RFA/Saut Sokpratha |
ដោយ វោហារ ជាតិ RFA 2013-12-04
សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៤ ធ្នូ បង្ហាញថា ការដង្ហែក្បួននេះនឹងធ្វើដំណើរឆ្ពោះទៅកាន់មន្ទីររដ្ឋសភា ដោយចាប់ផ្ដើមចេញដំណើរពីចំណុច ៣កន្លែងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ គឺខ្សែទី១ ចេញដំណើរពីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ពីផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ខ្សែទី២ ចេញដំណើរពីសួនច្បារខាងជើងស្ពានអាកាស មន្ទីរពេទ្យព្រះសង្ឃ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងខ្សែទី៣ ចេញដំណើរពីសួនច្បារទល់មុខឃ្លាំងសាំងសូគីម៉ិច (Sokimex) ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ការដង្ហែក្បួននេះ គឺដើម្បីទាមទារឲ្យមានការគោរពសិទ្ធិមនុស្សពិតប្រាកដនៅកម្ពុជា និងដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ។ គណបក្សសង្គ្រោះជាតិ បានប្រកាសថា ខ្លួននឹងប្រារព្ធទិវានេះនៅខេត្តសៀមរាប នៅថ្ងៃទី១០ ធ្នូ នេះដែរ៕
2 comments:
if the monk believe human right violation in Cambodia, don't they think themselves violated their own family and society right? they gave up family in hunger and became monk, they turn blind eyes on their mothers, their wives or children for struggling, and went to temple to pray for peace and compassion. men need to be a supporter of family, just wake up Khmer need a work force, not a nirvana. stop feed the monk, they are the burden of Khmer society.
lazy monks...that's it.
Post a Comment