| Vietnamese young girl with her short skirt which is attracted Cambodian people including the students who never like drinking Coffee before here. (Photo: http://leavefreedom.blogspot.com) |
ថ្ងៃសុក្រ ទី31 សីហា ឆ្នាំ2012
ដោយ ណាត សុភាព និង អៀត ដារ៉ាវុធ
Voice of Democracy
ស្តាប់សំឡេង៖
បច្ចុប្បន្នមានហាងកាហ្វេវៀតណាមជាច្រើន កំពុងតែដំណើរការនៅក្នុងប្រទេសកម្ពុជា ជាពិសេស រាជធានីភ្នំពេញ។ កាលពីមុនហាងកាហ្វេជាទីកន្លែងសំរាប់មនុស្សចាស់ជជែកពីនេះពីនោះ ប៉ុន្តែនៅពេលនេះ ហាងកាហ្វេវៀតណាមពេញនិយមសម្រាប់យុវជនក្មេងៗកម្ពុជា។ ដើម្បីប្រកួតប្រជែងទីផ្សារលក់កាហ្វេនៅកម្ពុជា ថៅកែវៀតណាម បានចំណាយដើមទុនជាច្រើន មករកស៊ីលក់កាហ្វេនៅក្នុងប្រទេសកម្ពុជា ដោយជួលស្ត្រីវៀតណាមក្មេងៗ ឲ្យមករត់តុ យ៉ាងហោចណាស់ ហាងមួយមានក្រុមស្ត្រីក្មេងៗយ៉ាងតិច៥នាក់ ដែលស្លៀកសំលៀកបំពាក់ខ្លីៗ ដើម្បីទាក់ទាញអារម្មណ៍យុវវ័យកម្ពុជា។ បុគ្គលិករត់តុនៅហាងកាហ្វេមួយ ស្ថិតនៅជិតផ្លូវបំបែកចំការដូង អាយុ២០ឆ្នាំ ឲ្យដឹងថា អ្នកដែលធ្វើការនៅទីនោះ ក្នុងម្នាក់យ៉ាងហោចណាស់ទទួលបានប្រាក់ខែពីប៉ែតសិបប្រំា (85$) រហូតដល់មួយរយម្ភៃ(120$)ដុល្លារអាមេរិក។ បុគ្គលិកនោះ បន្តថា ការរកស៊ីនោះមានក្រុមហ៊ុនកាហ្វេនៅប្រទេសវៀតណាមផ្តល់ជាតុ ឬទូរទស្សន៍ឲ្យផងដែរ ប៉ុន្តែថៅត្រូវបង់រំលួសប្រាក់ជារៀងរាល់ខែឲ្យក្រុមហ៊ុនវិញ ៖”ពាក្យថាបង់រំលោះដូចយើងទិញរបស់អីមួយអញ្ចឹងយើងអត់មានលុយយើងបង់ម្ដងបន្តិចៗ ដាច់លុយជាកម្មសិទ្ធិរបស់យើងហើយ។ គេឲ្យកៅអីទូរទស្សន៍ឲ្យមកហាង។អូ! អាហ្នឹងគេមានក្រុមហ៊ុនគេ”។
