http://www.youtube.com/watch?v=Nys_tlR1ooM
Synopsis: Police confirmed that the video shown above was captured during a daylight robbery in Phnom Penh, just across from the Phnom Penh International Airport. During the robbery, a woman was shot three times by the robbers for attempting to wrestle back a box of her money worth about 100 million riels (~$30,000). Using the video, the police was able to identified the robbers, but it declined to reveal their identity. The victim died on the way to the hospital.
An announcement was posted on Facebook indicating that the owner of the video camera which taped the entire robbery scene had decided to remove the camera because he fears reprisals from the robbers. On the other hand, considering that nobody dared help the victim of the robbery, it is understandable why the owner of the video camera is concerned for his safety. After all this is the Kingdoom of Don't You Ever Wonder! Get it?
ក្រុមចោរបាញ់សម្លាប់ស្ត្រីអាជីវករប្តូរប្រាក់ដែលមើលឃើញតាមវីដេអូឃ្លីប ត្រូវស្គាល់អត្តសញ្ញាណហើយ
ថ្ងៃព្រហស្បត្ត៏ ទី១ ខែកញ្ញា ឆ្នាំ២០១១ ម៉ោង ១៨:១៥
ដោយ ៖ ប្រុសកោះ
កោះសន្តិភាព
រាជធានីភ្នំពេញ ៖ ប្រធានការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ លោកជួន ណារិន្ទ បានមានប្រសាសន៍ប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅរសៀលថ្ងៃទី១ កញ្ញា ២០១១នេះ ថា មុខសញ្ញាក្រុមចោរប្លន់ ដែលបានប្លន់បាញ់សម្លាប់ស្រ្តីជាអាជីវករប្តូរប្រាក់នៅ រង្វង់មូលចោមចៅយកប្រាក់ប្រមាណ៣ម៉ឺនដុល្លារអាមេរិកកាលពីថ្ងៃទី២៨ សីហា កន្លងមកនេះ គឺសមត្ថកិច្ចបានកំណត់មុខសញ្ញា និងស្គាល់អត្តសញ្ញាណអស់ហើយ។ ប៉ុន្តែលោក ប្រធាន ការិយាល័យ ព្រហ្មទណ្ឌ កម្រិត ធ្ងន់ រាជធានីភ្នំពេញ សុំមិនទាន់បញ្ចេញឈ្មោះនិងទីតាំង លាក់ខ្លួន របស់បក្ខ ពួក ចោរប្លន់ ទាំងនោះ នៅឡើយទេ ពីព្រោះ ស្ថិតក្នុង នីតិវិធី តាមប្រមាញ់ របស់សមត្ថកិច្ច ។
គួររំលឹកថា ស្ត្រីជាអាជីវករប្តូរប្រាក់ម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងបន្ទាប់មកបានស្លាប់ បាត់បង់ ជីវិត ពេល កំពុង បញ្ជូន ទៅ សង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ដល់ពាក់កណ្តាលផ្លូវដោយ សារ ចោរ ប្លន់ មានគ្នា ជា ច្រើននាក់ប្រដាប់ ដោយកាំភ្លើង ខ្លី ធ្វើ សកម្មភាព បាញ់ប្រហារ ប្លន់ យក កេស ដាក់ ប្រាក់អស់ចំនួន ជាង១០០លាន រៀល ស្មើនឹងប្រមាណ៣ម៉ឺនដុល្លារ។ គ្រោះអកុសល នេះ បាន កើត ឡើង ក្នុង ខណៈ ពេល ដែល ស្ត្រី រងគ្រោះ កំពុង ជិះម៉ូតូ ជាមួយ កូនប្រុស ធ្វើដំណើរចេញពីកន្លែងប្តូរប្រាក់មួយនៅម្តុំ ផ្សារអូឡាំពិក ខណ្ឌចំការមន ត្រឡប់ទៅផ្ទះនៅម្តុំរង្វង់មូលចោមចៅ ជាមួយកូនប្រុស។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៨ ខែសីហា នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីត្រង់ចំណុចកន្លែង លក់ខោ អាវជជុះ មុខព្រលាន យន្តហោះអន្តរជាតិ ភ្នំពេញ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ។
ស្ត្រីរងគ្រោះឈ្មោះជួន ធារ៉ា អាយុ៤៨ឆ្នាំ មុខរបរប្តូរប្រាក់នៅរង្វង់មូលចោមចៅ ត្រូវចោរបាញ់៣គ្រាប់ត្រូវចំលើដើមទ្រូងខាងឆ្វេងធ្លាយទៅក្រោយ។ ចំណែកកូនប្រុសរបស់គាត់ឈ្មោះផុន ឡាទី អាយុ២១ឆ្នាំ មិនរងរបួសអ្វីទេ។ ពួកគេរស់នៅក្បែររង្វង់មូលថ្នល់បំបែកចោមចៅ។ ដោយឡែក ក្រុមចោរ មានគ្នាជាច្រើននាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយកាំភ្លើងខ្លី២ដើម ជិះម៉ូតូធុនហុងដា សេ១២៥ ពីរគ្រឿង និងមានម៉ូតូបិទគូទមួយចំនួនទៀត។ ក្រោយពេលធ្វើសកម្មភាពបាញ់ប្លន់ ដណ្តើម យកកេសលុយជាង១រយលានរៀលបានហើយ ពួកវាបានជិះម៉ូតូគេចខ្លួនបាត់ ដោយសុវត្ថិភាព។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះ និងកូនប្រុស បានជិះ ម៉ូតូ១គ្រឿងម៉ាកអ៊ែរប្លេត ពាក់ស្លាកលេខភ្នំពេញ 1AX-2125 ពណ៌ខ្មៅ នាំយក ប្រាក់ដុល្លារចំនួន ៣ម៉ឺន ដុល្លារ អាមេរិក ទៅ ប្តូរយក ប្រាក់រៀល បានជាង១រយលានរៀលនៅផ្ទះម្តុំផ្សារអូឡាំពិក ខណ្ឌចំការមន ដែលជាកន្លែងប្តូរប្រាក់ធំមួយ។
ក្រោយពេលដូររួចស្ត្រីរងគ្រោះនិងកូនប្រុសបានជិះម៉ូតូឌុបគ្នាត្រឡប់មកផ្ទះវិញ ដោយដាក់ប្រាក់នៅក្នុងសំបកកេសស្រាបៀរមួយរួចដាក់ចំកណ្តាលដែលម្តាយជិះអោប ពីក្រោយ។ ពេលជិះតាមផ្លូវស្រាប់តែមានជនសង្គមងងឹតមួយក្រុមបានដេញតាមប្លន់យ៉ាងប្រកៀកប្រកិតធ្វើឱ្យជនរងគ្រោះដឹងខ្លួនផងដែរ បានបើកម៉ូតូរត់សសៀរតាមផ្ទះប្រជាពលរដ្ឋ ប៉ុន្តែមិនចំកន្លែងសមត្ថកិច្ចឈរជើងទាល់តែសោះ ទើបចោរមានឱកាសតាមប្លន់រហូត។ លុះទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ៣នាក់ ស្លៀកពាក់ស៊ីវិលជិះម៉ូតូ២គ្រឿងដេញតាមពីក្រោយ ធ្វើឱ្យជនរងគ្រោះភ័យខ្លាំងពេក ក៏ផ្តួលម៉ូតូ ហើយត្រូវចោរដណ្តើមកេសប្រាក់យ៉ាងស្វិតស្វាញបំផុតរហូតដល់បក្សពួកចោរដកកាំភ្លើងខ្លីបាញ់ឥតញញើតដៃតែម្តង។
ប្រភពដដែលបានបន្តទៀតថា ខណៈនោះស្ត្រីរងគ្រោះមិនព្រមប្រគល់កេសប្រាក់នោះឱ្យទេ ឯក្រុមចោរ ក៏បាន ព្យាយាម ដណ្តើមយក តែជនរងគ្រោះនៅតែមិនព្រមឱ្យដដែល ទើបក្រុមចោរបាញ់ប្រហារ សំដៅ ដងខ្លួន ចំនួន៣គ្រាប់ តែម្តង ត្រូវស្ត្រីរងគ្រោះដេកដួលក្នុងថ្លុកឈាម។ ចំណែកក្រុមចោរប្លន់ ពេលបាញ់រួចហើយបាននាំគ្នាយកកេសប្រាក់នោះជិះ ម៉ូតូគេចខ្លួនធ្វើព្រងើយ គ្មានអ្នកណាហ៊ានជួយឡើយ ៕
19 comments:
Be careful what you write on KI-Media; you may just be ending up in Hun Sen's black dossier!!!
Well, if the robbers have been identified shouldn't they be put behind bar already.
well...who's to do that?
Don't remove the camera. There should be more cameras on public roads to protect the citizens and tourists. Tourists is number 2 for Cambodia economy. Cambodia needs to be safe in order for the economy to develop. If there is robbery like this all over the country, it will bring fear in citizens and decline in tourism industry. Khmers need to step up in protecting one another. If tourists see Khmer's unity, they are more willing to tour the country without fear.
9:18AM,
Don't you think Hun Sen cares about who die or who don't. Khmer police is very corrupted and don't do their job to protect people. Plus these Khmer people do not help each other. They just stand there to look at the victim die. If you're united and chase that robbery down or hit by your car, all together the robbers won't dare to rob again.
The same thing if we 're united to topple Hun Sen from power, our homeland will be secured from Youn Vietcong.
HUn Sen is Youn agent who protect Youn citizen who live illegally in Cambodia, but kill Khmer people.
THE CAMBODIAN'S GOVERNMENT NEEDS TO PUT MORE SECURITY CAMERA EVERY WHERE IN THE PUBLIC,IT DOESN'T COST MORE MONEYS ABOUT THAT!,THIS IS FOR SECURE OUR SITIZENS AND THE TOURISTS AND THE BEST FOR SOCIETY OF THE KINGDOM!.
a bunch of coward. No feeling whatoever to help. Citizen helps citizen is basic of the law. A good Samaritan law. Cambodian suck!!!!
I thought that the camera was setup by the government for the security of its citizen.
What’s a shame for this incompetent government working for the Viet?
People! Security cameras don't stop robbers! Security cam cannot help people! Only people can help people!
What Cambodians need is to grow up into their citizenship role and build strong social community who cares for one another.
PPenh urban lack so far behind in basic human decency and morality it is not even comprehensible by the world standard that such acts go on without reactions.
Very sad
12:17 PM
What the hell are you talking about buddy?
How many ATM are in Cambodia now?
Do you think without the surveillance cameras those machines would be safe from vandalizing?
Of course the Security cameras don't stop robbers, but they will make them not feeling safe after their robberies.
Yes it is very sad, because setting up security cameras is the job of police department.
But the sad thing is often times the robbers and the cops work together.
I wonder how Hun Sen feels if the dead woman happens to be Hun Sen’s relative.
Now that the video is seen all over the world, does Hun Sen have any shame at all to meet the other world leaders?
Kingdom of Wonder my ass.
8:49 AM
All I can say is shut up and F you!
You Hun Sen's slave.
អា ហ៊ុន សែន វាប្រមូលកាំភ្លើងជាតិ សំរាប់ការពារជាតិ ទៅកំទេចចោលអស់ហើយ
ពលរដ្ឋខ្មែរ មិនអាចមានសិទ្ធិកាន់កាំភ្លើងបានទេ
ហើយក៏គ្មានលក់នៅលើទីផ្សារដែរ
សូម្បីតែមីស៊ីលសំរាប់ការពារអាកាស ការពារដែនអាកាសខ្មែរ ក៏វាបំផ្លាញអស់ដែរ
ព្រោះវាខ្លាចមានគេស្អប់វា លួចយកទៅបាញ់យន្តហោះវា
សួរថា តើចោរអស់និង វាមានកាំភ្លើងមកពីណា
បើមិនអាបក្សពួកហ៊ុនសែន វាបញ្ចេញអោយទេ
ប្រយ័ត្ន អា ទូច ណារត់ វាធ្វើមាយាទដូច អា ហេង ពៅ ក្រោមការបើកដៃ ពី អាម្សៀរ ហ៊ុនសែន
១០០% ដែលថា ពួកក្រុមចោរនេះ
ពិតជា ឃុបឃិតជាមួយ ប៉ូលីសហ៊ុនសែន
ក្នុងការរៀបចំ ការប្លន់នេះ
បើយើងពិនិត្យមើល សកម្មភាពវាប្លន់
វាហាក់ដូចជាគ្មាន ប្រញាប់ប្រញាល់អីទេ
វាដើរ ល្វតល្វន់ ហាក់ដូចជាប្រាកដ១០០% ថា
មិនមានប៉ូលីសអាចមកទាន់ ដោយចៃដន្យណាមួយឡើយ
រដ្ឋាភិបាលរបស់ អា ហ៊ុនសែន គឺជារដ្ឋាភិបាលចោរ
ប្លន់កាប់សំលាប់ខ្មែរ
ភស្តុតាងជាក់ស្តែង អា ហេង ពៅ មេអង្គរក្ស អា ជាស៊ីម អា រ៉ាស្មាច់ ពួកអាទាំងអស់នេះ
សុទ្ធតែមានទំនាក់ទំនង ជាមួយ ពួក អា ហ៊ុន សែន
ខ្មែររស់ក្រោមបាតជើង នៃការដឹកនាំរបស់ អា ហ៊ុន សែន គឺជា ការរស់នៅក្នុងនរក
គេហៅថា នរកឋានកណ្តាល
សម័យ៧មករាយួន ហ៊ុន សែន ខ្មែររស់នៅ ក្នុង នរកឋានកណ្តាល
រដ្ឋាភិបាលយួនហ៊ុន សែន បើអ្នកណាបាចក្រដាស
ប្រឆាំងយួន អា ហ៊ុន សែន វារកមុខឃើញភ្លាម
ចាប់មនុស្សបានភ្លែត
តែបើសំលាប់ខ្មែរ ប្លន់ខ្មែរ វាមិនដែលរកឃើញទេ
Very sad for Cambodian, where is the human decency of Cambodian I knew of? How come every one surrounding ignored the poor lady who were shot?
12:17 PM,
your analogy sucks! Camera serves as a deterrent to all would-be criminals.
Try and set up cameras on every corner of the markets and see how much criminal activity it's going to reduce.
You of all Over-Seas people should know this!
Burn those motherfuckers low-life shooters alive!
Post a Comment