![]() |
| (រង្វង់ពណ៌ក្រហម)ស្នាមប៉ះអ៊ុតថ្មី ទំហំប្រហែលជាបីម៉ែត្របួនជ្រុង គឺជាកន្លែងគ្រាប់ផ្ទុះ |
សមត្ថកិច្ចមិនទាន់សនិ្នដ្ឋាន ពាក់ព័ន្ធការបំផ្ទុះគ្រាប់ នៅស្ពានពេជ្រនិល
ថ្ងៃទី 30 សីហា 2012
ដោយ: សមុទ្រ
Cambodia Express News
ព្រះសីហនុ: ចាប់តាំងពីយប់ថ្ងៃទី២៩ ខែសីហា រហូតមកដល់រសៀលថ្ងៃទី៣០ ខែសីហានេះ សមត្ថកិច្ចមិនទាន់ហ៊ានធ្វើការសន្និដ្ឋាន ចំពោះការដាក់គ្រាប់បំផ្ទុះនៅស្ពានពេជ្រនិល នៅឡើយទេ។ សមត្ថកិច្ចខាងខេត្តព្រះសីហនុអះអាងថា ជាដែនសមត្ថកិច្ចរបស់ខេត្តកំពង់ស្ពឺ រីឯសមត្ថកិច្ចខេត្តកំពង់ស្ពឺបានឆ្លើយថា ជាដែនសមត្ថកិច្ចរបស់ខេត្តព្រះសីហនុ។
មូលហេតុដែលមានការឆ្លើយដាក់បែបនេះ ព្រោះតែស្ពានពេជ្រនិលមួយនេះ ជាព្រំសីមារវាងខេត្តទាំងពីរ។ ទោះជាយ៉ាងនេះក្តី ពលរដ្ឋកម្ពុជាសង្ឃឹមថា សមត្ថកិច្ចទាំងពីរខេត្តពិតជាសហការគ្នាបានល្អ ក្នុងការស្រាវជ្រាវស្វែងរកជនខិលខូចមកផ្តន្ទាទោស។




