![]() |
| Thief-in-Chief |
![]() |
| លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី ថ្លែងក្នុងសមាជលើកទី២ របស់គណបក្ស សិទ្ធិមនុស្ស ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២២ កក្កដា ឆ្នាំ ២០១២។ (RFA/Vann Vichar) |
បក្សសមរង្សី៖ បក្សប្រជាជនគ្រប់គ្រងអំណាច៣០ឆ្នាំ កម្ពុជាបាត់បង់ទ្រព្យរដ្ឋ
2012-07-22
ដោយ ម៉ម មុនីរតន៍
Radio Free Asia
Synopsis: Yim Sovann, the SRP spokesman, criticized the CPP leadership for the loss of natural resources, such as lakes and rivers, land, mines, gas and public buildings. Global Witness considered Cambodia as a “country for sale”. Government officials could not be reached to clarify this accusation, but in the past, Hun Xen reacted angrily in public, calling Global Witness thieves.
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានរិះគន់ការដឹកនាំប្រទេសដោយគណបក្សប្រជាជនកម្ពុជាថា កំពុងធ្វើឲ្យសម្បត្តិធនធានធម្មជាតិ មានបឹងបួរ ដី រ៉ែ ឧស្ម័ន ប្រេងកាត និងអាគារសាធារណរបស់រដ្ឋរងការបាត់បង់។
អង្គការឃ្លាំមើលបរិស្ថានពិភពលោក ក្លូបល វីតណេស (Global Witness បានចាត់ទុកប្រទេសកម្ពុជា ថាជាប្រទេសសម្រាប់លក់។
មន្ត្រីរដ្ឋាភិបាលពុំអាចស្នើសុំការបំភ្លឺបានទេចំពោះការចោទប្រកាន់នេះ។ តែទោះជាបែបណាក្ដី លោក ហ៊ុន សែន ក្នុងពេលកន្លងទៅនេះ បានចេញប្រតិកម្មជាសាធារណ ដោយលោកហៅការរកឃើញនោះថា អង្គការឃ្លាំមើលបរិស្ថាននេះថា ជាចោរ។



























