Showing posts with label People's curse. Show all posts
Showing posts with label People's curse. Show all posts

Wednesday, May 09, 2012

ខាំភឿន ស្លាប់ដោយគ្រោះថ្នាក់មែន ឬក៏ ដោយត្រូវ បណ្តាសារ ប្រជាជន?

លោក ខាំ ភឿន អភិបាលខេត្ត ក្រចេះ ស្លាប់បាត់បង់​ ជីវិត ក្នុងករណីគ្រោះ​ ថ្នាក់ចរាចរណ៍
អ្នកស្រុកខេត្ត ក្រចេះ បះបោរ បិទផ្លូវជាតិ ដោយសារ ការរំលោភ យកដីរបស់ពួកគាត់ (The Phnom Penh Post)

Tuesday, 08 May 2012
ដោយ៖ ស៊ន សុភក្រ្ត
DAP-news

ក្រចេះ៖ លោក ខាំ ភឿន អភិបាលខេត្ត ក្រចេះ បានស្លាប់បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុគ្រោះ ថ្នាក់ចរាចរណ៍ នៅឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ វេលាម៉ោង ២១៖៤០នាទី យប់ ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១២ ។ នេះបើយោងតាមសម្តី សមត្ថកិច្ចជាន់ខ្ពស់ ខេត្តក្រចេះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹង នៅក្រោយកើតហេតុភ្លាមៗ ។

សមត្ថកិច្ចជាន់ខ្ពស់ ដដែលនោះបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅស្រុកឆ្លូង ជាប់ព្រំប្រទល់ស្រុកចិន្រ្ទបូរី ដែលមានចំងាយ ប្រមាណជាង ១០គីឡូម៉ែត្រ ពីទីរួមខេត្ត គឺកើតឡើងបន្ទាប់ពីរូបលោកត្រឡប់មកពីបំពេញភារកិច្ច នៅឯរាជធានីភ្នំពេញ ។

Tuesday, April 24, 2012

អ្នក​រងគ្រោះ​ពី​ជម្លោះ​ដីធ្លី​ទទួល​យុត្តិធម៌​តាម​រយៈ​ជំនឿ​អរូបិយ

ពលរដ្ឋរងគ្រោះ​ជម្លោះ​​ដី​ធ្លី​បុណ្យ​ស្រន់​មុខ​ព្រះអង្គ​ចេក​ព្រះចម។ សហ​ការី

Tuesday, 24 April 2012
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post

ភ្នំពេញៈ ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ចំនួន​៨​ក្នុង​ចំណោម​ខេត្ត​ក្រុង​ទាំង​២៤​ ដែល​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុម​ហ៊ុន​ឯកជន និង​អ្នក​មាន​អំណាច​នោះ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​យុត្តិធម៌​តាម​រយៈ​ជំនឿ​ អរូបិយ​បន្ទាប់​ពី​ពួក​គាត់​បាន​ប្រារព្ធ​ពិធី​បួង​សួង​តាម​បែប​ប្រពៃណី ខ្មែរ​ដោយ​​ដាក់​បណ្ដាសា​ដល់​ក្រុមហ៊ុន​មួយ​ចំនួន​។ នេះ បើ​តាម​ទិន្នន័យ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​មន្ត្រី​បម្រើ​ការ​នៅ​មជ្ឈ​មណ្ឌល ​សិទ្ធិមនុស្ស​កម្ពុជា។

លោក អ៊ូច ឡេង មន្ត្រី​សម្រប​សម្រួល​គម្រោង​កំណែ​ទម្រង់​ដី​ធ្លី​នៅ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា តាំង​ពី​ឆ្នាំ​២០០៩​ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ អ្នក​ភូមិ​មួយ​ចំនួន​ដែល​មាន​ជម្លោះ​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ឯក​ជន​ និង​អ្នក​មាន​អំណាច​មិន​អាច​ទទួល​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​បាន​ទេ​ ដូច្នេះ​ហើយ​ពួកគាត់​បាន​សម្រេច​ចិត្ត​ធ្វើ​ពិធី​បួង​សួង​ដាក់​បណ្ដាសា ក្រុមហ៊ុន​និង​អ្នក​មាន​អំណាច​ទាំង​នោះ​។ លោក​បាន​ថ្លែង​ថា៖​ «​យុត្តិធម៌​ពី​តុលាការ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​គឺ​ពិបាក​នឹង​ទទួល​ បាន​ខ្លាំង​ណាស់ តែ​ប្រជា​ពលរដ្ឋ​ក្រីក្រ​អាច​ទទួល​យុត្តិធម៌​បាន​តាម​រយៈ​ជំនឿ អរូបិយ​ប៉ុណ្ណោះ»។

លោក​បាន​បន្ថែម​ថា ក្រុម​អ្នក​ភូមិ​បាន​បួង​សួង​ដាក់​បណ្ដាសា​ដល់​ក្រុម​ហ៊ុន ហើយ​ពួក​គាត់​បាន​ទទួល​ជោគជ័យ​ពីព្រោះ​មាន​មនុស្ស​មួយ​ចំនួន​បាន​ស្លាប់​ ដោយ​សារ​ត្រូវ​រន្ទះ​បាញ់ ការ​ក្ស័យធន ការ​ត្រូវ​គេ​បណ្ដេញ​ពី​មុខ​តំណែង​ ការ​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ ការ​រត់​ចេញ​ពី​ផ្ទះ ហើយ​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​មិន​ទទួល​បាន​ផល​ដំណាំ ដែល​គេ​ដាំ​លើ​ដី​រាស្រ្ត​