Tuesday, August 02, 2011

Brain Food

We have more possibilities available in each moment than we realize.

- Thich Nhat Hanh


1 comment:

Anonymous said...

លោក​យាយ​ញឹម ហេង អាយុ​៨៥​ឆ្នាំ សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ខ្ទម​កណ្តាល​មួយ​ក្នុង​ភូមិ​បុរី​១០០​ខ្នង​ សង្កាត់​​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំេពញ។ ការ​រស់​នៅ​ក្នុង​ខ្ទម​កំ​សត់​ជញ្ជាំង​ធ្លុះ​ធ្លាយ​​ក្នុង​ដី​ទំ​ហំ​១៣​ម៉ែត្រ× ៣៩​ម៉ែត្រ​ ដែល​​ហ៊ុន​ព័ទ្ធ​ទៅ​ដោយ​ស្មៅ​បារាំង​ដុះ​ជុំ​វិញ និង​មាន​បរិ​ស្ថាន​​ពុំ​ល្អ​ទាល់​តែ​សោះ​នោះ លោក​យាយ​​ញឹម ហេង បាន​ប្រ​ឈម​មុខ​នឹង​អាជ្ញា​ធរ​​ខណ្ឌ​សែន​សុខ ដក​ហូត​យក​ដី​របស់​គាត់​ដោយ​សំ​អាង​ថា ជា​ដី​របស់​រដ្ឋ​ទៅ​វិញ​។

ស្ថិត​ក្នុងខ្ទម​កម្សត់​ និង​ជញ្ជាំង​ធ្លុះ​ធ្លាយ​លោក​យាយ​ញឹម ហេង បាន​មាន​ប្រ​សាសន៍​ទាំង​រលីង​រលោក​ទឹក​​ភ្នែក​រៀប​រាប់​ប្រាប់​​អ្នក​យក​ព័ត៌​មាន​ថា ​ទីតាំង​សាលា​សង្កាត់​ទឹក​ថ្លាចាស់ បាន​លក់​ទៅ​ឱ្យ​ឈ្មួញ​ដែ​ល​សព្វ​ថ្ងៃ​​ដី​នោះ គឺ​ជា​ដី​របស់​ក្រុម​​ហ៊ុន​​តូ​យូ​តា​វី​ហ្គោ​ហើយ​​ លោក​ចៅ​សង្កាត់​ទឹក​ថ្លា​បាន​​មក​សុំ​យក​ផ្ទះ​របស់​ខ្ញុំ​លេខ​៣១​ក្រុម​១ ភូមិ​២ ឃុំ​ទឹក​ថ្លា ខណ្ឌ​ឫស្សី​កែវ​ រាជ​ធានី​ភ្នំពេញ។ លោក​ចៅ​សង្កាត់​ទឹក​ថា្ល​​​ឱ្យ​​ឈ្មោះ​ខ្ញុំ ញឹម​ ហេង មក​រស់​នៅ​លើ​ដី​ទី​ស្នាក់​ការ​ភូមិ​វិញ ហើយ​​ធ្វើ​លិខិត​ប្រ​គល់​សិទ្ធ​គ្រប់​គ្រង​​ជា​ម្ចាស់​​ឱ្យ​​ខ្ញុំ​ទៀត​ផង។ ក្រោយ​មក​​ខ្ញុំ​បាន​មក​សុំ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ស្រប​ច្បាប់​​ពេល​នោះ​លោក​មេ​ភូមិ​​ទឹក​ថ្លា​ឈ្មោះ​ប៉ែត បាន​យក​លិខិត​ប្រ​គល់​សិទិ្ធ​របស់​ខ្ញុំ​ទៅ​ដោយ​ប្រាប់​ខ្ញុំ​ថា យកទៅ​ធ្វើ​​ប័ណ្ណ​កម្ម​សិទ្ធ​​ឱ្យ​ខ្ញុំ ប៉ុន្តែ​​លោក​មេ​ភូមិ​​ទឹក​ថ្លា បែ​ជា​យក​លិខិត​ប្រ​គល់​​សិទ្ធិរបស់​ខ្ញុំ​បាត់​រហូត​ដល់​បច្ចុប្បន្ន​។ ខ្ញុំ​ទៅ​សួរ​លោក​មេ​ភូមិ​​ទឹក​ថ្លាពី​​តំណើរ​រឿង​លិខិត​ប្រ​គល់​សិទិ្ធ​ឱ្យ​ខ្ញុំ បែ​រ​ជា​លោក​មេ​ភូមិ​ទឹក​ថ្លា​គឺ​ឈ្មោះ​ប៉ែត​ បាន​មកសម្លុតដោយ​​យក​កាំ​ភ្លើង​​អា​កា​ចេញ​ពី​ផ្ទះ​​​មក​រក​បាញ់​ខ្ញុំ ហើយ​ថែម​ទាំង​គំ​រៀម​​កំ​ហែង​ខ្ញុំ​ថា អញ​មិន​ដឹង​អីទេ បើ​មិន​ចេញ​អញ​នឹង​បាញ់​។ ពេលនោះ​​ខ្ញុំ​ភិត​ភ័យ​ពេក​ទើប​ខ្ញុំ​ចាក​ចេញ​ពី​ផ្ទះ​​របស់​មេ​ភូមិ​ទឹក​ថ្លា​ដោយមាន​សាក្សី​ដែល​ជា​ប្រ​ជា​ពល​រដ្ឋ​​បាន​ឃើញ​លោក​មេ​ភូមិទឹក​ថ្លា​ ឈ្មោះ​ប៉ែត​ផង​ដែរ។ បន្ទាប់​​មក​​លោក​មេ​ភូមិ​ទឹក​ថ្លា​ និង​លោក​ចៅ​សង្កាត់​ទឹក​ថ្លា​បាន​ដាក់​​បញ្ចូល​ដី​របស់​នាង​ខ្ញុំ​ទៅ​ជា​សម្បត្តិ​រដ្ឋ​ទៅ​វិញ​។

លោក​យាយ​បញ្ជាក់​​ថា គាត់​បាន​មក​រស់​នៅ​លើ​ផ្ទះ​​បុរី​១០០ខ្នង​តាំង​ពី​ឆ្នាំ​១៩៨០ ហើយ​សាលា​ឃុំ​ទឹក​ថ្លា​បាន​សុំ​យក​ផ្ទះ​ខ្ញុំ​មួយ​ចំ​ហៀង​​ធ្វើ​ជា​សាលា​ឃុំ​​ទឹក​ថ្លា រីឯម្ខាង​​ទៀត​​នៅ​​ជា​ផ្ទះ​​ខ្ញុំ​ដដែល​។ ក្រោយ​មក​ទៀត​មេ​​ភូមិ​ទឹក​ថ្លា​ និង​លោក​ចៅ​សង្កាត់​​បាន​ផ្លាស់​ប្តូរ​ឱ្យ​ខ្ញុំ ឱ្យ​ទៅ​រស់​នៅ​ដី​មួយ​កន្លែង​ដែល​ជា​ដី​​ស្នាក់​ការ​ភូមិ​វិញ​ គឺ​នៅ​ម្តុំ​ជិត​សាលា​​ឃុំ​ទឹក​ថ្លា ចាប់តាំង​ពី​ឆ្នាំ​១៩៩០មក​ម៉្លេះ​។ ប៉ុន្តែ​មេ​ភូមិ​ទឹក​ថ្លា​ និង​លោក​​ចៅ​សង្កាត់​ទឹក​ថ្លា​មិន​ព្រម​បញ្ជាក់​ថា ដី​ទី​ស្នាក់​ការ​ភូមិ​ដែល​ពួក​គាត់​បាន​ឱ្យ​ខ្ញុំ​ទៅ​រស់​នៅ​ដោយ​ការដោះ​ដូរគ្នា​នោះគឺ​​​ជា​ដីរបស់​ខ្ញុំ​ទេ ព្រោះដី​​ទីស្នាក់​ការ​​សង្កាត់​​​ទឹកថ្លា​​នោះជា​ដីរបស់​ខ្ញុំ​ទេ។
លោក​យាយ​​​បានរៀប​រាប់​​​ថា មកដ​ល់​​​ចាស់​ជរា​ឥតទីពឹង​នេះ ស្រាប់តែ​អស់​​រលីង​ពីខ្លួន​។ ​​គាត់ម​​​ករស់នៅ​​តាំង​ពីឆ្នាំ​​១៩៧៩ រហូត​មក​​ត្រូវ​​​រដ្ឋ​អំណាចយកដីគាត់​លក់​ឱ្យក្រុមហ៊ុន​​​ ​​ដូរ​ដី​​ឱ្យ​មក​នៅលើដី​​ស្នាក់ការ​ភូមិ​។ ​​មក​ដល់​​​ចុងក្រោយ​នេះ​​ស្រាប់តែ​​ដេញគាត់​​ទៀត ដោយ​និយាយ​ថា ​ដីដែល​គាត់រស់នៅ​​​សព្វថ្ងៃ​នេះ​​​ជា​ដីរដ្ឋ​​​ទៅវិញ ​និង​គំរាម​​​ឥត​ឈប់​​ឈរ​សោះ​​ឱ្យ​គាត់​ចាកចេញ​។

ទង្វើរបស់​​រដ្ឋអំណាច​មូលដ្ឋាន​​បែបនេះ ​តើ​យុត្តិធម៌​នៅទីណា​? បើ​មិន​បាន​​ផ្តល់​យុត្តិធម៌​​ជូនគាត់​​ទេ គួរ​ណាស់​មាន​មនុស្ស​​ធម៌ចំពោះ​រូប​គាត់​ខ្លះ​ហើយ ​​ប៉ុន្តែ​​​អត់មាន​​សោះ ។​
អយុត្តិធម៌​ និង​គ្មាន​មនុស្សធម៌​បែ​បនេះ ​​ត្រូវ​បាន​​មហាជន​ដែល​​​អាន​សារ​ព័ត៌មាន​​កោះសន្តិ​ភាព​ស្រែកថ្កោលទោស​រដ្ឋអំណាច​​មូលដ្ឋាន​​ក្នុង​​​ខណ្ឌ​សែនសុខ ដែលពាក់ព័ន្ធ​​​​ឥត​​ឈប់ឈរ​ឡើយ។ មហាជន​សូម​​ឱ្យ​រដ្ឋអំណាច​​សង្កាត់​ដែល​យកដី​គាត់​លក់​កាល​ដីត្រូវប៉ាន់ ត្រូវ​តែ​​សង​មក​​វិញ ។
តាមពិតទៅ ​​​លោកយាយ​ដែល​រដ្ឋ​អំណាច​​សង្កាត់​លើក​ពី​កន្លែង​​មួយទៅដាក់​​នៅកន្លែង​មួយ​ទៀតនេះ​ មិនចង់​​​បានអ្វីក្រៅ​​តែ​ពី​​សុំ​​រស់នៅ​​កន្លែង​​អាក្រក់​​​ដែលគាត់​​កំពុងរស់​នៅ​សព្វថ្ងៃ​​នេះ​ទេ។ ប៉ុន្តែ​មក​ពី​រដ្ឋអំណាច​​​មិន​ព្រម​​ត្រា​ប្រណី​សោះ ទើបគាត់​អស់សង្ឃឹម​​​ខំស្រែក​អំពាវ​នាវ​សុំ​ជួយ​គាត់ផង​តែប៉ុណ្ណោះ​