 |
| Khuong Khoy aka Koy Kuong aka Dam Chek - Cambodia's official prankster-in-chief |
Thursday, October 20, 2011
Letter sent to The Phnom Penh Post
Dear Editor,
I WISH to make some clarifications in response to the article published in The Phnom Penh Post on October 18 under the headline: “Obama set for first official visit, official says”, written by Mom Kunthear and Kristin Lynch.
The article totally misquoted me during the press briefing after the meeting between HE Deputy Prime Minister Hor Namhong, the Minister of Foreign Affairs and International Co-operation, and HE David Carden, the US ambassador to ASEAN, on October 17, this year.
In fact, I told reporters Mr Carden had told HE Deputy Prime Minister Hor Namhong that President Barack Obama would attend EAS during the ASEAN summits in Bali, Indonesia, next month.
Referring to Cambodia's chairmanship of ASEAN in 2012, Mr Carden said the US would hold presidential elections in early November, 2012 too.
So if ASEAN summits and related summits occur after the US presidential elections, he hoped that the US president would be able to attend the related summits on the sidelines of the ASEAN summits in November, 2012 in Cambodia.
I wish to request you to kindly publish these clarifications in your newspaper in full.
Yours truly,
Koy Kuong,
Spokesman,
Ministry of Foreign Affairs
-------
Wednesday, 19 October 2011 12:01
កុយ គួង
The Phnom Penh Post
ជូនចំពោះលោក Alan Parkhouse
ខ្ញុំចង់ធ្វើការបញ្ជាក់មួយចំនួនឆ្លើយតបនឹងអត្ថបទសារព័ត៌មានដែលបានចុះផ្សាយលើទំព័រកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១១ ក្រោមចំណោមជើងថា«ក្រុមមន្ត្រី៖ លោកអូបាម៉ាគ្រោងនឹងបំពេញទស្សនកិច្ចលើកដំបូង»ដែលនិពន្ធឡើងដោយកញ្ញា មុំ គន្ធា និង Kristin Lynch។ អត្ថបទនេះបានដកស្រង់សម្តីខ្ញុំខុសទាំងស្រុងនៅក្នុងអំឡុងពេលនៃសន្និសីទផ្តល់ព័ត៌មានរយៈពេលខ្លីមួយបន្ទាប់ពីជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម David Carden ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអាស៊ានកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១១។
តាមការពិត ខ្ញុំបានថ្លែងប្រាប់អ្នកយកព័ត៌មានថា លោក David Carden បានថ្លែងប្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថា លោកប្រធានាធិបតី Barack Obama នឹងចូលរួម EAS ក្នុងអំឡុងពេលនៃជំនួបកំពូលអាស៊ាននៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីនាខែក្រោយ។ ដោយនិយាយសំដៅលើការធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០១២ របស់កម្ពុជា លោក David Carden បានថ្លែងថា សហរដ្ឋអាមេរិកនឹងរៀបចំធ្វើការបោះឆ្នោតប្រធានាធិបតីនៅដើមខែវិច្ឆិកា ឆ្នាំ ២០១២ ដែរ
ដូច្នេះបើកិច្ចប្រជុំកំពូលអាស៊ាន
និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតធ្វើឡើងក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក
លោកសង្ឃឹមថា លោកប្រធានាធិបតីអាមេរិកនឹងអាចចូលរួមកិច្ចប្រជុំពាក់ព័ន្ធក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកា ឆ្នាំ ២០១២ នៅប្រទេសកម្ពុជា។
ខ្ញុំសូមមេត្តាលោកចុះផ្សាយសេចក្តីបញ្ជាក់ទាំងនេះទាំងស្រុងនៅក្នុងកាសែតរបស់លោកផង។
សូមទទួលនូវការគោរពពីខ្ញុំ។
កុយ គួង
អ្នកនាំពាក្យក្រសួងការបរទេស