RFA/Morm Moniroth |
ដោយ ខែ សុណង RFA 2013-12-04
មេធាវីលោក ជាម យៀប មិនចាប់អារម្មណ៍ចំពោះរបាយការណ៍ថ្កោលទោសរបស់អង្គការឃ្លាំមើលអន្តរជាតិ ដែលថា លោក ជាម យៀប គួរតែត្រូវជាប់ពន្ធនាគារ ៣ឆ្នាំ ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍បុកប្រជាពលរដ្ឋឲ្យស្លាប់នោះឡើយ។
អ្នកតំណាង លោក ជាម យៀប និងមេធាវីរបស់លោក គឺលោក ការ សាវុត្ថ បានថ្លែងនៅថ្ងៃទី៤ ធ្នូ ថា ការរិះគន់របស់អង្គការអន្តរជាតិមួយនេះ មិនយោងទៅលើស្ថានភាពជាក់ស្ដែង។ លោកថា លោក ជាម យៀប មិនបានរត់គេចចំពោះបញ្ហានេះទេ។ ប៉ុន្តែលោកថា អ្នកបើកម៉ូតូនោះ គឺជាអ្នកបើកបរខុសច្បាប់ចរាចរណ៍ទៅវិញ។
«សំឡេង»
នៅក្នុងព័ត៌មានដែលផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួន អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ មានមូលដ្ឋាននៅទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក យូមែន រ៉ៃត៍ វច្ឆ (Human Rights Watch = HRW) បានសម្ដែងការព្រួយបារម្ភថា អាជ្ញាធរកម្ពុជា អាចនឹងមិនបើកការស៊ើបអង្កេតលើករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច។
អង្គការដដែលបានលើកឡើងថា ផ្អែកតាមច្បាប់ចរាចរណ៍កម្ពុជា លោក ជាម យៀប អាចមានទោសជាប់ពន្ធនាគារដល់ទៅ ៣ឆ្នាំ ព្រោះថា បើទោះជា លោក ជាម យៀប មិនមែនជាអ្នកបើកបរក្ដី គាត់បានគេចចេញពីកន្លែងកើតហេតុដោយមិនបាននាំយកជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ ដែលក្រោយមកបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
គ្រោះថ្នាក់ចរាចរណ៍ដែលពាក់ព័ន្ធនឹងរថយន្តរបស់ លោក ជាម យៀប បានកើតឡើងកាលពីថ្ងៃសុក្រ ទី២២ វិច្ឆិកា នៅចំណុចស្ពានព្រែកយួន ស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្ដាលឲ្យបុរស ឈ្មោះ មឿន ថា អាយុ ២៦ឆ្នាំជាប្ដី រងរបួសធ្ងន់ និងប្រពន្ធ ឈ្មោះ ពិន សុភា មានផ្ទៃពោះ ២ខែស្លាប់នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យកាល់ម៉ែត្រ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) បាននិយាយថា មូលហេតុមួយដែលធ្វើអោយនីតិរដ្ឋនៅកម្ពុជា មិនត្រូវបានបង្កើតឡើង ក៏ដោយសារតែអ្នកមានលុយ និងមានអំណាច តាមធម្មតាផ្ដល់ប្រាក់ទៅអោយជនរងគ្រោះ ឬពេលខ្លះគំរាមកំហែងពួកគេអោយរក្សាការសម្ងាត់ និងមិនអោយសហការជាមួយសមត្ថកិច្ច ក្នុងការដំណើរការស៊ើបអង្កេតជាដើម។
ទាក់ទងបញ្ហានេះ អ្នកស្រី មឿន ស៊ីណា ជាបងស្រីរបស់ជនរងគ្រោះ មឿន ថា បានបង្ហើបថា មេធាវីជាអ្នកតំណាង លោក ជាម យៀប បានទៅបញ្ចុះបញ្ចូលកុំឲ្យគ្រួសារអ្នកស្រីគិតរឿងវែងឆ្ងាយ ក្នុងន័យមិនចាំបាច់ប្ដឹងផ្ដល់ ហើយសន្យាថានឹងចេញថ្លៃព្យាបាលរបួសទាំងស្រុង។
«សំឡេង»
នៅក្នុងព័ត៌មានដែលផ្សព្វផ្សាយរបស់អង្គការដដែល លោក ប្រ៊ែដ អាដាម បានមានប្រសាសន៍ថា អ្នកមានអំណាច និងមានទ្រព្យសម្បត្តិនៅប្រទេសកម្ពុជា ធ្លាប់មានប្រវត្តិក្នុងការពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍បុកហើយរត់។ ប្រការនេះ បានធ្វើអោយប្រជាពលរដ្ឋផ្ទុះកំហឹងជាញយដង។ លោកបន្តថា អាជ្ញាធរកម្ពុជា គួរតែអនុវត្តច្បាប់ជាជាងការការពារមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។ ហើយថា ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ដោះស្រាយបញ្ហាសុវត្ថិភាពលើដងផ្លូវ និងចង់បង្ហាញថា លោកពិតជាមានឆន្ទៈបញ្ចប់និទ្ទណ្ឌភាពលើមន្ត្រីជាន់ខ្ពស់មែននោះ លោក ហ៊ុន សែន គួរធានាថា ការស៊ើបអង្កេតមួយត្រូវបានបង្កើតឡើង ចំពោះករណីបុកហើយរត់ ដែលពាក់ព័ន្ធនឹងរថយន្ត លោក ជាម យៀប នេះ។
សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាញឹកញាប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវពាក្យស្លោកមួយថា ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍៕
7 comments:
if the victim was the brother or sister of Cheam Yeap lawyer he will think twice.
Look @ a face of a killer by hit & run!...What's amazing me is that he still hold higher office in Scamafia unreachable,thieves,thugs,killers,robbers,were roamed free while innocent putting in jail and getting killed like an animal in Proxy-Hanoi's dog regime.Please take a good look at this killer's face my compatriots!...
Kmenhwatt
អាជនខូចបុកគេហើយរត់ច្បាប់គឺចូលគុកមិនបាច់តវាច្រើនគឺត្រូវតែចូលគុកដាច់ខាត បើទោះបីអ្នកឯងព្រះក៏ដើយ។
Cheam Yeap's lawyer does not know the law.
1- it does not matter who is wrong, who is right ,accident is accident but Cheam Yeap is capable to stop his driver after knowing the accident happened, and he must remain at the scene but he was illegally taking off.
2-money compromise with victim 's family is a civil matter, but criminal matter is what he is guilty of and he must be prosecuted by the law of the people no matter how much he paid to the victims family.
elementary graduate.
មេធាវីរបស់ ចៀមយ៉ាប់ ជានរណាដែរ ? សុទ្ធតែ
ពួកបាវព្រាវអាយ៉ងយួនទាំងអស់ហ្នឹង សុទ្ធតែពួក
កុម្មុយនិស្តប្រើតែច្បាប់ព្រៃទាំងអស់ដូចតែគ្នា មានខុសគ្នាឯណា ? ។ ពួកនេះគ្រាន់តែសម្តែង
ឲគេមើលប៉ុណ្ណោះ មេធាវី និងចៅក្រមគ្រប់តុលា
ការសុទ្ធតែគ្នាវាទាំងអស់ ។ ឃាតករក៏វា ចោរក៍
វាប៉ូលិសក៏វា ចៅក្រមក៏ពួកវា តុលាការក៏ពួកវា អ្នកណាចាប់អន្កណា អ្នកណាកាត់ទោសអ្នក
ណា ? ។
អំពើអយុត្តិធម៌នៅកមព្ពុជានាបច្ចុប្បន្ននេះពិតជាធ្ងន់ធ្ងរ គ្មានអ្វីមកស្រោចស្រង់បាន ក្រៅពី
ធ្វើការផ្លាស់ប្តូរប៉ុណ្ណោះ ។ ដូច្នេះ សូមបងប្អូន
ជនរួមជាតិនាំគ្នាក្រោកឈរឡើងទាំងអស់គ្នា កាន់ដៃគ្នា រួបរួមគ្នាធ្វើការតវ៉ា ទាមទារឲមាន
ការផ្លាស់ប្តូរឲបានជាដាច់ខាត ជាបន្ទាន់ ។ កុំទុកឲការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរមានទម្ងន់កាន់តែធ្ងន់ទៅ ៗ តទៅមុខទៀតមិនអាចទ្រាំ
បានឡើយ ។
ហ្នឹងឯងច្បាប់សម្រាប់តែអ្នកតូចគោរព ពួកអា
អស់ឯងត្រូវទាំងអស់ នេះមិនមែនស្រុកខ្មែរជា
ស្រុកអត់ច្បាប់ទេឬ?
HUN SEN regime must be finished otherwise Cambodian will be dangerous from Vietnam
Post a Comment