Radio Free Asia
Translated from Khmer by Batt Dey
ទឹកជំនន់បានជន់លិច ផ្ទះប្រជាពលរដ្ឋ ក្នុងខេត្តក្រុង មួយចំនួនចាប់តាំងពី ខែសីហា រហូតដល់ ថ្ងៃ២១ តុលា នេះ មិនទាន់ ស្រកអស់នៅឡើយ។
របាយការណ៍ របស់គណៈកម្មាធិការ ជាតិគ្រប់គ្រង គ្រោះមហន្តរាយ ដែលបាន រាយការណ៍ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១១ បានឲ្យដឹងថា មានប្រជាពលរដ្ឋស្លាប់ចំនួន ២៤៧នាក់។ ស្រូវចំនួនជាង ៤សែនហិកតារបានលិចទឹក និងស្រូវជិត ២សែន៥ម៉ឺនហិកតារទៀតបានខូចខាតទាំងស្រុង។ ផ្លូវលំប្រវែងជិត ៣.០០០គីឡូម៉ែត្រ និងទំនប់ទឹកប្រវែងរវាងពី ៣០០គីឡូម៉ែត្រ ទៅ ៤០០គីឡូម៉ែត្រ បានរងការខូចខាត។ សាលារៀនជាង ១.០០០កន្លែងបានលិចទឹកជំនន់។
ខាងក្រោមគឺជារូបភាពស្ដីពីសកម្មភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ផ្ទះរបស់ពួកគាត់ និងផ្លូវថ្នល់មួយចំនួនត្រូវបានទឹកជន់លិច ដោយសារ ទឹកជំនន់ពីបឹងទន្លេសាប។ អ្នកភូមិ និងសត្វពាហនៈ បាននាំគ្នាទៅ បោះ ជម្រក រស់នៅ បណ្ដោះអាសន្នតាមទីទួលដែលពុំមានទឹកលិចនៅតាមមាត់ស្ទឹងក្នុងភូមិ។
រូបថតថ្ងៃ២១ តុលា ឆ្នាំ២០១១ ដោយវិទ្យុអាស៊ីសេរី/សួន សុផលមុន្នី
Several homes are flooded in Battambang province since September of this year and as of today – 21 October 2011 – the water has not receded yet.
A reports send by the National Disaster Committee to Hun Xen on 17 October 2011 indicated that 247 people died [in Cambodia]. 400,000 hectares of rice crop were flooded and 250,000 tons of rice was damages. 3,000 km of rural roads and 300 to 400 km of dikes were damaged. More than 1,000 schools are flooded.
The following are pictures on the livelihood of people living in Ek Phnom district, Battambang province. Some houses and roads are under flood water from the Tonle Sap alke. Villagers and animals have to set up temporary camps along higher ground.
These photos were taken by RFA’s Suon Sophalmony on 21 October 2011.
កុមារារស់នៅភូមិអូរមុនី២ ឃុំស្វាយធំ ស្រុកឯកភ្នំ ដើរកាត់ទឹកទៅសាលារៀន។ A child from O’Mony village wades through flood water to go to school.
កុមារាម្នាក់នេះបណ្ដើរកង់កាត់កាត់ភក់ ដើម្បីទៅរៀននៅភូមិអូរមុនី២ ឃុំស្វាយធំ ស្រុកឯកភ្នំ ដើរកាត់ទឹកទៅសាលារៀន។ A child walking his bike across muddy road to go to school.
អ្នកភូមិកំពុងបណ្ដើរកងដឹកអីវ៉ាន់កាត់ផ្លូវដែលលិចទឹក នៅភូមិអូរមុនី២ ឃុំស្វាយធំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ Villagers carry their belonging on bike to cross flooded areas.
អ្នកភូមិអូរមុនី២ ឃុំស្វាយធំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងដឹក ជញ្ជូន សម្ភារៈ តាមទូក យកទៅ ដាក់ រថយន្ត ខណៈដែល លំនៅឋាន របស់ ពួកគាត់ ត្រូវទឹកលិច។ Villagers are seen carrying their belonging by boat from their flooded homes to a waiting truck.
ម្តាយ និងក្មេងតូចៗ កំពុងងូតទឹកនៅខាងមុខផ្ទះ ស្ថិតនៅក្នុងភូមិទួលស្បូវ ឃុំសំរោង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ A mother and her children are taking a dip in front of their house (Free seasonal pool?).
ក្មេងតូចៗហែលទឹកអូសក្បូនចម្លងស្ត្រីជាម្ដាយទៅផ្ទះអ្នកជិតខាងនៅក្នុងភូមិទួលស្បូវ ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ Several young children are seen here pushing a boat carrying their mother and younger siblings in Tuol Sbov village.
លោក គឹម យ៉េត អាយុ ៤១ឆ្នាំ និងអ្នកស្រី ព្រំ ស៊ីណាត រួមទាំងកូនស្រីតូច ចង្អុលប្រាប់ ពីលំនៅឋាន ទ្រេតរកដួល ដោយសារទឹកលិចនៅក្នុងភូមិទួលស្បូវ ឃុំសំរោង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ 41-year Kim Yet and Prom Sinat, his wife, point to their house which is about to collapse from flood water.
កុមារាម្នាក់នេះកំពុងកាប់ដើមចេកធ្វើក្បួនសម្រាប់ធ្វើដំណើរឆ្លងទឹក។ ផ្ទះរបស់គាត់ត្រូវទឹកលិចនៅក្នុងភូមិទួលស្បូវ ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ A young boy is seen building a makeshift raft with cut down banana trees.
ក្រុមគ្រួសារអ្នកស្រី សូភី កំពុងអង្គុយស្ដាប់វិទ្យុនៅលើគ្រែខាងមុខផ្ទះដែលមានទឹកលិច នៅភូមិអូរមុនី២ ឃុំស្វាយធំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ Sophy is listening to the radio with her children on a bed in front of her flooded house.
អ្នកភូមិអូរមុនី២ ឃុំស្វាយធំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ធ្វើរោងសម្រាប់ឲ្យសត្វគោជ្រក នៅខាងមុខផ្ទះ ដែលមានទឹកលិច។ A villager from O’Mony 2 is building a makeshift shelter for his cows in front of his flooded home.
ក្រុមអ្នកភូមិទួលស្បូវ ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងនាំគ្នាចម្អិនម្ហូប នៅតាមដងផ្លូវ ខណៈដែលផ្ទះរបស់ពួកគេបានលិចលង់។ A family cook along the road while their home is being flooded.
បុរសនៅភូមិទួលស្បូវ ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង សម្រាន្តលើអង្រឹង។ ជើងរបស់គាត់ត្រូវទឹកស៊ីក្លាយជាដំបៅ។ A man with infected feet (from dirty water) rests on a hammock. Unlike what the photo seems to show, the crown jewel of the man’s son is not affected by dirty water.
1 comment:
khmer people are resilient. despite not having much at all, they seemed happy and life for them goes on. for me, it's people like these are truly inspiration. god bless all khmer people.
Post a Comment