យើងខ្ញុំជាកូនខ្មែរជំនាន់ក្រោយមានការអាក់អន់ចិត្តជាអនេកអនន្ត ដោយមើលឃើញថា សុភាសិតទំពាំងស្នងប្ញស្សីគឺគ្រាន់តែជាលេសដាក់បន្ទុកមកលើយើងខ្ញុំជំនាន់ក្រោយរបស់ ពួកដែលបានកើតមុនយើងតែប៉ុណោ្ណះ។ មិននិយាយដល់ចាស់ព្រឹទ្ធាចារ្យល្អៗជាច្រើនដែល បានត្រួសត្រាយផ្លូវទុកអោយយើងយ៉ាងល្អ ប៉ុនែ្តអ្វីដែលមិនល្អនោះគឺមេដឹកនាំខ្មែរចាស់ៗកន្លង មកមិនមាននរណារម្នាក់អាចអោយយើងយកធ្វើជាគំរូបានទេ បើយើងចូលទៅជិតគេ យើងមិនបាន និយាយពាក្យពិតចេញពីចិត្តយើងឡើយ ព្រោះយើងត្រូវតែនិយាយពាក្យបញ្ជោរដល់ពួកគេ។
- ក្រោយពីយុគអាណានិគមបានបញ្ចប់ សម័យសង្គមរាស្រ្តនិយមបានលើកកំពស់កិត្តិនាម បណ្ឌិតបញ្ញវន្តខ្ពស់ជាងសម័យហ៊ុន សែន បច្ចុប្បន្ន តែសម្តេចព្រះសីហនុបរាជ័យក្នុងការលើក កំពស់សង្គមពហុបក្សនិងលទ្ធិប្រជាធិបតេយ្យ។
- យុគសម័យលន់ណុល សម័យប៉ុលពត និងសម័យយួនឈ្លានពាន ត្រូវបានគេចាត់ទុកជាយុគ មហាហាយនភាពនៅកម្ពុជា។ តែអ្វីដែលយើងខ្ញុំជាយុវជនជំនាន់ក្រោយបារម្មណ៍បំផុត គឺឥទ្ធិពល នៃហាយនភាពនេះនៅតែមានបន្តរហូតមកដល់សព្វថ្ងៃ។
- យុគនយោបាយខ្មែរក្រោយសម័យអង្គការសហប្រជាជាតិ ២៣ តុលា ១៩៩១ គឺជាយុគឃ្លីង ឃ្លោងមួយដែលកម្ពុជាស្ថិតក្រោមអំណាចនៃឥទ្ធិពលហាយនភាពនិងអំណាចនៃឥទ្ធិពល ជឿនលឿន។
បច្ចុប្បន្នយើងមើលឃើញអំណាចនៃឥទ្ធិពលហាយនភាពហាក់បីដូចជារត់លឿនជាង
អំណាចនៃឥទ្ធិពលជឿនលឿន។ ឧបសគ្គនេះគឺបណ្តាលមកពីរឿងតែមួយគត់គឺការល្មោភ អំណាចរបស់បុគ្គលហ៊ុន សែន។
តើអ្នកទាំងអស់យល់ឃើញថា ការកាន់កាប់អំណាចអស់រយះពេលយ៉ាងយូររបស់ហ៊ុន សែន
ជាការល្អសំរាប់កម្ពុជាឬជាការនាំកម្ពុជាទៅរកភាពបរាជ័យ?
អ្នកប្រាជ្ញពិភពលោកបានរកឃើញ ទ្រឹស្តីដ៏សំខាន់មួយសំរាប់នយោបាយដឹកនាំ ប្រទេសជាតិគឺការដូរមេដឹកនាំអោយបានញឹកញាប់។
- ប្រទេសប្រជាធិបតេយ្យទាំងឡាយមានការផ្តូរមេដឹកនាំរបស់គេជាប្រចាំតាមរយះការ បោះឆ្នោតនិងការកំណត់អណត្តិ រាប់ចាប់តាំងពីប្រធានាធិបតី នាយករដ្ឋមន្រ្តី ប្រធាន អង្គចៅក្រម ប្រធានរដ្ឋសភា និងចុះរហូតមកថ្នាក់រដ្ឋ ខេត្ត ស្រុក និងឃុំ។
- ប្រទេសកុម្មុនីសដែលនៅសេសសល់ក៏មានការផ្លាស់ប្តូរមេដឹកនាំជាញឹកញាប់តាមរយះ សមាជបក្សនិងការកំណត់អណត្តិច្បាស់លាស់។
ចុះកម្ពុជាវិញ? នាយករដ្ឋមន្រ្តីហ៊ុន សែន កាន់កាប់ប្រទេសជិត៣០ឆ្នាំតែម្នាក់ឯង គឺមានន័យថា ប្រទេសនេះមិនទាំងកុម្មុនីយ មិនទាំងប្រជាធិបតេយ្យ ប្រហែលជាប្រទេសអនាធិបតេយ្យច្រើនជាង។
ដូច្នេះ យើងខ្ញុំជាយុវជនជំនាន់ក្រោយ ដែលមានទាំងសមាសភាពសមាជិកនៅក្នុងជួរ គណបក្សកាន់អំណាចនឹងតស៊ូដើម្បីផ្លាស់លោកហ៊ុន សែន ជំនួសដោយអ្នកមាន សមត្ថភាពផេ្សងទៀតនៅក្នុងបក្ស...និងសមាសភាពនៅក្នុងបក្សជំទាស់ធំជាង គេបង្អស់គឺបក្សសម រង្ស៊ី នឹងខំតស៊ូយកជ័យជំនះអោយខាងតែបាន។ មានតែ យន្តការនិងវិញ្ញតិ្តនេះទេ ដែលអាចធ្វើអោយសុភាសិតទំពាំងស្នងប្ញស្សីមាន អត្ថន័យពេញលេញ នឹងអាចនាំនាវាកម្ពុជាឆ្ពោះទៅរកវិបុលភាព ភ្លឺថ្លានាពេល អនាគតខាងមុខបាន។
ជយោ កំឡាំងយុវជនខ្មែរ!
ជយោ កំឡាំងយុវជនខ្មែរ!
ជយោ កំឡាំងយុវជនខ្មែរ!
2 comments:
អា ជា សារុន អាចោលម្សៀត
អា ហ៊ុន សែន វា គ្មានធ្វើ អំពើល្អទេ
បរាជ័យ អា ជា សារុន
បរាជ័យ អា ហ៊ុន សែន
អាជា សារុនលេចក្បាលមកឲ្យអ្នកសំនេរទាំងអស់
ដំក្បាលដូចដែកគោល។វាងើបមកដំ! ងើបមកដំ!
ដំវាទាល់តែលិចក្បាលទៅវិញ។
ខ្មែរក្រៅខ្មែរក្នុងស្រុក ភ្នែកគេឃើញ ត្រចៀកគេឮ
អស់ហើយ។គេទាំអស់ស្គាល់មារយាទអាឆ្កែហ៊ុន
សែន និង អាឆ្កែឯង។ដូច្នេះ ពួកឯងព្រុះគេមិន
ចង់ឮ ខាំគេ គេចាប់ខាំវិញហើយ។
ពួកអាឯងជិតដល់ងាប់ហើយ។អានរកលោកីយ៕
Post a Comment