RFA/Den Ayuthea |
ដោយ ដែន អយុធ្យា RFA 2013-12-04
នាយក វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ លោក ណែប ស៊ីនថៃ ដែលជាអ្នកផ្តួចផ្តើមឲ្យមានសិក្ខាសាលានេះឡើង ថ្លែងថា សិទ្ធិទទួលបានព័ត៌មានមានសារសំខាន់សម្រាប់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ លោកបន្តថា មានអង្គការជាតិ-អន្តរជាតិជាច្រើនស្ថាប័នរង់ចាំសហការ និងផ្តល់មតិយោបល់ ជាមួយក្រសួងព័ត៌មាន ឬរដ្ឋាភិបាល ដើម្បីឈានដល់បង្កើតច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន បើសិនជារដ្ឋាភិបាលពិតជាមានឆន្ទៈក្នុងការបង្កើតច្បាប់នេះមែន ។ លោក ស៊ីនថៃ មានជំនឿថា តាមរយៈសិក្ខាសាលា ដែលមានសមាភាពចម្រុះ នឹងអាចជួយដល់ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបាន ព័ត៌មានស្របតាមប្រកាស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលថ្មីៗនេះ។
ចំណែកលោក សេក បរិសុទ្ធ ទីប្រឹក្សាបច្ចេកទេស វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ ថ្លែងថា ប្រទេសកម្ពុជាបច្ចុប្បន្ន ចាំបាច់ត្រូវមានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។ លោកគាំទ្ររដ្ឋាភិបាល ដែលប្រកាសបង្កើតឲ្យមានច្បាប់នេះឡើង ព្រោះយល់ថា នៅក្នុងសង្គមប្រជាធិបតេយ្យ មនុស្សគ្រប់រូប គឺមានសិទ្ធិទទួលព័ត៌មានពិត និងឆាប់រហ័ស។ លោកថ្លែងថា សព្វថ្ងៃនេះ សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋខ្មែរ មិនបានទូលំទូលាយទេ។ លោក សេក បរិសុទ្ធ ឲ្យដឹងថា ច្បាប់នេះ បើរដ្ឋាភិបាលបង្កើត និងអនុម័តឲ្យបានឆាប់កាលណា កាន់តែប្រសើរ ព្រោះជួយជម្រុញឲ្យមានលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរនាថ្ងៃអនាគត។
រី ឯលោក សុន ឆ័យ សមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមក្នុងសិក្ខាសាលានោះដែរ បានឲ្យដឹងថា កន្លងមកគណបក្សប្រឆាំង ធ្លាប់ស្នើទៅរដ្ឋាភិបាលឱ្យបង្កើតច្បាប់នេះចំនួន ២លើករួចហើយ។ លោកថា ទើបតែពេលថ្មីៗនេះ រដ្ឋាភិបាលហាក់បង្ហាញឆន្ទៈ ចង់តាក់តែងសេចក្តីព្រាងច្បាប់នេះឡើង។ លោកបន្តថា ដើម្បីឈានដល់លុបបំបាត់អំពើពុករលួយ នៅក្នុងសង្គមឲ្យមានប្រសិទ្ធិភាព ទាល់តែសិទ្ធិក្នុងការទទួលបានព័ត៌មាន ត្រូវបើកទូលាយ។ ប៉ុន្តែបើរដ្ឋាភិបាលលាក់លៀមឯកសារផ្សេងៗ ស្តីពីផែនការអភិវឌ្ឍន៍នានា ឬមិនផ្សព្វផ្សាយតម្លៃសេវាសាធារណៈផ្សេងៗ ឲ្យពលរដ្ឋបានដឹងទូលំទូលាយទេ នោះមិនអាចទប់ស្កាត់អំពើពុករលួយបានទេ។
RFA/Den Ayuthea |
នៅក្នុងសិក្ខាសាលា នោះដែរ លោក សុន ឆ័យ បានបកស្រាយពីសារសំខាន នៃការបង្កើតច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងបានចាត់ទុកថា ច្បាប់នេះនឹងជួយឲ្យមានលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រទេសនាថ្ងៃអនាគត។ លោកស្នើទៅរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធ មុននឹង ធ្វើសេចក្តីព្រាងច្បាប់នេះ ត្រូវបើកឲ្យមានកិច្ចពិគ្រោះយោបល ដែលមានការចូលរួមពីគ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់។
មិនមែន មានតែក្រុមអង្គការសង្គមស៊ីវិល ឬសមាជិកសភាបក្សប្រឆាំងទេ ដែលទាមទារឲ្យរដ្ឋាភិបាលបង្កើតច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ឲ្យបានឆាប់។ សូម្បី លោក ហ្ស៊ង់ ហ្រ្វង់ស្វ័រ កូតំាង (Jean Francois Cautain) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលចូលរួមបើកសិក្ខាសាលានេះ ក៏ចាត់ទុកសិទ្ធិទទួលបានព័ត៌មាថាបានផ្តល់សារសំខាន់ដល់សង្គមជាតិ និងពលរដ្ឋកម្ពុជាទាំងមូល។ លោកទទូចដល់រាជរដ្ឋាភិបាលកម្ពុជា ត្រូវជម្រុញបង្កើតច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ឲ្យបានឆាប់ ព្រោះច្បាប់នេះ ជាផ្នែកមួយជួយជំរុញឲ្យយុវជន ឬពលរដ្ឋមានចំណេះដឹងបានទូលំទូលាយ។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប មានជំនឿថា រដ្ឋាភិបាលនឹងបង្កើតឲ្យមានច្បាប់ស្តីអំពីសិទ្ធិទទួលបានព័ត៌មាន ក្នុងពេលដ៏ឆាប់ខាងមុខ។
លោក ឡាំ សុជាតិ ជានាយករងវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ និងជាប្រធានគណៈកម្មការដឹកនាំ នៃក្រុមការងារវិមជ្ឈការភាពជាដៃគូ ដែលមានអង្គការជាតិ និងអន្តរជាតិ ជាង៦០ស្ថាប័ន ជាសមាជិក ហើយធ្វើការផ្តោតលើការលើកកម្ពស់វិមជ្ឈការនៅកម្ពុជា។ លោកឲ្យដឹងថាចាំបាច់បំផុត ដែលកម្ពុជាត្រូវមានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ព្រោះថា សព្វថ្ងៃនេះមិនថាពលរដ្ឋទីក្រុង ឬជនបទទេ គឺចង់ដឹងព័ត៌មាន ជុំវិញតម្លៃសេវាសាធារណៈ ឬផែនការអភិវឌ្ឍន៍នានា របស់រដ្ឋាភិបាលជាដើម។ ផ្តើមពីបញ្ហានេះ លោក ឡាំ សុជាតិ ក៏បានស្នើទៅរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធ ត្រូវជម្រុញ ឬបង្កើតឲ្យមានច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មានឲ្យបានឆាប់។
សិក្ខាសាលាថា្នក់ជាតិ ស្តីអំពីសិទ្ធិទទួលបានព័ត៌មាន នៅព្រឹកថ្ងៃទី០៤ ខែធ្នូនេះ មានសមាសភាពចូលរួមពីតំណាងព្រឹទ្ធសភា រដ្ឋសភា តំណាងស្ថានទូតនានា មន្ត្រីរដ្ឋាភិបាល និងអង្គការជាតិ-អន្តរជាតិ ព្រមទាំងផ្នែកពាក់ព័ន្ធជិត២រយនាក់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ បានប្តេជ្ញាចិត្ត ព្រមទាំងបានជម្រុញឲ្យក្រសួងព័ត៌មាន សហការជាមួយដៃគូពាក់ព័ន្ធនានា រៀបចំក្រុមការងារ និងឯកសារច្បាប់ ឆ្ពោះទៅធ្វើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលនឹងអាចអនុម័ត នាពេលខាងមុខ។
ច្បាប់នេះ សម្រាប់មន្ត្រីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ មានជំនឿថា រដ្ឋាភិបាលនឹងត្រូវអនុម័តឲ្យបានជាស្ថាពរ នៅក្នុងអណត្តិទី៥នេះ។
តាមមាត្រា ១៩ នៃសេចក្តីប្រកាសជាសកល របស់អង្គការសហប្រជាជាតិ នៃកិច្ចការសិទ្ធិមនុស្ស ចែងថា មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពបញ្ចេញយោបល់ និងបញ្ចេញមតិ។ សិទ្ធិនេះរួមបញ្ចូលទំាងសិទ្ធិក្នុងការគាំទ្រមតិ ដោយគ្មានការជ្រៀតជ្រែក និងសិទ្ធិស្វែងរកការចែករំលែកព័ត៌មាន ឬគំនិត តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដោយគ្មានដែនកំណត់៕
4 comments:
i give more credit to son chhay. i don't know about sam rainsy and kem sokha, the trouble-makers in cambodia's politics! don't they know cambodian people don't want anything to do with politics; they're just not interested!
8:09AM,
I give more credit to your mother. Your dad is a fcuking dickhead.
innocent_bystander
Ah wild khmer 10:02 AM
I give more credit to your mother. Your dad is a fcuking dickhead too and fuck your asshole together.
10:44AM=8:09AM
I rest my case. VietMinh_CHing dog...evil is in your gene.
Post a Comment