេធ មិនធ្វើអត្ថាធិប្បាយបន្ថែមលម្អិតទេ កាលពីថ្ងៃអង្គារ៕ NR
3 comments:
Some one said, ah Chhean Vun is Chkuot Chrouk, but in this picture he is a Chker Chkuot.
Who said?
សូមកុំប្រើមនោសញ្ចេតនាបុកគល់ទៅលើ
អាអ្នកនយោបាយ-នយោបោកឯកជន(គណបក្សប្រឆាំងខ្មែររងគ្រោះ-សង្គ្រោះអាយួន)។
__________________________________
បើខ្មែរចង់សើច......សូមកុំទៅបោះឆ្នោត!
________________________________
បើខ្មែរចង់យំ........បោះឆ្នោតទៀតទៅ!
Post a Comment