Wednesday, October 19, 2011

បញ្ជារបស់សម្តេច ត្រូវគេទាត់ចោល? - Samdach's order tossed out?

19 ខែតុលា 2011
Originally posted at: http://khmersme.wordpress.com

កាលពីចុងសប្តាហ៍មុនសារព័ត៌មួយចំនួន បានចេញផ្សាយអត្ថបទមួយទាក់ទងនឹងប្រធានបទ ដ៏រសើបមួយ គឺការនាំពលករចំណាក​ស្រុកដោយខុសច្បាប់ ឬថាគ្មានការការពារ។តាមសេចក្តីរាយការណ៍របស់សារព័ត៌មានមួយចំនួន បាននិយាយថា មានពលករខ្លះត្រូវបាន ថៅកែ ជាជនជាតិម៉ាឡេស៊ី រួមគ្នារំលោភជាក្រុម និង ខ្លះទៀត ត្រូវបានថៅកែវាយធ្វើបាប មិនឲ្យចេញក្រៅផ្ទះ និងខ្លះទៀតធ្វើទារុណកម្ម រហូតស្លាប់ក៏មាន។

បន្ទាប់មក ក្រោយពីជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន និង លោកស្រីមូ សុខហួរ​សមាជិកសភាមកពីបក្សប្រឆាំង ក្នុងឧិកាស​សម្រាកពិភាក្សាពីកិច្ចប្រជុំសភា ដែលតាម​សេច​ក្តីអំពាវនាវ លោកស្រីមូ សុខហួរ បានសុំឲ្យសម្តេចហ៊ុន សែនបញ្ជាឲ្យផ្អាកការនាំពលករ​ចំណាកស្រុកទៅប្រទេសម៉ាឡេស៊ី និងធ្វការស៊ើបអង្កេតឡើងវិញនោះ សម្តេចហ៊ុន សែន ចេញបញ្ជាក្នុងនាមរដ្ឋាភិបាល ឲ្យផ្អាកជា​បន្ទាន់នូវការនាំពលករចំណាកស្រុក ដោយគ្មាន ពេលកំណត់ ឬរហូតដល់មានការសម្រេចជាថ្មីទៀត។វាជាបញ្ជាក៏ក្តៅគគុក និង នៅក្តៅៗនៅឡើយ។

ការចេញបញ្ជានេះ ត្រូវបានមជ្ឈដ្ឋានទូទៅអបអរសាទរយ៉ាហកក់ក្តៅ ។ប៉ុន្តែ ការអបអរមិន​ទាន់កន្លងផុតទៅបានប៉ុន្មានឡើយ គឺការ​នាំចេញពលករចំណាកស្រុក​ទៅប្រទេសម៉ាឡេ ប្រ​មាណជា​បីពាន់នាក់ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនមួយចំនួន។


ការនាំចែញបែបតក់ក្រហល់របស់ក្រុមហ៊ុននាំពលករទាំងនេះ ត្រូវបានសង្គមស៊ីវិលមួយចំនួន រិះគន់ថា គឺជាការល្មើសនឹងបញ្ជា​នាយករដ្ឋមន្រ្តី ហើយថា វាមិនគួរឲ្យជឿសោះថា បញ្ជា​ចេញ​ភ្លាម បទល្មើសកើតឡើងភ្លាមដែរ។ពួកគេនិយាយថា ជារឿងដ៏ឆ្កួតលីលា។

ដោយដកស្រង់មន្រ្តីក្រសួងសង្គមកិច្ច និង តំណាងក្រុមហ៊ុននាំពលករចវេញ បានឲ្យដឹងក្នុង លក្ខណ្ឌលេសគេចវេសយករួចខ្លួនពីកំហុសឆ្គងថា ការនាំចេញនូវពលករទាំងនេះ គឺមិនមែន​ជាការ​រំលោភ​ទៅនឹងបទបញ្ជារបស់រដ្ឋភិបាលទេ តែធ្វើទៅតាមការណែនាំរបស់រដ្ឋាភិបាល ដែលថា ឲ្យផ្អាកការជ្រើស និង នាំទៅថ្មី ឯកម្មករ ដែលបានជ្រើសរួចហើយ មិនត្រូវបាន​គេ​ហាមឃាត់ ទេ។នេះជាការចែងមិនច្បាស់លាស់ និងធ្វេសប្រហែសរបស់រដ្ឋាភិបាល។

រហូតមកដល់ព្រឹកថ្ងៃពុធនេះ គេពុំទាន៉ឃើញមានប្រតិកម្មណាមួយចេញពីមន្រ្តីរដ្ឋាភិបាល ឬ ខុទ្ធកាល័យសម្តេចនាយករដ្ឋមន្រ្តីឡើយ ហើយគេមិនដឹងថា តើរដ្ឋាភិបាលមានចំណែកធ្វើឲ្យ បទបញ្ជានេះ ក្លាយជាគ្មានន័យដោយខ្លួនឯង ឬយ៉ាងណាទេ។

គេនិយាយថា ការមិនគោរពបទបញ្ជានាយករដ្ឋមន្រ្តី ប្រៀបបានទៅនឹងការទាត់ចោល​នូវ​បទបញ្ជានោះដូច្នោះដែរ។តើពួកគេទាត់ចោល បទបញ្ជារបស់សម្តេចហ៊ុនសែនឬ?។

1 comment:

Anonymous said...

នៅទូទៅលើពិភពលោក ការប្រកាសបញ្ជាដោយ​ឥតទាន់មានចេញជាក្រដាសស្នាមច្បាស់លាស់
បានន័យថាគេមិនអាចយកជាការបានទេ។​​
អ្នកដែលទទួលខុសត្រូវលើរឿងនេះអាចយកបញ្ហានេះទៅអនុវត្តបានទាល់តែអ្នកនោះឯងមានលិខិតបញ្ជា
នៅផ្ទាល់ដៃបង្ហាញឧ្យគេបានឃើញ។