Interior Minister Sar Kheng on Monday ordered provincial and municipal governors to speed up security preparations for the New Year, as Cambodia prepares for the Year of the Tiger.
Chun Sakada, VOA Khmer
Phnom Penh Monday, 12 April 2010
During the holiday, Cambodians travel from Phnom Penh and other cities to their homes in the provinces, where they spend three days or more in revelry, in hopes of welcoming a year of prosperity and happiness. But it can also be a dangerous time.
“We must suppress the use of illegal weapons and explosives that can be dangerous to society,” Khieu Sopheak, a spokesman for the Interior Ministry, told VOA Khmer Monday.
“The Ministry of Interior issued advice to the provincial and Phnom Penh governors to increase protection and ensure security and make good arrangements for public order,” Khieu Sopheak said.
The New Year holiday should be a time of fun, “without trouble from gangsters,” he said.
Phnom Penh will deploy thousands of police to patrol the streets and maintain safety where locals congregate to play traditional games around the city, Phnom Penh Police Chief Touch Naroth said.
“We must prevent young gangsters from troubling the popular games during the Khmer New Year,” he said. “We will particularly prevent various offenses, like cases of thievery, pick-pocketing, robbing travelers, other robberies and murders, as well as traffic incidents.”
Sarth Nady, chief of Siem Reap police, said local forces had been sent to popular sites like Angkor Wat, Baray Tek Thla reservoir and Phnom Kulen mountain.
“We have 1,000 policemen, including secret forces, protecting the safety of people,” he said.
------
ក្រសួងមហាផ្ទៃបានណែនាំឱ្យការពារសន្តិសុខពេលបុណ្យចូលឆ្នាំថ្មី
ដោយ លោក ជន សក្តា វីអូអេ ខ្មែរ
ភ្នំពេញ ថ្ងៃច័ន្ទ, 12 ខែមេសា 2010
ពិធីបុណ្យចូលឆ្នាំខ្មែរនឹងត្រូវប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ដែល ជាពិធីបុណ្យដ៏សែនសប្បាយរីករាយ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរគ្រប់រូបបានតស៊ូឆ្លងនូវឧបសគ្គ ជំងឺឈឺថ្កាត់ និងភាពឧបទ្រុបចង្រៃទាំងឡាយទាំងពួងពេញមួយឆ្នាំកន្លងមក និងចាប់ជោគជ័យ សិរីសួស្តី សុភមង្គល និងសុខដុមរមនានៅឆ្នាំខាងមុខទៀត។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា យើងត្រូវបង្ក្រាបឱ្យទាន់ពេលវេលា ចំពោះការប្រើប្រាស់អាវុធ និងការផ្ទុះអាវុធខុសច្បាប់ ដែលបង្ក គ្រោះថ្នាក់ដល់សង្គម។
«ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំមួយដល់ប្រធានគណៈបញ្ជាការឯកភាពខេត្តរាជធានី ដើម្បីបង្កើនកិច្ចការពារ ថែរក្សាធានាសន្តិសុខរបៀបរាបរយ សណ្តាប់ធ្នាប់សាធារណៈបង្កឱ្យមានភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋយើងទាំងមុនចូលឆ្នាំ ក្រោយពេលចូលឆ្នាំ និងក្នុងពេលចូលឆ្នាំ ដោយមិនមានការយាយីរំខានពីក្រុមជនពាលណាមួយឡើយ»។
លោកឧត្តមសេនីយ៍ត្រីទូច ណារ៉ុថ ស្នងការប៉ូលិសក្រុងភ្នំពេញ បានថ្លែងថា យើងរៀបចំដាក់ កម្លាំងប៉ូលិសច្រើនរាប់ពាន់នាក់ដោយរួមមានក្រុមដើរល្បាតមើល នៅតាមកន្លែងលេងកំសាន្តល្បែងប្រជាប្រិយ ដើម្បីកុំឱ្យក្មេងទំនើងបង្កការអុកឡុកផ្សេងៗ នៅក្នុងពិធីកំសាន្ត សប្បាយរបស់ប្រជាពលរដ្ឋ។
«ឆ្នាំនេះ យើងបានរៀបចំផែនការសុវត្ថិភាពឱ្យប្រជាពលរដ្ឋកំសាន្តសប្បាយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ធានាមិនឱ្យមានបាតុភាពនិងគ្រោះថ្នាក់អ្វីកើតឡើង។ជាពិសេស យើងទប់ស្កាត់ឱ្យបាននូវបទល្មើស ដូចជាករណីឆក់ ប្លន់ និងឃាតកម្មផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍ ផ្សេងៗ។ កម្លាំងប៉ូលិសរបស់យើងរៀបចំការពារជូនប្រជាពលរដ្ឋ។ យើងមានកម្លាំងល្បាត កម្លាំង ពួនស្ទាក់តាមដងផ្លូវ កម្លាំង សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ»។
លោកឧត្តមសេនីយ៍ត្រីសត ណាឌី ស្នងការប៉ូលិសខេត្តសៀមរាប បានថ្លែងថា កងកម្លាំងប៉ូលិស របស់យើងនៅទូទាំងត្រូវមានភារកិច្ចទទួលខុសត្រូវចំពោះការការពារសុវត្ថិភាពសម្រាប់ការលេងកំសាន្តល្បែងប្រជាប្រិយនៅតាមមូលដ្ឋានរៀងៗខ្លួនក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលមានរយៈពេល៣ថ្ងៃ។
«យើងបានរៀបចំដាក់ពង្រាយកម្លាំងទៅតាមគោលដៅសំខាន់ៗ ដែលមានប្រជាពលរដ្ឋ ទៅចូលទស្សនានៅបុណ្យចូលឆ្នាំនេះ ដូចជានៅរមណីយដ្ឋានអង្គរវត្តរមណីយដ្ឋានបារាយណ៍ទឹកថ្លានិងរមណីយដ្ឋាន ភ្នំគូលេន។យើងមានកម្លាំងចំហនិងកម្លាំងសម្ងាត់ គេចេញធ្វើការ។ យើងពង្រាយកម្លាំងប្រហែលជា១.០០០នាក់»។
នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេស តែងតែលេង កំសាន្តល្បែងប្រជាប្រិយផ្សេងៗ នៅតាមទីវត្តអារាមព្រះពុទ្ធសាសនា បន្ទាប់ពីមានការហត់នឿយពេញ១ ឆ្នាំមកនោះ។
ពីទីក្រុងភ្នំពេញ, ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា ។
Chun Sakada, VOA Khmer
Phnom Penh Monday, 12 April 2010
“We must prevent young gangsters from troubling the popular games during the Khmer New Year.”Interior Minister Sar Kheng on Monday ordered provincial and municipal governors to speed up security preparations for the New Year, as Cambodia prepares for the Year of the Tiger.
During the holiday, Cambodians travel from Phnom Penh and other cities to their homes in the provinces, where they spend three days or more in revelry, in hopes of welcoming a year of prosperity and happiness. But it can also be a dangerous time.
“We must suppress the use of illegal weapons and explosives that can be dangerous to society,” Khieu Sopheak, a spokesman for the Interior Ministry, told VOA Khmer Monday.
“The Ministry of Interior issued advice to the provincial and Phnom Penh governors to increase protection and ensure security and make good arrangements for public order,” Khieu Sopheak said.
The New Year holiday should be a time of fun, “without trouble from gangsters,” he said.
Phnom Penh will deploy thousands of police to patrol the streets and maintain safety where locals congregate to play traditional games around the city, Phnom Penh Police Chief Touch Naroth said.
“We must prevent young gangsters from troubling the popular games during the Khmer New Year,” he said. “We will particularly prevent various offenses, like cases of thievery, pick-pocketing, robbing travelers, other robberies and murders, as well as traffic incidents.”
Sarth Nady, chief of Siem Reap police, said local forces had been sent to popular sites like Angkor Wat, Baray Tek Thla reservoir and Phnom Kulen mountain.
“We have 1,000 policemen, including secret forces, protecting the safety of people,” he said.
------
ក្រសួងមហាផ្ទៃបានណែនាំឱ្យការពារសន្តិសុខពេលបុណ្យចូលឆ្នាំថ្មី
ដោយ លោក ជន សក្តា វីអូអេ ខ្មែរ
ភ្នំពេញ ថ្ងៃច័ន្ទ, 12 ខែមេសា 2010
«ឆ្នាំនេះ យើងបានរៀបចំផែនការសុវត្ថិភាពឱ្យប្រជាពលរដ្ឋកំសាន្តសប្បាយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ធានាមិនឱ្យមានបាតុភាពនិងគ្រោះថ្នាក់អ្វីកើតឡើង»។លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃស ខេង នៅថ្ងៃច័ន្ទនេះ បានបញ្ជាអភិបាលខេត្ត-រាជធានី នៅ ទូទាំងប្រទេស ឱ្យបង្កើនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ការ កំសាន្តសប្បាយរបស់ប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ។
ពិធីបុណ្យចូលឆ្នាំខ្មែរនឹងត្រូវប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ដែល ជាពិធីបុណ្យដ៏សែនសប្បាយរីករាយ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរគ្រប់រូបបានតស៊ូឆ្លងនូវឧបសគ្គ ជំងឺឈឺថ្កាត់ និងភាពឧបទ្រុបចង្រៃទាំងឡាយទាំងពួងពេញមួយឆ្នាំកន្លងមក និងចាប់ជោគជ័យ សិរីសួស្តី សុភមង្គល និងសុខដុមរមនានៅឆ្នាំខាងមុខទៀត។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា យើងត្រូវបង្ក្រាបឱ្យទាន់ពេលវេលា ចំពោះការប្រើប្រាស់អាវុធ និងការផ្ទុះអាវុធខុសច្បាប់ ដែលបង្ក គ្រោះថ្នាក់ដល់សង្គម។
«ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំមួយដល់ប្រធានគណៈបញ្ជាការឯកភាពខេត្តរាជធានី ដើម្បីបង្កើនកិច្ចការពារ ថែរក្សាធានាសន្តិសុខរបៀបរាបរយ សណ្តាប់ធ្នាប់សាធារណៈបង្កឱ្យមានភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋយើងទាំងមុនចូលឆ្នាំ ក្រោយពេលចូលឆ្នាំ និងក្នុងពេលចូលឆ្នាំ ដោយមិនមានការយាយីរំខានពីក្រុមជនពាលណាមួយឡើយ»។
លោកឧត្តមសេនីយ៍ត្រីទូច ណារ៉ុថ ស្នងការប៉ូលិសក្រុងភ្នំពេញ បានថ្លែងថា យើងរៀបចំដាក់ កម្លាំងប៉ូលិសច្រើនរាប់ពាន់នាក់ដោយរួមមានក្រុមដើរល្បាតមើល នៅតាមកន្លែងលេងកំសាន្តល្បែងប្រជាប្រិយ ដើម្បីកុំឱ្យក្មេងទំនើងបង្កការអុកឡុកផ្សេងៗ នៅក្នុងពិធីកំសាន្ត សប្បាយរបស់ប្រជាពលរដ្ឋ។
«ឆ្នាំនេះ យើងបានរៀបចំផែនការសុវត្ថិភាពឱ្យប្រជាពលរដ្ឋកំសាន្តសប្បាយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ធានាមិនឱ្យមានបាតុភាពនិងគ្រោះថ្នាក់អ្វីកើតឡើង។ជាពិសេស យើងទប់ស្កាត់ឱ្យបាននូវបទល្មើស ដូចជាករណីឆក់ ប្លន់ និងឃាតកម្មផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍ ផ្សេងៗ។ កម្លាំងប៉ូលិសរបស់យើងរៀបចំការពារជូនប្រជាពលរដ្ឋ។ យើងមានកម្លាំងល្បាត កម្លាំង ពួនស្ទាក់តាមដងផ្លូវ កម្លាំង សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ»។
លោកឧត្តមសេនីយ៍ត្រីសត ណាឌី ស្នងការប៉ូលិសខេត្តសៀមរាប បានថ្លែងថា កងកម្លាំងប៉ូលិស របស់យើងនៅទូទាំងត្រូវមានភារកិច្ចទទួលខុសត្រូវចំពោះការការពារសុវត្ថិភាពសម្រាប់ការលេងកំសាន្តល្បែងប្រជាប្រិយនៅតាមមូលដ្ឋានរៀងៗខ្លួនក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលមានរយៈពេល៣ថ្ងៃ។
«យើងបានរៀបចំដាក់ពង្រាយកម្លាំងទៅតាមគោលដៅសំខាន់ៗ ដែលមានប្រជាពលរដ្ឋ ទៅចូលទស្សនានៅបុណ្យចូលឆ្នាំនេះ ដូចជានៅរមណីយដ្ឋានអង្គរវត្តរមណីយដ្ឋានបារាយណ៍ទឹកថ្លានិងរមណីយដ្ឋាន ភ្នំគូលេន។យើងមានកម្លាំងចំហនិងកម្លាំងសម្ងាត់ គេចេញធ្វើការ។ យើងពង្រាយកម្លាំងប្រហែលជា១.០០០នាក់»។
នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេស តែងតែលេង កំសាន្តល្បែងប្រជាប្រិយផ្សេងៗ នៅតាមទីវត្តអារាមព្រះពុទ្ធសាសនា បន្ទាប់ពីមានការហត់នឿយពេញ១ ឆ្នាំមកនោះ។
ពីទីក្រុងភ្នំពេញ, ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា ។
1 comment:
HAPPPPPPPPPPPY NEW YEARRRRRRRRRRRRR TO ALL MY KHMER PEOPLE WORLD WIDE EVEN YOU KHMER PEOPLE IN SPACE HAHAHAH NAH...HAVE A GOOD ONE EEVERYBODY PARTY LIKE A ROCK STARRRRR....
Post a Comment