ខ្មែរនឹងមិនស្លាប់ ហើយក៏មិនត្រូវបានគេបញ្ចើចបញ្ចើមើលងាយដែរ បើយើងមានយុវជនដូចជាសួង សោភ័ណ្ឌ ហើយយើងជួយគ្នាការពារយុវជនក្លាហាននេះ។ដកស្រង់ពីគេហទំព័រពន្លឺដ៏ត្រចះត្រចង់នៃអនាគតខ្មែរ
ប្រជាជនកម្ពុជាត្រូវគេបង្រ្កាបមិនអោយងើបឡើងតវ៉ាអ្នកមាន
អំណាចឡើយ។ មិនតែប៉ុណោ្ណះប្រជាជនខ្មែរភាគច្រើនជឿទៅលើពាក្យបញ្ចុះ បញ្ចូលថានៅអោយស្ងៀមដើម្បីសន្សំសុខ។
តើប្រជាជនខ្មែរបានទទួលសុខទេ? តើសិទ្ធិសេរីភាពរមែងបានមក
ដោយការអង្វរករ ក្រាបលូនទទួចសុំឬទេ?
លោកប្រធានាធិបតេយ្យហ្រ្វែងគ្លិន បិន ប្រាប់យើងថា អ្នកដែលបោះបង់សេរីភាពគ្រឹះដោយដូរយកសេរីភាព ដែល
គេអោយបន្តិចបន្តួច អ្នកទាំងនោះនឹងបាត់បង់ទាំងពីរ។
They that can give up essential liberty to obtain a little temporary safety deserve neither liberty nor safety. Ben Franklin
ករណីសួង សោភ័ណ្ឌទទួលបានការគោរពពីប្រជា
ពលរដ្ឋខ្មែរ ទាំងអស់គ្នាជាពិសេសក្រុមយុវជន។
តែជនរងគ្រោះដូចសួង សោភ័ណ្ឌរមែងទទួលការ
បញ្ចើចបញ្ចើពីសំណាក់ជនទមិឡការពារ្ ជនផ្តាច់ការនិង
ការពារឈ្មួញជញ្ជក់ឈាមប្រជាជនខ្មែរ។
ពួកដែលសរសេរបញ្ចើចបញ្ចើអោយសោភ័ណ្ឌនៅទីនេះ
ជាមនុស្សសត្វតិរច្ឆាន មានភ្នែកឥតប្រស្រី មានក្បាលឥតខួរ និងមាន
ជីវិតអន់ជាងសត្វឆ្កែរទៅទៀត។ សោភ័ណ្ឌត្រូវបានគេវាយស្ទើរស្លាប់
ព្រោះតែជួយជនរងគ្រោះដ៏ទៃទៀត តែត្រូវពួកតិរច្ឆានត្មិះតិះដៀលអោយ។
មានតែប្រទេសកម្ពុជាទេ ដែលជនរងគ្រោះត្រូវបានគេយកមកប្រើប្រាស់
ដើម្បីគំរាមដល់ជនរងគ្រោះដ៏ទៃ។តែអ្វីដែលយើងមើលឃើញគឺជនរងគ្រោះ
ទាំងឡាយខ្វះការជួយគ្នាក្នុងគ្រាមានអាសន្ន។ ចំណុចខ្សោយជាក់ ស្តែងគឺនៅពេលមានទុក្ខគេហៅសោភ័ណ្ឌអោយមកជួយ តែពេលប៉ូលីស
អន្តិរតីយ៍សំរុកវាយដំសោភ័ណ្ឌ អ្នកទាំងនោះឈរមើលធ្វើព្រងើយ។
តែចំណុចខ្សោយនេះ អ្នកអាចបំពេញបានដោយបន្តប្តឹងតាមច្បាប់ដែលជាការ
ប្រើថ្មវាយបំបែកថ្មបន្តទៅទៀត។
សុន ស៑ឿ អ្នកនិពន្ធចិននៃសិល្បៈនៃសង្គ្រាមនិយាយថា កំចាត់មួយ
រញ្ជួញមួយពាន់ or kill one terrify a thousand តែផ្ទុយទៅវិញ ការពារមួយ
ញ៉ាំងមួយលានអោយចូលរួម protect one empower a million.
ខ្មែរនឹងមិនស្លាប់ ហើយក៏មិនត្រូវបានគេបញ្ចើចបញ្ចើមើលងាយដែរ បើ
យើងមានយុវជនដូចជាសួង សោភ័ណ្ឌ ហើយយើងជួយគ្នាការពារ
យុវជនក្លាហាននេះ។
ដោយសេចក្តីស្រឡាញ់និងរាប់អាន
ពីខ្ញុំខ្មែរយ៉ាំង
3 comments:
សុន ស៑ឿ អ្នកនិពន្ធចិននៃសិល្បៈនៃសង្គ្រាមនិយាយថា កំចាត់មួយ
រញ្ជួញមួយពាន់ or kill one terrify a thousand តែផ្ទុយទៅវិញ ការពារមួយ
ញ៉ាំងមួយលានអោយចូលរួម protect one empower a million.
លោកប្រធានាធិបតេយ្យហ្រ្វែងគ្លិន បិន ប្រាប់យើងថា អ្នកដែលបោះបង់សេរីភាពគ្រឹះដោយដូរយកសេរីភាព ដែល
គេអោយបន្តិចបន្តួច អ្នកទាំងនោះនឹងបាត់បង់ទាំងពីរ។
They that can give up essential liberty to obtain a little temporary safety deserve neither liberty nor safety. Ben Franklin
Brothers and sisters you don't need beg them for your own homes ... What is you need is learning how to stand up against the tyrannies from our brothers and sisters in Kampong Speu. Stand up together and kick those dogs, this is the only way that these thieve will understand.
Show them the power of the people.
People power ////
Post a Comment