Showing posts with label Police violation of human rights. Show all posts
Showing posts with label Police violation of human rights. Show all posts

Thursday, May 31, 2012

CCHR Petition and Press Conference Invitation to call on government to stop violent response on ongoing land conflict




https://www.box.com/s/a9c8b2a95141d737ad36


https://www.box.com/s/e24b3cb955331e814cdd

អង្គការ​៤៨​ថ្កោល​ទោស​ការ​សម្លាប់​និង​ដាក់​គុក​ពលរដ្ឋ​រងគ្រោះ

នគរ​បាល​រាជ​ធានី ចាប់​សែង​ស្ត្រី​អ្នក​ភូមិ​បឹង​កក់​​ យក​ទៅ​ដាក់​បញ្ចូល​ឡាន កាល​ពី​ថ្ងៃ​ទី ២២ ឧ​សភា​​ ខណៈ​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិ​វិធី​។ រូបថត ចរិយា​
លោក​ ឈុត វុទ្ធី ត្រូវ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី ២៦ មេ​សា​។ រូបថត សហ​ការី
កុមារី​ហេង ចន្ថាត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​១៦ឧសភា​។ រូបថត សហ​ការី

Wednesday, 30 May 2012
The Phnom Penh Post

ភ្នំពេញៈ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម ដែល​បណ្តុំ​ទៅ​ដោយ​អង្គការ​សមាគម​ចំនួន ២២ អង្គការ​ធ្វើ​ការ​ផ្នែក​សិទ្ធិ​ស្ត្រី និង​សមភាព​យេនឌ័រ​ចំនួន ១៨ ព្រម​ទាំង​បណ្តាញ​សហគមន៍ ចំនួន ៨ បាន​ធ្វើ​ការ​ថ្កោល​ទោស​រដ្ឋាភិបាល ចំពោះ​អ្វី​ដែល​ក្រុម​ធ្វើ​ការ​បម្រើ​សង្គម​ទាំង​នេះ ហៅ​ថា ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដែល​បាន​ប្រព្រឹត្ត​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល ក្នុង​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន ការ​បាញ់​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់​ និង​ការ​ប្រើ​អំពើ​ហិង្សា​បង្រ្កាប​បាតុកម្ម​ដោយ​សន្តិវិធី​ ព្រម​ទាំង​ការ​ចាប់​ខ្លួន​ពលរដ្ឋ​រងគ្រោះ ដែល​តវ៉ា​ការពារ​ផ្ទះ​របស់​ខ្លួន​ យក​ទៅ​ដាក់​ពន្ធនាគារ ដូចជា​ករណី​ការ​ចាប់​ស្ត្រី​បឹងកក់​ចំនួន ១៥ នាក់​ដាក់​ពន្ធនាគារ

នៅ​ក្នុង​លិខិត​ ចេញ​ពី​ម្សិលមិញ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម បាន​កត់​សម្គាល់​ឃើញ​ថា​ ការ​រំលោភ​សិទ្ធិមនុស្ស ដោយ​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​ការ​ប្រើ​អំពើ​ហិង្សា បង្រ្កាប​បាតុកម្ម​ដោយ​សន្តិវិធី និង​ការ​បាញ់​ប្រហារ​ជីវិត​មនុស្ស​ក្រៅ​ច្បាប់ ការ​ចាប់​ពលរដ្ឋ​ការពារ​ដី​ធ្លី​ដាក់​ពន្ធនាគារ​រដ្ឋាភិបាល​ខកខាន​មិន​ បាន​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់​ និង​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ពេញ​លេញ​នោះ​ទេ។ នៅ​ក្នុង​លិខិត​បាន​បន្ត​ថា​៖«​គណៈ​កម្មាធិការ​ប្រព្រឹត្តិកម្ម មាន​ការ​ព្រួយ​បារម្ភ​ជុំវិញ​បញ្ហា​ទំនាស់​ដី​ធ្លី ដោយ​រាជរដ្ឋាភិបាល ​បាន​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ការពារ​ប្រយោជន៍​របស់​ ក្រុម​ហ៊ុន​ជា​ជាង​ការពារ​ប្រជា​ពលរដ្ឋ​ ហើយ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ មិន​បាន​អនុវត្ត​នីតិវិធី​ច្បាប់​ជាធរមាន​ឡើយ រីឯ​ស្ថាប័ន​តុលាការ​បាន​ចោទប្រកាន់ និង​សម្រេច​ផ្តន្ទាទោស​ដាក់​គុក​ប្រជា​ពលរដ្ឋ ដោយ​មិន​បាន​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ឡើយ»

Thursday, January 05, 2012

អ្នកបុរីកី​ឡា២០០គ្រួសា​រត្រូវបានជ​ម្លៀសទៅទីតាំ​ងថ្មីខណៈខ្​លះទៀតនាំចូ​លតុលាការ

 ផ្ទះ​អ្នក​ភូមិ​បុរី​កីឡា ឥឡូវ​នេះ​មើល​ទៅ​​នៅ​​សល់​សុទ្ធ​​តែ​​កម្ទេច​កម្ទី​រាប​ដល់​​ដី​។ កាល​ពី​​ថ្ងៃ​​អង្គារ​ អ្នកភូមិ​បុរីកីឡា បាន​ប៉ះ​ទង្គិច​ជាមួយ​​សមត្ថ​កិច្ច​​នៅ​​ពេល​​ដែល​​សមត្ថ​កិច្ច​​ ចាប់​ផ្តើម​​ឈូស​​កម្ទេច​​ផ្ទះ​របស់​​ពួក​គេ​​​។ រូបថត ហេង ជីវ័ន​​
លោក វ៉ា ពន្លក កង​ទ័ព​​នៅ​​ព្រះ​វិហារ​​មក​​រៀប​ការ​ចំថ្ងៃ​គេ​រុះ​រើ​។ រូបថត ចរិយា
ក្មេង​ៗ​​កូន​​អ្នក​​ភូមិ​​បុរី​កីឡា​ពី​​ម្សិល​មិញ​ ក្រោយ​​ពី​​រុះ​រើ​​ផ្ទះ​​។ រូបថត ជីវ័ន
តំណាង​រាស្ត្រ​បក្ស​​ប្រឆាំង​​​ជួប​​ជា​មួយ​​ប្រជា​ជន​​ម្សិល​មិញ​​។ រូបថត ជី​វ័ន
ប៉េអឹម​កំពុង​រុះរើ​ផ្ទះ​ខណៈ​ពេល​ដែល​ពលរដ្ឋ​កំពុង​កើត​ទុក្ខព្រួយ​ពី​ជោគ​វាសនា​អនាគត។ រូបថត Will Baxter
កូន​​អ្នក​​បុរី​​កីឡា ពេល​​ជម្លៀស​​ដល់​​ទួល​​សំបួរ​។ រូបថត លី​ណា
 ស្រ្តី​កូន​ខ្ចី​ដើរ​​សម្លឹង​​មើល​​របស់​​រប​​​របាត់​បង់​​។ រូបថត ជីវ័ន
អ្នក​​ភូមិ​​ជាប់​​ចោទ​​​ត្រូវ​ដាក់​ខ្នោះ​នាំ​ទៅ​សួរ​នៅ​តុលាការ​។ រូបថត​ មិនា
អ្នក​​ភូមិ​​ចុះ​​ពី​​ឡាន​ ពេល​​ដឹក​​ដល់​ភូមិ​​ទួល​​សំបួរ​។ រូបថត លីណា
កុមារា-កុមារី ​ពី​ម្សិលមិញ​​ ឈរ​នៅ​​ពី​​មុខ​គំនរ​ផ្ទះ​​របស់​ពួកគេ​ដែល​ត្រូវ​បាន​កម្ទេច។ ចរិយា
ស្ត្រី ​​ចំណាស់​​អ្នក​​ភូមិ​​បុរី​កីឡា យួ​រ​អីវ៉ា​ន់​ឡើង​​ឡាន​​ទាំង​​​ក្តី​​អស់​​សង្ឃឹម ​ដោយ​​សារ​​សមត្ថ​កិច្ច​​បង្ខំ​។ រូបថត ហេង ជីវ័ន


Thursday, 05 January 2012
ឃុត សុភចរិយា និង គឹម យុទ្ធណា
The Phnom Penh Post

ភ្នំពេញៈ ក្រុមហ៊ុន​ផានអ៊ីម៉ិច និង​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ជម្លៀស​ប្រជាពល​រដ្ឋ​ក្នុង​សហគមន៍​បុរី​កីឡា​ជាង​ ២០០ ​គ្រួសារ​ ទៅ​កាន់​ភូមិ​ទួលសំបួរ នៅ​ជាយ​ក្រុង​ភ្នំពេញ និង​ភូមិ​ភ្នំបាត​ ក្នុង​ស្រុក​ពញាឮ ​ខេត្ត​កណ្ដាល កាល​ពី​ម្សិលមិញ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ឈូស​ឆាយ​វាយ​កម្ទេច​ផ្ទះ​អ្នក​ភូមិ ដែល​បណ្តាល​ឲ្យ​កើត​មាន​អំពើ​ហិង្សា យ៉ាង​ខ្លាំង​ក្លា បណ្តាល​ឲ្យ​រង​របួស​ទាំង​សមត្ថកិច្ច ទាំង​អ្នក​ភូមិ។

រថយន្ត​ដឹក​ទំនិញ​ជាង​ ១០​ គ្រឿង​ ត្រូវ​បាន​គេ​រៀប​ចំ​ជា​ស្រេច កាល​ពី​ព្រឹក​ព្រលឹម​ម្សិលមិញ ជាមួយ​នឹង​ក្រុម​កម្មករ​របស់​ក្រុមហ៊ុន​ជាង ១០០​ នាក់​ រួម​ទាំង​កម្លាំង​សនិ្តសុខ និង​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាជធានី​ភ្នំពេញ​ សរុប​ប្រមាណ​ជាង ​៣០០​ នាក់ បាន​នាំ​គ្នា​លើក​អីវ៉ាន់ អ្នក​ភូមិ បោះ​ចូល​ក្នុង​រថយន្ត ដើម្បី​បង្ខំ​ឲ្យ​ម្ចាស់​ទ្រព្យ​ទាំង​នោះ​ចេញ​ទៅ​កាន់​ទី​តាំង​ថ្មី​ ដែល​អ្នក​ភូមិ​មិន​ចង់​ទៅ​។

គ្រឿង​ចក្រ​ បាន​ឈូស​កាក​សំណល់​នៃ​ផ្ទះ​បាក់​បែក ដែល​នៅ​សេស​សល់​ពី​ការ​ឈូស​កម្ទេច​កាល​ពី​ម្សិលម្ង៉ៃ សម្រែក​ក្មេង​យំ​រក​ឪពុកម្ដាយ​ ដែល​តាម​រក​មើល​អីវ៉ាន់​របស់​ខ្លួន ដែល​គេ​អូស​ទីណាត់​ទីណែង​​យក​ទៅ​ដាក់​ឡាន លាយ​ឡំ​នឹង​សំឡេង​ស្រែក​តវ៉ា​ជម្នះ​មិន​ព្រម​ចាក​ចេញ​របស់​អ្នក​ភូមិ​មួយ​ ចំនួន​ បាន​ធ្វើ​ឲ្យ​គេ​នឹក​ស្រមៃ​ទៅ​ដល់​ព្រឹត្តិការណ៍​ថ្ងៃ ១៧ មេសា ឆ្នាំ​ ១៩៧៥ ដែល​កង​ទ័ព​ស្លៀក​ខ្មៅ​ពាក់​ខ្មៅ របស់​ខ្មែរ​ក្រហម​ បាន​ចាប់​ផ្តើម​បណ្តេញ​ប្រជា​ពល​រដ្ឋ​ចេញ​ពី​ទីក្រុង​។

Thursday, January 03, 2008

Police Use Force and Brutality, Says Rights Official in Battambang

By Heng Reaksmey, VOA Khmer
Original report from Phnom Penh
01 January 2008


Police arrested four people and injured another in a clash between police and vendors at Thmar Kaul, Battambang province on New Year's eve.

Human rights officials and witnesses told VOA Khmer that the clash occured after the vendors had refused to obey police's order to dismantle their stalls.

Cambodia Center for Human Rights (CCHR) official, Chhim Savuth says over 30 armed police officers fired two shots in the air to disperse the protesters who set fire on tires Monday evening.

Chhim Savuth calls the police's use of force a violation of human rights.

"This is a violation of human rights, because there should be real principles, even though they are vendors. They have been vendors for a long time, 10-20 years. They have the rights, and if we want to develop something, (we) have to use an agreement for a compromise. There should not be a use of force, of arms like this at all. This affects our country, for a democratic country."

Ham Keung, a vendor at Thmar Kaul says that the vendors do not agree with the authorities who want to dismantle their stalls.

Battambang provincial police commissioner, Kang Sakhan says that the police released the four men after educating them for several hours.

"At night, the tires were set on fire at the market. When the people in charge arrived at the scene, they threw bottle of alcohol and rocks at them. We then tried to stop them. This morning, after the lecture, (we) let them go home."

Battambang governor, Prach Chan says that the authorities dismantle the market because it lacks hygiene and beauty.

"The market is dirty, and lacks beauty. If there should be a fire, people won't be able to escape. This is for the people's health."

Wednesday, November 28, 2007

"Land theft and local government malfeasance" are not allowed to be discussed in Ratanakiri

Police Blockade Village to Prevent Rights Meeting, Witnesses Say

By Chiep Mony, VOA Khmer
Original report from Phnom Penh
27 November 2007


Armed police prevented a public forum in Ratanakkiri province Tuesday that was intended to address land theft and local government malfeasance, witnesses said.

Police used vehicles and motorcycles to block the road to a village where a group of ethnic minorities were to meet officials from the Cambodian Center for Human Rights, said Chhim Savuth, a rights worker with the agency.

About 200 people who came out to meet the rights workers 2 kilometers from the site where they originally planned to hold the meeting, he said.

Some of the crowd offered to "remove the police vehicles from the road," Chhim Savuth said. "But we told them not to do anything that could lead to violence."

No forum was held and a minority tribe chief called the blockade "a violation of human rights."

Authorities could not be reached for comment.