![]() |
| លោកដាញ់ ហុង - Danh Hong |
តើនរណាជាអ្នកបង្កើតហ្វុនយូនីកូដ
ថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១២
កោះសន្តិភាព
រាជធានីភ្នំពេញ ៖ អ្នកប្រើប្រាស់កុំព្យូទ័រនៅកម្ពុជាពិតជាបានដឹង និងបានប្រើប្រាស់ហ្វុនអក្សរយូនីកូដ ប៉ុន្តែមិនទាន់ដឹងថាតើនរណាជាអ្នកបង្កើតហ្វុននេះទេ?
ខាងក្រោមនេះជាបទសម្ភាសន៍ជាមួយនឹងអ្នកបង្កើតហ្វុនអក្សរយូនីកូដ
អ្នកបង្កើតហ្វុនអក្សរយូនីកូដគឺជាកូនខ្មែរកម្ពុជាក្រោម ឈ្មោះដាញ់ ហុង មានស្រុកកំណើតនៅខេត្តពលលាវ(អាញ៉ឺងហៅបាក់លីវ ) ។ លោកមានឪពុកឈ្មោះដាញ់ ពៀ ជាកសិករ ហើយបច្ចុប្បន្នឪពុករបស់លោកមានវ័យ៨២ឆ្នាំហើយ តែនៅបន្តរបរស្រែចម្ការដដែល ។ ចំណែកម្តាយបានស្លាប់ចោលតាំងពីលោកដាញ់ ហុង មានអាយុ៨ខែម៉្លេះក្នុងអំឡុងសម័យសង្គ្រាមវៀតណាម ។ លោកដាញ់ ហុង មានសមាជិកគ្រួសារចំនួន៩នាក់ ចំណែកលោកជាកូនទី៥ ក្នុងចំណោមបងប្អូនចំនួន៧នាក់ ក្នុងនោះមានប្រុស៤នាក់ ។
