Friday, March 04, 2011

Sacrava's Political Cartoon: Falling

Cartoon by Sacrava (on the web at http://sacrava.blogspot.com)

6 comments:

Anonymous said...

The prosecutor of the International Criminal Court says he will investigate Gadhafi and his inner circle including some of his sons for possible crimes against humanity in the violent crackdown on anti-government protesters.

Anonymous said...

ហា៎ ហា៎ ធ្វើអីគេមិនកើតបានត្រឹមតែគូររូបត្លុកប្រមាថ និងសរសេរកំណាព្យឡប់ៗជេរគេ ។ អស្ចារ្យតែម្ដងពួកនេះ! មិនគិតខំយកចិត្តយកថ្លើមប្រជាជនឲ្យប្រជាជនអាណិតស្រឡាញ់ បោះឆ្នោតឲ្យទេ តែគិតតែពីខំជេរប្រទេចនិងគូររូបត្លុក តែងកំណាព្យឆ្កួតៗជេរ ។ ប្រហែលគិតថា អាចឈ្នះបក្សប្រជាជនតាមវិធីហ្នឹងហើយ មើលទៅ...

Anonymous said...

If everyone loves Hun Xen & its CPP.why do they need so many thousand bodyguards ,let alone Hun Xen has 4 thousand of them !
Without Yuon Hanoi, Hun Xen regime would collapse from yesterday for sure.
Tunisia, Egypt,Libya ...Cambodia is next ?

Anonymous said...

12:31 បើអ្នកឯងជាខែ្មរអ្នកបា្រកដជាបានដឹងអំពីទុក្ខលំបាករបស់ពួកយើងនៅតាមព្រំដែនខ្មែរយួនជាក់ជាមិនខាន
ប៉ុនែ្តអ្នកឯងជាយួនបានជាមិនដឹងអីសោះ!គេនិយាយថាCPP ឈ្នះឆ្នោតដោយមានខ្មែរបានបោះជូន!
ធាតុពិតលោកមិនបានដឹងសោះទេថាមានជនជាតិយួនប៉ុន្មានលាននាក់ក្នុងស្រុកខែ្មរហើយបានបោះឆ្នោតឲ្យCPP?ហើយស្រុកខ្មែរតើមានអ្នកមានប៉ុន្មានភាគរយ?សួរហ៊ុនសែននិងមន្រ្តីថ្នាក់ក្រោមរបស់គាត់មើលបានធ្វើសកម្មភាពអ្វីខ្លះមុនថ្ងៃបោះឆ្នោត?
មានអ្នកសុំទានប៉ុន្មានសែននាក់ក្នុង១ឆ្នាំទៅសុំទាននៅស្រុកយួន?
មន្រ្តីរបស់រដ្ឋាភិបាលមានបានធ្វើរបាយការណ៏ទេ?ផ្នែកអប់រំ
មានតែសាលារៀនតែបា្រក់តែលោកគ្រូអ្នកគ្រូនៅទាបបង្ខំចិត្តត្រូវតែលក់នំដើម្បីទប់ទល់ជីវភាព មណ្ឌលសុខភាព
មានមន្ទីរពេទ្យតែគ្មានថ្នាំ!នៅមានច្រើនចំណុចទៀត!!!!!!!!!

Anonymous said...

ជូនលោក 4:37PM

ខ្ញុំធ្លាប់ទៅព្រំដែនខ្មែរយួនដែរ ។ អត់ឃើញមានទារុណកម្ម កាប់សម្លាប់ បង្ខំឲ្យជីកទំនប់លើកប្រឡាយ​ ធ្វើស្រែមួយហិកតារ ៣ តោន ហើយឲ្យហុតទឹកបបរ ៣ វែកផង ។ ឃើញតែទិដ្ឋភាពធម្មតាៗ ។

១.លោកថាបក្សប្រជាជនឈ្នះឆ្នោតដោយសារយួនបោះឲ្យ ។ សួរថាលោកមានភស្តុតាងអី្វសម្រាប់ចោទប្រកាន់ ? ពេលបោះឆ្នោតមានអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល គណបក្សនយោបាយផ្សេងៗ...នៅសង្កេតមើលទាំងអស់គ្នា ម៉េចមិនស្រែកពេលហ្នឹងម្ដងទៅ ? ទាល់តែពេលប្រកាសលទ្ធផលបោះឆ្នោត ដឹងខ្លួនថាចាញ់គេទើបស្រែកថាគេបន្លំសន្លឹកឆ្នោត​ ឬ សុទ្ធតែយួនមកបោះឆ្នោត ។ យុត្តិធម៌នៅឯណា ? កន្លែងណាគេឈ្នះ ចោទគេថាគេបន្លំ យួនបោះឲ្យ, កន្លែងណាខ្លួនឯងឈ្នះ ហ្នឹងបានត្រឹមត្រូវ អត់មានបន្លំ អត់មានយួនមកបោះ...។ អីក៍យ៉ាងហ្នឹង?????

២.ស្រុកខ្មែរមានអ្នកមានប៉ុន្មានភាគរយ ខ្ញុំមិនដឹងទេព្រោះខ្ញុំមិនមែនអ្នកមានផង ។ ខ្ញុំអ្នកមធ្យម ។ តែបើសង្កេតមើលតាមសម្ភារៈ ទ្រព្យសម្បត្តិ (ឡាន ម៉ូតូ ផ្ទះ ទូរស័ព្ទ ទូរទស្សន៍...) ស្រុកខ្មែរមានអ្នកមានមិនតិចទេ ។ បើអ្នកមធ្យមនិងធូរធារ គឺមានច្រើនលើសលុប ។

៣.មុនថ្ងៃបោះឆ្នោត, ហ៊ុន សែន គាត់ធ្វើការងារគាត់ក្នុងរដ្ឋាភិបាលជាធម្មតា ព្រោះគាត់អត់មានចុះឃោសនារកសំឡេងឆ្នោតដូចមេដឹកនាំបក្សដទៃផង ។ មន្រ្តីថ្នាក់ក្រោមគាត់មុនថ្ងៃបោះឆ្នោត គេចុះឃោសនារកសំឡេងពីប្រជាពលរដ្ឋ ដូចមន្រ្តីបក្សដទៃដែរ ។

៤.អ្នកសុំទាននៅស្រុកយួនមានមិនច្រើនដល់រាប់សែននាក់ទេ ។ បើរាប់សែននាក់ទៅសុំទាននៅស្រុកយួនមែននោះ, ម៉្លេះសមអស់ប្រជារាស្រ្តពីតាមខេត្តជាប់ព្រំដែនហើយ ។ អ្នកសុំទាន ខ្ញុំទទួលស្គាល់ថាមានមែន តែមានត្រឹមពាន់នាក់ទេនិងតិចជាងអ្នកទៅសុំទាននៅស្រុកសៀម ។ ពួកអ្នកសុំទានសុទ្ធតែពួកខិ្ជលធ្វើស្រែចម្ការហើយលក់ដីស្រែរបស់ខ្លួនអស់រួចតាំងលើកគ្នាទាំងពូជទៅសុំទាន ។

៤.មិនថាផ្នែកអប់រំទេ, ផ្នែកណាក៍គេត្រូវធ្វើរបាយការណ៍ឡើងទៅលើដែរ ។ នេះជាគោលការណ៍រដ្ឋបាល ។ លោកធ្លាប់រៀនសូត្រអត់ ? បានសួរដូចឆោតអញ្ចឹង?

៥.ខ្ញុំគិតថា ប្រាក់ខែលោកគ្រូអ្នកគ្រូប្រហែលជាគ្រប់គ្រាន់សម្រាប់ចាយវាយ បើពួកគាត់មិនលេង "តុងទីន" ឬ ដូរម៉ូតូ ឬ រត់តាមសម្ភារៈនិយមទេនោះ ។ សូមសួរថា បើប្រាក់ខែតិច ចាយមិនគ្រាន់ ចុះមានលុយឯណាលេង "តុងទីន" , ដូរម៉ូតូ...។ល។ ?

៦.មណ្ឌលសុខភាពឬមន្ទីរពេទ្យជនបទ ជាកន្លែងសម្រាប់ពិនិត្យនិងព្យាបាលជម្ងឺទូទៅនិងសង្រ្គោះកម្រិតបឋម ។ ដូច្នេះថ្នាំសង្កូវសំខាន់ៗមួយចំនួនមិនមានច្រើននោះទេ ហើយមណ្ឌលសុខភាពក៍មិនមានលទ្ធភាពសម្រាប់ព្យាបាលជម្ងឺធ្ងន់ៗឬសង្រ្គោះកម្រិតធ្ងន់ដែរ ប៉ុន្តែមាននៅតាមមន្ទីរពេទ្យធំៗនៅស្រុកឬខេត្តជាដើម ។

សង្ឃឹមថា ចម្លើយទាំងប៉ុន្មាននេះអាចឲ្យលោកស្ងប់ចិត្តបាន

Anonymous said...

2:00 pm I agree with you 100%, your comment is great.