Friday, June 27, 2008

Boh Chhnaut - The Fourth Round of Election - A Poem in Khmer and English by Several Khmer Poets

Click on each page to zoom in



2 comments:

Anonymous said...

Good poem!
Continue it, my cambodian compatriots!

Anonymous said...

រឿងនៅលើគោក អ្នកណាក៏ឃើញនិងដឹងដែរថាហ៊ុន សែនតែងតែប្រើប្រាស់ វិធីគំរាមបែបចឹង(មុនពេលបោះឆ្នោត តំណាងរាស្រ្តម្តងៗ) ឧទាហរ ៖
- ឆ្នាំ ១៩៩៧ មុនពេលបោះឆ្នោតឆ្នាំ ២០០៨, ហ៊ុន សែនបញ្ជាអោយពួកអង្គរក្សគាត់ គប់គ្រាប់បែកលើហ្វូងបាតុករ (៣០ មីនា ១៩៩៧) ដើម្បីសំលាប់ សម រង្ស៊ី ព្រោះហ៊ុន សែនយល់ថាសម រង្ស៊ីជាមនុស្សមានប្រជាប្រិយភាព និង មានសមត្ថភាពជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសក្នុងអនាគត។ ការសំលាប់សម រង្ស៊ីមិនបានសំរេចនៅពេលនោះ ប៉ុន្តែបង្កអោយមានបាតុករស្លាប់គគោក ដោយសារបាតដៃប្រលាក់ឈាម របស់ហ៊ុន សែន។
ហ៊ុន សែនមិនខ្លាចសំលាប់មនុស្សខ្មែរទេ ហើយជារឿងធម្មតារបស់ហ៊ុន សែនទៀតផង ព្រោះហ៊ុន សែនធ្លាប់ជាកូនទាហានខ្មែរក្រហម បានសំលាប់មនុស្សខ្មែរច្រើនជាងហ្នឹង ដោយផ្ទាល់ដៃ ក្នុងសម័យខ្មែរក្រហម (១៩៧៥-១៩៧៩) និង ដោយប្រយោល តាមបញ្ជាយួន (សម័យយួនកាន់កាប់ ១៩៧៩ - ១៩៩១) ដូចជាចោទអ្នកនេះខ្មែរសេរីកា អ្នកនោះខ្មែរប៉ុលពត ចលនា"ក៥" (បង្ខំអោយប្រុសៗខ្មែរ ទៅឆ្ការព្រៃចំការមីន នៅព្រំប្រទល់ខ្មែរសៀម) ជាដើម។

-នៅថ្ងៃ ៥-៦ កក្កដា ១៩៩៧ ហ៊ុន សែនបានធ្វើរដ្ឋប្រហារ ដោយអាវុធ (មានទ័ពយួនគាំទ្រដោយសំងាត់ និយាយតេអូឆ្លងឆ្លើយ សុទ្ធជាភាសាយួន) ទំលាក់នរោត្តម រណរិទ្ធ ព្រោះហ៊ុន សែនមិនសង្ឃឹមថា អាចយកប្រៀបលើនរោត្តម រណរិទ្ធបាន នៅពេលបោះឆ្នោតឆ្នាំ ១៩៩៨ ហើយហ៊ុន សែននឹងច្បាស់ជាគ្មានបានងារ ជានាយករដ្ឋមន្ត្រីទី ២ ទៀតឡើយ។
- ឆ្នាំ ២០០៣ ហ៊ុន សែនប្រើប្រាស់វិធីព្រមានតាមទូរទស្សន៍ អ្នកប្រជាធិបតេយ្យជំទាស់នឹងគាត់ រួចគាត់បញ្ជាសំងាត់អោយពួកអង្គរក្ស របស់គាត់ ទៅសំលាប់អ្នកការពារលទ្ធិប្រជាធិបតេយ្យ ទាំងនោះ ក្នុងនោះមានលោកជា វិជ្ជា, លោកជួរ ជេដ្ឋារិទ្ធ, លោកឱមរាឆាឌី, លោករស់ សុវណ្ណរេត, …ជាដើម។

វិធីធ្វើឃាដអ្នកជំទាស់បែបនោះ បច្ចុប្បន្នឆ្នាំ ២០០៨ ជារឿងហួសសម័យទៅហើយ ព្រោះ៖
*ស្ថានទូតអាមេរិក និងស្ថានទូតអន្តរជាតិ (ប្រទេសនៅទ្វីបយើរ៉ុបជាដើម) តាមដានប្រកិតជានិច្ច ទង្វើរបស់រដ្ឋាភិបាលខ្មែរ ជាពិសេសហ៊ុន សែនមុននិងក្រោយ​ពេលបោះឆ្នោត។ ហ៊ុន សែនក៏ដឹងដែរ ហើយមិនសូវហ៊ានក្អកខ្លាំងដូចឆ្នាំ ២០០៣
* FBI អាមេរិកាំងបានដាក់ទីស្នាក់ការនៅភ្នំពេញ, កម្ពុជា។ នោះជាកំលាំងចារកម្មពិសេស របស់អាមេរិកាំងលើទឹកដីកម្ពុជា ម៉្លោះហើយចង់ធ្វើអ្វីជាអំពើហឹង្សា លើពួកអ្នកជំទាស់, FBI មានពត៌មានទាំងអស់។
* អំពើរបស់ហ៊ុន សែនត្រូវឬខុស សុទ្ធសឹងតែត្រូវបានផ្សព្វផ្សាយលើប្លក និង វែបសៃថ៍ លែងបិទបាំងជិតពីក្រសែភ្នែកកូនខ្មែរ ដែលស្រេកឃ្លានសេរីភាព និងស្រេកឃ្លានសន្តិវិធីនោះឡើយ

ដោយឃើញថាធ្វើឃាដពួកអ្នកជំទាស់ ច្បាស់ជាគ្មានអ្នកណាគាំទ្រទង្វើនោះ និងគ្មានវិធីបិទបាំងទៀត ធ្វើអោយប្រជាពលរដ្ឋខ្មែរ កាន់តែឃើញច្បាស់ និងកាន់តែ ស្អប់ខ្ពើមទង្វើថោកទាប របស់ហ៊ុន សែន ឬ ពពួកកុំមុយនិស្ត, អន្តរជាតិក៏នឹងថ្កោលទោស អំពើព្រៃផ្សៃអវិជ្ជាទាំងនោះ; ម្ល៉ោះហើយហ៊ុន សែនក៏បែរមកប្រើប្រាស់ ប្រព័ន្ធតុលាការខ្មែរជាឧបករម្តង ដើម្បីចោទដាក់គុក ពួកអ្នកប្រជាធិបតេយ្យ ដែលបញ្ចេញមតិ ជំទាស់ទង្វើថោកទាប របស់ហ៊ុន សែន។

តុលាការខ្មែរ ឬ ពួកចៅក្រមខ្មែរកំពុងមានជំងឺគំនាបអារម្មណ៍ (Stress) ព្រោះគ្មានសេរីភាពសំរេចកាត់ក្តី តាមវិជ្ជាជីវៈ តាមច្បាប់ដែលពួកគេ បានរៀនចេះដឹងពីសាលា ប៉ុន្តែត្រូវតែធ្វើតាម ឃ្នាបបញ្ជា របស់ពួកកុំមុយនិស្ត កាន់អំណាច។

ចៅក្រមភ្នំពេញឈ្មោះឆាយ គង បានចេញដីកា ទាំងថ្ងៃអាទិត្យ (០៨ មិថុនា ២០០៨) អោយចាប់ដាំ សិទ្ធ (និពន្ធនាយកកាសែត មនសិការខ្មែរ) តាមបញ្ជាហ៊ុន សែន សុខ អាន និងហោ ណាំហុង, ប៉ុន្តែដល់មានគំនាបអន្តរជាតិ តាមរយះគណបក្សសមរង្ស៊ី ហើយដើម្បីកុំអោយខ្មាសមហាជនខ្មែរ ហ៊ុន សែនក៏ស្រែកតាមមៃក្រូ (ទំលាប់ក្អេងក្អាងរបស់គាត់) អោយដោះលែងដាំ សិទ្ធ សំរាប់អង្កេត។ នៅពីក្រោយផ្ទាំងទង្វើអាថ៍កំបាំង ខ្លួនគាត់បានបង្កើតឡើង រួចបញ្ជាអោយរំលាយទង្វើនោះទៅវិញ មិនអាចបិទបាំងភ្នែកមហាជនខ្មែរ បានទៀតឡើយ (មហាជនខ្មែរខ្លះមិនមាត់ ប៉ុន្តែគ្មានន័យថាគាំទ្រ ទង្វើព្រៃផ្សៃរបស់ហ៊ុន សែនទេ) ។

នៅពីក្រោយការស្រែកលើមៃក្រូ របស់ហ៊ុន សែននោះដែរ, ហ៊ុន សែន និង សុខ អានបានបញ្ជាចៅក្រមរូបនោះ អោយដោះលែងភ្លាមដាំ សិទ្ធនៅក្រៅមន្ទីរឃុំឃាំង។

តើតំលៃរបស់ តុលាការខ្មែរ ឬ តំលៃរបស់ចៅក្រមខ្មែរ ថិតនៅត្រង់ណា បើតុលាការខ្មែរ ឬ ចៅក្រមខ្មែរមានសិទ្ធិសំរេចកាត់ក្តី តែតាមឃ្នាបបញ្ជាពួកអ្នកកាន់អំណាច តែប៉ុណ្ណោះនោះ ?

គិតមើលគេបញ្ជាអោយធ្វើអីចេះ ខុសពីការបានរៀនចេះដឹង រួចបញ្ជាអោយធ្វើអីចោះ បញ្រ្ចាសនឹងបញ្ជមុនហ្នឹង តើអ្នកអនុវត្តមានអារម្មណ៍យ៉ាងណា? នោះជា តុលាការខ្មែរឯករាជ ប្រជាធិបតេយ្យសេរី ឬ ជាតុលាការខែ្មរតាមបែបកុំមុយនិស្ត?

មើលផងដែរ៖
ah Hun Sen massacred Khmer people on Sunday 30 march 1997
http://cheavichea.wordpress.com
http://hengpov.wordpress.com
http://corruptionfamily.wordpress.com
http://hunsenmafia.blog.com
http://coupof56july.wordpress.com